ព័ត៌មាន​

​តុលាការ​ដោះ​លែង​សកម្មជន​ ៤​ នាក់​ ប៉ុន្ដែ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​

​សាលាដំបូង​ខេត្តក្រចេះ​កាលពី​ម្សិលមិញ​បាន​ដោះ​លែង​សកម្មជន​ព្រៃឈើ​របស់​សហគមន៍​ ៣​ នាក់​ និង​សកម្មជន​សិទ្ធិ​មនុស្ស​របស់​អង្គការក្រៅរដ្ឋាភិបាល​ម្នាក់​ ក្រោយ​ពី​ប្រជាពលរដ្ឋ​មួយ​ក្រុម​ប្រមូលផ្ដុំ​គ្នា​ដើម្បី​តវ៉ា​នៅ​មុខ​តុលាការ​សុំ​ឲ្យ​មានការ​ដោះ​លែង​ពួក​គេ​។​ ...

សុទ្ធ គឹមសឿន
http://bit.ly/2QlhEiQ

​អង្គការ​នានា​បាន​បដិសេធ​ការ​ចាប់ខ្លួន​សកម្មជន​ពី​បទ​រំលោភ​បំពាន​

​អ្នក​ឈ្នះ​ពានរង្វាន់​បរិស្ថាន​ហ្គេ​ន​មេន​ឆ្នាំ​ ២០១៦​ រួម​ជាមួយ​សកម្មជន​ការពារ​ព្រៃឈើ​ ៣​ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្តក្រចេះ​កាលពី​ម្សិលមិញ​បន្ទាប់​ពី​ក្រុមហ៊ុន​ប៊ី​ឌី​ជី​តិច​ខេ​ម​បូ​ឌា​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​កូរ៉េ​បាន​ចោទប្រកាន់ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50702058/organisations-denounce-arrest-of-activists-for-alleged-trespassing/

ក្រុម​អង្គការ​ជាង​ ២០ ​សុំ​ឱ្យ​ EU ​បញ្ឈប់​កិច្ចព្រមព្រៀង​ទិញ​ឈើ​ជាមួយ​វៀតណាម

អង្គការ​សមាគម​ជាតិ​ ​និង​អន្តរជាតិ​ជាង​ ២០ ​ស្ថាប័ន​​បាន​ដាក់​ញត្តិ​ទៅ​សហគមន៍​អឺរ៉ុប​ (EU) ​ដើម្បី​ឱ្យ​បញ្ឈប់​កិច្ចព្រមព្រៀង​ស្ដីពី​ការធ្វើ​អាជីវកម្ម​ឈើ​ (The EUTR and FLEG/T) ​ជាមួយ​វៀតណាម ក្រោយពី​ពួកគេ​រកឃើញ​ថា កិច្ចព្រមព្រៀង​​នេះ​នឹង​ធ្វើឲ្យ​ព្រៃឈើ​កម្ពុជា​ហិនហោច​កាន់តែ​ខ្លាំង​ឡើង​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2PEvqe8

ខេត្ដ​បដិសេធ​រឿង​​បើកផ្លូវ​ដឹកឈើ​ទៅ​វៀតណាម ខណៈ​អា​វុ​ធ​ហត្ថ​រកឃើញ​ឈើ​ជាង៥០០ដុំ​

រដ្ឋ​បាល​ខេត្ដ​មណ្ឌល​គិរី​ បាន​ចេញ​លិខិត​បដិ​សេធ​ចំពោះ​ព័​ត៌មាន​ដែល​​ថា​លោក​អភិ​បាល​ខេត្ដ​នេះ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ឈើ​ចេញ​ទៅ​​វៀត​ណាម​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៤​ខែ​សីហា​បន្ទាប់​ឈើ​ប្រ​មាណ ...

