ព័ត៌មាន​

លោក​ ហោ ណាំហុង ​ព្យាយាម​ពន្យល់​​ថា​សំណុំ​រឿង​មេបក្ស​ប្រឆាំង​មិនមែន​ជា​រឿង​នយោបាយ

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​បាន​ពន្យល់​ប្រាប់​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​តំណាង​អង្គទូត​ជាង ៣០ រូប​កាលពី​ម្សិលមិញ​ថា​លោក​ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​បង្គាប់​ឲ្យ​មេធាវី​លោក​ស្នើ​សុំ​តុលាការ​អនុវត្ត​សាលដីកា​ស្ថាពរ​ក្នុង​ការ​ចេញ​ដីកា​​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង​នោះ​ទេ​បើ​ទោះបី​ជា ...

តាំង វីដា
http://bit.ly/1Nfd67W

ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ចិន​បាន​ចុះ​អនុស្សរណៈ​យោគយល់​តម្លៃ​ ១.៥​ ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​

ក្រុមហ៊ុន​សហ​ពាណិជ្ជ​កម្ពុជា​រ៉ូ​យ៉ា​ល់​គ្រុប​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុង​តម្លៃ​១.៥​ ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​ចិន​បាន​ Herun​ គ្រុប​ដើម្បី​បង្កើត​ក្រុមហ៊ុន​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ វិនិយោគ​នៅ​ក្នុង​វិស័យ​ផ្សេង​ទៀត​ ក៏​ដូច​ជា ...

Sok Chan
http://www.khmertimeskh.com/news/17986/chinese-developer-signs--1-5-billion-mou-with-royal-group/

ក្រុម NGO ជម្រុញឱ្យមានការប្តេជ្ញាចិត្ត ចំពោះការបោះឆ្នោតដោយសេរីនិងយុត្តិធម៌

កាលពីម្សិលមិញ សម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាលត្រួតពិនិត្យមើលការបោះឆ្នោត បានជំរុញ​ឱ្យរដ្ឋាភិបាលគាំទ្រការប្តេជ្ញាចិត្តជាអន្តរជាតិ ដើម្បីការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ និងដើម្បីវាយតម្លៃការបោះឆ្នោតនៅកម្ពុជាផ្អែកទៅតាមស្តង់ដាររបស់ខ្លួន។ ...

វង្ស សុខេង និង Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/groups-urge-free-and-fair-election-pledge

ការ​រីក​ចម្រើន​នៃ​អចលនទ្រព្យ​នាំ​ឱ្យ​មាន​ផ្តល់​ប្រាក់​កម្ចី​កាន់តែ​ច្រើន​ និង​ការ​ព្រមាន​ពី​សេដ្ឋកិច្ច​ពពុះ​

ជាមួយនឹង​ការ​រីក​ចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​ទី​បួន​ ធនាគារ​និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អ​ន្ទៈ​សារ​ក្នុង​ការ​ផ្តល់​ឥណទាន​ដល់​វិស័យ​នេះ​ ទោះបីជា​និយ័ត​ករ​បាន​និយាយ​ថា​ពួក​គេ​កំពុង​ត្រួតពិនិត្យ​សញ្ញាណ​នៃ​ពពុះ​សេដ្ឋកិច្ច​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​សម្រាប់ ...

May Kunmakara
http://www.khmertimeskh.com/news/17987/housing-boom-prompts-calls-for-more-lending--bubble-warning/

មនុស្សច្រើនជាង១០០នាក់សន្លប់ នៅរោងចក្រប្រដាប់ក្មេងលេងខេត្តកណ្តាល

កាលពីព្រឹកម្សិលមិញ កម្មករជិត ១២០ នាក់ បានដួលសន្លប់នៅរោងចក្រប្រដាប់ក្មេងលេងខេត្តកណ្តាល ដែលមូលហេតុបណ្តាលមកពីមានកសិករនៅក្បែរនោះបាញ់ថ្នាំសំលាប់សត្វល្អិតលើវាលស្រែរបស់គាត់។ ...

មុំ គន្ធា
http://www.phnompenhpost.com/national/more-100-faint-kandal-toy-factory

ការ​បើក​ទំនប់​វា​រី​អគ្គិសនី​កំចាយ​មិន​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​នៅ​ខេត្តកំពត​នោះ​ទេ​

​កាលពី​ថ្ងៃ​ម្សិលមិញ​ ក្រុមហ៊ុន​ចិន​ដែល​មាន​ប្រតិបត្តិការ​រោងចក្រ​ថាមពល​វា​រី​អគ្គិសនី​នៅ​លើ​ស្ទឹង​កំចាយ​ខេត្តកំពត​បាន​បដិសេធ​ថា​ ការ​សម្រេចចិត្ត​បើក​ច្រក​ទ្វារ​ទំនប់​ក្នុងអំឡុងពេល​មាន​ព្យុះ​ថ្មីៗ​នេះ​មិនមែន​ជា​មូលហេតុ​នៃ​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់​នោះ​ទេ ...

