ព័ត៌មាន
ក្រុមឧទ្យានុរក្សកម្ពុជាទទួលបានជំនួយពីអាហ្រ្វិកខាងត្បូង
ឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកម្ពុជាចំនួន ៦០ នាក់ នឹងត្រូវបានទទួលការបណ្តុះបណ្តាលដោយអ្នកជំនាញមកពីអាហ្វ្រិកខាងត្បូងនៅឆ្នាំក្រោយ ដែលត្រូវបានផ្តល់មូលនិធិតាមរយៈថវិការបានមកពីការចាក់ផ្សាយមាតិកាខ្សែវីឌីអូដែលបង្កើតដោយដៃគូរវាង WWF International និង ទូរទស្សន៍ផ្សាយជាភាសាអង់គ្លេស Love Nature ដែលមានមូលដ្ឋាននីប្រទេសកាណាដា។ WWF International នឹងប្រើប្រាសើទិដ្ឋភាពពីខ្សែវីដីអូប្រវត្តិធម្មជាតិរបស់ Love Nature និងភាពយន្តឯកសារនានា ដើម្បីលើកកម្ពស់ដល់ការអភិរក្សសត្វព្រៃ និងធម្មជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ...
Peter Olszewski
http://www.khmertimeskh.com/news/29629/cambodia-rangers-get--s--african-help/
អ្នកអារ៉ែង កាន់តែបារម្ភរឿងបំផ្លាញព្រៃឈើ
តំណាងសហគមន៍ និងសកម្មជនតំបន់អារ៉ែងស្នើរដ្ឋាភិបាលត្រូវមានវិធានការឱ្យម៉ឺងម៉ាត់បន្ទាប់ពីមានគម្រោងសាងសង់ផ្លូវ ស្ពានចូលតំបន់នោះដោយបារម្ភថាគម្រោងនេះនឹងបង្កលក្ខណៈងាយស្រួលដល់ជនឆ្លៀតឱកាសចូលកាប់ព្រៃឈើយ៉ាងអនាធិបតេយ្យដែលនឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ និងជម្រកសត្វព្រៃ។ ...
ឡាយ សាមាន
http://bit.ly/2cnA3r5
ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងបើកសាលាជំនាញបើកយន្តហោះនៅកម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍SpringAirlineជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបរបស់ប្រទេសចិនដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍បើកការិយាល័យក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ ព្រមទាំងសាលាបណ្តុះបណ្តាលជំនាញបើកយន្តហោះនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ ...
សុខ ចាន់
http://bit.ly/2c9zYJr
សហគមន៍ស្នើដោះស្រាយវិវាទដីធ្លីដោយតម្លាភាព
ក្នុងការប្រារព្ធទិវាសហគមន៍ក្រីក្រក្នុងទីក្រុងអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងដីធ្លីនិងប្រជាសហគមន៍ដីធ្លីក្នុងរាជធានីភ្នំពេញបានស្នើជាថ្មីឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដោះស្រាយវិវាទដីធ្លីដោយសន្តិវិធីតម្លាភាពនិងឈរលើគោលការណ៍ច្បាប់ ចៀសវាងការបណ្តេញចេញដោយបង្ខំ ការប្រើអំពើហិង្សា និងការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់ទៅលើប្រជាពលរដ្ឋ។ ការស្នើនេះ បានធ្វើឡើងនៅក្នុងវេទិកាស្ដីពីសេរីភាពបញ្ចេញមតិ និងការអភិវឌ្ឍទីក្រុងដោយមានការចូលរួមពីសហគមន៍ក្រីក្រតំណាងសហគមន៍ជាង៤០ និងអង្គការសង្គមស៊ីវិលសរុបប្រមាណ ២០០នាក់ កាលពីថ្ងៃម្សិលមិញ នៅសាលារៀនអន្តរទ្វីបអាមេរិកាំង។ ...
