ព័ត៌មាន​

បាក់ឌុប​ឆ្នាំ​នេះ​សិស្ស​៤០៥​នាក់​ជាប់​និទ្ទេស A

បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះមានចំនួន៥៥៧៥៣នាក់ស្មើនឹង៦២,១៨ភាគរយនៃចំនួនបេក្ខជនវត្តមានសរុបចំនួន ៨៩៦៦១នាក់ ក្នុងនោះបេក្ខជនដែលជាប់និទ្ទេស A មានចំនួន ៤០៥នាក់ ច្រើនជាងឆ្នាំមុនដល់ទៅជិត៣ដង។ ... ...

ប៉ិច សុធារី
http://bit.ly/2chAgtW

ក្រសួង​​​​សរសើរ​ការ​ប្រឡង​បាក់ឌុប​​ថា​​​​​​​​​​​​ជោគជ័យ​ ហើយ​​​​​​​​​​​​ថា​​​​​​គ្មាន​​​​​​​​​ការ​​លួច​ចម្លង

នៅពេលឆ្នាំទី៣ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសដែលត្រូវបានរឹតបន្តឹងខ្លាំងបានឈានដល់ទីបញ្ចប់កាលពីម្សិលមិញ ក្រសួងអប់រំបានច្រានចោលភ័ស្តុតាងដែលបង្ហាញថា មានការព្យាយាមលួចចម្លងយ៉ាងរាលដាល ហើយបានប្រកាសការប្រឡងនេះថាជាជោគជ័យមួយ។ ... ...

ជេនណែល រ៉េតខា​ និង ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/33815

រដ្ឋមន្ត្រី​ថា​ការ​ប្រឡង​ប្រសើរ​ ខណៈ​នៅ​មាន​ការ​យក​ប៊្រុយយ៉ុង​ចូល

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថាការប្រឡងថ្នាក់ទី ១២ មានភាពប្រសើរឡើងជារៀងរាល់ឆ្នាំចាប់តាំងពីកំណែទម្រង់ឆ្នាំ ២០១៤ ខណៈកាលពីម្សិលមិញប៊្រុយយ៉ុង និងឧបករណ៍អេឡិចត្រូនិកដែលសិស្សយកចូលក្នុងមណ្ឌលប្រឡងនៅតែត្រូវចាប់បាន។ ... ...

ឃុត សុភចរិយា
http://bit.ly/2beC4aB

បីឆ្នាំ​​​ក្រោយ​​​កាន់​​​តំណែង រដ្ឋ​​​មន្ត្រីថា កំណែទម្រង់វិស័យ​​​អប់​​​រំ​​​ជា​​​ចំណុច​​​ស្នូល​​​

នៅក្នុងឆ្នាំដំបូងដែលលោកធ្វើជារដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា លោក  ហង់  ជូន ណារ៉ុន បានប្រញាប់ប្រញាល់ធ្វើកំណែទម្រង់ការប្រឡងទុតិយភូមិថ្នាក់ជាតិ ដោយបានអនុវត្តបទប្បញ្ញត្តិដ៏តឹងរឹុងដើម្បី លុបបំបាត់ការសូកប៉ាន់ និងការលួចចម្លងយ៉ាងរាលដាល និងបានធ្វើឲ្យអត្រាប្រឡងជាប់ធ្លាក់ចុះពាក់កណ្តាលមកនៅត្រឹម៤១ភាគរយ។ ... ...

ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/33779

លោក ហង់ ជួន ណារ៉ុន ​​​ការ​ពារ​​មន្ត្រី​​ជាន់​ខ្ពស់​ក្រសួង​អប់រំ​​​ថា មិន​​​​​បាន​ប្រព្រឹត្ត​​អំពើ​ចាប់​រំលោភ​

កាលពីម្សិលមិញ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបាននិយាយការពារការសម្រេចមិនបណ្ដេញមន្ត្រីជាន់ខ្ពស់មួយរូបចេញពីក្រសួង បន្ទាប់ពីមន្ត្រីរូបនោះត្រូវបានចាប់ខ្លួនពីបទបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែស្រីរបស់ខ្លួនអំឡុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងកាលពីខែឧសភា ដោយលើកឡើងថា បទល្មើសនេះមិនធ្ងន់ធ្ងរ ពោលគឺ “មិនមែនជាការចាប់រំលោភ”។ ... ...

ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/33420

ក្រសួង​អប់រំ​ត្រៀម​ជាង​៤លាន​ដុល្លារ​ សម្រាប់​​ប្រឡង​​ថ្នាក់​ទី១២​ឆ្នាំ​នេះ

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាលោក ហង់ ជួនណារ៉ុន បាននិយាយកាលពីថ្ងៃពុធ ឲ្យដឹងថា ការប្រឡងថ្នាក់ជាតិនាពេលខាងមុខនឹងប្រើប្រាស់ថវិកាប្រមាណ ៤លានដុល្លារសហរដ្ឋអាមេរិក និងនៅតែបន្តរក្សាច្បាប់រឹតបន្តឹងដើម្បីឲ្យមានការប្រឡងដោយស្មើភាព និងយុត្តិធម៌។ លោករដ្ឋមន្ត្រីបានឲ្យដឹងថា៖«ការចំណាយលើបេក្ខជនម្នាក់ត្រូវបានប៉ាន់ប្រមាណថាអស់ប្រហែល១៤០,០០០រៀលក្នុងចំណោមបេក្ខជនជាង១សែននាក់ដែលក្រសួងនឹងចំណាយសម្រាប់ដំណើរការក្នុងការប្រឡងទាំងមូលនាពេលខាងមុខនេះ»។ ... ...

សន ប៊ុនស៊ីម​
http://bit.ly/2ajylIz

សិស្ស​ធ្វើ​ចំណាក់ស្រុក​ដោយ​បោះបង់​ចោល​សាលា​នៅ​តាម​ព្រំដែន​

មុនពេលដែលនាងបានបោះបង់ការសិក្សានៅក្នុងខែមេសា បន្ទាប់ពីបងប្អូនជីដូនមួយរបស់នាងរកការងារធ្វើនៅក្នុងរោងចក្រនៅប្រទេសថៃ -ដែលអត្រាប្រាក់ចំណូលប្រចាំសប្តាហ៍មានចំនួន៤៨ដុល្លារសម្រាបប់ការបម្រើការតាមផ្ទះ- ដួងស្រីដាបានជាប់ចំណាត់ថ្នាក់លេខ៣កាលពីនាងនៅសិក្សាថ្នាក់ទី០៩ក្នុងខេត្តបន្ទាយមានជ័យ។ ... ...

Janelle Retka and Samoeurth Seavmeng
https://www.cambodiadaily.com/news/students-migrate-leaving-school-at-the-border-115695/

ក្រសួង​អប់រំ​គ្រោង​នឹង​បង្កើត​ដេ​ប៉ា​ដឺ​ម៉​ង់​ថ្មី​

ក្រសួងអប់រំបានដាក់សំណើរគម្រោងបង្កើតដេប៉ាដឺម៉ង់ថ្មីចំនួន៣ ដែលក្នុងនោះរួមមានដេប៉ាដឺម៉ង់ការអប់រំពិសេសមួយ ដែលការស្នើរនេះទទួលបានការសារទរពីអង្គការក្រៅរដ្ឋាភិបាល បើទោះបីជាមានសំណួរថាតើនឹងមានមូលនិធិគ្រប់គ្រាន់ក៏ដោយ។ ... ...

Yesenia Amaro
http://www.phnompenhpost.com/national/ministry-education-eyes-new-departments

ប្រទេសម៉ាឡេស៊ីនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយព្រះរាជាណាចក្រកម្ពុជា

ប្រទេសម៉ាឡេស៊ីអាចនឹងសហការកាន់តែជិតស្និទ្ធជាមួយនឹងស្ថាប័នក្រសួងមួយចំនួននៃព្រះរាជាណាចក្រកម្ពុជានៅពេលឆាប់ៗនេះ ប្រសិនបើអ្វីៗទាំងអស់ដំណើរការតាមគម្រោង បន្ទាប់ពីវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី២៥នៅទីក្រុងកូឡាឡាំពួសប្តាហ៍នេះ។ ... ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25674/malaysia-to-sign-mous-with-kingdom/

