សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។

គិតពីម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ មាន​ពលរដ្ឋ​ភៀសសឹក​​៥.៩៥៧នាក់បន្ថែមទៀតបាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​៤សែន​៨ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ​។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន​​១៦៧.២២៦នាក់​។

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf