ព័ត៌មាន
ការតំឡើងប្រាក់ឈ្នួលនៅក្នុងប្រទេសរួមចំណែកដល់ការធ្លាក់ចុះនៃពលករចំណាកស្រុកទៅថៃ
កាលពីម្សិលមិញក្នុងសន្និសីទកាសែតមួយ អ្នកនាំពាក្យក្រសួងការងារលោកហេង សួរ បាននិយាយថាចំនួនពលករចំណាកស្រុកកម្ពុជាទៅប្រទេសថៃមានការថយចុះកាលពីឆ្នាំមុនបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។ ...
ជាថ្នូរទទួលកម្មករធ្វើការវិញ រោងចក្រទាមទារការទទួលខុសត្រូវការខាតបង់ក្រោយផ្ទុះបាតុកម្ម
រោងចក្រ W&D ទាមទារឲ្យមានការទទួលខុសត្រូវចំពោះការខាតបង់នាពេលកន្លងមក ដែលពួកគេទទួលរងក្នុងរយៈពេល ៣ ខែ ចាប់តាំងពីកម្មករផ្ទុះការតវ៉ា ជាថ្នូរនឹងការព្រមទទួលយកកម្មករឲ្យចូលធ្វើការវិញ ស្របតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
ឡុង គីមម៉ារីតា
https://bit.ly/2Yrcvbq
ក្រសួងប្រកាសទាក់ទងការបើកប្រាក់ រំឭកអតីតភាពការងារ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកាសពន្យារពេលបើកប្រាក់រំឭកអតីតភាពការងារ ដែលមានមុនឆ្នាំ ២០១៩ ទៅអនុវត្តនៅខែ ធ្នូ ឆ្នាំ ២០២១ វិញសម្រាប់សហគ្រាស គ្រឹះស្ថានក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ខណៈប្រាក់រំឭកអតីតភាពការងារក្នុងឆ្នាំថ្មី សម្រាប់វិស័យនេះ នៅអនុវត្តដដែល។ ...
ឡុង គីមម៉ារីតា
https://bit.ly/2uqKFyb
រោងចក្រ W&D ខាតជាង $ ១ លានចាប់តាំងពីកម្មករធ្វើបាតុកម្ម
ម្ចាស់ក្រុមហ៊ុន W&D ថា ខ្លួនខាតបង់ប្រាក់ជាង ១ លានដុល្លារ និងបាត់បង់អ្នកបញ្ជាទិញធំៗដល់ទៅ ៣ ក្នុងចំណោមអ្នកបញ្ជាទិញក្រៅប្រទេសចំនួន ១០ ចាប់តាំងពីកម្មករ កម្មការិនីជាង ១ ០០០ នាក់ បានបន្តធ្វើបាតុកម្មតវ៉ា ក្នុងរយៈពេលជាង ២ ខែកន្លងមកនេះ។ លោក Jimmy នាយកគ្រប់គ្រង ...
ឡុង គីមម៉ារីតា
https://bit.ly/2tXJs10
ជប៉ុន ប្រកាសបើកផ្លូវឲ្យកម្ពុជា បញ្ជូនពលករជំនាញទៅធ្វើការ
ជប៉ុនបានចាប់ផ្ដើម បើកឱកាសការងារដល់កម្ពុជា ឲ្យបញ្ជូនពលករ ដែលមានជំនាញ ឲ្យទៅធ្វើការងារផ្លូវការនៅប្រទេសជប៉ុនចាប់ពីខែមេសា ឆ្នាំ ២០១៩ តទៅ ខណៈដែលបច្ចុប្បន្ន មានកម្មសិក្សាការីកម្ពុជា ដែលកំពុងសិក្សាផងនិងធ្វើការផងនៅជប៉ុនមានប្រមាណ ៩ ០០០ នាក់។ ...
ម៉ិច ដារ៉ា
https://bit.ly/2GSro07
រោងចក្រ ៨១ ភាគរយកំពុងអនុវត្តបើកប្រាក់ឈ្នួល ២ ដងក្នុង ១ ខែ
រោងចក្រ សហគ្រាសចំនួន ៨១ ភាគរយហើយ ដែលកំពុងអនុវត្តការបើកប្រាក់ឈ្នួលឲ្យកម្មករ ២ លើកក្នុង ១ ខែ ទៅតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញកាលពីថ្ងៃពុធ ទី ១៦ ខែមករាឆ្នាំ ២០១៩។ ...
វ៉ន ដារ៉ា
https://bit.ly/2HsyBFM
លោក ហ៊ុន សែន ឲ្យសហជីពបញ្ឈប់ដឹកនាំបាតុកម្មកូដកម្មខុសច្បាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានថ្លែងសារអំពាវនាវចំពោះសហជីពដែលដឹកនាំ កម្មករ-កម្មការិនី ធ្វើបាតុកម្ម និងកូដកម្មទាមទារប្រាក់អត្ថប្រយោជន៍ (ប្រាក់អតីតភាព) ពីថៅកែរោងចក្រដោយខុសច្បាប់ ត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះស្ថានភាពបែបនេះអាចនឹងឈានចូលទៅដល់ស្ថានភាពជ្រុលនិយម ហើយបណ្ដាលឲ្យរោងចក្រប្រមាណ ២ ភាគ ៣ ដែលតាម ...
ឡុង គីមម៉ារីតា
https://bit.ly/2siwWZ6
កម្មករ ១០០០ នាក់ប្រកាសបន្តតវ៉ា បន្ទាប់ពីក្រុមហ៊ុនបញ្ឈប់ពីការងារ
កម្មកររោងចក្រកាត់ដេរ W&D នឹងប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្របន្តទៀតនៅថ្ងៃទី ៨ ខែមករានេះ បន្ទាប់ពីថៅកែក្រុមហ៊ុនបានសម្រេចបញ្ឈប់ពួកគេជាង ១០០០ នាក់ពីការងារ ក្រោយពីពួកគេបានធ្វើកូដកម្មទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗអស់រយៈពេលជិត ២ សប្តាហ៍។ ...
ឡុង គីមម៉ារីតា
https://bit.ly/2RyteZQ
ស្ថានទូតកូវ៉ែត អំពាវនាវឲ្យពលរដ្ឋកម្ពុជាទៅធ្វើការនៅប្រទេសរបស់ខ្លួន
ស្ថានទូតកូវ៉ែតបានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាទៅធ្វើការនៅប្រទេសរបស់ខ្លួន និងបានជំរុញជាមុនឲ្យអ្នកទៅធ្វើការនៅទីនោះ ត្រូវតែខិតខំប្រឹងប្រែងធ្វើការជាមួយនឹងការព្រមានថា ប្រសិនបើធ្វើឲ្យមានកំហុសម្តងហើយម្តងទៀតនោះនឹងត្រូវបញ្ជូនត្រឡប់មកវិញ បើ ...
គង់ មេត្តា
https://bit.ly/2OvW7Qv
របាយការណ៍ៈ ពលរដ្ឋជាច្រើនគ្រួសារធ្លាក់ចូល ទៅក្នុងទាសភាពសម័យទំនើបនៃឧស្សាហកម្មឡឥដ្ឋ
ភាពរីកចម្រើនខ្លាំង នៃវិស័យសំណង់របស់ប្រទេសកម្ពុជា បានជំរុញឲ្យប្រជាពលរដ្ឋក្រីក្រជាច្រើនគ្រួសារធ្លាក់ចូលទៅក្នុងទាសភាពសម័យទំនើប នៅក្នុងឧស្សាហកម្មឡឥដ្ឋតាមរយៈការចងដោយបំណុល។ ...
ម៉ិច ដារ៉ា
https://bit.ly/2pVzMlH
សហជីពស្នើដំឡើងប្រាក់ឈ្នួលកម្មករ $១៨២ ក្នុង ១ ខែ ខណៈថៅកែក្រុមហ៊ុនហ៊ានត្រឹម $១៧៧
ក្នុងការប្រជុំត្រីភាគីម្សិលមិញស្តីពីប្រាក់ខែកម្មករ ភាគីសហជីពតំណាងឲ្យកម្មករនិយោជិតបានស្នើសុំឲ្យមានការដំឡើងប្រាក់ឈ្នួលកម្មករចំនួន ១៨២ ដុល្លារអាមេរិកក្នុង ១ ខែសម្រាប់ឆ្នាំ ២០១៩ ខណៈភាគីនិយោជកហ៊ានត្រឹម ១៧៧ ដុល្លារ ហើយដែលភាគីទាំង ២ បានស្នើឲ្យមាន ...
គង់ មេត្តា
https://bit.ly/2Cs9xLQ
ជំនាញវិជ្ជាជីវៈជាង ១៣ ពាន់កន្លែងបើកសម្រាប់សិស្សធ្លាក់បាក់ឌុប
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីម្សិលមិញបានឲ្យដឹងថា ក្រសួងបានបើកផ្ដល់អាហារូបករណ៍ចំនួន ១៣ ពាន់កន្លែងដែលជាប្រភេទជំនាញវិជ្ជាជីវៈកំពុងមានទីផ្សារនៅក្នុងប្រទេសកម្ពុជាសម្រាប់សិស្សដែលបានប្រឡងធ្លាក់បាក់ឌុប (សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ) កាលពីខែសីហា ...
វ៉ន ដារ៉ា
https://bit.ly/2PJnK9W
សហគ្រាសប្រើជនបរទេសធ្វើការប្រឈមនឹងពិន័យ បើគ្មានការអនុញ្ញាត
មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រើនរំឭកដល់ម្ចាស់ ឬនាយកសហគ្រាស ឬគ្រឹះស្ថាន និងជនបរទេសថា ប្រសិន បើពួកគេចង់ប្រើពលកម្មបរទេសសម្រាប់ឆ្នាំ ២០១៩ តែមិនបានស្នើការអនុញ្ញាត ឬសុំពន្យារ [កូតា] តាមកាលកំណត់ទេនឹងត្រូវប្រឈមការពិន័យតាម ...
វ៉ន ដារ៉ា
https://bit.ly/2NRFOhu
ក្រសួងពីរបង្ហាញទិន្នន័យរោងចក្រខុសគ្នា
របាយការណ៍ប្រចាំឆ្នាំពីស្ថាប័នរដ្ឋាភិបាល ២ ដែលចេញផ្សាយកាលពីថ្ងៃចន្ទបានកត់ត្រាចំនួនរោងចក្រ សហគ្រាស និងកម្មកររោងចក្រកាត់ដេរនៅកម្ពុជាកាលពីឆ្នាំ ២០១៧ ខុសគ្នាខ្លាំង ខណៈមន្ដ្រីនៅក្រសួង ២ នេះមិនបានពន្យល់ពីភាពខុសគ្នានៃទិន្នន័យនេះទេ។ ...
ចេង សុខហ័ង
http://bit.ly/2pgHeY3
កាលបរិច្ឆេទចាប់ផ្តើមសម្រាប់ការត្រួតពិនិត្យសុខភាពកម្មករកាត់ដេរ
អ្នកនាំពាក្យក្រសួងការងារបាននិយាយកាលពីម្សិលមិញថា ការព្យាបាលដោយឥតគិតថ្លៃសម្រាប់កម្មករកាត់ដេរដែលត្រូវបានប្រកាសដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុន នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា។ អ្នកនាំពាក្យ លោក ហេង សួរ បាននិយាយថា គម្រោងនេះនឹងមានជំនួយពីក្រសួងដទៃៗទៀត។ ...
