ព័ត៌មាន​

នាយករដ្ឋមន្ត្រី​ ស្នើមហាជន​តាម​ដាន​លទ្ធិ​ប្រជាធិបតេយ្យ​ អាមេរិក ក្នុង​វិស័យ​សារព័ត៌មាន​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បេ្តជ្ញា​ជា​ថ្មី​ការពារ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​ប្រទេស​និង​បាន​ស្នើ​ឲ្យ​មជ្ឈ​​ដ្ឋាន​សាធារណជន​ថា​ ពិនិត្យ​មើល​ស្ថានភាព​ប្រជា​ធិប​តេយ្យ​នៅ​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​លោក​ ដូណាល់​ត្រាំ​ ប្រធានា​ធិប​តី​ថ្មី ​ហាម​ឃាត់​សារព័ត៌​មាន ...

តាំង វីដា
http://bit.ly/2lsAcMI

រដ្ឋាភិបាល ​ពិនិត្យ​ភូតគាម​អនាម័យ​តាម​ច្រក​នាំចេញ-​ចូល​ឡើង​វិញ

ក្រសួង​កសិកម្ម​ នឹង​ដាក់​សមត្ថកិច្ច​ពាក់ព័ន្ធ​របស់​ខ្លួន​ចូលរួម​ត្រួត​ពិនិត្យ​អនាម័យ និង​ភូតគាម​អនាម័យ លើ​ផលិតផល​កសិកម្មជលផលនិង​សត្វ​នៅ​តាម​ច្រក​នាំចេញនាំចូល ដើម្បី​ជួយ​លើក​កម្ពស់​សុខភាព​ប្រជាជន ការពារ​ផលិតកម្ម​កសិកម្ម និង​ការពារ​សុខភាព​សត្វ។ ការ​ដាក់​ដំណើរការ​ត្រួត​ពិនិត្យ​នេះ​ គឺ​បន្ទាប់​ពី​កម្ពុជា ​ធ្វើ​ការ​លើ​ការងារ​នេះ ជាង ...

ជា វណ្ណៈ
http://bit.ly/2leExSL

ធនាគារ​ពិភពលោក ផ្តល់​ហិរញ្ញប្បទាន​ជួយ​អ្នក​ងាយ​រងគ្រោះ​នៅ​សៀមរាប និង​ភ្នំពេញ

ធនាគារ​ពិភពលោកបាន​អនុម័ត​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ​ជាង២០​លាន​ដុល្លារ​អាមេរិកដើម្បី​ជួយ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​នៅ​ក្នុង​ខេត្ត​សៀមរាប និង​ភ្នំពេញ ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​របស់​ពួក​គេ កសាង​ជំនាញ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សហគមន៍​ខ្នាត​តូច។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2lKwYXv

សង្គម​ស៊ីវិល ប្រកាស​ដំណើរការ​បន្ទប់​ស្ថានការណ៍​​បោះឆ្នោត​ឆ្នាំ​២០១៧

ខណៈ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ខិតជិត​មក​ដល់ក្រុម​អង្គការ​សង្គម​ស៊ីវិលនិង​សមាគម​មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជាបាន​ប្រកាស​ចាប់​ដំណើរការបន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះឆ្នោតឆ្នាំ​២០១៧ដោយ​គ្រោង​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ជាង ២​ម៉ឺន​នាក់ នៅ​តាម​ការិយាល័យ​បោះឆ្នោត​ទូទាំង​ប្រទេស។ ...

តាំង វីដា
http://bit.ly/2lp2EPu

ក្រសួង​ អំពាវនាវ​ឲ្យ​ពលរដ្ឋ យក​ចិត្ត​ទុក​ដាក់​សុវត្ថិភាព​ចំណី​អាហារ

មន្ត្រី​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព ដោយ​មិន​ត្រូវ​ទិញ​អាហារ​ដែល​សង្ស័យ​មាន​ដាក់​ជាតិ​គីមីឬ​អាហារ​ដែល​មាន​តម្លៃ​ទាប​ខុស​ធម្មតាដែល​អាច​ជា​អាហារ​ខូច​គុណភាពនិង​ដាក់​ជាតិ​គីមី ក្រោយ​ពី​មាន​ករណី​សិស្ស​សាលា​នៅ​ខេត្ត ...