ប៉ិច សុធារី
http://bit.ly/2ck1lwD
លោក ហ៊ុន សែន បញ្ជាឲ្យកងកម្លាំងត្រៀមកម្ចាត់បាតុកម្មបក្សសង្គ្រោះជាតិ
ពីរថ្ងៃបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានប្រកាសពីគម្រោងធ្វើមហាបាតុកម្មអហិង្សាដើម្បីប្រឆាំងទៅនឹងអ្វីដែលគណបក្សនេះហៅថាជាការ «ដាក់សម្ពាធហួសហេតុ» តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការមិនឯករាជ្យដើម្បីធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការឆ្លើយតបភ្លាមៗដោយបញ្ជាឲ្យកងកម្លាំងរបស់រដ្ឋាភិបាលត្រៀម «កម្ចាត់ចោលឲ្យអស់» នូវបាតុកម្មដែលលោកហៅថាខុសច្បាប់ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ...
ប៊ុន សេងគង់ and Shaun Turton
http://bit.ly/2ch7U8h
ភ្លៀងនឹងចាប់ផ្តើមធ្លាក់ពីមធ្យមទៅច្រើនចាប់ពីថ្ងៃទី១៣ដល់១៨ ខែកញ្ញា
រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញនេះឲ្យប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីទូទាំងប្រទេសមានការប្រុងប្រយ័ត្នខ្ពស់នឹងទឹកភ្លៀងដែលនឹងចាប់ផ្តើមធ្លាក់ពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកញ្ញា នេះ ជាពិសេសជំនន់ទឹកភ្លៀង។ លោក លឹមគានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថាប្រពន្ធសម្ពាធទាបដែលបានអូសកាត់ពីលើអាងទន្លេមេគង្គ និងវិសម្ពាធ ដែលកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលតំបន់ខ្លះលើពី ១០០មិល្លីម៉ែត្រក្នុងរយៈពេល២៤ម៉ោង។ ...
មុំ គន្ធា
http://bit.ly/2cgW4va
សាលាក្រុង កំពុងសិក្សាសង់ស្ពានអាកាសនៅចោមចៅ
សាលារាជធានីកំពុងសិក្សាពីគម្រោងសាងសង់ស្ពានអាកាស ឬផ្លូវក្រោមដីនៅត្រង់ចំណុចរង្វង់មូលចោមចៅដើម្បីបញ្ចៀសការកកស្ទះចរចរណ៍ដែលកំពុងកើតមានសព្វថ្ងៃ។ ...
ទូច សុខា
http://bit.ly/2cwNojw
ក្រសួងនានាកំពុងគិតគូរពីការទម្លាក់ថវិកាសម្រាប់ឆ្នាំក្រោយ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ចប់កិច្ចពិភាក្សារយៈពេលច្រើនខែជាមួយនឹងក្រសួងសំខាន់ៗកាលពីថ្ងៃព្រហស្បត្តិ៍ក្នុងការត្រៀមសម្រាប់សេចក្តីព្រាងថវិកាជាតិរបស់កម្ពុជាសម្រាប់ឆ្នាំ ២០១៧។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/ministries-eye-budget-bumps-next-year
លោក ហ៊ុន សែន អំពាវនាវឲ្យចិនមកវិនិយោគឲ្យច្រើន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យមានការវិនិយោគពីចិនមកក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀតហើយលោកសង្ឃឹមថាប្រទេសដែលមានប្រជាជនជាង ១,៣ ពាន់លាននាក់នេះនឹងបង្កើនការនាំចូលនូវផលិតផលពីប្រទេសកម្ពុជា។ ...
វង្ស សុខេង
http://bit.ly/2cPjEKY
មិត្តភក្តិ និងគ្រួសារលោក កែម ឡី ច្រានចោលការអះអាងរបស់មន្ត្រី
បន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីសប្ដាហ៍មុនថា ការស៊ើបអង្កេតករណីឃាតកម្មលើលោក កែម ឡី មានការយឺតយ៉ាវដោយសារតែភរិយារបស់លោក ភៀសខ្លួនចេញពីប្រទេស មិត្តភក្ដិ និងគ្រួសាររបស់អ្នកវិភាគដែលត្រូវគេធ្វើឃាតរូបនេះបានរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំងកាលពីម្សិលមិញចំពោះការឆ្លើយតបយឺតយ៉ាវ និងលាក់បាំងក្នុងរយៈពេល២ខែមកនេះ។ ...
