សេចក្ដីប្រកាសព័ត៌មាន៖ វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល។
យោងតាមរបាយការណ៍សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Government AI Readiness Index) របស់ស្ថាប័ន Oxford Insights កម្ពុជាបានជាប់ក្នុងចំណាត់ថ្នាក់សកល លេខ១១៨ នៅឆ្នាំ២០២៥ ក្នុងចំណោម ១៩៥ ប្រទេស ខណៈដែលឆ្នាំ២០២៤ កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់សកល លេខ១៤៥។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