ក្រសួង​អប់រំ​អនុញ្ញាត​ឲ្យ​​យក​​​ថវិកាសាលា​​ទិញ​ទឹក​ប្រើ​ប្រាស់ ក្នុង​​ពេល​រដូវ​ក្ដៅ​​​នេះ

ដើម្បី​រួម​ចំណែក​ក្នុង​ដោះ​ស្រាយ​បញ្ហា​ការ​ខ្វះ​ខាត​ទឹក​ប្រើ​ប្រាស់​នៅ​តាម​សាលារៀន​នៅ​ពេល​ដែល​កម្ដៅ​ក្តៅ​ខ្លាំង​នា​ពេល​បច្ចុប្ប​ន្ន​នេះរដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​ បាន​ណែនាំ​ឲ្យ​ប្រើ​ប្រាស់​ថវិកា​សាលារៀន ខណៈ​ដែល​សាលា​មួយ​ចំនួន​មាន​ការ​រអ៊ូ​ពី ...

មុំ គន្ធា
http://www.khmertimeskh.com/news/24540/school-budgets-to-be-used-to-buy-water/​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ប្រគល់​ឈើ​​រឹបអូស បាន​​ពី​ការ​កាប់​ខុស​​ច្បាប់​ ទៅ​ឲ្យ​ក្រសួង​អប់រំ​

កាលពី​ថ្ងៃ​ម្សិលមិញ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​សម្រេច​បញ្ជា​ឲ្យ​ប្រគល់​ឈើ​ទាំងអស់​ដែល​រឹបអូស​បាន​ពី​ការ​កាប់​ខុសច្បាប់​ទៅ​ឲ្យ​ក្រសួង​អប់រំ​ប្រើប្រាស់​កសាង​សាលារៀន​សាងសង់​ផ្ទះ​ឲ្យ​គ្រូបង្រៀន​និង​ច្នៃ​ជា​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ក្នុង​ប្រព័ន្ធ​អប់រំ​។​ ...​ ...

វ៉ែន រដ្ឋាវង្ស និង តាំង វិដា
http://bit.ly/22Twpv2

ការ​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​​ដាក់​ចូល​ក្នុង​កម្មវិធី​សិក្សា

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ចាប់ពី​ថ្នាក់​ក្រោម​ទៅ​លើ​ក្រសួង​អប់រំ​បាន​ប្រកាស​កាលពី​ម្សិលមិញ​អំពី​ការ​បន្ថែម​កម្មវិធី​សិក្សា​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ដល់​សិស្ស​អនុវិទ្យាល័យ។ ... ...

Charles Rollet
http://bit.ly/1MiadfB

សិស្ស​និទ្ទេស​ A B និង​ C ត្រូវ​ជាប់​គ្រូ​ដោយ​ស្វ័យ​ប្រវត្តិ

រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​បេក្ខជន​និទ្ទេស​ A, B និង C ដែល​​បាន​​​​ដាក់​​ពាក្យ​ធ្វើ​ជា​គ្រូ​បង្រៀន​​បឋម និង​មត្តេយ្យ​សិក្សា​ចំនួន ១២៤៧ ​​នាក់​ជាប់​ជា​ស្វ័យប្រវត្តិ​ដោយ​ពុំ​ចាំបាច់​ប្រឡង​ឡើយ​។រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួនណារ៉ុន បាន​ដាក់​លិខិត​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ ...

ប៉ិច សុធារី
http://bit.ly/206LZPY

សមាគម​គ្រឹះស្ថានឧត្តមសិក្សា​វាយបក់​ទៅ​កាន់​ពាក្យ​សម្តី​របស់​លោក​សមរ​ង្ស៊ី​វិញ​

សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ដែល​ការពារ​សមាជិក​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​អះអាង​ដែល​ធ្វើ​ឡើង​នៅ​ស​ប្តា​ហ៍​មុន​ដោយ​លោក​សមរ​ង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​រិះគន់​ គុណភាព​នៃ​ប្រព័ន្ធ​អប់រំ​ក្រោយ​មធ្យមសិក្សា​នៅ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/education-association-hits-back-at-sam-rainsy-97147/

រដ្ឋាភិបាល​ធ្វើការ​ឆ្លើ​ុ​យ​តប​នឹង​ពាក្យ​ថា​វិស័យ​អប់រំ​កម្ពុជា​ "​គ្មាន​ប្រយោជន៍​"

