ព័ត៌មាន​

ជប៉ុន កម្ពុជា ឯកភាពធ្វើការរួមគ្នាលើសកម្មភាពដែនសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានជួបសមភាគីកម្ពុជា លោក ហ៊ុន សែន នៅទីក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ ហើយបានឯកភាពធ្វើការរួមគ្នាលើសកម្មភាពដែនសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង និងបញ្ហាកូរ៉េខាងជើង។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3L152aq

លោក​ ហ៊ុន សែន ​ប្រកាស​ជំហរ​ជាថ្មី ​ដោយ​ខិតខំ​សម្រេចឱ្យ​បាន​នូវ​ក្រមប្រតិបត្តិ​ស្តីពី​សមុទ្រ​ចិន​ខាង​ត្បូង

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​ប្រកាស​ជំហរ​សារជាថ្មី​ថា ​នឹង​ខិត​ខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​សម្រេច​ក្រម​ប្រតិបត្តិ​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​ (COC)​ ឱ្យបាន ​នៅ​ពេលដែល​លោក​ធ្វើ​ជាប្រធាន​អាស៊ាន​ឆ្នាំ​ក្រោយ ​និង​ជំរុញ​ឱ្យ​ប្រទេស​ដែល​ពាក់ព័ន្ធ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ធ្វើការ​ចរចា​គ្នា។ ...

រី សុចាន់
https://www.postkhmer.com/national/2021-12-19-1721-228551.html

កម្ពុជាមានសុទិដ្ឋិនិយមចំពោះការបញ្ចប់នៃក្រមប្រតិបត្តិនៅឆ្នាំក្រោយ

កម្ពុជាបានបង្ហាញក្តីសង្ឃឹមថា ក្រមប្រតិបត្តិ (COC) ស្តីពីសមុទ្រចិនខាងត្បូងនឹងបញ្ចប់នៅឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3cXhLfu

ក្រសួងព្រមានអំពីផលប៉ះពាល់បណ្តាលមកពីព្យុះទី១៧មកលើកម្ពុជា

ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា៖នៅថ្ងៃទី៨ ខែតុលា សម្ពាធទាបសកម្មបានកើតមានឡើងនៅប្រទេសហ្វីលីពីន។ សម្ពាធទាបសកម្មនេះ នឹងបង្កើនផលប៉ះពាល់របស់បន្តិចម្តងៗទៅក្នុសមុទ្រចិនខាងត្បូង ដែលអាចបង្កើនផលប៉ះពាល់ក្លាយជាព្យុះទី១៧ (មិនទាន់មានឈ្មោះជាផ្លូវការនៅឡើយទេ) ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3oGoTng

កម្ពុជា​ស្វាគមន៍​ការបន្ត​ការចរចា​លើ​អត្ថបទ​របស់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានបញ្ជាក់​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កម្ពុជា​បាន​ស្វាគមន៍​ការបន្ត​ការចរចា​លើ​អត្ថបទ​របស់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC textual negotiation) ដែលជា​ការឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ចិន ដើម្បី​រក្សា​ស្ថិរភាព​តំបន់ តាមរយៈ​ការគ្រប់គ្រង​ភាព​ខ្វែងគំនិត​គ្នា​ដោយ​សន្តិវិធី ស្របតាម​ច្បាប់​អន្តរជាតិ រួមទាំង​អនុសញ្ញា ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-08-07-1824-221202.html

កម្ពុជាផ្តោតការយកចិត្តទុកដាក់លើស្ថិរភាពសម្រាប់កិច្ចចរចាសមុទ្រចិនខាងត្បូង

រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់សុខុន បានមានប្រសាសន៍ថាកម្ពុជាស្វាគមន៍ចំពោះការបន្តការចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងឡើងវិញព្រោះវាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អាស៊ាន និងចិនក្នុងការរក្សាស្ថិរភាពក្នុងតំបន់ដោយគ្រប់គ្រងភាពខុសគ្នាតាមច្បាប់អន្តរជាតិ។   ...

