ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី ហាមដាច់ខាតមិនឲ្យពលរដ្ឋរស់នៅតាមព្រំដែនជួលដីឲ្យប្រជាជនវៀតណាម
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវជាសាធារណៈទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលរស់នៅតាមបណ្តាខេត្តមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាមហាមដាច់ខាតមិនឲ្យជួលដីទៅឲ្យប្រជាជនវៀតណាម និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវរៀបចំបោះបង្គោលព្រំដែនឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2b2Hwsy
លោកនាយករដ្ឋមន្ត្រី ផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនគ្រួសារមានបញ្ហាដីធ្លីនៅខេត្តតាកែវ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានប្រកាសផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារ នៅភូមិខ្សឹង និងភូមិអូរស្វាយចេក សង្កាត់រកា ក្រុងដូនកែវ ដែលមានបញ្ហាដីធ្លីជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តតាកែវ ជាយូរឆ្នាំមកហើយ។ ...
ប៉ិច សុធារី
http://bit.ly/2blNSs7
រដ្ឋាភិបាលលុបចោលទិន្នន័យដែលលាតត្រដាងទ្រព្យសម្បត្តិរបស់គ្រួសារត្រកូល ហ៊ុន
ក្រសួងពាណិជ្ជកម្មបានលុបចោលព័ត៌មានស្តីពីភាគហ៊ុនសាជីវកម្មទាំងអស់ចេញពីគេហទំព័ររបស់ខ្លួន ចាប់តាំងពីមានការចេញរបាយការណ៍មួួយកាលពីខែមុនដែលត្រូវកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់យ៉ាងខ្លាំងចំពោះការលាតត្រដាងអាណាចក្រជំនួញដ៏ធំរបស់គ្រួសារនេះ។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/33687
នាយករដ្ឋមន្ត្រីផ្ដល់មុខតំណែងថ្មីដល់ប្រធានមន្ទីរសុខាភិបាលរាជធានី ដែលលោកដកតំណែង
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងអតីតប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឱ្យកាន់មុខតំណែងថ្មីនៅក្រសួងសុខាភិបាល ពីរថ្ងៃបន្ទាប់ពីលោកបានដកតំណែងចាស់របស់មន្ត្រីរូបនេះអំឡុងពេលលោកទូរស័ព្ទចូលកម្មវិធីផ្សាយរបស់ស្ថានីយវិទ្យុ អេប៊ីស៊ី ដ៏មានប្រជាប្រិយភាព។ ...
គុច ណារ៉េន និង BEN PAVIOUR
http://www.cambodiadailykhmer.com/33660
លោកនាយករដ្ឋមន្ត្រីអំពាវនាវសន្តិភាពនៅឧបទ្វីបកូរ៉េ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវប្រទេសកូរ៉េខាងជើង ឱ្យគោរពសេចក្តីសម្រេចចិត្តដែលធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានអំពាវនាវឱ្យមានបន្តឡើងវិញនៃកិច្ចពិភាក្សានៃគណៈបក្សទាំង៦ដើម្បីរក្សាសន្តិភាព និងស្ថេរភាពនៅឧបទ្វីបកូរ៉េ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28472/pm-calls-for-peace-on-korean-peninsula/
កម្ពុជា-ចិនពិភាក្សារគ្នាពីការសាងសង់ផ្លូវល្បឿនលឿន
សំណើរមួយដែលបានស្នើរសុំឱ្យប្រទេសចិនសាងសង់ផ្លូវល្បឿនលឿនដែលភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុទំនងជានឹងដំណើរការទៅមុខ បន្ទាប់ពីប្រធានក្រុមហ៊ុនដែលនៅពីក្រោយគម្រោងនេះបានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញកាលពីម្សិលមិញ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28412/cambodia-china-talk-expressway/
រដ្ឋាភិបាលលក់ឈើដែលរឹបអូសបាន បន្ទាប់ពីបោះបង់ការដាក់ដេញថ្លៃមួយរយៈ
យោងតាមមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្នាក់បានឱ្យដឹងថា រដ្ឋាភិបាលបានលក់ឈើដែលកាប់ខុសច្បាប់ជាង១០.០០០ម៉ែត្រគូបក្នុងការចរចាដោយផ្ទាល់ជាមួយពាណិជ្ជករឯកជនក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បន្ទាប់ពីបោះបង់ការខិតខំប្រឹងប្រែងដើម្បីលក់ដេញថ្លៃដោយសារមិនមានការចាប់អារម្មណ៍។ ...