កាលពី​ម្សិលមិញ​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ លោក​ ហង្ស​ជួនណា​រ៉ុ​ន​ បាន​រិះគន់​លោក​ សម​ រ​ង្ស៊ី​ មេដឹកនាំ​គណបក្សប្រឆាំង​សម្រាប់​ការ​ច្រានចោល​ សញ្ញាបត្រ​សាកលវិទ្យាល័យ​នៅ​ក្នុង​ប្រទេស​ថា​គ្មាន​តម្លៃ​ ក៏​ដូច​ជា​ការ​ដាក់​ស្លាក​ប្រព័ន្ធ​អប់រំ​កម្ពុជា​ថា​ជា​ប្រព័ន្ធ​ខ្សោយ​បំផុត​នៅ​ក្នុង​ពិភពលោក ...

Ven Rathavong
http://www.khmertimeskh.com/news/16635/gov---t-fights-back-on----useless----education-claim/

គម្រោង​ប្រែក្លាយ​សាលារៀន​នៅ​រាជធានី​ភ្នំពេញ​ទៅ​ជា​ "​មជ្ឈមណ្ឌល​នៃ​ឧត្ត្មមភាព​​"​

ក្រសួង​អប់រំ​បាន​ផ្ដល់​កញ្ចប់​ថវិការ​ជា​ទឺ​ក​ប្រាក់​ចំនួន​ ៣៧០​ ០០០​ដុល្លារ​ និង​រយៈពេល​មួយ​ឆ្នាំ​ដល់​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​មួយ​ដើម្បី​អនុវត្ត​គម្រោង​សាកល្បង​មួយ​ក្នុង​គោលបំណង​ជំនួស​ប្រព័ន្ធ​បង់ប្រាក់​ក្រៅផ្លូវការ​នៅ​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ នឹង​ជំនួស​ដោយ​ប្រព័ន្ធ​ទូទាត់​ផ្អែក ...

Janelle Retka
https://www.cambodiadaily.com/news/project-aims-to-make-phnom-penh-school-center-of-excellence-96350/

ក្រសួង​បង្កើត​ក្រុម​ការងារ​ពិនិត្យ​លើ​បណ្តឹង​បេក្ខជន​ប្រឡង​ធ្លាក់

ក្រសួង​អប់រំ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ពិនិត្យ​ទៅ​លើ​ពាក្យ​បណ្តឹង​របស់​បេក្ខជន​ប្រឡង​ធ្លាក់​បាក់​ឌុប​ដែល​ប្តឹង​តវ៉ា​សុំ​ការ​ពិនិត្យ​កំណែ​វិញ្ញាសា​ប្រឡង​ឡើង​វិញ​ក្រោយ​ទទួល​បាន​បណ្តឹង​របស់​បេក្ខជន​ជាង​ ១០០ នាក់​បន្ទាប់ពី​ប្រកាស​លទ្ធផល​បាន​ជិត ១០ ថ្ងៃ​មក​នេះ។ក្រោយ​ការ ...

តាំង វីដា
http://bit.ly/1KwoHJ7

លោក ហ៊ុន សែន​​​ មិន​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​យក​​​ពន្ធ​​​ត្រួត​​​គ្នា​​​ពី​​​​គ្រូ​​​បរទេស​​​

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​សែន បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​ចង់​​​​​​បញ្ឈប់​ការ​ តម្រូវ ...

ម៉ិច ដារ៉ា និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/27663/

អ្នក​ជាប់​និទ្ទេស A ជួប​នាយក​រដ្ឋ​មន្ត្រី ឯ​អ្នក​ធ្លាក់​ខ្លះ​តវ៉ា

បេក្ខជន​ជាប់​បាក់​ឌុប ឆ្នាំ​ ២០១៥ និទ្ទេសA សរុប ១០៨ ​នាក់​នៅ​ព្រឹក​ថ្ងៃ​នេះ នឹង​ត្រូវ​ជួប​​សំណេះ​សំណាល​ ដើម្បី​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​​បេក្ខជន​ធ្លាក់​បាក់​ឌុប​មួយ​ចំនួន​ កាល​ពី​ម្សិលមិញ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ពិនិត្យ​​កំណែ​ឡើង​វិញ​ដោយ ...