វ៉ន ដារ៉ា
https://bit.ly/2BfI14F

សមត្ថកិច្ច​រឹបអូស​ឈើ​ប្រណីត​ ៥៣ ​ដុំ​ដែល​ប្រុង​នាំ​ចេញ​ទៅ​វៀតណាម

អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​សហការ​ជាមួយ​ការិយាល័យ​នាវាចរ​គយ​បង្ក្រាប​ទូក​យន្ត​ដឹកឈើ​ប្រណីត​ខុស​ច្បាប់​ចំនួន ៣ ​ទូ​កុងតឺន័រ ហើយ​រឹបអូស​ឈើ​ប្រណីត​ប្រមាណ ៥៣ ​ដុំ​ធំៗ​នៅ​ភូមិ-ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត​ដែល​បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​។ យោង​តាម​លោក កែវ សុផល មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពត​។ ...

សុទ្ធ គឹមសឿន និង ឃុត សុភចរិយា
https://bit.ly/2LtNKEm

ផែនការ​ពង្រីក​បន្ថែម​ត្រូវ​បាន​អនុញ្ញាត​នៅ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​

​រមណីយដ្ឋាន​ ភោជនីយដ្ឋាន​ និង​កាស៊ីណូ​ថ្មីៗ​ អាច​នឹង​កើត​មាន​ឡើង​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​ បន្ទាប់​ពី​មន្ត្រី​ក្រសួងបរិស្ថាន​ បាន​គាំទ្រ​ផែនការ​កែ​លម្អ​ភ្នំ​នេះ​ រួម​ជាមួយនឹង​ក្រុមហ៊ុន​សណ្ឋាគារ​របស់​ឧកញ៉ា​សុខ​គង់​ នេះ​បើ​យោង​តាម​ភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋាភិបាល ...

Daphne Chen
http://www.phnompenhpost.com/national/expansion-approved-bokor-national-park

អ្នក​បរិស្ថាន​ទទួល​បាន​កិត្តិយស​នៅញូវយ៉ក

លោក​អ៊ូច​ ឡេង ដែល​ជា​ប្រ​ធាន​ក្រុម​ការ​​ងារ​ពិ​សេស​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ទទួល​រង្វាន់​ពាន​រង្វាន់​ហ្គេមអាស៊ីសម្រាប់ឆ្នាំ ២០១៧ ពីស​មា​គម​អាស៊ី។ លោក ឡេង​នឹង​ទៅ​ទទួល​រង្វាន់​នៅ​ញូវ​យ៉កនៅថ្ងៃទី ០១ ខែវិច្ឆិកា​ជា​មួយ​អ្នក​ឈ្នះ ០៨​នាក់​ផ្សេង​ទៀត​មក​ពី​ជុំ​វិញ​ពិ​ភព​លោក។ [] ...

មុំ​ សោភ័ណ
http://www.khmertimeskh.com/5088344/environmentalist-honoured-new-york/

រាជរដ្ឋាភិបាល​ណែ​នាំ​ឲ្យ​មន្ត្រី​អនុវត្ត​តួ​នាទី​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បីការពារ​ព្រៃឈើ​

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារាចរ​ណែនាំ​ទៅ​ដល់​អភិបាល​រាជធានីខេត្តក្រុងស្រុកខណ្ឌឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួននិង​ចាត់​វិធាន​ការ​ឲ្យ​បាន​ម៉ឺងម៉ាត់​និង​ហ្មត់ចត់ចំពោះ​បទ​ល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទជាពិសេស​ទៅ​លើ​វិស័យ​ព្រៃ​ឈើនិង​ជលផល ដោយ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2czhimJ

រដ្ឋាភិបាល ​ផ្តល់​មេដាយ​ដល់​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ

រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការផ្តល់មេដាយមុនីសារាភ័ណ្ឌ ចំនួន១១គ្រឿង ជូនទៅដល់អង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដែលក្នុងនោះក៏មាន ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម និង សកម្មជន Facebook កញ្ញា ធី សុវណ្ណថា ដោយរដ្ឋាភិបាលបានចាត់ទុកថា មានស្នាដៃក្នុងការចូលរួម អភិរក្ស និងការពារធនធានធម្មជាតិកន្លងមក។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2cgT9wg