ឥណ្ឌូនេស៊ី គ្រោងលក់នាវាយោធាឲ្យកម្ពុជា
ប្រទេសឥណ្ឌូនេស៊ីគ្រោងលក់នាវាយោធាដោយការបញ្ចុះតម្លៃមកឲ្យកម្ពុជាក្នុងបំណងដើម្បីអាចចូលរួមនៅក្នុងការល្បាតរួមគ្នានៅក្នុងតំបន់។ នេះបើតាមរដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសឥណ្ឌូនេស៊ីលោក Ryamizard Ryacudu ដែលបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញខណៈដែលលោកបានជួបជាមួយមេដឹកនាំកម្ពុជា។ ...
វង្ស សុខេង and Shaun Turton
http://bit.ly/2aN3mFV
កម្ពុជាសម្រេចរើការិយាល័យលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គនៅភ្នំពេញទៅប្រទេសឡាវ
គណៈកម្មការទន្លេមេគង្គគឺជាស្ថាប័នអន្តរប្រទេសដែលមានតួនាទីសម្របសម្រួលការអភិវឌ្ឍនិងថែរក្សាទន្លេមេគង្គ។ បច្ចុប្បន្ន លេខាធិការដ្ឋាននៃគណៈកម្មការនេះមានការិយាល័យនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវដើម្បីបំពេញការងាររបស់ខ្លួន។ ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសថា កម្ពុជានឹងរុះរើការិយាល័យនៃលេខាធិការដ្ឋាននេះចេញពីកម្ពុជាឱ្យទៅតាំងនៅក្នុងប្រទេសឡាវ។ ...
អ៊ិត សូធឿត
http://khmer.voanews.com/a/cambodia-to-close-mekong-river-commission-office/3457538.html
ខណៈការចុះឈ្មោះបោះឆ្នោតជិតមកដល់ មានការព្រួយបារម្ភកាន់តែខ្លាំងពីការបាត់បង់សិទ្ធិបោះឆ្នោត
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អ្នកដែលមានសិទ្ធិបោះឆ្នោតប្រមាណ៩,៦លាននាក់នៅកម្ពុជាទៅចុះឈ្មោះបោះឆ្នោត ពេលការចុះឈ្មោះចាប់ផ្តើមនៅខែក្រោយ ខណៈគណបក្សសង្គ្រោះជាតិសម្តែងក្តីកង្វល់ថា ពលករចំណាកស្រុក១លាននាក់អាចបាត់បង់សិទ្ធិ។ ...
គុច ណារ៉េន និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/33531
លោកនាយករដ្ឋមន្ត្រីអំពាវនាវឲ្យកម្មករ កម្មការិនី អាចទៅចុះឈ្មោះបោះឆ្នោតនៅជិតកន្លែងធ្វើការ
លោកនាយករដ្ឋមន្ត្រីបានប្រកាសនៅថ្ងៃចន្ទម្សិលមិញនេះថាកម្មករកម្មការិនីនិងអ្នកដែលកំពុងបំពេញការងារនៅឆ្ងាយពីស្រុកកំណើតអាចចុះឈ្មោះ និងបោះឆ្នោតនៅក្បែរកន្លែងធ្វើការរបស់ខ្លួនបាន ដែលការចុះឈ្មោះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ។ ...
មុំ គន្ធា
http://bit.ly/2b9Ht0h
រដ្ឋាភិបាលដំណើរការដេញថ្លៃឈើលើកដំបូង បន្ទាប់ពីពន្យារពេល
កាលពីម្សិលមិញ រដ្ឋាភិបាលបានដាក់ដេញថ្លៃជាលើកដំបូងនូវឈើមួយចំនួនក្នុងចំណោមឈើកាប់ខុសច្បាប់ប្រមាណ៧០.០០០ម៉ែត្រគូបដែលសមត្ថកិច្ចរឹបអូសបានកាលពីដើមឆ្នាំនេះ បន្ទាប់ពីកង្វះអ្នកចាប់អារម្មណ៍បានបង្ខំឱ្យលុបចោលការដេញថ្លៃរយៈពេលជាង១ខែ។ ...