វ៉​ន​ ដា​រ៉ា​
https://www.phnompenhpost.com/national-politics/cambodia-puts-emphasis-stability-south-china-sea-talks

ប្រទេស​ចិន​ និង​កម្ពុជា​អំពាវនាវ​សម្រាប់​ការ​អនុម័ត​ក្រម​ប្រព្រឹត្ត​នៅ​សមុទ្រ​ចិន​ខាងត្បូង​​នា​ពេល​ឆាប់​ៗ​ខាង​មុខ​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប្រទេស​ចិន​ និង​ប្រទេស​កម្ពុជា​ បាន​អំពាវនាវ​ភាគី​ពាក់ព័ន្ធ​​ឱ្យ​អនុម័ត​ក្រម​នៃ​ការ​ប្រព្រឹត្ត​ (COC)​ នៅ​សមុទ្រ​ចិន​ខាងត្បូង​​ ​​នា​ពេល​ឆាប់​ៗ​ខាង​មុខ​ ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឱ្យ​មាន​សន្តិភាព​ មិត្តភាព​ និង​កិច្ច ...

Lifang
http://xinhuanet.com/english/2018-01/11/c_136888220.htm

​ខ្យល់ព្យុះ​ឈ្មោះ​ តឹ​ម​ប៊ិ​ន​ (Tembin)​ នឹង​នាំ​មក​នូវ​ភ្លៀង​ធ្លាក់​នៅ​ស​ប្តា​ហ៍​ក្រោយ​

​ខេត្ត​ទាំងអស់​ជា​ពិសេស​នៅ​តាម​បណ្តោយ​ព្រំប្រទល់​វៀតណាម​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​ភ្លៀង​ធ្លាក់​ នៅ​ពេល​ទទួល​ឥទ្ធិពល​ព្យុះ​ទី​ ៤៧​ ឈ្មោះ​ តឹ​ម​ប៊ិ​ន​ នៅ​ស​ប្តា​ហ៍​ក្រោយ​។​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រកាស​ថា​ខ្យល់ព្យុះ​ឈ្មោះ ...

មុំ គន្ធា
http://www.khmertimeskh.com/5097622/typhoon-tembin-bring-heavy-rain-next-week/

អាស៊ានពិភាក្សាបញ្ហាសមុទ្រចិនខាងត្បូងនៅខេត្តសៀមរាប

ចិន ​និង​តំណាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​កំពុង​ជួប​ប្រជុំ​គ្នា​ នៅ​ក្នុង​ខេត្តសៀមរាប​ដើម្បី​ចាប់ផ្តើម​បង្កើត​​វិធាន​ការ​ដោះស្រាយ​​ សម្រាប់​ប​ញ្ហ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ទំនាស់​គ្នា​យ៉ាង​ខ្លាំង​។​ ...

Cristina Maza
http://www.phnompenhpost.com/national/asean-talks-south-china-sea-siem-reap

ក្រោយ​ អូបាម៉ា ចប់​អាណត្តិ លោក ហ៊ុន សែន ប្រឈម​​យុទ្ធ​សាស្ត្រ​​អាមេរិក​ដែល​មិន​ប្រាកដ​​​​ប្រជា

វាបង្ហាញយ៉ាងច្បាស់ថាកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកដែលរៀបចំឡើងនៅក្នុងទីក្រុងដាវ៉ូស ដឹងថាលោកមានអារម្មណ៍បែបណាចំពោះលោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និង”គោលនយោយបាយងាកមករកអាស៊ី” របស់រដ្ឋាភិបាលលោក។ ...

ខូលីន ម៉ីយន៍​
http://www.cambodiadailykhmer.com/36282

ប្រទេសចិនសន្យារថានឹងបន្ថែមជំនួយបន្ទាប់ពីបញ្ហាជម្លោះចិនខាងត្បូងក្នុងកិច្ចប្រជុំកំពូលអាស៊ាន

ប្រទេសចិនបានសន្យារថានឹងផ្តល់មូលនិធិដល់កម្ពុជាសម្រាប់គម្រោងជាច្រើននៅអំឡុងពេលនៃកិច្ចប្រជុំរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន លោក Li Kequiang នៃការប្រជុំកំពូលអាស៊ាននៅក្នុងទីក្រុងវៀងចន្ទ៍សប្តាហ៍នេះ នេះបើតាមលោករដ្ឋមន្ត្រីម្នាក់បានប្រាប់ទៅកាន់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃព្រហស្បត្តិ៍។ ...

