ព័ត៌មាន
មន្ត្រីកំពុងរៀបចំនីតិវិធីបញ្ជូនជនសង្ស័យ ៣ នាក់ទៅតុលាការ រឿងបង្ករបួសដល់សមត្ថកិច្ច
យ៉ាងហោចណាស់ជនសង្ស័យ ៣ នាក់ក្នុងចំណោមពលរដ្ឋជាច្រើនដែលបានតវ៉ាប្រឆាំងជាមួយអាជ្ញាធរធ្វើការរុះរើខ្ទមនៅក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិព្រះសីហនុរាម ហើយបានបង្កឲ្យមានការរងរបួសដល់សមត្ថកិច្ច អាចនឹងប្រឈមក្នុងការបញ្ជូនទៅតុលាការ។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ...
ឡុង គីមម៉ារីតា
https://bit.ly/2R8Qw6n
មន្ត្រីជំនាញកំពុងពិនិត្យវិវាទដីធ្លី រវាងពលរដ្ឋ ១៩ គ្រួសារ និងលោក ហ៊ុន ជា នៅខេត្តព្រះសីហនុ
មន្ដ្រីជំនាញអធិការកិច្ចនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងពិនិត្យលើបញ្ហាវិវាទដីធ្លី រវាងពលរដ្ឋចំនួន ១៩ គ្រួសារ ជាមួយក្រុមហ៊ុនរបស់លោក ហ៊ុន ជា នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយពីមានសំណើពីប្រធានអង្គការមួយកាលពីខែវិច្ឆិកា ឆ្នាំមុន។ លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំង អំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) កាលពី ...
វ៉ន ដារ៉ា
https://bit.ly/2QhYkDw
អាជ្ញាធររាជធានីផ្អាករុះរើសំណង់នៅលើដីមានវិវាទ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា គណៈអភិបាលរាជធានីភ្នំពេញបានសម្រេចឲ្យផ្អាកចំណាត់ការរដ្ឋបាលជាបណ្តោះអាសន្ន ទៅលើករណីវិវាទដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដើម្បីឲ្យមន្ត្រីចុះធ្វើការអង្កេតស្រាវជ្រាវ ...
ម៉ិច ដារ៉ា
https://bit.ly/37os1bu
បណ្តឹងទំនាស់ដីធ្លី ២ ៧១៣ បានមកដល់ក្រសួង និងអាជ្ញាធរជាតិក្នុងឆ្នាំ ២០១៩ នេះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួមនឹងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីក្នុងរយៈពេល ១ ឆ្នាំ ២០១៩ នេះបានទទួលពាក្យបណ្ដឹងពីបញ្ហាទំនាស់ដីធ្លីសរុបចំនួន ២ ៧១៣ ករណី ក្នុងនោះទទួលដោះស្រាយចំនួន ១ ៨៧១ ករណី ដោយដោះស្រាយបញ្ចប់ចំនួន ១ ៨៤៧ ករណី និងកំពុងដោះស្រាយចំនួន ១២៨ ករណី ខណៈសង្គមស៊ីវិល ...
សុទ្ធ គឹមសឿន
https://bit.ly/2Ql1TYt
សមាជិកឧត្តមក្រុមប្រឹក្សា នឹងធ្វើរបាយការណ៍រឿងវិវាទដី ជូនលោកនាយករដ្ឋមន្ត្រី
លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នឹងធ្វើរបាយការណ៍ជាថ្មីទៀត ដើម្បីដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយដោះស្រាយដល់ប្រជាពលរដ្ឋជាង ២០០ គ្រួសារទាក់ទងនឹងបញ្ហាវិវាទដីធ្លីនៅខេត្តកណ្តាលជាសំណុំរឿងដែលអាជ្ញាធរប្រាប់ថាកំពុងស្ថិតក្នុងដៃតុលាការ។ ការអះអាងយ៉ាងដូច្នេះបានធ្វើឡើងបន្ទាប់ពីលោក សាប៊ុង បាន ...