Chea Vannak
http://www.khmertimeskh.com/news/17998/kamchay-dam-claims-not-behind-kampot-flood/

ក្រុម​ប្រឹក្សា​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ចាប់​ខ្លួន

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ថ្មពួក​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ឃាត់​ខ្លួន​​ភ្លាមៗ​កាលពី​យប់​ថ្ងៃ​ពុធ​ហើយ​បាន​បញ្ជូន​ទៅ​តុលាការ​កាលពី​ព្រលប់​ម្សិលមិញ​ពាក់ព័ន្ធ​ទៅ​នឹង​​រឿង​ជម្លោះ​ឈ្លោះ​គ្នា​ទៅវិញ​ទៅមក​មួយ​ខណៈ​ដែល​ភាគី ...

ប៉ិច សុធារី
http://bit.ly/1I0AN1o

អូស្រ្តាលីផ្តើមយុទ្ធនាការទំនាក់ទំនងសាធារណៈថ្មី សម្រាប់ជនភៀសខ្លួននៅកោះណោរូ

ប្រទេសអូស្រ្តាលី បានចាប់ផ្តើមយុទ្ធនាការទំនាក់ទំនងសាធារណៈមួយផ្សេងទៀត ដើម្បីធ្វើការបញ្ចុះបញ្ចូលឱ្យជនភៀសខ្លួននៅលើកោះណោរូ មកតាំងទីលំនៅនៅក្នុងប្រទេសកម្ពុជាក្រោមកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយ ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន។ ...

Daniel Pye
http://www.phnompenhpost.com/national/australia-makes-new-pr-push-nauru-refugees

MFI ថ្មី​បោះ​ជើង​ចូល​ទីផ្សារ​ដ៏​តូច​ចង្អៀត

ខណៈ​​មាន​ការ​ព្រមាន​ពី​កំណើន​យ៉ាង​លឿន​នៃ​ការ​​ផ្តល់​​កម្ចី​នៅ​កម្ពុជា​គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​ថ្មី​មួយ​ទៀត​បាន​បោះ​ជើង​ចូល​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ដ៏​តូច​ចង្អៀត​មួយ​នេះ​ដើម្បី​ចាប់​យក​កំណើន​តម្រូវ​ការ​​។កាលពី​ដើម​សប្តាហ៍ ...

គុណ គួរចេតនា
http://bit.ly/2174eFG

មន្ត្រី​ពន្ធនាគារ​ម្នាក់​ប្តឹង​អភិបាល​ក្រុង​បានលុង

មន្ត្រី​ពន្ធនាគារ​ម្នាក់​បាន​ដាក់​ពាក្យ​ប្តឹង​អភិបាល​ក្រុង​បានលុង​ទៅ​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ដោយសារ​អភិបាល​ក្រុង​រូប​នេះ​បាន​ដឹកនាំ​កងកម្លាំង​ចូល​ទៅ​​រឹបអូស​យក​សម្ភារ​គ្រឿង​សំណង់​ដែល​​រំលោភ​​លើ​កម្មសិទ្ធិ​ឯកជន​ដោយ​ពុំ​មាន​​ដីកា​ពី ...

ផាក់ ស៊ាងលី
http://bit.ly/1kJvGss

ក្រសួងបញ្ជាឱ្យក្រុមហ៊ុនចិនគ្មានអាជ្ញាប័ណ្ណផ្អាកដំណើរការ

មន្រ្តីបាននិយាយថាក្រុមហ៊ុនចិនចំនួនពីរបានចាប់ផ្តើមការសាងសង់មួយលើគម្រោងការកសាងលំនៅដ្ឋានចំនួនពីរនៅក្នុងខណ្ឌចំការមនរាជធានីភ្នំពេញដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ដូច្នេះក្រសួងបានបញ្ជាឱ្យពួកគេបញ្ឈប់ដំណើរការភ្លាមៗ។ ...

