តំណាង​ពលរដ្ឋ​ជិត​ ៣០០ ​នាក់​ ស្នើ​ឲ្យ​អភិបាលខេត្ត​ព្រះសីហនុ​ពន្លឿន​ការដោះស្រាយ​វិវាទ​ដីធ្លី

នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី​ ៧១ ​ដែល​ធ្វើឡើង​កាលពី​ម្សិលមិញ ប្រជាពលរដ្ឋ​ជិត ៣០០ ​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​កំពុងមាន​វិវាទ​ដីធ្លី​ចំនួន ៩ ០៥៥ គ្រួសារ នៅ​ខេត្ត​ព្រះសីហនុ​បាន​ស្នើ​ទៅ​អភិបាលខេត្ដ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​ខេត្ត​នេះ និង​រាជរដ្ឋាភិបាល អន្តរាគមន៍ ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ឲ្យ​បាន​លឿន​។ ញត្ដិ​ស្នើសុំ​ជួយ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ​ដែល​បាន​នាំគ្នា​យក​ទៅ​ដាក់​នៅ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កាលពី​ម្សិលមិញ​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ចំនួន ៩ ០៥៥ ​គ្រួសារ​ ដែល​កំពុង​​រងគ្រោះ ប្រឈម​ការបាត់បង់​ដី​លំនៅឋាន និង​ដី​ធ្វើស្រែ​ចម្ការ​ចំនួន ១៦ ៦០៩,៣១ ​ហិកតា​ នៅ​ស្រុក​ស្ទឹងហាវ ស្រុក​ព្រៃនប់ ក្រុងព្រះសីហនុ ស្នើសុំ​ជួយ​​អន្តរាគមន៍​ដោះស្រាយ​បញ្ហាដីធ្លី​ដោយ​ពន្លឿន​ការកាត់​ឆ្វៀល វាស់វែង​ដីធ្លី និង​ចេញ​បណ្ណកម្មសិទ្ធិ​ដីធ្លី​។ ...

វ៉ន ដារ៉ា
https://bit.ly/36shJGP