ហ៊ុន សែន៖ ឯកជន​ជា​អ្នក​សូក​មន្ត្រី

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ម្សិល​មិញ​បាន​ការពារ​កេរ្តិ៍​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល​ពី​ការ​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោយ​បាន​លើក​ឡើង​ថា វិស័យ​ឯកជន​ជា​អ្នក​សូក​ប៉ាន់​ដល់​មន្ត្រី​ពាក់​ព័ន្ធ​ដើម្បី​ទទួល​បាន​សារ​ប្រយោជន៍​ដល់​ពាណិជ្ជកម្ម​របស់​ខ្លួន ហើយ​បាន​ចោទ​សួរ​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​អំពី​ការ​ធ្វើ​ចំណាត់​ថ្នាក់​អំពើ​ពុក​រលួយ​ដល់ ប្រទេស​កម្ពុជា។

ថ្លែង​នៅ​ក្នុង​សន្និសីទ​ប្រចាំ​តំបន់​លើក ទី៨ ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ទទួល​ស្គាល់​ពី​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​សាធារណៈ​ អាច​កើត​មាន​តាម​រយៈ​ការ​ប្រើ​ប្រាស់​ថវិកា​ជាតិ​មិន​ចំ​គោលដៅ​ ឬ​មិន​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ពេល​និយាយ​អំពី​វិស័យ​ធុរកិច្ច លោក​បាន​ដាក់​ចំណែក​នៃ​ការ​ទទួល​ខុស​ត្រូវ​ដល់​វិស័យ​ឯកជន​ចំពោះ​ការ​សូក​ប៉ាន់​មន្ដ្រី​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ពាណិជ្ជកម្ម។ ...

ចាន់ មុយហុង
http://bit.ly/1w9oXYB