ព្រៃឡង់​ នៅ​តែ​ត្រូវ​កាប់​បំផ្លាញ​ពី​សំណាក់​អ្នក​មាន​អំណាច

បើទោះបីជារដ្ឋាភិបាលបានដាក់ព្រៃឡង់ជាព្រៃការពារហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យឈប់ប្រព្រឹត្តបទល្មើសព្រៃឈើក៏ដោយ ក៏បទល្មើសព្រៃឈើនៅតែបន្តកើតឡើងយ៉ាងក្តៅគគុកនៅឡើយដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីមានអំណាច។ នេះបើតាមក្រុមអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនបរិស្ថានជាង ១០ នាក់ដែលរួមមានម្ចាស់ពានរង្វាន់វីរជនបរិស្ថានពិភពលោក លោក អ៊ូច ឡេង បានរកឃើញ។ ក្រុមសកម្មជនទាំងនេះបានឲ្យដឹងកាលពីម្សិលមិញថាព្រៃឡង់ក្នុងស្រុករវៀងដែលរដ្ឋាភិបាលទើបដាក់បញ្ជូលជាព្រៃការពារនោះបាននិងកំពុងតែទទួលរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃហើយដឹកចូលទៅក្នុងរោចក្រអារឈើយ៉ាងហោចណាស់ចំនួន ២ កន្លែងដែលគេស្គាល់ថារោងចក្រ ៩៥។ ក្រោយមកឈើទាំងនោះត្រូវបានគេកែច្នៃ និងដឹកបន្តយកទៅចែកចាយក្នុងខេត្តកំពង់ចាមដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។  ...

ផាក់ ស៊ាងលី
http://bit.ly/2cfV0EY

គណៈកម្មការ​​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ថា បទ​ល្មើស​នៅ​តែ​​មាន

ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការរៀបចំដាក់ព្រៃចំនួន៥កន្លែងដែលមានផ្ទៃដីចំនួនជិត១លានហិកតារទៅជាតំបន់ការពារធម្មជាតិ ប៉ុន្តែបានសម្រេចកាត់ខេត្តព្រះវិហារ ចេញពីតំបន់ការពារធម្មជាតិព្រៃឡង់ ដោយសារតែជាតំបន់ព្រៃរិចរិល។ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានទទួលស្គាល់ថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចយ៉ាងណាក៏ដោយ ក៏នៅតែមានការកាប់ឈើ និងការដឹកឈើខុសច្បាប់ដដែល ដោយប្រើជាទ្រង់ទ្រាយតាមរយៈម៉ូតូ និងរថយន្តសុំាយ៉ុង។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2cGvtWA

ព្រៃឈើ​នៅ​តែ​ទទួល​រង​ការ​កាប់​បំផ្លាញ

ព្រៃសហគមន៍ជាង ៨០០ ហិកតារបស់ជនជាតិដើមភាគតិចគួយក្នុងស្រុកថាឡាបរិវ៉ាត់ក៏កំពុងតែទទួលរងការកាប់បំផ្លាញផងដែរដោយមានការបើកដៃពីអាជ្ញាធរមូលដ្ឋាន។ អាជ្ញាធរក្នុងស្រុកថាឡាបរិវ៉ាត់ដែលជាជនជាតិភាគតិចដូចគ្នានោះត្រូវបានសហគមន៍នៅភូមិអន្លង់ក្រមួន ឃុំស្រែឫស្សីបានចោទប្រកាន់ថា ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃសហគមន៍អន្លង់ក្រមួនទំហំ ៨១០ ហិកតាដែលជាផ្នែកមួយនៃព្រៃឡង់។ សមាជិកសហគមន៍ចំនួន ៧ នាក់តំណាងឲ្យពលរដ្ឋប្រមាណជា ១០០ គ្រួសារបានប្តឹងមេភូមិឈ្មោះ យ៉ែម ខែម មេឃុំឈ្មោះ លួន ណាន និងអ្នកផ្សេងទៀតមានឈ្មោះ មាស សុខសាន្ត ឈ្មោះ យ៉ាង និងឈ្មោះ វ៉ាង ជាដើមទៅតុលាការខេត្តស្ទឹងត្រែងតាំងពីឆ្នាំ ២០១៣ មកដោយសារតែបទល្មើសព្រៃឈើនេះ។  ...