ប៉ិច សុធារី
http://bit.ly/2lKsIat

អាជ្ញាធរ​អំពាវនាវ​ស្ថាប័ន​រដ្ឋ និង​ឯកជន ត្រូវ​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាពពីអគ្គីភ័យ

អាជ្ញាធរ​រាជធានី​ភ្នំពេញបាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋអាជីវករស្ថាប័ន​ជាតិ​គ្រប់​លំដាប់​ថ្នាក់និង​ក្រុមហ៊ុន​ឯកជន​ទាំង​អស់ត្រូវ​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ពី​អគ្គីភ័យឬ​មាន​បំពង់​ពន្លត់​អគ្គីភ័យ​ឲ្យ​បាន​គ្រប់ៗ​ផ្ទះហាងនិង​ស្ថាប័ន​របស់​ខ្លួនស្រប​ពេល​ដែល​បច្ចុប្បន្នសមត្ថកិច្ច​ជំនាញនៅ​មាន​កង្វះ​ខាត​ផ្នែក​មធ្យោបាយសម្ភារៈនិង​ឧបករណ៍​សម្រាប់​សង្គ្រោះ​ពេល​មាន ...

ប៉ិច សុធារី
http://bit.ly/2mkznto

KrisEnergy ពិចារណា​លក់​ភាគ​ហ៊ុន​អណ្តូង​រ៉ែ​ប្លុក​ A នៅ​កម្ពុជា

ក្រុម​ហ៊ុន KrisEnergy Ltd ​ដែលចុះ​បញ្ជី​នៅ​​ប្រទេស​សិង្ហ​បុរី កំពុងពិចារ​ណា​​​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ ឬ​ផ្ដល់កិច្ច​សន្យា​​ឲ្យ​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ដំណើរ​ការ​ប្រតិបត្តិការ​​​នៅក្នុង​ប្លុក​​រ៉ែ A ​ក្នុង​សមុទ្រ​របស់​កម្ពុជា ​ដើ​ម្បី​កាត់​បន្ថយ​បន្ទុក​បំណុល ...

Matthieu de Gaudemar
http://bit.ly/2mja8Ex

ការ​សិក្សា​មួយ​ចាត់​ទុក​កម្ពុជា​ថា​គ្រប់គ្រង​តាម​បែប​ផ្តាច់ការ

តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​ដែល​គ្រប់គ្រង​តាម​បែប​ផ្តាច់ការ​ដោយ​ឯកបក្ស ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ ...

Erin Handley
http://bit.ly/2mr9Me6

កម្ពុជា​ចំណាយ $១០០​ លាន​លើ​ការ​នាំ​ចូល​សាច់​កាល​ពី​ឆ្នាំ​មុន

កម្ពុជា​បាន​ចំណាយ ១០០​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​លើ​ការ​នាំ​ចូល​សាច់ ដែល​បង្កើន​គម្លាត​បន្ថែម​ទៀត​នៃ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក ខណៈ​អ្នក​ផលិត​ក្នុងស្រុក​មិន​អាច​ចាប់​យក​ទីផ្សារ​សាច់​ដ៏​កាក់​កប​នេះ​។ នេះ​បើ​យោង​តាម​មន្ដ្រី​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​។ ...

