ពលរដ្ឋ​ជិត​ ១​ម៉ឺន​នាក់​​ចេញ​​ធ្វើការ​ក្រៅ​ប្រទេស​ក្នុង​មួយ​ខែៗ

ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រហែល​១​ម៉ឺន​នាក់​បាន​ចេញ​ពី​ប្រទេស​របស់​ខ្លួន​ដើម្បី​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ក្នុង​មួយ​ខែៗ តាមរយៈ​ក្រសួង​ការងារ និង​ក្រុមហ៊ុន​ឯកជនប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​មិន​​​សាទរ​ចំពោះ​ចំនួន​ដ៏​ច្រើន​នៃ​ពលករ​ខ្មែរ​ ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ដូច​នេះ​ឡើយ។​ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អិុត សំហេង​ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ពុធ​ បន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខា​ត្រី​ភាគី​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដីពី​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​ ឆ្នាំ​២០១៦-​២០១៨ ថា សម្រាប់​ឆ្នាំ​២០១៦​ នេះ រាជរដ្ឋាភិបាល​កម្ពុជា ​បាន​បញ្ជូន​ពលករ​ខ្មែរ​ ទៅ​ធ្វើការ​ស្រប​ច្បាប់​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដូចជា ប្រទេស​ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន និង​ប្រទេស​សិង្ហបុរី ជា​ដើម​ដែល​មាន​ចំនួន​រាប់​ពាន់​នាក់​ក្នុង​មួយ​ខែៗ។​ …

មុំ គន្ធា
http://bit.ly/2e60Mcn