គ.ជ.ប. បដិសេធសំណើគណបក្សសង្គ្រោះជាតិ រឿងឲ្យពលករខ្មែរចុះឈ្មោះបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានបដិសេធចំពោះសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលសុំអន្តរាគមន៍ដើម្បីឲ្យពលករខ្មែរ ដែលធ្វើការងារនៅប្រទេសថៃ បានចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត ដែលស្ថិតនៅក្នុងឃុំ-សង្កាត់ តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ដោយសារតែខុសនីតិវិធីច្បាប់របស់ គ.ជ.ប.។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បានថ្លែងឲ្យដឹងថា លោកស្វាគមន៍គ្រប់អនុសាសន៍ដែលបានលើកឡើងទាំងអស់ ហើយ គ.ជ.ប. ក៏បានទទួលផងដែរចំពោះលិខិតរបស់ គណបក្សសង្គ្រោះជាតិ ដែលស្នើសុំ គ.ជ.ប. ធ្វើអន្តរាគមន៍ដើម្បីឲ្យពលករខ្មែរ ដែលធ្វើការងារនៅប្រទេសថៃ បានចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត ដែលស្ថិតនៅក្នុងឃុំ-សង្កាត់ តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2drCV3P