ព័ត៌មាន
រដ្ឋមន្ត្រី៖ ក្រុមហ៊ុនកូរ៉េបំពានកិច្ចសន្យាររបស់ខ្លួន
លោករដ្ឋមន្ត្រីនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនHanshin Engineering and Construction Company, ដែលជាក្រុមហ៊ុនកូរ៉េបានទទួលកិច្ចសន្យារកែលម្អផ្លូវជាតិលេខ ២១ បានបំពានកិច្ចសន្យារជាមួយរដ្ឋាភិបាលដោយជួលអ្នកចុះកិច្ចសន្យារបន្តដើម្បីធ្វើការងារនេះ។ ...
ទីន សុខាវុទ្ធ
http://www.khmertimeskh.com/news/27873/korean-firm-violated--its-contract--minister/
កំណើនសេដ្ឋកិច្ចដែលកំពុងរីកលូតលាស់ជម្រុញកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមទាប
ទោះបីជាមានរូបភាពខ្លះៗមានលក្ខណៈផ្ទុយ ប៉ុន្តែអ្វីៗនៅក្នុងប្រទេសកម្ពុជាហាក់កំពុងមានជោគជ័យយ៉ាងខ្លាំង នេះបើយោងតាមធនាគារពិភពលោក។ នៅក្នុងការផ្ទៀងផ្ទាត់ឡើងវិញចុងក្រោយបង្អស់អំពីសេដ្ឋកិច្ចពិភពលោករបស់ធនាគារនេះ បានលើកឡើងថា ស្ថានភាពប្រទេសកម្ពុជាបានងើបចេញពីប្រទេសដែលមានសេដ្ឋកិច្ចក្រីក្រទៅកាន់ប្រទេសដែលមានចំណូលមធ្យមទាប។ ...
Vat Vin
http://aecnewstoday.com/2016/booming-growth-pushes-cambodia-to-lower-middle-income-status/
ស្ថានីយ៍ឧតុនិយមថ្មីនឹងត្រូវបានតំឡើងនៅតាមខេត្ត
ក្នុងគោលបំណងដើម្បីឱ្យសេចក្តីរាយការណ៍ពីអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាកាន់តែសុក្រឹត្យ ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមដំណើរការតំឡើងស្ថានីយ៍ឧតុនិយមនៅតាមខេត្តទូទាំងប្រទេសចំនួន ៣០ស្ថានីយ៍ទៀត នេះបើឱ្យដឹងពីមន្ត្រីក្រសួងធនធានទឹក។ ...
សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/27278/new-weather-stations-being-built-in-provinces/
កម្ពុជា ប្ដេជ្ញាភ្ជាប់ផ្លូវរថភ្លើងជាមួយថៃ តាមការគ្រោងទុក
ប្រទេសកម្ពុជាប្ដេជ្ញាបញ្ចប់ការតភ្ជាប់ផ្លូវរថភ្លើងដែលនៅសេសសល់ភ្ជាប់ទៅជាមួយផ្លូវដែកប្រទេសថៃនៅមុនដំណាច់ឆ្នាំនេះស្របពេលដែលភាគីថៃបានបញ្ចប់សាងសង់ផ្លូវដែកក្នុងខេត្តស្រះកែវរបស់ខ្លួន មកទល់នឹងព្រំដែនជាប់កម្ពុជា រួចរាល់កាលពីពេលថ្មីនេះ។ ...
ជា វណ្ណៈ
http://bit.ly/29uknOZ
WB: កម្ពុជាលោតចេញពីប្រទេសដែលមានចំណូលទាប
ធនាគារពិភពលោកបានធ្វើការកែតម្រូវជាផ្លូវការពីឋានៈសេដ្ឋកិច្ចរបស់កម្ពុជាពីក្រុមប្រទេសមានប្រាក់ចំណូលទាបទៅជាប្រទេសមានប្រាក់ចំណូលកណ្ដាលទាបជាការចាត់ថ្នាក់ដែលក្រុមសេដ្ឋវិទូរំពឹងថានឹងនាំឲ្យមានការកាត់បន្ថយជំនួយបរទេស និងភាពអនុគ្រោះពាណិជ្ជកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/29i8zoy
ការប្រែប្រួលអាកាសធាតុខូចខាត ផ.ស.ស. កម្ពុជា ប្រមាណ១០ភាគរយ
បាតុភូតបម្រែបម្រួលអាកាសធាតុដែលជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូលត្រូវបានគេព្យាករណ៍ថាបានធ្វើឲ្យផលិតផលសរុបក្នុងស្រុក(ផ.ស.ស.)កម្ពុជាបាត់បង់ប្រមាណ ១០ ភាគរយកាលពីឆ្នាំ២០១៥។ នេះបើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ខណៈដែលស្ថាប័នមួយនេះប្រកាសផ្តល់ចំនួនប្រមាណ ៩៦ លានដុល្លារគាំទ្រកម្ពុជា ក្នុងកម្មវិធីភាពធន់នៃការប្រែប្រួលអាកាសធាតុ។ ...