ឃួន ណារីម
https://www.cambodiadaily.com/news/china-promises-additional-aid-asean-skirts-sea-dispute-117783/

ជម្លោះសមុទ្រចិនខាងត្បូងទំនងជាប្រធានបទពិសេសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រទេសឡាវ

នាថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូនៃក្រុមមន្ត្រីជាន់ខ្ពស់ទៅកាន់ប្រទេសឡាវ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២៩។ នៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកថា ជាការចូលរួមពិសេស បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការអន្តរជាតិខែកក្កដា ដែលបានកំណត់ថា “ខ្សែបន្ទាត់ដាច់ៗទីប្រាំបួន”- ដែលជាបន្ទាត់ព្រំដែនដែលត្រូវបានប្រើប្រាស់ដោយប្រទេសចិន ដើម្បីដាក់ពាក្យបណ្តឹងសមុទ្រចិនខាងត្បូង – មិនផ្ទៀងផ្ទាត់នឹងច្បាប់អន្តរជាតិទាក់ទងនឹងធនធានសមុទ្រនោះទេ។ ...

Cristina Maza
http://www.phnompenhpost.com/national/south-china-sea-likely-feature-asean-summit-laos

កម្ពុជា-អាមេរិក​ ត្រួសត្រាយ​ផ្លូវ​សម្រាប់​ជំនួប​ថ្នាក់ដឹកនាំ​កំពូល

កាលពីថ្ងៃអង្គាររដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William Heidt ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចប្រជុំចំនួនពីរដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយសម្រាប់ប្រទេសទាំងពីរគឺកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត (EAS)។ ព្រឹត្តិការណ៍នៃកិច្ចប្រជុំនេះនឹងប្រារព្ធធ្វើឡើងនៅប្រទេសជិតខាងកម្ពុជាគឺប្រទេសឡាវចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែកញ្ញាខាងមុខនេះហើយកិច្ចប្រជុំនោះក៏នឹងមានការចូលរួមពីនាយករដ្ឋមន្រ្តីរបស់កម្ពុជាលោក ហ៊ុន សែន និងលោកប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា ផងដែរ។ ...

Cristina Maza
http://bit.ly/2c6w7dL

រដ្ឋាភិបាលស្នើអាស៊ាន​​​ជាថ្មីកុំឲ្យ​​​បញ្ចូល​​​ជម្លោះ​​​សមុទ្រ​​​ចិនខាង​​​ត្បូង

មន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា  រដ្ឋសភានឹងធ្វើញត្តិទៅបណ្ដាមន្ត្រីអាស៊ាន ដើម្បីស្នើសុំពួកគេកុំឱ្យដាក់បញ្ចូលជម្លោះសមុទ្រចិនខាងត្បូងក្នុងសេចក្ដីថ្លែងការណ៍រួមដែលនឹងចេញក្នុងពេលដ៏ខ្លីខាងមុខ ជាចំណាត់ការមួយដែលអ្នកវិភាគ និងអ្នកការទូតមួយចំនួននិយាយថា ជាថ្មីម្ដងទៀតវានឹងគំរាមដល់សាមគ្គីភាពរបស់តំបន់។ ...

