រដ្ឋាភិបាល

សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។មានជនភៀសសឹក ១៤.៩៦៣នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៥៩៦.៩២៦នាក់ ក្នុងនោះស្ត្រី ៣១១.៥៩៩នាក់ និងកុមារ​ ១៨៧,៥៩៧នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន៖ កំណត់ទូតស្ដីពីការរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជា-ថៃ ថៃ-កម្ពុជា

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កំណត់ទូតស្ដីពីការរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជា-ថៃ ថៃ-កម្ពុជា។នៅក្នុងសេចក្ដីប្រកាសនេះ កម្ពុជាស្នើកិច្ចប្រជុំបន្ទាន់ នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងបន្តការងារវាស់វែងនិងខណ្ឌសីមា កម្ពុជានិងថៃ។ ...

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ គិតចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នេះ វីរយុទ្ធជនកម្ពុជានិងយោធាថៃបានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង៦ល្ងាចថ្ងៃនេះ មានពលរដ្ឋស្លាប់ចំនួន៣២នាក់ និងរបួសចំនួន៩៥នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីណែនាំ៖ ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយទំនួលខុសត្រូវ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ

នៅថ្ងៃទី២៧ ធ្នូ ២០២៥ ក្រសួងព័ត៌មាន បានចេញសេចក្តីណែនាំ ស្តីពី ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយទំនួលខុសត្រូវ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់ សាធារណជន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ សូមបន្តតាមដាននិងទទួលព័ត៌មានពីប្រភពព័ត៌មានផ្លូវការ ចែកចាយព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ព្រមទាំងជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយដែលគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវក្នុងការផលិតនិងផ្សាយព័ត៌មាន។ ...

ក្រសួងព័ត៌មាន

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីថ្លែងការណ៍រួម៖ កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-បានផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ

នៅថ្ងៃទី២៧ ធ្នូ ២០២៥ ប្រទេសកម្ពុជា និងប្រទេសថៃ បានចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពី កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកព្រំដែនអន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា) – បានប៉ាក់កាដ (ខេត្តចន្ទបុរី ប្រទេសថៃ)។កិច្ចប្រជុំនេះទទួលស្គាល់ពីសារៈសំខាន់នៃការធ្វើកិច្ចពិភាក្សាស្តីពីដំណោះស្រាយជម្លោះដោយសន្តិវិធីក្នុងបរិយាកាសនៃជំនឿទុកចិត្តគ្នា ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក ស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ សំដៅបើកផ្លូវសម្រាប់ជំពូកថ្មីនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ...

គណៈកម្មាធិការព្រំដែនទូទៅ (GBC)

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន​៖ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែធ្នូ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែធ្នូ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ចំនួន៣១នាក់ និងរបួសចំនួន៩១នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន៖ កិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី លើកទី៣ រវាងកម្ពុជានិងជប៉ុន

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី លើកទី៣ រវាងកម្ពុជានិងជប៉ុន។កិច្ចប្រជុំថ្នាក់ឧត្តមមន្រ្ដីនេះ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពសំខាន់ៗក្នុងវិស័យគន្លឹះនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំឧត្តមមន្ត្រីលើកទីពីរ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ បទបង្ហាញជូនអង្គទូត ស្តីពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី បទបង្ហាញជូនអង្គទូត ស្តីពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងសាជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករបស់កម្ពុជាចំពោះបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២៥។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ការបរទេសលើកទី១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ការបរទេសលើកទី១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។ក្នុងអំឡុងពេលកិច្ចពិគ្រោះយោបល់ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តនយោបាយ និង សង្គម-សេដ្ឋកិច្ច នៅក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន​៖ លទ្ធផលនៃសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​  លទ្ធផលនៃសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង។ក្នុងឱកាសកិច្ចពិគ្រោះយោបល់នេះ ឯកឧត្តមរដ្ឋលេខាធិការ និងលោក Benoît GUIDÉE បានវាយតម្លៃខ្ពស់លើទំនាក់ទំនងជាដៃគូប្រវត្តិសាស្ត្រប្រកបដោយទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងជាប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​៖ កិច្ចសហប្រតិបត្តិការរវាង ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងក្រុមហ៊ុនTrip.Com

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានចេញសេចក្ដីជូនដំណឺង​ ស្ដីពី កិច្ចសហប្រតិបត្តិការរវាង ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងក្រុមហ៊ុនTrip.Com។កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង CTB និង ក្រុមហ៊ុន Trip.com គឺផ្តោតសកម្មភាពផ្សព្វផ្សាយទេសចរណ៍ ដែលមានរយៈពេលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។  CTB និង ក្រុមហ៊ុនTrip.com បានព្រមព្រៀងគ្នាផ្អាកសកម្មភាពផ្សព្វផ្សាយដែលបានគ្រោងទុកនៅតាមបណ្ដាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន Trip.com Group រហូតដល់កាលៈទេសៈអំណោយផលឡើងវិញ។ ...

ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន​៖ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែធ្នូ ដល់ ម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែធ្នូ ដល់ ម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ចំនួន៣០នាក់ និងរបួសចំនួន៨៨នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីណែនាំ៖ ការពង្រឹងវិធានការសុវត្ថិភាពចំពោះប្រតិបត្តិការសកម្មភាពមីន និងការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ អំឡុងពេលឈ្លានពានរបស់យោធាថៃមកលើកម្ពុជា

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការរដោយសារមីន បានចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងវិធានការសុវត្ថិភាពចំពោះប្រតិបត្តិការសកម្មភាពមីន និងការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះអំឡុងពេលឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។ការឈ្លានពានដោយប្រើប្រាស់យុទ្ធោបករណ៍ទាំងនោះ បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មណ្ឌលសុខភាព សាលារៀន វត្តអារាម ប្រាសាទបុរាណ និងបានបង្ខំឱ្យប្រជាជនប្រមាណជាង ២០ម៉ឺនគ្រួសារ ត្រូវជម្លៀសចេញពីលំនៅដ្ឋានទៅកាន់ទីតាំងសុវត្ថិភាពជាច្រើនកន្លែងតាមបណ្តាខេត្តនានា។ ...

អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការរដោយសារមីន

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន៖ ជំនួបតាមទូរស័ព្ទរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តមរដ្ឋមន្ត្រី Jean-Noël BARROT ស្តីពីជម្លោះព្រំដែនកម្ពុជាថៃ

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ជំនួបតាមទូរស័ព្ទរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តមរដ្ឋមន្ត្រី Jean-Noël BARROT ស្តីពីជម្លោះព្រំដែនកម្ពុជាថៃ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីបារាំងអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃអរិភាពដែលកំពុងបន្តកើតមាន ដែលតម្រូវឱ្យមានការជម្លៀសជនស៊ីវិលកម្ពុជាប្រមាណជាងកន្លះលាននាក់ និងការបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថាការវាយប្រហារមិនរើសគោលដៅរបស់យោធាថៃ បានបំផ្លិចបំផ្លាញខ្ទេចខ្ទីនូវហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កការខូចខាតយ៉ាងដំណំដល់ប្រាសាទបុរាណកម្ពុជាមួយចំនួន រួមទាំងតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧​

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧​។ អង្គសភាបានអនុម័តយល់ព្រមរបៀបវារៈចំនួន៤ ដូចមានចែងក្នុងសេចក្តីប្រកាសព័ត៌មាន។ ...

អគ្គលេខាធិការដ្ឋានរដ្ឋសភា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​ គ​.​ស​.​ម​.​ក​៖​ «​ការ​វាយប្រហារ​មិន​រើស​គោលដៅ​របស់​ប្រទេស​ថៃ​មក​លើ​ប្រទេស​កម្ពុជា​ គឺជា​ឧក្រិដ្ឋកម្ម​នៃ​ការ​ឈ្លានពាន​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ និង​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់ធ្ងរ​»

​នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (​គ​.​ស​.​ម​.​ក​.)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​បន្ត​វាយប្រហារ​យ៉ាង​ព្រៃផ្សៃ​របស់​ប្រទេស​ថៃ​ដោយ​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់​ និង​ការ​ប្រើប្រាស់​គ្រាប់បែក ...

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (​គ​.​ស​.​ម​.​ក​.)​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ប្រកាស​ ស្តី​ពី​ការ​ផ្តល់​អាជ្ញា​បណ្ណ​ និង​ការ​គ្រប់គ្រង​អាជីវកម្ម​ទ្រព្យ​ឌី​ជី​ថ​ល​

​នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ (​ន​.​ម​.​ក​.)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ប្រកាស​ “​ការ​ផ្តល់​អាជ្ញា​បណ្ណ​ និង​ការ​គ្រប់គ្រង​អាជីវកម្ម​ទ្រព្យ​ឌី ...

និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន​៖ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។គិតចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិលបានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីណែនាំ​ ស្តី​ពី​ការ​ផ្អាក​ដំណើរការ​បង្រៀន​ និង​រៀន​ ក្នុងស្រុក​បាណ​ន់​ ខេត្តបាត់ដំបង​

​នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តបាត់ដំបង​ បាន​ចេញ​សេចក្តីណែនាំ​ ស្តី​ពី​ការ​ផ្អាក​ដំណើរការ​បង្រៀន​ និង​រៀន​ ជា​បណ្តោះអាសន្ន​ ក្នុង​គ្រឹះស្ថានសិក្សា​ទាំងអស់​ក្នុងស្រុក​បាណ​ន់​ ក្នុង​គោលបំណង​ដើម្បី​ធានា​សុខ​សុវត្ថិភាព​ដល់​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​អប់រំ​ និង ...

មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តបាត់ដំបង

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ ២០២៣-២០២៤

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤។គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវក្នុងឆ្នាំ២០២៣-២០២៤ និងលើកកម្ពស់ការជជែកពិភាក្សាជាមួយវាគ្មិនដែលអញ្ជើញមកពី ក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធក្នុងការទទួលបានធាតុចូលនិងអនុសាសន៍ចាំបាច់បន្ថែមទៀត។ ...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖ កម្ពុជា និងជប៉ុន ផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងការចូលរួមពហុភាគី

នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ជំនួបផ្លាស់ប្តូរទស្សនៈគ្នារវាង កម្ពុជា និងជប៉ុន លើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងការចូលរួមពហុភាគី។នៅក្នុងជំនួប ឯកអគ្គរាជទូតកម្ពុជា បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងយូរអង្វែងរវាង កម្ពុជានិងជប៉ុន នៅក្នុងក្របខ័ណ្ឌអង្គការយូណេស្កូ ជាពិសេសក្រោមអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី និងបានបញ្ជាក់ជាថ្មីអំពីកាំរប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការលើកតម្កើងភាពចម្រុះនៃវប្បធម៌ ការការពារផ្អែកលើសហគមន៍ និងកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព។ ...

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​៖ ​ចេតនាបំភាន់ការពិតរបស់ថៃ​ និងការ​​បង្វែរការចាប់អារម្មណ៍​អន្តរជាតិពីការ​ឈ្លានពានដែលកំពុងបន្តរបស់ថៃ​ ដោយរួមទាំងការ​ទម្លាក់គ្រាប់បែកក្នុងតំបន់ស៊ីវិល និងការ​ប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា

នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បាន​ចេញសេចក្តីថ្លែងការណ៍​ចំពោះ​ចេតនាបំភាន់ការពិតរបស់ថៃ​ និងការ​​បង្វែរការចាប់អារម្មណ៍​អន្តរជាតិពីការ​ឈ្លានពានដែលកំពុងបន្តរបស់ថៃ​ ដោយរួមទាំងការ​ទម្លាក់គ្រាប់បែកក្នុងតំបន់ស៊ីវិល និងការ​ប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា។ការចោទប្រកាន់របស់ថៃ តាមរយៈការប្រើប្រាស់រូបភាពមួយចំនួន និងអមដោយអំណះអំណាងដោយឯកតោភាគី គឺជាចេតនាបំភាន់ការពិត និងបង្វែរការចាប់អារម្មណ៍អន្តរជាតិពីទង្វើឈ្លានពានដែលកំពុងបន្តរបស់ខ្លួន ដោយរួមទាំងការទម្លាក់គ្រាប់នៅក្នុងតំបន់ស៊ីវិល និងការប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា។ ...

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការកែសម្រួលអត្រាពន្ធគយនិងអាករពិសេសលើមុខទំនិញមួយចំនួន

នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ បានចេញសេចក្តីជូនដំណឹង ស្តីពី ការកែសម្រួលអត្រាពន្ធគយនិងអាករពិសេសលើមុខទំនិញមួយចំនួន។អត្រាពន្ធនិងអាករកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ ធុរជន ឬបុគ្គលពាក់ព័ន្ធអាចទាញយកអនុក្រឹត្យពីគេហទំព័ររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តាមរយៈ QR Code ដូចមានភ្ជាប់នឹងលិខិតនេះ។ ...

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

csaYY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!