លោក​នាយករដ្ឋ​មន្ត្រី​ យល់​ព្រម​​ឲ្យ​ដាក់​ព្រៃឡង់​និង​តំបន់​៤​កន្លែង​ទៀត​ជា​តំបន់​ព្រៃ​ការពារ​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​យល់ព្រម​តាម​ការ​ស្នើ​សុំ​របស់​ក្រសួងបរិស្ថាន​ឲ្យ​ដាក់​តំបន់​ព្រៃ​ផ្ដល់​ផល​ចំនួន​៥​កន្លែង​ជា​តំបន់​ការពារ​និង​អភិរក្ស​ព្រៃឈើ​ដែល​មាន​ផ្ទៃដី​សរុប​ជិត​មួយ​លាន​ហិ​កតារ​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​៥​ដែល​ក្នុង​នោះ​ក៏​មានព្រៃ​ឡង់​ផង​ដែរ​។​ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ឆ្នាំ​២០១៥​ នៅ​ឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ថា​ លោក​បាន​ យល់ព្រម​រួច​ហើយ​តាម​សំណើ​រួម​របស់​រដ្ឋមន្ត្រី​ ក្រសួងបរិស្ថាន​ និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ឲ្យ​ដាក់​ព្រៃ​មួយ​ចំនួន​ទៅ​ជា​ព្រៃ​ការពារ​។​ លោក​បាន​ថ្លែង​ថា​៖​ «​ដូច​ជា​ព្រៃ​ឡង់​ទុក​ធ្វើ​អី​ ទៀត​ ត្រូវ​ដាក់​ជា​ព្រៃ​ការពារ​ អ្នក​ណា​ដែល​ទៅ​បំបួស​ ទាំង​សង្គម​ស៊ី​វិល​ ឲ្យ​ចូលរួម​ក្នុង​ចលនា​ការពារ​ព្រៃឈើ​តែ​ម្ដង​»​។​ ...​

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1RAUZWR