ឃួន ណារិម និង BEN PAVIOUR
http://www.cambodiadailykhmer.com/33819

ប្រជាជន​ចិន​ រាប់​រយ​លាន​នាក់​ចាត់​ទុក ​លោក ហ៊ុន សែន ជា​មិត្ត​ពិត​ប្រាកដ​

លោកស្រីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងកាលពីម្សិលមិញថាថ្នាក់ដឹកនាំរបស់ប្រទេសចិននិងប្រជាជនចិនជាច្រើនលាននាក់កោតសរសើរចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនពាក់ព័ន្ធនឹងជំហររបស់កម្ពុជា ក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2aA2MGP

កម្ពុជា​ច្រានចោល​ការចោទ​ថា​លម្អៀង​ទៅ​រក​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងថា កម្ពុជាបានធ្វើការងារច្រើនដោយចំហ និងសម្ងាត់នៅក្នុងការរកច្រកចេញក្នុងទំនាស់ស្ថិតក្នុងសមុទ្រចិនខាងត្បូង ហើយបានច្រានចោលការចោទប្រកាន់ដែលថាកម្ពុជា បានធ្វើឲ្យមានការរាំងស្ទះនៅក្នុងការចេញសេចក្តីការណ៍រួមរបស់អាស៊ានចំពោះទំនាស់ដ៏ស្រួចស្រាល់នេះ។ ...

ហ៊ុល រស្មី

រដ្ឋាភិបាលរិះគន់ភាពអយុត្តិធម៌នៃការឆ្លើយតបអំពីសមុទ្រចិនខាងត្បូង

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍ កាលពី ម្សិលមិញថា ប្រទេសកម្ពុជាបានទទួលរងការប្រព្រឹត្តចំពោះដោយមិនត្រឹម ត្រូវពីសំណាក់ប្រទេសអាស៊ានមួយ ចំនួន និងសមាជិកនៃបណ្ដាញព័ត៌មាន ដែលបានបន្ទោសដោយខុសលើប្រទេសនេះថា បានធ្វើឱ្យរាំងស្ទះ ដល់សេចក្ដីថ្លែងការណ៍តំបន់ទាក់ទិននឹងសាលក្រមសមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះ។ ...

ឃី សុវុឌ្ឍី និង Ben Paviour
http://www.cambodiadailykhmer.com/33334

រដ្ឋមន្ត្រីការបរទេស៖ កម្ពុជាបានជួយសង្គ្រោះដល់ទំនាក់ទំនងអាស៊ាន-ចិន

រដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន បានការពារតួនាទីរបស់កម្ពុជាលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូងក្នុងអំឡុងពេលធ្វើសេចក្តីថ្លែងការណ៍ព័ត៌មាននៅទីស្តីការក្រសួងការបរទេសកាលពីម្សិលមិញ ដែលបដិសេធការចោទប្រកាន់ថាព្រះរាជាណាចក្រកម្ពុជាប្រឆាំងនិងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានក្នុងការគាំទ្រប្រទេសហ្វីលីពីនដោយមូលហេតុទទួលបានប្រាក់កម្ចី និងជំនួយឥតសំណងដ៏ច្រើនពីចិន។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/27835/fm--cambodia----rescued----asean-china-relationship/

កម្ពុជាជម្រុញអាស៊ានជៀសវាងពាក្យសម្តីដែលអាចនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍ ប្រទេសកម្ពុជាបានណែនាំក្រុមប្រទេសតំបន់អាស៊ីអាគ្នេយ៍ជៀសវាងការប្រើប្រាស់ពាក្យសម្តីដែលអាចបន្ថែមភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងហ្វីលីពីន នេះបើយោងតាមប្រសាសន៍លោករដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីថ្ងៃពុធ។   ...

Clarence Fernandez and Simon Webb
http://www.reuters.com/article/us-cambodia-asean-idUSKCN1071PD

ចិន​​ សរសើរ ​កម្ពុជា ​​ដែល​ការពារ​គោល​ជំហរ​របស់​ចិន​ ក្នុង​រឿង​​ជម្លោះ​​សមុទ្រ​ចិន​ខាង​ត្បូង

ប៉ុន្មានម៉ោងពីមុនប្រទេសអាស៊ីអាគ្នេយ៍ចេញសេចក្តីថ្លែងការណ៍ដែលមានការចរចាគ្នាយ៉ាងយូរ និងមានការកែប្រែសេចក្តីថ្លែងការណ៍មិនឲ្យមានលក្ខណៈខ្លាំងដូចមុនស្តីពីបញ្ហាសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ រដ្ឋមន្រ្តីការបរទេសចិនបានសរសើរសមភាគី កម្ពុជា ចំពោះការតស៊ូការពារគោលជំហររបស់ខ្លួន ប្រឆាំងនឹងការដាក់សម្ពាធឲ្យទទួលយកសេចក្តីថ្លែងការណ៍មួយដែលប្រើពាក្យខ្លាំងៗ។ ...

