គ្រួសាររស់នៅក្បែរផ្លូវរថភ្លើងនាំគ្នាតវ៉ាទាមទារឲ្យធនាគារអភិវឌ្ឍន៍អាស៊ីឆ្លើយតប
គ្រួសាររស់នៅក្បែរផ្លូវដែកក្នុងរាជធានីភ្នំពេញ ដែលប្រឈមនឹងការបាត់បង់ផ្នែកខ្លះនៃដីធ្លីរបស់ខ្លួន ដោយសារគម្រោងស្ដារផ្លូវដែក ដែលទទួលបានមូលនិធិជាចម្បងពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននាំគ្នាតវ៉ានៅខាងមុខទីស្នាក់ការកណ្ដាលរបស់ធនាគារនេះកាលពីម្សិលមិញ ទាក់ទិននឹងរឿងដែលពួកគេបានលើកឡើងថា កង្វះតម្លាភាពអំពីវាសនារបស់ពួកគាត់។ គ្រួសារទាំងនេះបានលើកឡើងថា ការជួបគ្នាមួយភ្លែតជាមួយលោក EricSidgwick នាយកប្រចាំប្រទេសរបស់ ADB នៅតែបន្សល់ភាពស្រពេចស្រពិលដល់ពួកគាត់។ …
អូន ភាព និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/18417/