ផាក់ ស៊ាងលី
http://bit.ly/2bXOT9X

ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ទិញ​ឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​កំពុង​​បិទ​ផ្លូវ​ដើម្បី​កាប់​ឈើ

សំឡេងម៉ាស៊ីនអារឈើឮរំពងព្រៃនៅក្នុងតំបន់អភិរក្សព្រៃឡង់ ជំនួសឲ្យសំឡេងសត្វយំយ៉ាងពីរោះរណ្ដំ ចំណែកដើមឈើដែលធ្លាប់ឈទ្រឹងខ្ពស់សន្លឹមប្រឆាំងនឹងកម្ដៅព្រះអាទិត្យ ដើម្បីជាម្លប់នៃសត្វទាំងពួង ជំនួសដោយគល់ឈើ និងស្នាមផេះដែលប្រជាសហគមន៍ព្រៃឡង់ អះអាងថា ដំណើរឆ្ពោះទៅរកការវិនាសហិនហោចព្រៃឈើគ្រប់ប្រភេទនៅក្នុងព្រៃឡង់ ដោយសារតែការព្រួតដៃគ្នាបំផ្លាញពីសំណាក់សមត្ថកិច្ច និងក្រុមហ៊ុនដែលបានលើកទឹកចិត្តឲ្យពលរដ្ឋកាប់ឈើដោយសេរីយកមកលក់ឲ្យក្រុមហ៊ុន៩៥ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិប្រមូលទិញឈើពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2bfouza

ក្រសួងសេដ្ឋកិច្ច​ ប្រកាស​ឲ្យ​សា​ធារណជន​ចូល​រួម​ដេញ​ថ្លៃ​ឈើ​ដែល​បង្ក្រាប​បាន​

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសទៅដល់សាធារណជនដាក់ពាក្យចូលរួមដេញថ្លៃលក់ឈើនិងកូនឈើដែលគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើរឹបអូសបាននៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីពីក្រុមហ៊ុនឯកជនចំនួន៧ ដែលមានឈើសរុបជាង ៦ម៉ឺនម៉ែត្រគូបដែលតម្លៃមូលដ្ឋានចាប់ពីជិត៤៩ពាន់លានរៀលស្មើនឹងជាង ១២ លានដុល្លារអាមេរិក ចាប់ពីថ្ងៃទី៨ ខែមិថុនា ដល់ថ្ងៃទី២២ ខែមិថុនានិងដេញថ្លៃចាប់ពីថ្ងៃទី២៧មិថុនា ដល់ថ្ងៃទី ១ ខែកក្កដា។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1VJaXUM

លោក សាយ​ សំអាល់​ ថា កម្ពុជា​បិទ​ទាំង​ស្រុង​ចំពោះ​ការ​ដឹក​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម

រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយសំអាល់បានឲ្យដឹងថាកម្ពុជាបានបិទទាំងស្រុងក្នុងការនាំឈើចេញតាមច្រកកម្ពុជាវៀតណាមដើម្បីបញ្ចប់ការលួចកាប់ឈើទ្រង់ទ្រាយធំព្រមទាំងស្នើទៅរដ្ឋាភិបាលឲ្យលុបចោលព្រៃសម្បទានទាំងអស់ដែលបានលុបចោលតាំងពីឆ្នាំ១៩៩៨ ដែលមិនទាន់បានអនុវត្តន៍។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/211Qf1V