មុំ សុផុន
http://www.khmertimeskh.com/5081004/start-date-set-garment-worker-health-checks/
ក្រសួង ឲ្យពលករខ្មែរធ្វើការនៅថៃដកលិខិតឆ្លងដែន ចុងខែកញ្ញា
ក្រសួងការងារបានប្រកាសឲ្យពលករ-ពលការិនីខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃអាចស្នើដកលិខិតឆ្លងដែនឬលិខិតធ្វើដំណើរចាប់ពីថ្ងៃទី២៦ខែកញ្ញាខាងមុខនេះដោយពួកគេត្រូវចំណាយលើកម្រៃសេវានេះចំនួន ៩៥០បាត (ប្រាក់ថៃ)។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានជូនដំណឹងដល់ពលករកម្ពុជា ដែលកំពុងតែធ្វើការ និងស្នាក់នៅក្នុងប្រទេសអាចស្នើសុំលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជា ធ្វើការនៅបរទេស និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេសបាន ចាប់ពីថ្ងៃទី២៦ ខែកញ្ញា នេះតទៅ បន្ទាប់ពីមានការឯកភាពជាមួយនឹងភាគីថៃ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមក។ ...
មុំ គន្ធា
http://bit.ly/2cdrQWY
រដ្ឋាភិបាលជួបជាមួយនឹង GMAC ពិភាក្សាលើប្រាក់់ឈ្នួលអប្បបរមា
ក្រសួងការងារកាលពីម្សិលមិញបានជួបជាមួយ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ក្រុមពាណិជ្ជកម្មឧស្សាហកម្ម ដើម្បីពិភាក្សាគ្នាពីមូលហេតុនានានៅពីក្រោយសំណើរក្រោយនៃប្រាក់ឈ្នួលអប្បបរមា ១៤៤ ដុល្លារក្នុងមួយខែ។ ...
ឡាយ សាមាន
http://www.phnompenhpost.com/national/govt-gmac-meet-over-minimum-wage
ក្រសួងអាចឲ្យកម្មករសម្រាកដើម្បីទៅចុះឈ្មោះបោះឆ្នោត
ប្រសិនបើមានការតម្រូវដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រសួងការងារនឹងស្នើឲ្យនិយោជកផ្តល់ឲ្យកម្មករ និយោជិតនូវការឈប់សម្រាកដើម្បីចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់ពួកគេ។ នេះបើតាមមន្រ្តីម្នាក់។ ...
ប៊ុន សេងគង់
http://bit.ly/2cCcJ8S
ក្រុមហ៊ុនដែលគ្រប់គ្រងប័ណ្ណការងារជនបរទេសមិនទាន់មានគេហទំព័រ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់ការទទួលខុសត្រូវទំាងអស់លើប័ណ្ណការងារជនបរទេសទៅឲ្យក្រុមហ៊ុន អុី-សឹលូសិន (ខេមបូឌា) E-Solutions (Cambodia) Co.នៅក្នុងថ្ងៃនេះ ដោយបន្សល់ទុកនូវសំណួរមិនទាន់មានចម្លើយជាច្រើនពាក់ព័ន្ធក្រុមហ៊ុនឯកជននេះ ដែលនឹងដំណើរការ ផលិត និងចែកចាយប័ណ្ណការងារតាមប្រព័ន្ធស្វ័យ ប្រវត្តិកម្ម។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងនេះ បានបដិសេធមិនឆ្លើយសំណួរឡើយពាក់ព័ន្ធក្រុមហ៊ុននេះ និងថា តើនរណាជាម្ចាស់ ឬថា តើហេតុអ្វីបានជាក្រុមហ៊ុននេះនៅមិនទាន់មានគេហទំព័រ មួយថ្ងៃមុនពេលក្រុមហ៊ុននេះត្រូវអនុញ្ញាតឲ្យគ្រប់គ្រងដំណើរការដាក់ពាក្យសុំប័ណ្ណការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។ តែលោក បែរជាបង្វែរសំណួរទាំងអស់ទៅកាន់ប្រកាសចុះហត្ថលេខាកាលពីដើមខែនេះដែលកំណត់ចំពោះដំណើរការនេះទៅវិញ។ ...