ឡុង គីមម៉ារីតា
https://bit.ly/2PO7hEf
តំណាងពលរដ្ឋជិត ៣០០ នាក់ ស្នើឲ្យអភិបាលខេត្តព្រះសីហនុពន្លឿនការដោះស្រាយវិវាទដីធ្លី
នៅក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី ៧១ ដែលធ្វើឡើងកាលពីម្សិលមិញ ប្រជាពលរដ្ឋជិត ៣០០ នាក់ តំណាងឲ្យពលរដ្ឋកំពុងមានវិវាទដីធ្លីចំនួន ៩ ០៥៥ គ្រួសារ នៅខេត្តព្រះសីហនុបានស្នើទៅអភិបាលខេត្ដ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មខេត្តនេះ និងរាជរដ្ឋាភិបាល អន្តរាគមន៍ ដោះស្រាយបញ្ហាជម្លោះដីធ្លីឲ្យបានលឿន។ ញត្ដិស្នើសុំជួយអន្តរាគមន៍របស់ប្រជាពលរដ្ឋ ...
វ៉ន ដារ៉ា
https://bit.ly/36shJGP
ទំនាស់ដីធ្លីរវាងពលរដ្ឋជាង ១៨០០គ្រួសារ និងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ត្រូវបានបញ្ចប់ជាស្ថាពរ
អាជ្ញាធរខេត្តក្រចេះ បានអះអាងកាលពីថ្ងៃពុធថា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាង ១៨០០គ្រួសារ និងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ នៅឃុំ២ធ្នូ ស្រុកស្នួល ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរហើយ ដោយប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួល ...
ប៉ិច សុធារី
https://bit.ly/2qQRbzW
ពលរដ្ឋមួយក្រុមទៀតមានជម្លោះដីធ្លីនៅកោះកុងជាមួយ UDG តវ៉ាឱ្យដោះស្រាយបញ្ចប់វិវាទ
តំណាងប្រជាពលរដ្ឋទាំងនោះ ដែលមកពីភូមិចំនួន៤ ស្ថិតក្នុងឃុំតានូន ក្នុងស្រុកបុទុមសាគរ បាននាំគ្នាឡើងមកស្នាក់នៅវត្តសាមគ្គីរង្សី និងដាក់ញត្តិនៅក្រសួងរៀបចំដែនដីជាថ្មីទៀតនៅថ្ងៃនេះ ក្នុងគោលបំណងជំរុញទៅរដ្ឋមន្ត្រីក្រសួងរៀនចំដែនដី លោក ជា ...
ឃុត សុគន្ធ
https://vodkhmer.news/2019/11/28/another-group-residents-land-dispute-chinese-drug-company-koh-kong-urged/
ពលរដ្ឋមានជម្លោះដីធ្លី ៩៥ គ្រួសារ ព្រមទទួលយកដី ដើម្បីបញ្ចប់ជម្លោះ
ប្រជាពលរដ្ឋ ៩៥ គ្រួសារ ក្នុងចំណោម ៣១៧ គ្រួសារ ដែលមិនទាន់ទទួលបានដំណោះស្រាយក្នុងករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ ២០០៦ មកនោះបានយល់ព្រមទទួលយកដំណោះស្រាយដែលបានបញ្ចប់ជម្លោះទាំងស្រុងតាមរយៈការសម្របសម្រួលរបស់អាជ្ញាធរខេត្ដកោះកុង។ លោក សុខ សុទ្ធី អភិបាលរងខេត្ដកោះកុងដែលបានដឹកនាំក្រុមការងារ ...
វ៉ន ដារ៉ា
https://bit.ly/2QOXbnp
លោក ស ខេង៖ កម្ពុជាកំពុងដោះស្រាយការព្រួយបារម្ភរបស់សហគមន៍អឺរ៉ុបអំពីបញ្ហាទំនាស់ដីធ្លី
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីម្សិលមិញបានមានប្រសាសន៍ថា រដ្ឋាភិបាលបានធ្វើឱ្យមានវឌ្ឍនភាពរួចហើយលើចំណុចមួយដែលត្រូវបានចុះបញ្ជីនៅក្នុងរបាយការណ៍បឋមរបស់គណៈកម្មការអឺរ៉ុបស្តីពី ការព្យួរបណ្ដោះអាសន្ននៃការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ...