អ៊ួច សូនី
http://www.cambodiadailykhmer.com/34218
ក្រសួងសាធារណការព្រមានក្រុមហ៊ុនដឹកជញ្ជូនចំនួន ៣
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងជួបពិភាក្សាជាមួយក្រុមហ៊ុនដឹកជញ្ជូននៅក្នុងខែនេះបន្ទាប់ពីបានប្រគល់លិខិតព្រមានដល់ក្រុមហ៊ុនដឹកជញ្ជូន ឬក្រុមហ៊ុនដឹកអ្នកដំណើរចំនួនបីដែលបើកបរធ្វេសប្រហែសបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខណៈក្រសួងនេះបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណើរកុំឲ្យដំឡើងថ្លៃធ្វើដំណើរក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្រីក្រ។ ...
ឡាយ សាមាន
http://bit.ly/2cwQBiP
អ្នកក្នុងវិស័យស្រូវអង្ករបារម្ភការនាំចូលផ្តួលតម្លៃអង្ករក្នុងស្រុក
អ្នកនៅក្នុងវិស័យស្រូវអង្ករបានសម្ដែងការព្រួយបារម្ភជុំវិញការហូរចូលអង្ករតម្លៃថោកពីប្រទេសជិតខាងនៅតែបន្តផ្តួលតម្លៃអង្ករផលិតក្នុងស្រុកដែលកសិករផលិតចំណាយថ្លៃដើមផលិតខ្ពស់ ហើយស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់។ ការព្រួយបារម្ភជុំវិញចំពោះតម្លៃអង្ករក្នុងស្រុកមិនអាចប្រកួតប្រជែងនឹងអង្ករនាំចូលនេះធ្វើឡើងស្របពេលដែលបណ្តារោងម៉ាស៊ីនកិនស្រូវកំពុងខ្វះទុនបង្វិលដើម្បីប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលជិតចូលមកដល់។ ...
ជា វណ្ណៈ
http://bit.ly/2ciX3qs
បាក់ច្រាំងទន្លេធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ២០ ខ្នង
ប្រជាពលរដ្ឋចំនួន ២០ គ្រួសារត្រូវបាត់បង់ទីជម្រកដោយសារទឹកទន្លេហូរបុកបាក់ច្រាំងបណ្តាលឲ្យរលំផ្ទះ ៣ ខ្នងធ្លាក់ចូលក្នុងទឹកទន្លេ និងផ្ទះចំនួន ១៧ ខ្នងទៀតត្រូវរុះរើជាបន្ទាន់នៅក្នុងភូមិ-ឃុំពាមរាំង ស្រុកលើកដែកកាលពីចុងសប្តាហ៍មុន។ ...
គឹម សារុំ
http://bit.ly/2chJTJj
ក្រសួងអាចឲ្យកម្មករសម្រាកដើម្បីទៅចុះឈ្មោះបោះឆ្នោត
ប្រសិនបើមានការតម្រូវដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រសួងការងារនឹងស្នើឲ្យនិយោជកផ្តល់ឲ្យកម្មករ និយោជិតនូវការឈប់សម្រាកដើម្បីចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់ពួកគេ។ នេះបើតាមមន្រ្តីម្នាក់។ ...
