ក្រសួង​ឲ្យ​ខេត្ត​ដោះស្រាយ​ ករណី​សុំ​ដក​ដី​ទុក​ជា​សម្បត្តិ​រួម

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានប្រគល់​ករណី​វិវាទ​ដីធ្លី​ ១ ​កន្លែង ​ដែលមាន​ទំហំ​ជាង​ ២០ ​ហិកតា​ នៅ​ភូមិ​ព្រីង ឃុំ​រលាំងចក​ស្រុក​សំរោងទង ទៅ​ឲ្យ​អភិបាលខេត្ដ​កំពង់ស្ពឺ ពិនិត្យ​ដោះស្រាយ បន្ទាប់ពី​​អង្គការ​មួយ​ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ ១៥៦ ​គ្រួសារ​ ដាក់​លិខិត​សុំ​ឲ្យ​ក្រសួង​នេះ​ដកហូត​ដី​នោះ​ទុកជា​សម្បត្ដិ​រួម​វិញ​កាលពីដើម​ខែមករា​កន្លង​ទៅ​។ លិខិត​ប្រគល់​ករណី​វិវាទ​ដីធ្លី​នេះ​ទៅ​អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី ​សំណាង ដោះស្រាយ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ​ទី​ ២៩ ខែ​មករា​កន្លងមក ក្រោយពី​មាន​ចំណារ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែល​ជា​រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ ...

វ៉ន ដារ៉ា
https://bit.ly/31p8hD1