សេក ឧត្តម និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/33992
មន្ត្រីរដ្ឋាភិបាល៖ ស្ត្រីខ្មែរច្រើនទៀតត្រូវបានជួញដូរនៅ អារ៉ាប៊ី សាអូឌីត
ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា ចំនួនស្ត្រីខ្មែរដែលឥឡូវត្រូវបានគេគិតថា កំពុងជាប់ផុងនៅក្នុងឧស្សាហកម្មផ្លូវភេទនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត បន្ទាប់ពីត្រូវបានជួញដូរក្នុងឆ្នាំកន្លងមកនេះ បានកើនឡើងដល់ជាង២០នាក់។ ទោះជាយ៉ាងណា រដ្ឋាភិបាលនៅតែមិន និយាយអំពីការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសង្គ្រោះស្ត្រីទាំងនេះឡើយកាលពីម្សិលមិញ ខណៈបុរសជនជាតិប៉ាគីស្ថានពីរនាក់ និងស្ត្រីខ្មែរម្នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទប៉ុនប៉ងជួញដូរស្ត្រីចំនួន៣នាក់ទៅកាន់ប្រទេសតំបន់មជ្ឈិមបូពា៌មួយនេះ។ ...
សមត្ថកិច្ចរកឃើញជនជាតិចិនស្នាក់នៅ និងធ្វើការខុសច្បាប់ជិត ២០០ នាក់
ជនជាតិចិនជិត ២០០ នាក់ត្រូវបាននគរបាលអន្តោប្រវេសន៍រកឃើញថាពួកគេមិនមានលិខិតស្នាក់នៅ និងធ្វើការត្រឹមត្រូវខណៈសមត្ថកិច្ចចុះត្រួតពិនិត្យកាលពីព្រឹកម្សិលមិញក្នុងពេលអ្នកទាំងនោះកំពុងធ្វើការនៅការដ្ឋានសំណង់ក្រុមហ៊ុន Sino Great Wall ដែលមានទីតាំងនៅកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ...
ទូច សុខា
http://bit.ly/2bcLRfu
ថៃ ប្រកាសបង្រ្កាបលើក្រុមពលករខុសច្បាប់នៅខែសីហា
មន្រ្តីក្រសួងការងារថៃបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថាក្រសួងនេះនឹងមិនមានការពន្យារពេលបន្តទៀតក្នុងការចុះបញ្ជីស្របច្បាប់ដល់ពលករចំណាកស្រុកហើយអាជ្ញានឹងធ្វើការបង្រ្កាបលើពលករខុសច្បាប់ចាប់ពីខែសីហា ខាងមុខនេះផងដែរ។ ...
មុំ គន្ធា
http://bit.ly/29AAxr4
ក្រសួងការងាររំឭកពីការអនុវត្តច្បាប់សហជីពថ្មីដែលបានចូលជាធរមាន
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរំឭកទៅដល់មេដឹកនាំសហជីពឬសហជីពមួយចំនួនឲ្យបានដឹងជាថាច្បាប់សហជីពត្រូវបានចូលជាធរមានហើយហើយក៏បានចាប់ផ្តើមអនុវត្តលើច្បាប់ថ្មីនេះពីពេលនេះផងដែរ។ ...
មុំ គន្ធា
http://bit.ly/2973iw4
កូរ៉េខាងត្បូងត្រូវការកម្លាំងពលកម្មពីកម្ពុជាបន្ថែមក្នុងឆ្នាំ ២០១៦
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ចំនួនពលករចំណាកស្រុកដែលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងនឹងមានការកើនឡើងទ្វេដងនៅឆ្នាំ ២០១៦នេះ ធៀបនឹងឆ្នាំមុន។ ...
គង់ មេត្ដា
http://bit.ly/290kOSy