ប៊ុន សេងគង់
http://bit.ly/2cCcJ8S
ខ្សែភាពយន្តថ្មីស្តីពីកុមារនៅទីលានចាក់សំរាម
ដើម្បីអបអរសារទរនៃដំណើរការរយៈពេល ២០ ឆ្នាំនៃអង្គការមិនមែនរដ្ឋាភិបាល Pour un Sourie dÉnfant (PSE) ខ្សែភាពយន្តថ្មីអំពីក្រុមអ្នកបង្កើតត្រូវបានចាក់ផ្សាយជាលើកដំបូង នៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃសុក្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តមមុន្នីនាថ។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/29610/new-film-on--the-garbage--dump-kids/
CARE: ស្ត្រីធ្វើការងារធ្ងន់តែទទួលបានប្រាក់កំរៃទាប
កម្មការនីច្រើននៅតែទទួលបានប្រាក់កំរៃទាបជាងបុរសដែលជាអ្នករួមការងារនៅការដ្ឋានសំណង់ ខណៈដែលគ្រប់ហ៊ុនសាងសង់នានាឱ្យតម្លៃកម្មករសំណង់បុរសជាអ្នកមានជំនាញជាងកម្មករស្ត្រី នេះបើយោងតាមរបាយការណ៍មួយដែលចេញដោយ CARE Cambodia កាលពីថ្ងៃសុក្រ។ ការស្រាវជ្រាវរបស់ CARE បានគូសបង្ហាញពីរូបភាពដែលមានអត្ថន័យទូលំទូលាយមួយស្តីពីស្ថានភាពស្ត្រីកំពុងធ្វើការងារនៅក្នុងវិស័យសំណង់ – ដែលត្រូវបានប៉ាន់ប្រមាណថា កើនដល់ទៅ ៣០ ភាគរយនៃកម្លាំងពលកម្មសរុប។ វារួមបញ្ជូលទាំងការផ្តោតសំខាន់ទៅលើការបែងចែកភេទ ដែលមាននៅក្នុងវិស័យនេះ និងរបៀបដែលវាជះឥទ្ធិពលទៅលើការចំនាយរបស់ស្រ្តី លក្ខខណ្ឌរស់នៅ និងសុវត្ថិភាពជារួម។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29596/care--females-slog-but-paid-less/
បាក់ឌុបឆ្នាំនេះសិស្ស៤០៥នាក់ជាប់និទ្ទេស A
បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះមានចំនួន៥៥៧៥៣នាក់ស្មើនឹង៦២,១៨ភាគរយនៃចំនួនបេក្ខជនវត្តមានសរុបចំនួន ៨៩៦៦១នាក់ ក្នុងនោះបេក្ខជនដែលជាប់និទ្ទេស A មានចំនួន ៤០៥នាក់ ច្រើនជាងឆ្នាំមុនដល់ទៅជិត៣ដង។ ...
ប៉ិច សុធារី
http://bit.ly/2chAgtW
គណបក្សសង្គ្រោះជាតិថា អាចនឹងមានមហាបាតុកម្ម បន្ទាប់ពីលោក កឹម សុខា ត្រូវបានផ្តន្ទាទោស
កាលពីម្សិលមិញ ថ្នាក់ដឹកនាំគណបក្សប្រឆាំងបានអំពាវនាវឲ្យអ្នកគាំទ្រពិចារណាធ្វើមហាបាតុកម្ម បន្ទាប់ពីការផ្តន្ទាទោសលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសុក្រឲ្យជាប់ពន្ធនាគារ ខណៈដែលអ្នកនាំពាក្យរដ្ឋាភិបាលបានព្រមានថា អ្នកដែលព្យាយាមធ្វើតាមការអំពាវនាវនោះនឹង “ប្រឈមផលវិបាកធ្ងន់ធ្ងរ”។ ...
ឃួន ណារិម និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/34221
ការចរចាប្រាក់ខែអប្បបរមាកម្មករចាប់ផ្ដើម តែគ្មានលទ្ធផល
កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគីលើប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៧បានចាប់ផ្តើមជាលើកដំបូងកាលពីសុក្រសបា្តហ៍មុននេះដោយក្នុងនោះខាងភាគីរដ្ឋាភិបាលបានដាក់តួលេខមួយផងដែរសម្រាប់ភាគីទាំងពីរធ្វើការពិចារណាប៉ុន្តែមិនទាន់មានលទ្ធផលណាមួយនៅឡើយទេ។ ...
មុំ គន្ធា
http://bit.ly/2cC2a5w
កម្ពុជា និងចិន ប្ដេជ្ញាលើកកម្ពស់ទំនាក់ទំនងអាជីវកម្ម ពាណិជ្ជកម្ម
សភាពាណិជ្ជកម្មកម្ពុជា(CCC)និងក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន(CCPIT)កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់ទំនាក់ទំនងអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជា និងចិន។ ...