ជា វណ្ណៈ
http://bit.ly/29cFnK2
អ្នកគាំទ្រហិរញ្ញវត្ថុស្វែងរកការបង្កើតអាជីវកម្មនៅកម្ពុជា
ក្រុមវិនិយោគិនដែលគាំទ្រហិរញ្ញវត្ថុសម្រាប់ផ្តល់ឲ្យវិនិយោគិនតូចៗក្នុងការចាប់ផ្តើមអាជីវកម្ម (Angel Investors) បានមកដល់ទីក្រុងភ្នំពេញកាលពីចុងសប្តាហ៍មុនដើម្បីចាប់ផ្ដើមគំនិតផ្តួចផ្ដើមការវិនិយោគដែលនឹងជំរុញនូវវប្បធម៌ចាប់ផ្ដើមអាជីវកម្មដំបូងនៅកម្ពុជា។ ...
Kali Kotoski
http://bit.ly/1OmC4DB
UNDP ផ្តោតពីបញ្ហាបរិស្ថាន
ទិវាបរិស្ថានពិភពលោកកាលពីថ្ងៃច័ន្ទ ត្រូវបានកត់សម្គាល់ដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ពេលដែលទីស្នាក់ការកណ្តាលនៅកម្ពូជារបស់អង្គការនេះបានចេញសេចក្តីថ្លែងការណ៍មួយគូសបញ្ជាក់ពី សារៈសំខាន់នៃការការពារបរិស្ថាននៅកម្ពុជា ។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/25923/environment-focus-for-undp/
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិវិនិយោគលើធនធានមនុស្ស
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកមួយនៃ World Bank Group បានផ្តល់ប្រាក់កម្ចី ១៣លានដុល្លារដើម្បីគាំទ្រដល់អាគារសិក្សាថ្នាក់ឧត្តមសិក្សាសម្រាប់វិទ្យាស្ថានពាណិជ្ជកម្មអេស៊ីលីដាដែលនឹងជួយដល់ការបង្កើនស្តង់ដានៃការអប់រំ បង្កើនសម្ថភាពការងារដល់និសិត្ស និងលើកទឹកចិត្តដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/25667/ifc-banking-on-smart-graduates/
ធនាគារអភិវឌ្ឍន៍អាស៊ីបានសរសើរពីការរីកចម្រើនសេដ្ឋកិច្ចនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃច័ន្ទនេះបានហៅប្រទេសកម្ពុជាថា ជាប្រទេសដែលមានការរីកលូតលាស់សេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ី នៅក្នុងអត្ថបទវិភាគចុងក្រោយគេបង្អស់មួយរបស់ខ្លួន ក្រោមប្រធានបទថា “មកកាន់ប្រទេសកម្ពុជា៖ កូនខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី”។ ...
ម៉ែ គុណមករា
http://www.khmertimeskh.com/news/24857/adb-praises-economy/
ADB: សេដ្ឋកិច្ចកម្ពុជា ២ ឆ្នាំទៀតនៅតែខ្លាំង
ខណៈភាពមិនច្បាស់លាស់នៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន ហាក់ដូចជាបន្ធូរបន្ថយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថាសេដ្ឋកិច្ចកម្ពុជានឹងនៅតែមានស្ថិរភាពក្នុងឆ្នាំ ២០១៦ ដោយសារតែត្រូវបានគាំទ្រ ...