មេឃុំបិតត្រាំងចង់ឲ្យពលរដ្ឋ និងឧកញ៉ា ចរចាដោះស្រាយបញ្ចប់វិវាទដីធ្លី
មេឃុំបិតត្រាំង លោក មាចចាន់ កាលពីថ្ងៃចន្ទបានស្នើឲ្យភាគីវិវាទដីធ្លី ចរចាគ្នាដើម្បីស្វែងរកដំណោះស្រាយឈ្នះទាំងសងខាងក្រោយទទួលបានពាក្យបណ្ដឹងជាបន្តបន្ទាប់ពីប្រជាពលរដ្ឋចំនួន ៧៧ គ្រួសារឲ្យជួយអន្តរាគមន៍ដោះស្រាយលើករណីវិវាទដីធ្លី ជាមួយឧកញ៉ាម្នាក់ និងឈ្មួញគួកជេដីនៅភូមិពូធឿង។ ...
វ៉ន ដារ៉ា
https://bit.ly/2QKo4sX
ជនជាតិភាគតិចមកពី ១៥ ខេត្ត ស្នើរដ្ឋាភិបាលពន្លឿនចុះបញ្ជីដីសមូហភាព
តំណាងជនជាតិដើមភាគតិចចំនួន ២៤ ក្រុមមកពី ១៥ ខេត្ត កាលពីម្សិលមិញបានស្នើឲ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយជម្លោះដីធ្លី និងពន្លឿនការចុះបញ្ជីដីសមូហភាពសហគមន៍ ដើម្បីផ្ដល់លទ្ធភាពឲ្យអ្នកភូមិមានសិទ្ធិប្រើប្រាស់ដីបង្កបង្កើនផលចិញ្ចឹមជីវិតក្រោយពីមានក្រុមហ៊ុនមួយចំនួនបានហ៊ុមព័ទ្ធយកដីធ្លីរបស់ពួកគេ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2OCaFSz
ជនជាតិដើម ៩ នាក់ ទៅចូលរួមសវនាការដល់បារាំងរឿងវិវាទដីធ្លី
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង ៩ នាក់ ក្នុងខេត្តមណ្ឌលគិរីកាលពីម្សិលមិញបានចូលរួមក្នុងសវនាការនៅតុលាការណង់ទែរ (the Tribunal of Nanterre) ប្រទេសបារាំង បន្ទាប់ពីបានដាក់ពាក្យប្តឹងក្រុមហ៊ុនដ៏ធំមួយរបស់បារាំងឈ្មោះ Bollore ទៅតុលាការនេះកាលពីឆ្នាំមុន ក្រោយរងគ្រោះពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ...
ឡុង គីមម៉ារីតា
https://bit.ly/2peycOL
មន្ត្រីណែនាំឲ្យពលរដ្ឋត្រៀមឯកសារផ្លូវច្បាប់ ដើម្បីតតាំងក្តីរឿងវិវាទដីធ្លី
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានណែនាំឲ្យភាគីប្រជាពលរដ្ឋចំនួន ២៣ នាក់ត្រៀមឯកសារផ្លូវច្បាប់ សម្រាប់ជាភ័ស្តុតាងដាក់ជូនតុលាការខេត្តព្រះសីហនុ ដើម្បីតតាំងក្តីជាមួយអ្នកស្រី ហុង សួន ភរិយាលោកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកឧកញ៉ា លី យ៉ុងផាត់ ជុំវិញរឿងជម្លោះដីធ្លីដែលពាក់ព័ន្ធនឹងពលរដ្ឋជាង ១០០ គ្រួសារនៅឃុំបិតត្រាំង បន្ទាប់ពីតុលាការបានចេញដីកាកោះហៅឲ្យ ...
