ODC English Site

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​១៧ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។ពលរដ្ឋភៀសសឹកដែលបានវិលទៅលំនៅឋានវិញមានជាង៥សែន១ម៉ឺននាក់ហើយ ចំណែកអ្នកបន្តស្នាក់នៅជំរំមានចំនួន១៣៧.៧៧២នាក់ទៀត។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល។យោងតាមរបាយការណ៍សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Government AI Readiness Index) របស់ស្ថាប័ន Oxford Insights កម្ពុជាបានជាប់ក្នុងចំណាត់ថ្នាក់សកល លេខ១១៨ នៅឆ្នាំ២០២៥ ក្នុងចំណោម ១៩៥ ប្រទេស ខណៈដែលឆ្នាំ២០២៤ កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់សកល លេខ១៤៥។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលប្រចាំឆ្នាំ២០២៥នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលប្រចាំឆ្នាំ២០២៥នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ទទួលបានលទ្ធផលប្រចាំឆ្នាំ២០២៥ដូចមានក្នុងឯកសារភ្ជាប់។ ...

ក្រសួងយុត្តិធម៌

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បង្ហាញការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុដល់កងទ័ពជួរមុខ និងជនភៀសសឹកដោយសារជម្លោះព្រំដែន

នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២៦ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុដល់កងទ័ពជួរមុខ និងជនភៀសសឹកដោយសារជម្លោះព្រំដែន។ក្នុងរយៈពេលចន្លោះពីពាក់កណ្ដាលដល់ដំណាច់ឆ្នាំ២០២៥ គ្រឹះស្ថានជាសមាជិករបស់សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា បានអនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីជួយសម្រាលបន្ទុកដល់សហគមន៍ដែលរងគ្រោះ។ ...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការបន្តពន្យារពេលអនុវត្តសេចក្តីជូនដំណឹងលេខ ០២០ សហវ.ស.ជ.ណ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងចំណុច ១ នៃសេចក្តីជូនដំណឹងលេខ ០១៤ សហវ.ស.ជ.ណ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការបន្តពន្យារពេលអនុវត្តសេចក្តីជូនដំណឹងលេខ ០២០ សហវ.ស.ជ.ណ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងចំណុច ១ នៃសេចក្តីជូនដំណឹងលេខ ០១៤ សហវ.ស.ជ.ណ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដំណឹងដល់ម្ចាស់អចលនទ្រព្យនិងសាធារណជន អំពីការបន្តពន្យារការលើកលែងនិងការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋាន ឬអគារសហកម្មសិទ្ធិ) ដែល មានតម្លៃក្រោម ឬស្មើ ឬលើស ៧ ម៉ឺន និង ២១ ម៉ឺន ដុល្លារអាមេរិក រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧

ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ បាន​ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។អង្គសភាបានបន្តនីតិវិធីទៅតាមរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ដោយមានការពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ។ ...

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦

នៅថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ បាន​ចេញ​សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចនៅក្នុងឯកសារភ្ជាប់។ ...

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ការបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

នៅថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ បាន​ចេញ​សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ អង្គប្រជុំនឹងបន្តពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ ...

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖​ ជំនួបរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំកម្ពុជា

នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ជំនួបរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំកម្ពុជា។ជាមួយកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាណាដា ដែលបានវិលត្រឡប់មកបើកនិវេសនដ្ឋាននៃស្ថានទូតប្រចាំនៅកម្ពុជានៅទីក្រុងភ្នំពេញវិញ។ ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការរៀបចំសន្និបាតបូកសរុបលទ្ធផល​ការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរៀបចំសន្និបាតបូកសរុបលទ្ធផល​ការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។សន្និបាតនេះរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលក្រសួងទេសចរណ៍និងមហាគ្រួសារវិស័យទេសចរណ៍ សម្រេចបានក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ សំដៅរួមចំណែកអនុវត្តវិធានការគន្លឹះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល៤ខែ

នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។មាន​ពលរដ្ឋ​ភៀសសឹក​​៥.៨២០នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានជាង៥សែន​នាក់បានវិលត្រឡប់ទៅលំនៅឋានវិញ​។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន​​១៤៤.៣២៦នាក់​។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

វិវាទការងារនៅណាហ្គាវើលដ៍ត្រូវបានលើកមកជជែកឡើងវិញ ​បន្ទាប់ពីជាប់គាំង​រយៈ​ពេល​៤ឆ្នាំ

សហជីពដែលមានជម្លោះការងារដ៏យូរជាងគេនៅកម្ពុជា បានអំពាវនាវជាថ្មីដល់រដ្ឋាភិបាលនៅថ្ងៃអង្គារនេះ ដើម្បីជួយដោះស្រាយភាពជាប់គាំង នៃជម្លោះរបស់ពួកគេជាមួយក្រុមហ៊ុន កាស៊ីណូ ណាហ្គាវើលដ៍។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/nagaworld-labor-dispute-back-in-spotlight-after-four-year-standoff/

ដីព្រៃបម្រុងទុក៤៥ហិកតាត្រូវជនល្មើសលួចកាប់ទន្រ្ទាន ពេលកងទ័ពជាប់បំពេញភារកិច្ចការពារព្រំដែន

មេបញ្ជាការយោធាជំរុញឱ្យមន្រ្តីជំនាញ និងអាជ្ញាធរដែនដីស្រាវជ្រាវស្វែងរកជនល្មើសដែលលួចកាប់ទន្រ្ទានយកដី​បម្រុង​ទុក​របស់​រដ្ឋ​ចំនួន​ ៤៥​ ហិកតា នៅក្នុងតំបន់អូតាលោក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ នៅពេលដែលកម្លាំងកងទ័ពជាប់រវល់ទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-12-2154-264391

យុវជនក្រីក្រ និងងាយរងហានិភ័យ ដែលស្នើសុំចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសកើនឡើងដល់ជិត ១៥ម៉ឺននាក់ ក្នុងឆ្នាំ២០២៥

យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅបានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) បានកើនឡើងដល់ជិត ១៥ម៉ឺននាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌មានជាង ៦២ ០០០នាក់ ក្នុងឆ្នាំ២០២៥កន្លងមក។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-14-835-264403

កម្ពុជា​បន្ដជំរុញភាគីថៃ​បញ្ជូនក្រុមវាស់វែង​ចុះបោះបង្គោលព្រំដែន​ជាជាងរកលេសពន្យារពេល​គ្រប់គ្រង​ដី​កម្ពុជា​ខុសច្បាប់​

កម្ពុជា​បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​បន្តការងារ​កំណត់ព្រំដែន​លើដី​ជាក់ស្តែង​ជាមួយ​ថៃ ទោះបី​ភាគី​ថៃ​បានស្នើ​ពន្យារពេល​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មកា​រ​ចម្រុះ​ខណ្ឌសីមា​ព្រំដែនគោក​ (JBC) ជា​លើក​ទី​ពីរ​ក៏ដោយ ដែល​បង្ហាញឱ្យ​ឃើញថា កម្ពុជា​​មិន​ទទួល​យក​​​ការពន្យារពេលដោយ​ហេតុ​ផល​​នយោបាយ​មករា​រាំង​ដល់​ការងារ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-14-1958-264414

អ្នកវិភាគ៖ កម្ពុជា​ប្រឆាំង​នឹង​ផែនការ​ឈរ​ជើង​របស់​ទាហាន​ថៃ​លើ​ទឹកដី​កម្ពុជា​«យ៉ាង​ហោច​ណាស់ ១​ឆ្នាំ»

អ្នកវិភាគ​បានជំរុញឱ្យរដ្ឋាភិបាលថៃ បញ្ឈប់ជាបន្ទាន់នូវរាល់វិធានការដែលអាចពង្រឹងការគ្រប់គ្រងទឹកដីដោយខុសច្បាប់ និងជៀសវាងការបង្កើត «អង្គហេតុដែលសម្រេចរួចហើយ» (faits accomplis) ដែលមិនអាចកែប្រែបាននៅនឹងកន្លែង។ ពួកគេបានជំរុញឱ្យប្រទេសថៃអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃទី ២៧ ខែធ្នូ ប្រកបដោយសុឆន្ទៈ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-14-1519-264411