អ៊ួច សូនី
https://www.cambodiadaily.com/news/ministry-orders-unlicensed-chinese-firms-to-suspend-work-100992/

ធនាគារពិភពលោក​បាន​ត្រៀមខ្លួន​សម្រាប់​គម្រោង​ផ្សេង​ទៀត​

ធនាគារពិភពលោក​បាន​កំពុង​ពិចារណា​លើ​គម្រោង​មួយ​ផ្សេង​ទៀត​ដែល​នឹង​ផ្តល់​មូលនិធិ​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា​។​ ប្រ​សិន​គម្រោង​នេះ​ត្រូវ​បាន​អនុម័ត​ បង្អាក​ប្រាក់​កម្ចី​ថ្មី​រយៈពេល​បួន​ឆ្នាំ​របស់​អង្គការ​នេះ​នឹង​ត្រូវ​បាន​រំសាយ​។​ ​ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/world-bank-readies-another-project-100986/

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ផ្តោត​សំខាន់​លើ​កំណែទម្រង់​ការ​បោះ​ឆ្នោត​

សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ (ERA)​ នឹង​បញ្ចុះបញ្ចូល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ ដើម្បី​អនុម័ត​លើ​សេចក្តី​ប្រកាស​ថ្នាក់​តំបន់​ស្តី​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​ដែល​រួម​មាន​ទាំង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ...

Chea Takihiro
http://www.khmertimeskh.com/news/17992/nec-pressed-on-election-reforms/

មន្ទីរសង្គមកិច្ចបដិសេធការ​បញ្ជូនមនុស្ស​គ្មានផ្ទះសម្បែង

កាលពីម្សិលមិញ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានច្រានចោលរបាយការណ៍ ដែលថាមនុស្ស​រាប់សិបនាក់គ្មានផ្ទះសម្បែង ត្រូវបានបញ្ជូនទៅមណ្ឌលព្រៃស្ពឺនៅសប្តាហ៍នេះ ទោះ​បីជា​អង្គការសហប្រជាជាតិ បានបញ្ជាក់ពីការ​បញ្ជូន និងសម្តែងការព្រួយបារម្ភ ចំពោះការប្រើប្រាស់ជាបន្តនៃមជ្ឈមណ្ឌលនេះ។ ...

Alice Cuddy និង ឆាយ ច័ន្ទនីដា
http://www.phnompenhpost.com/national/official-denies-prey-speu-transfers

ក្រុមហ៊ុនស៊ីនទ្រីកំពុងចរចាលើកិច្ចសន្យាជាមួយខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ

អ្នកតំណាងក្រុមហ៊ុនស៊ីនទ្រីបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនប្រមូលសម្រាមប្រចាំនៅរាជធានីភ្នំពេញនេះ កំពុងស្ថិតក្នុងតំណាក់កាលនៃការបង្កើតកិច្ចសន្យាថ្មីមួយជាមួយខណ្ឌទាំង១២នៅក្នុងទីក្រុង។ ...

សេក ឧត្តម
https://www.cambodiadaily.com/news/cintri-in-contract-negotiations-with-all-phnom-penh-districts-100982/

SECC ប្រកាស​ពី​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ឧបករណ៍​និស្សន្ទ

គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC) កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ពី​ការ​ដាក់​ឲ្យ​អនុវត្ត​ប្រកាស​​ស្តី​ពី​ការ​ផ្តល់​អាជ្ញាប័ណ្ណ និង​គ្រប់គ្រង​ការ​ជួញដូរ​ឧបករណ៍​និស្សន្ទ (ការ​ជួញដូរ​ទំនិញ​ក្នុង​កិច្ច​សន្យា) ក្នុង​គោលបំណង​ធានា​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​អនុវត្ត​បទប្បញ្ញត្តិ​។ ...

ស ច័ន្ទដារ៉ា
http://bit.ly/1S86feJ

អ្នក​ជិតខាង​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ថ្នាំ​សម្លាប់​សត្វល្អិត​

កាលពី​ម្សិលមិញ​ ស្ត្រី​បី​នាក់​និង​កូន​បួន​នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​ក្រោយ​ពី​ការ​លេបថ្នាំ​សម្លាប់​សត្វល្អិត​និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ នៅ​ក្បែរ​នោះ​ នៅ​ទីក្រុង​កំពង់ឆ្នាំង​។​​​​ ...

Tin Sokhavuth
http://www.khmertimeskh.com/news/17994/neighbors-get-sick-from-pesticides/

ខុន​ដូ​ឧទ្យាន​ភាគ​ខាងជើង​ចាប់​បើក​សម្ភោ​ធ​ហើយ​

កាលពី​ថ្ងៃអាទិត្យ​ វាំងនន​ត្រូវ​បាន​ទាញ​បើកក្នុងការ​បង្ហាញ​ពី​អភិវឌ្ឍ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​រ៉ូ​យា​ល់​គ្រុប​ដែល​ជា​ខុន​ដូ​ឧទ្យាន​ភាគ​ខាងជើង​។​ គម្រោង​វិស័យ​អចលនទ្រព្យ​នេះ​ ជា​សំណង់​អគារ​ខុន​ដូ​កម្ពស់​៩​ជាន់​ចំនួន​៣​ខ្នង​ស្ថិត​នៅ​លើ​ផ្ទៃដី ...