វីរជន​បរិស្ថាន​អំពាវនាវ​ឲ្យ​ផ្តន្ទាទោស​ឧកញ៉ា​ឈើ

សកម្មជន និងវីរជនបរិស្ថានអន្តរជាតិមើលឃើញថាអាជ្ញាធរ និងរដ្ឋាភិបាលមានភាពអសកម្មក្នុងការការពារព្រៃឈើហើយបានអំពាវនាវឲ្យរដ្ឋាភិបាលចាប់ខ្លួនក្រុមឈ្មួញឈើក្រាក់ៗយកទៅផ្តន្ទាទោស និងរឹបអូសយកទ្រព្យសម្បត្តិមហាសាលរបស់ពួកគេដែលបានមកពីការកាប់បំផ្លាញព្រៃឈើយកមកអភិវឌ្ឍប្រទេសជាតិ។ ...

ផាក់ ស៊ាងលី
http://bit.ly/1PdVUf4

មន្ត្រី​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា​ ព្រៃ​ឈើ​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​៤​ឆ្នាំ​ចុង​ក្រោយ

ធនធានគម្របព្រៃឈើបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងកំឡុងពេលចុងក្រោយនេះពីចំនួន៧៣,០៤ ភាគរយមកនៅត្រឹម ៤៩,៤៨ ភាគរយហើយចំនួននេះនឹងបន្តធ្លាក់ចុះបន្ថែមទៀតដោយសារតែបទល្មើសព្រៃឈើ រួមទាំងការកាប់ដុតទន្ទ្រានយកដីព្រៃ ព្រៃឈើ និងព្រៃលិចទឹកធ្វើជាកម្មសិទ្ធិឯកជននៅតែកើតមាន។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1XmfjRK

លោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាលើតំបន់ព្រៃការពារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹតស្តីពីការដាក់តំបន់ការពារចំនួន ១៨ ដែលមានទំហំដីជិត ៣លានហិកតានៃព្រៃឡង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៃក្រសួងបរិស្ថានកាលពីម្សិលមិញ។ ...

ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/24817/pm-signs-off-on-protected-forests/

អ្នកការពារការធ្លាក់ចុះព្រៃឈើរបស់កម្ពុជាឈ្នះពានរង្វាន់ Goldman

លោក អ៊ូច ឡេង អតីតមន្ត្រីរដ្ឋាភិបាលដែលបានចំណាយពេលពីរទសវត្សរ៍ក្នុងការជួយអ្នកភូមិក្រីក្រប្រយុទ្ធប្រឆាំងនឹងការទន្ទ្រានព្រៃត្រូពិចដ៏មានមានតម្លៃនិយាយថា ការបង្ក្រាបលើការកាប់ឈើខុសច្បាប់ចុងក្រោយបង្អស់នៅក្នុងប្រទេសកម្ពុជាគឺ “គ្រាន់តែជាល្បែងមួយតែប៉ុណ្ណោះ” ហើយឈ្មួញឈើធំៗត្រូវបានឈ្នះ។ បូជនីយកិច្ចដែលតស៊ូ និងគ្រោះថ្នាក់របស់លោកដើម្បីបញ្ឈប់កាប់ឈើខុសច្បាប់ និងបញ្ឈប់ពីការបង្ខំឱ្យផ្តល់ដីសម្បទានប្រជាជនកម្ពុជាចេញពីផ្ទះរបស់ពួកគេបានឈ្នះពានរង្វាន់ Goldman Environmental Prize ដែលជាពានរង្វាន់ផ្តល់កិត្តិយសដល់សកម្មជនបរិស្ថានថ្នាក់មូលដ្ឋាន។ ...