ចូល​ផ្ទះ​ខ្លួនឯងត្រូវ​​លឹបលៗ​ដូច​ចោរ​៖ ជីវិត​អ្នកភូមិ​ជោគជ័យ ក្រោយ​សំឡេង​កាំភ្លើង​ស្ងប់ស្ងាត់​​

សម្រាប់​លោក ថុល ដា​លិ​ត ការវិលត្រឡប់​ទៅផ្ទះ​វិញ មិនមែនជា​អារម្មណ៍​នៃស្ងប់សុខ និង​កក់ក្ដៅ​​ដូច​មុន​ទៀត​ទេ ប៉ុន្តែ​ជា​អារម្មណ៍​នៃ​ការភ័យខ្លាច​ និង​ឈឺចាប់​ពីការ​បាត់បង់​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-14-1214-264406

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ មាន​ពលរដ្ឋ​ភៀសសឹក៥.១០១នាក់បន្ថែមទៀតបានបន្ត​វិលទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹក​​ជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណជិត៥សែននាក់​បានវិលទៅលំនៅឋាន។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន១៥០.១៤៦នាក់​។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ឆ្នាំជាប់ពន្ធ ២០២៥

នៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២៦​ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ឆ្នាំជាប់ពន្ធ ២០២៥។អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូនដំណឹងដល់លោក-លោកស្រី ជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិកររបស់សហគ្រាស ជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ ជ្រាបអំពីកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៥ ដូចចែងក្នុងឯកសារភ្ជាប់។ ...

អគ្គនាយកដ្ឋានពន្ធដារ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី សំណើររបស់កម្ពុជានៃការរៀបចំ និងសំណើររបស់ភាគីថៃ​នៃការលើកពេលជាថ្មីជាលើកទី២ នៃការរៀបចំ កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីពន្លឿនការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នានាពេលកន្លងមក កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ភាគីកម្ពុជាបានស្នើសាជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារដូចក្នុងឯកសារភ្ជាប់។ ...

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល។ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមគូសបញ្ជាក់ថា ការធ្វើប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ដោយគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតពី និយ័តករទូរគមនាគមន៍កម្ពុជា និងការធ្វើសកម្មភាពទាំងឡាយណាផ្ទុយពីការកំណត់របស់ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គឺនឹងត្រូវទទួលរងទណ្ឌកម្មស្របតាមបទបញ្ញត្តិជាធរមាន។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​មាន​សាមគ្គីភាព​ទាំងរឿង​ព្រំដែន​និង​ការ​បោស​សម្អាត​ការ​ឆបោក​ដើម្បី​លើក​តម្កើង​កេរ្តិ៍​ឈ្មោះកម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសើរ​សាមគ្គីភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​គ្រា​លំបាក​កើត​ចេញ​ពី​ការ​ឈ្លាន​មក​លើ​អធិបតេយ្យ​របស់​កម្ពុជា និង​ស្នើ​ឲ្យ​បន្ត​សាមគ្គីភាពនេះ ព្រម​ទាំង​ចូលរួម​លុប​បំបាត់​ភាព​អសកម្ម​ទាំង​ឡាយ​នៅ​ក្នុង​សង្គម ជា​ពិសេស​ការ​ឆបោក​តាម​អនឡាញ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-13-2019-264401

មន្ត្រី៖ កម្ពុជា​ខិតខំប្រឹងប្រែងរក្សាការពារអធិបតេយ្យ​និងបូរណភាពដែនដី​តាមផ្លូវការទូតដោយផ្អែកលើមូលដ្ឋានច្បាប់

មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​ និង​​សហប្រតិបត្តិការអន្តរជាតិ ថ្លែង​ថា រដ្ឋាភិបាល និង មន្ត្រី​ការទូត​កម្ពុជា ​កំពុងបន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូត​និង​ផ្អែក​លើ​ច្បាប់។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-13-1335-264396

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

K9Gsc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!