Sum Manet
http://www.khmertimeskh.com/news/17985/north-park-condominiums-unveiled/

រថយន្ត​ឆ្លង​កាត់​ផ្លូវ​វេងស្រេង​នឹង​ត្រូវ​ឲ្យ​បង់​ប្រាក់​ពី​ខែ​ធ្នូ

សាលា​រាជធានី​ភ្នំពេញ​ប្រកាស​ឲ្យ​រថយន្ត​គ្រប់​ប្រភេទ​ដែល​ឆ្លងកាត់​ផ្លូវ​ចោមចៅ​-ស្ទឹងមានជ័យ​ត្រូវ​បង់​ថ្លៃ​សេវា​ចាប់ពី​ថ្ងៃ​ ១ ​ធ្នូ​ខាង​មុខ​ជា​ផ្លូវ​ដែល​អាច​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​ខណៈ​ដែល​ក្រុមហ៊ុន​កំពុង​រួសរាន់​បញ្ចប់​គម្រោង​ពង្រីក​ផ្លូវ និង​ស្ថាបនា​ផ្លូវ។ ...

សែន ដាវីត
http://bit.ly/1QRxvQ8

មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ស្វែងរក​កិច្ចព្រមព្រៀង​ដើម្បី​វិញ​ត្រឡប់​

​សម​ រ​ង្សុី មេដឹកនាំ​គណបក្សប្រឆាំង​ ដែល​ត្រូវ​បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​តាម​រយៈ​ដីកាចាប់ខ្លួន​ដែល​ចេញ​កាលពី​ស​ប្តា​ហ៍​មុន​ នឹង​មិន​វិល​ត្រឡប់​មក​ភ្នំ​ពេញ​វិញ​ទេ​ រហូត​ទាល់តែ​កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ធានា​ពី​សេរីភាព​របស់​លោក​។ ...

David Fisher
http://www.newsfultoncounty.com/politics/news/1917111-cambodia-opposition-leader-seeks-deal-to-return

កម្ពុជា​យល់ព្រម​ឱ្យ​ក្រុមហ៊ុន​ លី​ យ៉ុង​ផាត់​ ប្រតិបត្តិការ​កាស៊ីណូ​ល្បែងស៊ីសង​តាម​អុីន​ធឺ​ណេ​ត​

​ប្រទេស​កម្ពុជា​ បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​កាស៊ីណូ​របស់​ក្រុមហ៊ុន​ លី​ យ៉ុង​ផាត់​ ចំនួន​ ៣​កន្លែង​ ប្រតិបត្តិការ​ល្បែង​តាម​អុី​ន​ធឺ​ណេ​ត​។​​ក្រុមហ៊ុន​ លី​ យ៉ុង​ផាត់​ ដែល​គ្រប់គ្រង​ដោយ​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ លី​ យុង​ផាត់​ កំពុង​ប្រតិបត្តិការ ...

Steven Stradbrooke
http://calvinayre.com/2015/11/19/casino/cambodia-okays-lyp-group-casino-online-gambling-sites/

កម្ពុជា​បដិសេធ​ថា​ ដីកាចាប់ខ្លួន​សម​ រ​ង្សុី ជា​រឿង​នយោបាយ​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​កម្ពុជា​ ហោ​ ណាំ​ហុង​ បាន​បដិសេធ​ការ​អះអាង​ថា​ សេចក្តីសម្រេច​របស់​តុលាការ​ក្នុង​ការ​ចេញ​ដីកាចាប់ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ សម​ រ​ង្សុី គឺជា​រឿង​នយោបាយ​ និង​បានឱ្យ​ដឹង​ថា​ មេធាវី​របស់​លោក​ធ្វើ​កិច្ចការ​នេះ ...

ថា ថៃ
http://www.rfa.org/english/news/cambodia/warrant-11192015170611.html

លិខិតរបស់ក្រុម NGOs ត្រៀមរួចជាស្រេច សម្រាប់ការចរចារបញ្ហាអាកាសធាតុ

សម្ព័ន្ធអង្គការសង្គមស៊ីវិល បានផលិតនូវឯកសារមួយ ដែលបានដាក់ចេញលម្អិតពីផលប៉ះពាល់​ធ្ងន់ធ្ងរដែលព្យាករណ៍ការប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្នុងគោលបំណងជួយឱ្យការព្រួយបារម្ភរបស់ពួកគេ ត្រូវបានដឹងឮនៅក្នុងចំណោមប្រតិភូ ២៥,០០០ នាក់ ដែលចូលរួមកិច្ចចរចា នាពេលខាងមុខនៅទីក្រុងប៉ារីស ក្តីពីការប្រែប្រួលអាកាសធាតុ (COP21)។ ...

Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/cso-coalition-letter-ready-climate-talks

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CNpXc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!