16 Kali Kotoski
http://bit.ly/1MDfdSW
គម្រោងស្តារផ្លូវ ទទួលបានជោគជ័យតិច
គម្រោងស្តារផ្លូវរយៈពេល៧ឆ្នាំ ដែលមានតម្លៃរាប់សិបលានដុល្លារ ត្រូវបានវាយតម្លៃថា “ទទួលបានជោគជ័យតិច” នៅក្នុងរបាយការណ៍មួយ ដែលធ្វើឡើងដោយនាយកដ្ឋានវាយតម្លៃឯករាជ្យ របស់ធនាគារអភិវឌ្ឍន៍អាស៊ី។ ...
Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/road-project-mishandled
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទទូចឲ្យកម្ពុជាពង្រឹងនយោបាយថាមពល
ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃអង្គារនេះបានចេញរបាយការណ៍រួមគ្នាមួយដោយបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតឱកាសវិនិយោគថ្មី តាមរយៈការលើកកម្ពស់ដល់ភាពជឿជាក់លើការផ្គត់ផ្គង់អគ្គិសនី ការកែទម្រង់រចនាសម្ព័ន្ធ ចាយ ...
សេដ្ឋកិច្ចបើកទូលាយរបស់កម្ពុជា ត្រូវការយុទ្ធសាស្ត្រថ្មីសម្រាប់សមាហរណកម្ម
យោងតាមរបាយការណ៍ថ្មីមួយចេញដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថាកម្ពុជាចាំបាច់ ...
ហ្ចច ស្ទីល្លីស និង កង សុធា
http://www.cambodiadailykhmer.com/news/20280/
ធនាគារអភិវឌ្ឍន៍អាស៊ី ផ្ដល់ថវិការជិត ៩៩ លានដុល្លារសម្រាប់គម្រោង៣ ដល់កម្ពុជា
ធនាគារនេះបានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីជិត ៩៩ លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជាសម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន៣ យោងតាមសេចក្តីប្រកាសព័ត៌មានដែល ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/world/2014-10/27/c_133746073.htm
WTO: តម្លៃចង្វាក់ផលិតកម្មកម្ពុជាធ្លាក់ចុះ
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសតែពីរគត់ដែលមានការធ្លាក់ចុះតម្លៃចង្វាក់ផលិតកម្មសកល (GVC)។ នេះបើតាមការសិក្សាថ្មីបំផុតរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ របាយការណ៍ពាណិជ្ជកម្មពិភពលោក ឆ្នាំ២០១៤ របស់ WTO ចេញផ្សាយកាលពីថ្ងៃ ទី២០ ខែតុលា បង្ហាញថា ភាគរយនៃការចូល ...
Eddie Morton
http://bit.ly/1DyLy4T
IMF បានរក្សាការព្យាករណ៏កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅ 7,2 ភាគរយនៅឆ្នាំ 2014
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) កាលពីថ្ងៃសុក្របានរក្សាការព្យាករណ៏របស់ខ្លួនសម្រាប់អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅ 7,2 ភាគរយនៅឆ្នាំនេះនិង 7,3 ភាគរយនៅឆ្នាំក្រោយ។ ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/business/2014-10/10/c_133705938.htm
ADB និងប្រទេសជប៉ុនជួយដល់ថ្នាក់មូលដ្ឋាន ជំរុញឱ្យមានការកាត់បន្ថយផលប៉ះពាល់គ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលជប៉ុន កំពុងគាំទ្រដល់គម្រោងថ្នាក់មូលដ្ឋាន ក្នុងការគ្រប់គ្រងហានិភ័យ និងការកាត់បន្ថយផលប៉ះពាល់ពីទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិដទៃទៀត នៅក្នុងសហគមន៍ដែលងាយរងគ្រោះនៅកម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://www.thecambodiaherald.com/cambodia/adb-japan-assist-grassroots-push-to-reduce-disaster-impacts-in-cambodia-7452
ADB ផ្តល់កម្ចី $៣០ លានសម្រាប់កម្មវិធីបណ្តុះបណ្តាលនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី ADB នឹងផ្តល់កម្ចីសម្បទាន ៣០ លានដុល្លារអាមេរិកដើម្បីបង្កើនគុណភាព និងលទ្ធភាពទទួលបានការបណ្ដុះបណ្ដាលវិជ្ផាជីវៈនៅ ប្រទេសកម្ពុជា។ សេចក្តីប្រកាសព័ត៌មានរបស់ ADB កាលពីថ្ងៃ ទី២៦ កញ្ញា បានឲ្យដឹងថា ADB នឹងផ្ដល់កម្ចីសម្បទាន ៣០ លានដុល្លារសម្រាប់កម្មវិធីមួយដែលនឹងអនុវត្តទូទាំងប្រទេសដើម្បីបង្កើនគុណភាពអប់រំបណ្ដុះ ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/1ny4ltq
ADB រក្សាការព្យាករសេដ្ឋកិច្ចកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តរក្សាការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា ៧ ភាគរយនៅក្នុង ឆ្នាំ២០១៤ និង ៧,៣ ភាគរយក្នុង ឆ្នាំ២០១៥។ ការរក្សាកំណើននេះដោយសារតែភាពល្អប្រសើរនៃស្ថានការណ៍នយោបាយក្រោយការបោះឆ្នោតកាលពីឆ្នាំមុន និងការដំឡើងប្រាក់ឈ្នួល ...