ចេង សុខហ័ង និង Kali Kotoski
http://bit.ly/2l5LXYm

ពន្ធនាគារ​ព្រៃ​ស​ ដក​ហូត​វិទ្យុពី​អ្ន​កទោសគ្រប់​ប្រភេទ​មិន​ឲ្យ​ស្តាប់​ព័ត៌មាន​

ឆ្មាំ​ពន្ធនាគារ​នឹង​ចាត់​វិធានការ​ដក​ហូត​វិទ្យុ​ពី​អ្នក​ទោស​គ្រប់​ប្រភេទ មិន​ឲ្យ​ស្តាប់​ព័ត៌មាន ដោយ​ពុំ​បាន​បញ្ជាក់​អំពី​មូល​ហេតុ​ច្បាស់លាស់ ដែល​ត្រូវ​បាន​អ្នក​ជាប់​ទោស​បាន​ដាក់​ជា​សំណួរ​ថាជា​ហេតុផល​នយោបាយ​មិន​ឲ្យ​អ្នក​ទោស​បាន​ដឹង​ព័ត៌មាន​ពិត​នានា​ដែល ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2mqH3Gj

ប្រាក់​ចំណូល​របស់​ក្រសួង​រ៉ែ និង​ថាមពល​កើន​ឡើង​ប្រហែល​២០%

ក្រសួង​រ៉ែ និង​ថាមពល (MME) បាន​ប្រមូល​ចំណូល​មិន​មែន​សារពើពន្ធ​សរុប​ចំនួន ២០,៣ លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៦ កើន​ឡើង​ប្រមាណ ២០ ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៥ ដោយ​សារ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ប្រមូល​ចំណូល​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០១៦ របស់​ក្រសួង​ដែល​ចេញ​ផ្សាយ​កាលពី ...

ហ៊ គឹមសាយ
http://bit.ly/2mjiFHq

អាជីវករ​លក់​ត្រី​​យកខេងត្រី​រៀបជារបាំង​បិទ​ច្រក​ព្រំដែន​​ប៉ោយប៉ែត​

យោងតាមអាជ្ញាធរក្រុងប៉ោយប៉ែតបានឱ្យដឹងថា អាជ្ញាធរថៃបានដកការដំឡើងភាស៊ីរហូតដល់៦០០ភាគរយលើអាជីវករលក់ត្រីកម្ពុជាចេញវិញហើយកាលពីម្សិលមិញ បន្ទាប់ពីអ្នកអូសរទេះដែលពោរពេញទៅដោយកំហឹងបានយកខេងត្រីនៅលើរទេះរៀបជារបាំងបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីម្សិលមិញដើម្បីជាការតវ៉ា។​ ...

ប៊ុត គឹមសាយ
http://www.cambodiadailykhmer.com/36650

ក្រុម​​​អធិការ​​​កិច្ច​​​ចុះទៅ​​​ស៊ើប​​​អង្កេត​​​ករណី​​​ស្នងការ​​​ខេត្ត​​​រង​​​ការចោទ​ប្រកាន់​​​​​​​​ពី​​​បទ​​​ពុករលួយ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ក្រុមស៊ើបអង្កេតបានចុះទៅដល់ខេត្តកំពង់ធំហើយដើម្បីបន្តពិនិត្យការចោទ ប្រកាន់ដែលថា លោកស្នងការខេត្ត និងស្នងការរងពីររូបទៀតទទួលបានប្រាក់សំណូករហូតដល់៧.០០០ដុល្លារជាថ្នូរនឹងការផ្តល់ការងារ ឬការដំឡើងតួនាទី។   ...

អូន ភាព
http://www.cambodiadailykhmer.com/36655

កម្ពុជា​ត្រូវ​ធ្វើ​ពិពិធ​កម្ម​ វិស័យ​កសិកម្ម​-​ផលិតកម្ម​

វិស័យ​កសិកម្ម និង​វិស័យ​ផលិតកម្ម​របស់​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ពិពិធ​កម្ម ខណៈ​ការ​គំរាម​កំហែង​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់​កំពុង​ឡើងក​ម្តៅ ស្រប​ពេល​ដែល​កម្ពុជា​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​បន្ទាប់ពី​ទទួល​បាន​ឋានៈ​ផ្លូវការ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​កាលពី ...