លោកនាយករដ្ឋមន្ត្រីព្រមានដកហូតគម្រោងវិនិយោគកោះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃពុធបានព្រមានដកហូតយកមកវិញ នូវគម្រោងវិនិយោគកោះណាដែលមិនព្រមធ្វើសកម្មភាពវិនិយោគឬយកអាជ្ញាប័ណ្ណ ដើម្បីលក់បន្ត។ ការព្រមានរបស់លោកត្រូវបានលើកឡើងក្នុងកិច្ចជំនួបជាមួយមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ នៅខេត្តព្រះសីហនុ។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aBWpoI
លោក ហ៊ុន សែន៖ គ្មានការដោះដូរបេនឡាន និងគម្រោងអាកាសយានដ្ឋានក្នុងខេត្តកំពង់ស្ពឺ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាឲ្យលុបចោលរាល់ឯកសារទាំងអស់ដែលទាក់ទងទៅនឹងការផ្លាស់ប្ដូរបេនឡាននៅក្នុងខេត្តកំពង់ស្ពឺនិងបានបដិសេធថាមិនមានផែនការលើការសាងសង់អាកាសយានដ្ឋាននៅក្នុងខេត្តកំពង់ស្ពឺ នោះទេ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលលោកនាយករដ្ឋមន្ត្រីបានចុះជួបជាមួយមន្ត្រីប៉ូលិស និងកងរាជអាវុធហត្ថនៅក្នុងខេត្តកំពង់ស្ពឺ។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aMDV4e
លោក ហ៊ុន សែន ព្រមានក្រុមហ៊ុនអភិវឌ្ឍន៍កោះឱ្យដកខ្លួនចេញ បើមិនធ្វើសកម្មភាពអភិវឌ្ឍន៍
នៅសប្ដាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោកដើម្បីបញ្ជាឱ្យរដ្ឋាភិបាលដកហូតអាជ្ញាប័ណ្ណគម្រោងរបស់ក្រុមហ៊ុននានា ដែលមិនធ្វើសកម្មភាពអភិវឌ្ឍបណ្ដាកោះនៅឯនាយឆ្នេរសមុទ្ររបស់កម្ពុជា ឬដែលព្យាយាមលក់អាជ្ញាប័ណ្ណទាំងនោះបន្តឱ្យទៅអ្នកផ្សេង។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/33452
ក្រសួងអប់រំត្រៀមជាង៤លានដុល្លារ សម្រាប់ប្រឡងថ្នាក់ទី១២ឆ្នាំនេះ
រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាលោក ហង់ ជួនណារ៉ុន បាននិយាយកាលពីថ្ងៃពុធ ឲ្យដឹងថា ការប្រឡងថ្នាក់ជាតិនាពេលខាងមុខនឹងប្រើប្រាស់ថវិកាប្រមាណ ៤លានដុល្លារសហរដ្ឋអាមេរិក និងនៅតែបន្តរក្សាច្បាប់រឹតបន្តឹងដើម្បីឲ្យមានការប្រឡងដោយស្មើភាព និងយុត្តិធម៌។ លោករដ្ឋមន្ត្រីបានឲ្យដឹងថា៖«ការចំណាយលើបេក្ខជនម្នាក់ត្រូវបានប៉ាន់ប្រមាណថាអស់ប្រហែល១៤០,០០០រៀលក្នុងចំណោមបេក្ខជនជាង១សែននាក់ដែលក្រសួងនឹងចំណាយសម្រាប់ដំណើរការក្នុងការប្រឡងទាំងមូលនាពេលខាងមុខនេះ»។ ...
សន ប៊ុនស៊ីម
http://bit.ly/2ajylIz
នាយករដ្ឋមន្ត្រីចែកស្ទីគ័រចំណាំងប្លាតបន្ថយគ្រោះថ្នាក់ចរាចរណ៍
ក្នុងយុទ្ធនាការចែកស្ទីគ័រចំណាំងប្លាតពន្លឺចំនួន៣លាន៤សែនបន្ទះ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅពេលយប់ កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមាជិកគណបក្សប្រជាជនកម្ពុជា ចុះចែកស្ទីគ័រនេះ ឲ្យដល់ផ្ទះប្រជាពលរដ្ឋផ្ទាល់តែម្តង និងបានព្រមានចាប់ខ្លួនមន្ត្រីណា ដែលយកលុយពីប្រជាពលរដ្ឋ។ ...
ប៉ិច សុធារី
http://bit.ly/2aHnJkB
ប្រជាជនចិន រាប់រយលាននាក់ចាត់ទុក លោក ហ៊ុន សែន ជាមិត្តពិតប្រាកដ
លោកស្រីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងកាលពីម្សិលមិញថាថ្នាក់ដឹកនាំរបស់ប្រទេសចិននិងប្រជាជនចិនជាច្រើនលាននាក់កោតសរសើរចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនពាក់ព័ន្ធនឹងជំហររបស់កម្ពុជា ក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aA2MGP
ចិន និងកម្ពុជា ពិភាក្សាការសង់អាកាសយានដ្ឋាន ផ្លូវដែក កសិកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន លោក Gao Huchengនឹងធ្វើការពិភាក្សាអំពីការសាងសង់ផ្លូវរថភ្លើងការសាងសង់អាកាសយានដ្ឋានផ្លូវថ្នល់ និងវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aLSWWA
ក្រុមគ្រួសារនៅតំបន់ព្រលានយន្តហោះស្នើររដ្ឋាភិបាលចេញបណ្ណកម្មសិទ្ធកាន់កាប់ដី
ក្រុមគ្រួសារជាច្រើនដែលរស់នៅក្បែរអាកាសយានដ្ឋានភ្នំពេញអន្តរជាតិបានដាក់ញ្ញត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)កាលពីថ្ងៃពុធ ដើម្បីស្វែងរកថាហេតុអ្វីបានជារហូតមកដល់ពេលនេះ សាលាក្រុងរាជធានីភ្នំពេញមិនទាន់ចេញបណ្ណកម្មសិទ្ធកាន់កាប់ដីដល់ពួកគេ បើទោះបីជានាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យារថានឹងការពារពួកគេពីការបណ្តេញចេញ។ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/spared-eviction-airport-families-ask-government-for-land-titles-115993/
កម្ពុជា ចាំបាច់ត្រូវពន្លឿនការធ្វើកំណែទម្រង់
កម្ពុជាចាំបាច់ត្រូវពន្លឿនការធ្វើកំណែទម្រង់របស់ខ្លួន និងបង្កើតស្មារតីនៃ «ភាពបន្ទាន់» មួយប្រសិនបើប្រទេសនេះចង់ទាក់ទាញការវិនិយោគពីអាមេរិកបន្ថែមទៀតខណៈការប្រកួតប្រជែងដែលកំពុងកើនឡើងក្នុងតំបន់បានធ្វើឲ្យប្រទេសនានាដូចជាវៀតណាម និងមីយ៉ាន់ម៉ាទទួលបានការចាប់អារម្មណ៍ខ្លាំង។ នេះបើតាមក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន។ ...
Kali Kotoski
http://bit.ly/2adKBZf
ជប៉ុនជួយពង្រីកការផ្គត់ផ្គង់ទឹកស្អាត
ពិធីសម្ភោធនៃគម្រោងសម្រាប់ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកដែលផ្តល់ថវិកាដោយជំនួយឥតសំណងរបស់ជប៉ុន នៅក្នុងខេត្តកំពង់ចាម និងបាត់ដំបងកាល ដែលបានប្រារព្ធនៅក្រុងបាត់ដំបងកាលពីម្សិលមិញ ដោយមានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក Kumamaru Yuji។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/27549/japan-helps-expand-water-supply/
ផ្លូវជាតិលេខ៥ នឹងក្លាយជាផ្លូវអាស៊ាន
ផ្លូវជាតិលេខ៥ ដែលភ្ជាប់ភ្នំពេញ ទៅកាន់ព្រំប្រទល់ប្រទេសថៃ នឹងពង្រីកខ្លួននៅពេលឆាប់ៗនេះ ដើម្បីជួពង្រឹងដល់ការតភ្ជាប់ពាណិជ្ជកម្មអាស៊ាន រវាងកម្ពុជា ថៃ និងវៀតណាម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយកាលពីម្សិលមិញថា ជំនួយពីរដ្ឋាភិបាលជប៉ុនដើម្បីជួយកែលម្អផ្លូវជាតិលេខ ៥ នឹងអាចឱ្យផ្លូវមួយនេះក្លាយជាផ្លូវល្បឿនលឿនដែលភ្ជាប់ប្រទេសក្នុងអាស៊ាន។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27532/road-5-to-be-asean-road/
នាយករដ្ឋមន្ត្រីហ៊ុនសែនរិះគន់អត្ថបទព័ត៌មានស្តីអំពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូង
សារព័ត៌មានក្នុងស្រុកមួយបានធ្វើការបកស្រាយមិនពិតស្តីអំពីជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាមួយដៃគូជប៉ុនរបស់លោក នេះបើយោងតាមពាក្យសម្តីរបស់លោកកាលពីថ្ងៃព្រហស្បត៍ ដោយលោកហ៊ុនសែនបានអញ្ជើញយឯកអគ្គរាជទូតជប៉ុនលោក Kumamaru Yuji ធ្វើការបកស្រាយបំភ្លឺអំពីសុក្រឹត្យភាពនៃអត្ថបទព័ត៌មាននេះ។ ...
ឃួន ណារ៉េន និង Ben Paviour
https://www.cambodiadaily.com/news/prime-minister-knocks-article-on-south-china-sea-dispute-115735/