ម៉ៃ គុណមករា
http://bit.ly/1vqxIxz
ហ៊ុន សែន៖ ឯកជនជាអ្នកសូកមន្ត្រី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបានការពារកេរ្តិ៍ឈ្មោះមន្ត្រីរដ្ឋាភិបាលពីការពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយដោយបានលើកឡើងថា វិស័យឯកជនជាអ្នកសូកប៉ាន់ដល់មន្ត្រីពាក់ព័ន្ធដើម្បីទទួលបានសារប្រយោជន៍ដល់ពាណិជ្ជកម្មរបស់ ...
ចាន់ មុយហុង
http://bit.ly/1w9oXYB
ពលរដ្ឋសហគមន៍ផ្លូវដែកមកតវ៉ាមុខធនាគារអភិវឌ្ឍន៍អាស៊ីជាថ្មី
ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវដែកក្នុងរាជធានីភ្នំពេញ ប្រមាណ ៥០នាក់ បានមកផ្ដុំគ្នានៅមុខការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB ដើម្បីទាមទារឲ្យផ្ដល់នូវព័ត៌មានលម្អិត ទាក់ទងនឹងការទុកដីចំណីផ្លូវដែកនៅតំបន់ទីប្រជុំជនក្នុងរាជធានី។ ...
ឃុត សុភចរិយា
http://bit.ly/1rKiSDP
ADB នឹងផ្តល់ទឹកប្រាក់ចំនួន ១១៨ លានដុល្លារអាមេរិក សំរាប់គំរោងអភិឌ្ឍន៍ផ្លូវថ្នល់តាមទីជនបទនៅក្នុងប្រទេសកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្តល់នូវលទ្ធភាពទៅកាន់ទីផ្សារនិង សេវាសង្គមផ្សេងៗរយៈពេលមួយឆ្នាំពេញដល់ខេត្តក្រីក្រដាច់ស្រយាលចំនួន ៩ តាមរយៈគំរោងដែលមានទឹក ប្រាក់ចំនួន ១១៨ លានដុល្លារសហរដ្ឋអាមេរិកដើម្បីផ្តល់នូវបណា្តញផ្លូវថ្នល់កាន់តែមាន ...
បុគ្គលិកសារព័ត៌មាន Daily Times
http://www.dailytimes.com.pk/business/12-Aug-2014/adb-to-support-118m-rural-road-project-in-cambodia
គ្រួសាររស់នៅក្បែរផ្លូវរថភ្លើងនាំគ្នាតវ៉ាទាមទារឲ្យធនាគារអភិវឌ្ឍន៍អាស៊ីឆ្លើយតប
គ្រួសាររស់នៅក្បែរផ្លូវដែកក្នុងរាជធានីភ្នំពេញ ដែលប្រឈមនឹងការបាត់បង់ផ្នែកខ្លះនៃដីធ្លីរបស់ខ្លួន ដោយសារគម្រោងស្ដារផ្លូវដែក ដែលទទួលបានមូលនិធិជាចម្បងពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននាំគ្នាតវ៉ានៅខាងមុខទីស្នាក់ការកណ្ដាលរបស់ធនាគារ ...
អូន ភាព និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/18417/