ឡុង គីមម៉ារីតា
https://bit.ly/2lD3Kfe
អ្នកកោះកុងមកតវ៉ានៅស្ថានទូតចិន ដើម្បីតាមដានញត្តិរឿងទំនាស់ដី
ពលរដ្ឋជាង ២០ នាក់តំណាងអ្នកមានទំនាស់ដីធ្លី ១៤០ គ្រួសារ នៅឃុំកោះស្ដេច ឃុំភ្ញីមាស និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរកោះកុងបាននាំគ្នាមកតវ៉ានៅមុខស្ថានទូតចិនប្រចាំកម្ពុជាកាលពីម្សិលមិញដើម្បីតាមដា ...
សុទ្ធ គឹមសឿន
https://bit.ly/2LaGK2N
លោក ស ខេង សម្រេចសុំបង្កើតភូមិថ្មីនៅខេត្តព្រះវិហារ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចជាគោលការណ៍ស្នើសុំបង្កើតភូមិថ្មីនៅកន្លែងមានជម្លោះដី ខណៈលោកដឹកនាំកិច្ចប្រជុំអន្តរក្រសួងកាលពីម្សិលមិញ ស្ដីពីលទ្ធផលចុះស្រាវជ្រាវករណីទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិនៅដែន ...
នៀម ឆេង
https://bit.ly/2IVVOOr
អាជ្ញាធរប្រាសាទព្រះវិហារ ចាប់ឆ្នោតបែងចែកដីឡូតិ៍ជូនប្រជាពលរដ្ឋ១៨០គ្រួសារដើម្បីបញ្ចប់ទំនាស់
អាជ្ញាធរខេត្តព្រះវិហារ បានធ្វើការចាប់ឆ្នោតបែងចែកដីឡូតិ៍ជូនប្រជាពលរដ្ឋអតីតតំបន់ស្វាយជ្រុំចំនួន ១៨០គ្រួសារ នៅក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ដើម្បីបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាមួយអាជ្ញាធរប្រាសាទព្រះវិហារ ...
ប៉ិច សុធារី
https://bit.ly/2QDxxAa
ប្រជាពលរដ្ឋជាង ២០០នាក់ តវ៉ារឿងវិបត្តិដីធ្លីនៅខេត្តព្រះសីហនុ
ប្រជាពលរដ្ឋជាង ២០០ នាក់មកពីស្រុកស្ទឹងហាវ និងព្រៃនប់កាលពីម្សិលមិញ បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅមុខសាលាខេត្តព្រះសីហនុ ពីបញ្ហាជម្លោះដីធ្លី និងការពន្យារពេលក្នុងការចេញប័ណ្ណកម្មសិទ្ធិដី ដែលរដ្ឋាភិបាល បានយល់ព្រមផ្ទេរទៅ ...
ប៊ិច សុធារី
https://bit.ly/2VNRvcs
ជនជាតិដើម ចង់ឲ្យអាជ្ញាធរពន្លឿនការវាស់ដីនៅភ្នំដោះក្រមុំ
តំណាងជនជាតិដើមភាគតិច បានអះអាងកាលពីម្សិលមិញថា អាជ្ញាធរខេត្តមណ្ឌលគិរីនៅពុំទាន់ចុះទៅ វាស់វែងដីដែលជាទីតាំងរបស់មជ្ឈមណ្ឌលវប្បធម៌របស់ជនជាតិដើមលើភ្នំដោះក្រមុំនៅឡើយទេ បើទោះជាលោកនាយករដ្ឋមន្ត្រីបានចេញបញ្ជាតាំងពីចុងខែ ...