តាំង វីដា
http://bit.ly/1Lvc6FO

សិស្សានុសិស្សដាក់ពាក្យបណ្តឹងទាក់ទងនឹងពិន្ទុប្រឡងថ្នាក់ជាតិនៅក្រសួង

បន្ទាប់ពីលទ្ធផលនៃការប្រឡងថ្នាក់ជាតិសម្រាប់សិស្សវិទ្យាល័យបានចេញផ្សាយនៅចុងសប្តាហ៍នេះ មានសិស្សប្រមាណ​៥៦ ភាគរយបានប្រឡង ជាប់វិញ្ញាសារប្រឡងនិង សិស្សមួយចំនួនទៀតដែលធ្លាក់។សិស្សានុសិស្សដែលមិនបានជាប់បានធ្វើដំណើរទៅកាន់ក្រសួងអប់រំ នៅថ្ងៃចន្ទដើម្បី ដាក់ពាក្យបណ្តឹងជាផ្លូវការ។ ... ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/students-head-to-ministry-to-appeal-national-exam-scores-94215/

ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ល្អ​ជាង​ឆ្នាំ​មុន​អ្នក​ជាប់​និទ្ទេស​ A មាន ១០៨ រូប

លទ្ធផល​ប្រឡង​បាក់ឌុប​ឆ្នាំ ២០១៥ មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​មុន​ខណៈ​ដែល​បេក្ខជន​ជាប់​មាន​ប្រមាណ ៥៥ ភាគរយ​ហើយ​ក្នុង​នោះ​និទ្ទេស A មាន​ដល់​ទៅ ១០៨ នាក់​បើ​ធៀប​នឹង​លទ្ធផល​ឆ្នាំ ២០១៤ ការ​ប្រឡង​លើក​ទី ១ ដែល​បេក្ខជន​ជាប់​មាន​ប្រមាណ​តែ ២៥ ​ភាគរយ​ហើយ​និទ្ទេស A មាន​ត្រឹម​តែ ១១ នាក់​ប៉ុណ្ណោះ​។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ...

តាំង វីដា
http://bit.ly/1LsJ2ip

អ្នក​រិះគន់​និយាយ​ថា​ការ​ប្រឡង​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ងាយស្រួល​ជាង​មុន​

​ក្រសួង​អប់រំ​ រៀបចំ​រួចរាល់​នឹង​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​ថ្នាក់​ជាតិ​រយៈពេល​ពីរ​ថ្ងៃ ​ នៅ​ចុង​ស​ប្តា​ហ៍​នេះ​ មុន​ពេល​នៃ​ការ​គ្រោងទុក​ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយ​ថា​ ការ​ប្រឡង​លើក​នេះ​ ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឲ្យ​ងាយស្រួល​ជាង ...

នៅ វណ្ណារិន
http://www.voacambodia.com/content/new-national-exams-made-easier-this-year-critics-say/2960014.html

គ្រូ​កំណែ​ថា​ ​អត្រា​សិស្ស​ប្រឡង​ជាប់​អាច​បាន​ ៥០%

ទន្ទឹម​នឹង​ដំណើរការ​ស្រង់​ពិន្ទុ​បេក្ខជន​ប្រឡង​បាក់ឌុប​ដាក់​បញ្ចូល​ក្នុង​កុំព្យូទ័រ និង​ការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​មិន​ប្រក្រតី​ឡើង​វិញ​គ្រូ​កំណែ​វិញ្ញាសា​មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ក្នុង​ដុំ​សន្លឹក​កិច្ចការ​នៃ​មុខវិជ្ជា​ដែល​ខ្លួន​បាន​កែ​នោះ​អត្រា​ជាប់​មាន​ប្រមាណ ៥០ ...

តាំង វីដា
http://bit.ly/1K4F2rD

ក្រសួង​អប់រំ​និយាយ​ការ​ពារ​សុន្ទរកថា​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា

កាល​​​ពី​​​ម្សិលមិញ ក្រសួង​​​អប់​​​រំ​​​បាន​​​និយាយ ការ​​​ពារ​​​សុន្ទរកថា​​​គាំទ្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​ ...

អូន ឆេងប៉រ
http://www.cambodiadailykhmer.com/news/27332/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6ghdJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!