មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​វិវាទ​ដីធ្លី រវាង​ពលរដ្ឋ​ ១៩ ​គ្រួសារ និង​លោក​ ហ៊ុន ជា នៅ​ខេត្ត​ព្រះសីហនុ

មន្ដ្រី​ជំនាញ​អធិការកិច្ច​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កំពុង​ពិនិត្យ​លើ​បញ្ហា​វិវាទ​ដីធ្លី រវាង​ពលរដ្ឋ​ចំនួន​ ១៩ ​គ្រួសារ​ ជាមួយ​ក្រុមហ៊ុន​របស់​លោក​ ហ៊ុន ជា នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្រោយពី​មាន​សំណើ​ពី​ប្រធាន​អង្គការ​មួយ​កាលពី​ខែវិច្ឆិកា ឆ្នាំមុន​។ លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) កាលពី​ថ្ងៃទី​ ២១ ខែវិច្ឆិកា ឆ្នាំ​មុន​បាន​ដាក់​សំណើ​មួយ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​យុត្តិធម៌ ដើម្បី​ស្នើសុំ ក្រសួង​បញ្ជូន​មន្ដ្រី​ជំនាញ​ចុះទៅ​ធ្វើ​អធិការកិច្ច​លើ​ទីតាំង​របស់​ក្រុមហ៊ុន ស៊ី អេច អេស អិន ត្រេនស្ព័រថេសិន របស់​លោក​ ហ៊ុន ជា ដែល​កំពុង​មាន​វិវាទ​ជាមួយ​ពលរដ្ឋ​ចំនួន​ ១៩ ​គ្រួសារ​។ …

វ៉ន ដារ៉ា
https://bit.ly/2QhYkDw