ខន សាវិ
https://bit.ly/2NJYKzv
ពលរដ្ឋដែលមានជម្លោះដីធ្លីនៅខេត្តព្រះវិហារថា ក្រុមហ៊ុនប្រើទាហានឈូសឆាយដីដំណាំពួកគាត់ដើម្បីធ្វើផ្លូវ
ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន មេត្រីភាព នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អះអាង ខាងក្រុមហ៊ុនរបស់ឧកញ៉ា អាន ម៉ារឌី ប្រើប្រាស់កម្លាំងទាហាន ឈូសឆាយដីចម្ការពួកគាត់ ដើម្បីបើកផ្លូវ ទុកឲ្យអាជ្ញាធរស្រុក និងខេត្ត ធ្វើដំណើរមកដោះស្រាយបញ្ហាដីធ្លី នៅ ...
ប្រធានគណបក្សខ្មែរក្រោកបានរិះគន់លើបញ្ហាជម្លោះដីធ្លី
កាលពីថ្ងៃសៅរ៍ សាលាខេត្តព្រះសីហនុ បានចេញលិខិតមួយច្បាប់ការពារអភិបាលខេត្ត លោក យន្ត មីន ប្រឆាំងនឹងការរិះគន់ពីគណបក្សខ្មែរក្រោក ដែលបានចោទប្រកាន់លោកថា មិនមានចំណាត់ល្អសម្រាប់ជម្លោះដីធ្លីនៅស្រុកព្រៃនប់។ កាលពីថ្ងៃពុធ លោក ...
បែន សុខហ៊ាន និង មុំ គន្ធា
https://www.khmertimeskh.com/50583465/krp-president-slammed-over-land-dispute-criticism/
ពលរដ្ឋប្តឹងមេទ័ពម្នាក់ ពីបទរំលោភយកដី តែមេទ័ពរូបនេះបដិសេធ
មេបញ្ជាការយោធាវរការពារព្រំដែនគោកលេខ ៤០២ លោក ប៉ុក សុផល ត្រូវបានប្រជាពលរដ្ឋចំនួន ១៤ គ្រួសារ រស់នៅភូមិចម្ការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ប្តឹងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់ថា បានរំលោភយកដីពួកគាត់ជាង ៤០ ហិកតា ប៉ុន្ដែមន្ត្រីយោធារូបនេះបានបដិសេធ។ លោក ប៊ូ ប៊ុនថា តំណាងប្រជាពលរដ្ឋ ១៤ គ្រួសារ បានឲ្យដឹងកាលពីម្សិលមិញថា ពួកលោកបានកាន់ ...
សុទ្ធ គឹមសឿន
https://bit.ly/2tCNzPZ
សមត្ថកិច្ចស៊ើបអង្កេតករណីជម្លោះដីធ្លី
កាលពីថ្ងៃចន្ទ សមត្ថកិច្ចចម្រុះកម្ពុជា និងថៃបានពិនិត្យឡើងវិញនូវតំបន់ជម្លោះ ដែលថៃបានដកដើមដំឡូងមីរបស់កសិករខ្មែរ ២នាក់ នៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យកាលពីសប្តាហ៍មុន។ ភាគីកម្ពុជាតំណាងដោយលោកឧត្តមសេនីយ៍ទោ ឈុ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50579694/officials-probe-border-land-dispute/
អាជ្ញាធរស្នើពលរដ្ឋបញ្ឈប់សកម្មភាពទន្ទ្រានដីជម្លោះ ដោយរង់ចាំដំណោះស្រាយតាមគោលការណ៍នៃទំហំផលប៉ះពាល់ជាក់ស្តែង
អាជ្ញាធរខេត្តព្រះវិហារ ស្នើឲ្យពលរដ្ឋបញ្ឈប់សកម្មភាពកាប់ទន្ទ្រានលើដីមានជម្លោះក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ដើម្បីរង់ចាំដំណោះស្រាយដែលអាជ្ញាធរថា នឹងផ្តល់សំណងជូនតាមគោលនយោបាយឆ្វៀលស្បែកខ្លា របស់រដ្ឋាភិបាល ដោយផ្តល់ជូនតាមទំហំនៃផលប៉ះពាល់ជាក់ស្តែងរបស់ ...
ឡុង គីមម៉ារីតា
https://bit.ly/2WKlq6M