Kali Kotoski
http://bit.ly/2ly5Drg

ជនជាតិ​ភាគតិច​ដាក់​បណ្តាសា​ក្រុមហ៊ុន​ចិន​ដែល​រំលោភ​យក​ដី

ជនជាតិ​ដើម​ភាគតិច​ជាង ៣០០ នាក់​កាលពី​ម្សិលមិញ​បាន​ធ្វើ​ពិធី​សែនព្រេន​តាម​បែប​ប្រពៃណី​នៅ​ ២ កន្លែង​ផ្សេង​គ្នា ដើម្បី​បួងសួង​សុំ​ឲ្យ​ព្រលឹង​អារក្ខ​អ្នកតា​ម្ចាស់ទឹក​ម្ចាស់ដី ជួយ​រក​ដំណោះស្រាយ​ដីធ្លី និង​ដាក់​បណ្តាសា​ក្រុមហ៊ុន​ចិន​រឿង​រំលោភ​ដីធ្លី​ពួកគាត់។ ...

ផាក់ ស៊ាងលី
http://bit.ly/2lBQGTD

ប៉េអឹម​ចាប់​វៀតណាម ៧ នាក់ និង​ឡាន​ធំ​ ៨ គ្រឿង​លួច​ចូល​កាប់​ឈើ

បុរស​ជនជាតិ​វៀតណាម​ចំនួន ៧ នាក់ និង​រថយន្ត​កែច្នៃ​ធុនធ្ងន់​ចំនួន​ ៨ គ្រឿង​ត្រូវ​បាន​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាប​ចាប់​បាន​កាលពី​ព្រឹក​ថ្ងៃ​ពុធ ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹក​គគ្រេង​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវសីមា ខេត្ត​មណ្ឌលគិរី​កាលពី​ព្រឹក ...

ឃុត សុភចរិយា
http://bit.ly/2mdS7dM

កំណើន​ទុនវិនិយោគពីអាមេរិក​ មក​កម្ពុជា​ កើន​ឡើង​១៥​ដង​

​កំណើន​ទុន​វិនិយោគ​ពី​សហរដ្ឋ​អាមេរិក ​មក​កម្ពុជា ​នៅ​ក្នុង​ឆ្នាំ​២០១៦​ កើន​ឡើង​១៥​ដង បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ហើយ​កំណើន​នៃ​ទុន​វិនិយោគ​នេះ​ដោយសារ​ការ​ពង្រីក​រោងចក្រ​កូកាកូឡា​ថ្មី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ ...

សុខ ចាន់
http://bit.ly/2lfrBg0

តុលាការ​សម្រេច​ផ្តន្ទា​ទោស​ ទេព វន្នី ដាក់​ពន្ធនាគារ​ រយៈពេល៣០ខែ

ប្រជា​សហគមន៍​ដីធ្លី​យ៉ាង​ហោច​ណាស់៤​នាក់បាន​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​៧មករា នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិលមិញ ស្រប​ពេល​ដែល​ចៅក្រម​សាលាដំបូង បាន​សម្រេច​ផ្ដន្ទាទោស អ្នកស្រី​ ទេព វន្នី ដាក់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ និង​ត្រូវ​ពិន័យ​ និង​សង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្តឹង ១៤​លាន ...

ប៉ិច សុធារី
http://bit.ly/2lxjvlE

ឡាវ​​ព្យាយាម​បន្ធូរ​ការ​ព្រួយបារម្ភ​អំពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​របស់​ខ្លួន

មន្ត្រី​ជាន់​ខ្ពស់​និង​មន្ត្រី​ជំនាញ​របស់ប្រទេស​ឡាវ​ បាន​អះអាង​ថាគម្រោង​ស្ថាបនាទំនប់​វារីអគ្គិសនី​ថ្មី​មួយ​ទៀត​របស់​ខ្លួនគឺ​ទំនប់ ប៉ាក់ បេង (Pak Beng) មិន​មាន​ផល​ប៉ះពាល់​ធំ​ដុំ​ដល់​ប្រទេស​ជិត​ខាង​នោះ ​ទេ​ ដោយ​ពួក​គេ​លើក​ឡើង​ថា​ទំនប់​វារីអគ្គិសនី​នេះ ​នឹង​ធ្វើ​ឡើង​ដូច​នឹង​ទំនប់ ...

