រោងចក្រ​ W&D ខាត​ជាង ​$ ១​​ លាន​ចាប់​​តាំង​ពី​កម្មករ​ធ្វើ​បាតុកម្ម​​

ម្ចាស់​ក្រុមហ៊ុន W&​D ថា ​ខ្លួន​ខាតបង់​ប្រាក់​ជាង ១ លាន​ដុល្លារ និង​បាត់បង់​អ្នក​បញ្ជា​ទិញ​​ធំៗ​ដល់​ទៅ ៣ ក្នុង​ចំណោម​អ្នក​បញ្ជា​ទិញ​ក្រៅ​ប្រទេស​ចំនួន ១០ ​ចាប់​តាំង​ពី​កម្មករ កម្មការិនី​ជាង ១ ០០០ ​នាក់​ បាន​បន្ត​ធ្វើ​​បាតុកម្ម​តវ៉ា ក្នុង​រយៈពេល​​ជាង ​២ ​ខែ​កន្លង​មក​នេះ​។ លោក Jimmy នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន W&D ​ថ្លែង​ក្នុង​សន្និសីទ​កាសែត ​កាល​ពី​ម្សិលមិញ​​ថា ក្នុង​រយៈពេល​ជាង​ ២ ខែ គឺ​នៅ​ខែ​មករា និង​ខែ​កុម្ភៈ ក្រុមហ៊ុន​ខ្លួន ​បាន​ខាតបង់​ប្រាក់​ជាង ១ លាន​ដុល្លារ​ព្រោះ​តែ​ការ​យឺតយ៉ាវ​ ក្នុង​ការ​ដឹក​ជញ្ជូន​ និង​មិន​អាច​ប្រគល់​​ទំនិញ​ឲ្យ​អ្នក​បញ្ជា​ទិញ​​ទាន់​ពេល​វេលា​ដោយសារ​តែ​មាន​ការ​តវ៉ា​របស់​កម្មករ​។ …

ឡុង គីមម៉ារីតា
https://bit.ly/2tXJs10