សុខ ចាន់
http://bit.ly/2cFJkt8
ជ័របាននាំចំណូលដល់ប្រជាជននៅទីជនបទ
គម្រោងមួយដែលបានផ្តល់មូលនិធិដោយគម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះ នៃទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) កំពុងជួយដល់សហគមមូលដ្ឋានអាស្រ័យលើព្រៃឈើដើម្បីរកចំណូលសម្រាប់ការរស់នៅតាមរយៈការប្រើប្រាស់ប្រភពចំណូលជំនួស។ ...
Safiya charles
http://www.khmertimeskh.com/news/29560/resin-brings-income-for-rural-people/
ប្រទេសចិននឹងនាំចេញស្រូវអង្ករពីកម្ពុជាទ្វេដង
រដ្ឋាភិបាលចិននឹងនាំចូលអង្ករប្រមាណ ២០០,០០០ តោន ពីប្រទេសកម្ពុជានៅឆ្នាំក្រោយ ដែលជាចំនួនទ្វេដងនៃចំនួនបច្ចុបន្បន្ន ហើយចិននឹងជួយដល់ការស្តារប្រាសាទព្រះវិហារឡើងវិញផងដែរ នេះបើតាមការប្រកាសរបស់ខ្លួនកាលពីម្សិលមិញ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/29566/china-doubles-cambodian-rice-quota/
តុលាការសម្រេចក្ដីប្រគល់ដី ៣០៥ ហិកតាឲ្យពលរដ្ឋ
ពលរដ្ឋ ៨២ គ្រួសាររស់នៅឃុំស្ពានត្នោត ស្រុកជីក្រែងត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចប្រគល់ដី ៣០៥ ហិកតាបន្ទាប់ពីពួកគេមានជម្លោះដីធ្លីជាមួយអាជ្ញាធរជាង ៥ ឆ្នាំមកហើយ។ កាលពីម្សិលមិញនៅសាលាឃុំស្ពានមានការប្រកាសមួយពីមេធាវីខាងពលរដ្ឋថាសាលាដំបូងខេត្តសៀមរាបបានសម្រេចលុបចោលដីការក្សាការពារដីស្រែប្រាំងនៅតំបន់ទន្លេសាបចំនួន ៣០៥ ហិកតានៅឃុំស្ពានត្នោត ស្រុកជីក្រែងប្រគល់ជូនពលរដ្ឋ ៨២ គ្រួសារនៅភាគខាងកើតពីទីរួមខេត្តសៀមរាបអាចចូលទៅធ្វើស្រែចិញ្ចឹមជីវិតវិញក្រោយពីពួកគាត់បានខកខានជាច្រើនឆ្នាំក្នុងការធ្វើស្រែនៅរដូវប្រាំង។ ...
សែន ដាវីត
http://bit.ly/2c3FUVG
ប្រជាសហគមន៍ព្រែកតាគង់១ ស្នើកាត់ឆ្វៀលដីពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណប
តំណាងប្រជាពលរដ្ឋប្រមាណ២០០នាក់រួមនឹងកុមារតូចៗ តំណាងឲ្យ ៥៤០គ្រួសារនៅសហគមន៍ព្រែកតាគង់១ និងខ្វា ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ បាននាំគ្នាទៅប្រមូលផ្តុំជាលើកទី៤ នៅមុខក្រសួងរៀបចំដែនដី ដើម្បីស្នើឲ្យមានការកាត់ឆ្វៀលដីរបស់ពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន ING និងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់។ ក្នុងការប្រមូលផ្តុំនោះ ក្រុមប្រជាពលរដ្ឋ និងកុមារតូចៗ បាននាំច្រៀងចម្រៀងជាច្រើនបទពាក់ព័ន្ធនឹងការសុំប័ណ្ណកម្មសិទ្ធិ ព្រមទាំងក្នុងដៃមានកាន់បដា និងក្រមាដែលមានបិទនូវសំបុត្របញ្ជាក់កំណើត សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ដែលបញ្ជាក់ថា ពួកគាត់រស់នៅទីនោះមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ ...
ប៉ិច សុធារី
http://bit.ly/2c9P4ff