Elaine Kurtenbach
http://abcnews.go.com/International/wireStory/defender-cambodias-dwindling-forests-wins-goldman-prize-38473467

លោក​នាយករដ្ឋ​មន្ត្រី​ យល់​ព្រម​​ឲ្យ​ដាក់​ព្រៃឡង់​និង​តំបន់​៤​កន្លែង​ទៀត​ជា​តំបន់​ព្រៃ​ការពារ​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​យល់ព្រម​តាម​ការ​ស្នើ​សុំ​របស់​ក្រសួងបរិស្ថាន​ឲ្យ​ដាក់​តំបន់​ព្រៃ​ផ្ដល់​ផល​ចំនួន​៥​កន្លែង​ជា​តំបន់​ការពារ​និង​អភិរក្ស​ព្រៃឈើ​ដែល​មាន​ផ្ទៃដី​សរុប​ជិត​មួយ​លាន​ហិ​កតារ​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​៥​ដែល​ក្នុង​នោះ​ក៏ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1RAUZWR

តុលាការបង្គាប់​​ឲ្យ​ឈ្មួញ​រកស៊ី​ជួញដូរ​ ព្រៃ​ឈើ​៩​នាក់​ ចូល​ខ្លួន​បំភ្លឺ​ចាប់​ពី​ថ្ងៃ​នេះ

មន្ត្រី​តុលាការខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ឈ្មួញ​រកស៊ី​ព្រៃឈើ​៩​នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ​ដែល​តុលាការ​ចេញ​ដីកា​ឲ្យ​មក​បំភ្លឺ​បន្ទាប់​ពី​រក​ឃើញ​ថា​ជន​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​បំផ្លាញ​ព្រៃឈើ​និង​ជួញដូរ​ព្រៃឈើ​ខុសច្បាប់​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​នៅ​តុលាការ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1RvPh80

គណៈកម្មការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​​​​បញ្ជូន​២៦​សុំ​ណុំ​រឿង​ទៅ​តុលាការ​

គណៈ​កម្មការ​ជាតិដើម្បី​ទប់ស្កាត់និង​បង្ក្រាប​បទល្មើស​ព្រៃឈើបាន​កសាង​សំណុំរឿង​បញ្ជូន​ពាក្យ​បណ្ដឹង​សរុប​ចំនួន​២៦​ករណីទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន​៣បន្ទាប់​ពី​​ប្រតិបត្តិការ​ការងារ​ជាង​១ខែ​មកប៉ុន្តែ​តុលាការ​មិនទាន់​ចេញ​ដីកាកោះ និង​ដីកា​បង្គាប់​ចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​នៅឡើយ។ នេះ​បើ​យោង​ទៅ​តាម​ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1XLEtYn

គណៈកម្មការ​នៃ​រដ្ឋសភា​នឹង​ស៊ើបអង្កេត​លើ​ករណី​កាប់​ឈើ​ខុសច្បាប់​

គណៈកម្មការ ​មួយ​នៃ​រដ្ឋសភា​នឹង​ពិនិត្យ​ការ​ចោទប្រកាន់​ពី​ការ​កាប់​ និង​ការ​នាំ​ឈើ​ចេញ ដោយ​ខុសច្បាប់​ ដែល​ប្រាក់​មួយ​ចំនួន​ធំ​ និង​អំពើ​ពុក​រលួយ​ស៊ីជម្រៅ​បាន​នាំ​ឲ្យ​កើត​មាន​ជម្លោះ​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​លួច​បន្លំ​ពន្ធ​។​ ​បន្ទាប់ ...

សុខ ខេមរា
http://www.voacambodia.com/content/parliamentary-committee-to-investigate-illegal-logging/2650379.html

ក្រសួង​បញ្ឈប់​ទិញ​ឈើ​ពី​ក្រុម​ហ៊ុន​សម្បទាន ៦

រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន បាន​បញ្ឈប់​ការ​ទិញ​ឈើ​អារ​ពី​ក្រុម​ហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៦ នៅ​ក្នុង ខេត្ត​ព្រះវិហារ និង ឧត្តរ​មាន​ជ័យ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​និង​ជា ប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង​ ដើម្បី​សម្រប​សម្រួល​រៀបចំ​និង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នៅ​តាម​បណ្តោយ​ព្រំដែន​ទិស​ខាង ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1orS306

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7XSwZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!