Ananth Baliga
http://bit.ly/2amEDoJ

អាស៊ានបរាជ័យក្នុងកិច្ចពិភាក្សាបញ្ហាជម្លោះសមុទ្រចិនខាងត្បូង, កម្ពុជាបដិសេធលើសេចក្តីថ្លែងការណ៍

បណ្តាប្រទេសជាតិអាស៊ីអាគ្នេយ៍បានបរាជ័យក្នុងកិច្ចព្រមព្រៀងជម្លោះដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីកម្ពុជាបដិសេធការលើកឡើងនានាទៅកាន់តុលាការអន្តរជាតិដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ នេះបើតាមការរៀបរាប់របស់អ្នកការទូតនានា។   ...

Manuel Mogato and Michael Martina
http://www.reuters.com/article/us-southchinasea-ruling-asean-idUSKCN1040GK

នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​រិះគន់​អត្ថបទ​ព័ត៌មាន​ស្តី​អំពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

សារព័ត៌មានក្នុងស្រុកមួយបានធ្វើការបកស្រាយមិនពិតស្តីអំពីជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាមួយដៃគូជប៉ុនរបស់លោក នេះបើយោងតាមពាក្យសម្តីរបស់លោកកាលពីថ្ងៃព្រហស្បត៍ ដោយលោកហ៊ុនសែនបានអញ្ជើញយឯកអគ្គរាជទូតជប៉ុនលោក Kumamaru Yuji ធ្វើការបកស្រាយបំភ្លឺអំពីសុក្រឹត្យភាពនៃអត្ថបទព័ត៌មាននេះ។ ...

ឃួន ណារ៉េន និង Ben Paviour
https://www.cambodiadaily.com/news/prime-minister-knocks-article-on-south-china-sea-dispute-115735/

ចិន​បដិសេធ​ការ​ដាក់​លក្ខខណ្ឌ​តាម​រយៈ​ជំនួយ​មក​កាន់​ប្រទេស​កម្ពុជា​

ប្រទេសចិនបានិយាយថាជំនួយហិរញ្ញវត្ថុមកកាន់ប្រទេសកម្ពុជាមិនមានទំនាក់ទំនងជាមួយបញ្ហានយោបាយណាមួយនោះទេ ដែលនេះរួមបញ្ចូលទាំងបញ្ហាសមុទ្រចិនខាងត្បូងរវាងប្រទេសចិនជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាប់ពាក់ព័ន្ធផងដែរ។ ...

The Seattle Times staffs
http://www.seattletimes.com/nation-world/china-denies-political-conditions-on-aid-to-cambodia/

អ្នកស្រាវជ្រាវ៖ អាស៊ានត្រូវការតួនាទីកាន់តែធំ

សេចក្តីសម្រេចចិត្តអាជ្ញារកណ្តាលកាលពីថ្ងៃទី ១២ ខែកក្កដា ដោយតុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្តាលនៅទីក្រុងឡាអេ ដែលបានផ្តល់សិទ្ធិមួយចំនួនដែលជាប់នឹងដែនទឹកឱ្យទៅហ្វីលីពីនប្រឆាំងនឹងការអះអាងរបស់ចិនក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង នេះមានន័យថា អាស៊ាន នឹងត្រូវដើរតួយ៉ាងសកម្ម តួនាទីការទូតនៅក្នុងការរំសាយភាពតានតឹង និងធានាដល់ស្ថេរភាពនៅក្នុងតំបន់ នេះបើយោងតាមកាតយល់ឃើញរបស់អ្នកវិភាគជាន់ខ្ពស់ និងអ្នកស្រាវជ្រាវ។ ...

Safiya Charles
http://www.khmertimeskh.com/news/27486/asean-needs-bigger-role--researcher/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mXMJx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!