ស៊ុន ណារិន
http://khmer.voanews.com/a/laos-attempts-to-ease-concern-on-the-new-dam-construction/3735178.html

អាហារព្យាបាលកុមារត្រូវបានផលិត

​រដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​ Unicef​ កាលពី​ម្សិលមិញ​បាន​ចេញផ្សាយ​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ស្តី​ពី​អាហារ​ព្យាបាល​ផលិត​ក្នុងស្រុក​ ដើម្បី​ព្យាបាល​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ស្រួច​ស្រាវ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ប្រទេស​នេះ​។​ ​ ...

Yesenia Amaro
http://www.phnompenhpost.com/national/kids-supplement-results-mixed

ជម្លោះដីធ្លី​ទទួល​បានការ​ពិភាក្សា​កម្រិត​កំពូល​

​អង្គការ​ជាតិ​ និង​អន្តរជាតិ​ចំនួន​ ១៥​ តំណាង​ឱ្យ​សង្គម​ស៊ី​វិល​ ៣៨​ ក្រុម​ បាន​ជួប​ជាមួយ​គណៈ​ក​ម្មា​ការ​ដំបូង​នៃ​រដ្ឋសភា​កាលពី​ម្សិលមិញ​ ដើម្បី​ពិភាក្សា​គ្នា​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ករណី​វិវាទ​ដីធ្លី​ធំៗ​ចំនួន​ ៨​។​  ​ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/news/35763/land-feuds-get-top-level-airing/

ធនាគារ​បារាំង​ និង​វៀតណាម​នឹង​បើក​នៅ​កម្ពុជា

​​ធនាគារ​បរទេស​ពីរ​ ដែល​ជា​ធនាគារ​បារាំង​ និង​ធនាគារ​វៀតណាម​ បាន​ប្រកាស​គម្រោង​កាលពីដើម​ស​ប្តា​ហ៍​នេះ​ថា​ ខ្លួន​នឹង​បើក​សាខា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ ...

ហង់ សុគន្ធា
https://www.cambodiadaily.com/news/french-and-vietnamese-banks-to-open-in-cambodia-125674/

ក្រុម​អ្នករុករក​រ៉ែ​ប្រដាប់​អាវុធ​ខុសច្បាប់​តតាំង​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្លូវច្បាប់​របស់​ក្រសួង​

​ក្រុម​អ្នករុករក​រ៉ែ​ខុសច្បាប់​នៅ​ក្នុង​តំបន់​ដាច់​ស្រ​យ៉ា​ល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​រុញច្រាន​ភ្នាក់ងារ​ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​ជាមួយនឹង​ក្រុម​ឈ្មួញកណ្តាល​ប្រដាប់​អាវុធ​ ក្រសួង​រ៉ែ​ និង​ថាមពល​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ...

សេក ឧត្តម
https://www.cambodiadaily.com/news/armed-illegal-miners-resist-ministrys-efforts-for-regulation-125657/

បរទេស​ជាង៣០០០នាក់បង្កបទល្មើស​នៅ​​កម្ពុជា​ ក្នុងឆ្នាំ ២០១៦​​

​របាយការណ៍​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៦ ជន​បរទេស​ជាង ៣៥០០​នាក់ បាន​បង្ក​បទ​ល្មើស​អន្តោប្រវេសន៍ និង​បទ​ល្មើស​ព្រហ្មទណ្ឌ​នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា ក្នុង​នោះ មាន​ជន​បរទេស​ជាង ៨០០​នាក់​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​កម្ពុជា។​​ ...

ប៉ិច សុធារី
http://bit.ly/2mem9ei

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

wExft
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!