សេចក្តីប្រកាសព័ត៌មាន៖ ទិវាកុមារពិភពលោកនៅខេត្តព្រះវិហារអំពាវនាវឱ្យមានសន្តិភាព និងកិច្ចការពារកុមារគ្រប់រូប
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ យូនីសេហ្វ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការអំពាវនាវឱ្យមានសន្តិភាព និងកិច្ចការពារកុមារគ្រប់រូប សម្រាប់ទិវាកុមារពិភពលោកឆ្នាំ២០២៥ នៅខេត្តព្រះវិហារ។ ដោយរៀបចំឡើងរួមគ្នាជាមួយអាជ្ញាធរខេត្ត និងបណ្តាញយុវជនមកពី ភ្លើងគប់ ក្រោមមូលបទ “យើងរួមគ្នាដើម្បីសន្តិភាព យើងរួមគ្នាដើម្បីសិទ្ធិកុមារ” ព្រឹត្តិការណ៍នេះមានបំណងនាំយកកិច្ចគាំទ្រ ឱកាសរៀនសូត្រ និងភាពសះស្បើយមកជូនសហគមន៍នានា ដែលរងផលប៉ះពាល់ពីវិបត្តិនាពេលថ្មីៗនៅព្រំដែនកម្ពុជា។
យូនីសេហ្វ
