The Cambodia Daily

The Grain of Rice That Could Help Cambodia Grow

SAMRAONG TONG DISTRICT, Kompong Speu Province – Laughing, Ouch Samnang jumped back and forth over a skipping rope held by his classmates. The 13-year-old goes to school in a small village in Kom­pong Speu province, he has friends, five siblings and loving parents. Overall, he ...

http://www.cambodiadaily.com/news/the-grain-of-rice-that-could-help-cambodia-grow-32650/

គណបក្ស​​តូច​ៗមួយចំនួន​មិន​​ផ្តោត​លើ​លទ្ធផល​នៃការ​បោះ​ឆ្នោត​​​

នៅ​ពេល​រថយន្ត​​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច​ បាន​បន្ត​កន្ទុយ​គ្នា​យ៉ាង​វែង​ នៅ​តាម​ផ្លូវ​មួយ​ចំនួន​​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ​ ដោយ​មាន​ ការ​ចូល​រួម​ពី​រថយន្ត​ទំនើប​ៗ​ និង​អ្នក​គាំ​ទ្រ​​ជា​ច្រើន​ ស្រប​ពេល​នោះ​ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​គេ​មិន​សូវ​ស្គាល់​បាន​ចាប់​ ផ្ដើម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​​ដោយ​មាន​​ក្ដី​សង្ឃឹម​តិច​តួច​ណាស់​​។ លោក​ ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​​គោល​ដៅ​របស់​ខ្លួន​ គឺ​នៅ​ក្រុង ​តាខ្មៅ​។ លោក​​បាន​ពន្យល់​ពី​សារ​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ដែល​​មាន​លក្ខណៈ​មិន​ធម្មតា​ ​​របស់​គណបក្ស​លោក​ថា ការ​ទទួល​បាន​អាសនៈ​រដ្ឋ​សភា​ដែល​មាន​សមាជិក​ចំនួន​ ១២៣រូប គឺ​មិន​​ពាក់​ព័ន្ធ​ឡើយ​។ លោក ខឹម វាសនា​ បាន​លើក​ឡើង​ថា “ ថ្ងៃ​​នេះ​ យើង​គ្រាន់​តែ​ចង់​បង្ហាញ​ប្រជា​ពល​រដ្ឋ​ថា  គណបក្ស​របស់​យើង​​បាន​ចុះឈ្មោះ​នៅ​ក្នុង​​បញ្ជី​បោះ​ឆ្នោត​រួច​ហើយ​ ប៉ុន្តែ ​មិន​មែន​ដើម្បី​​ចង់​ទទួល​បាន​សន្លឹក​ឆ្នោត​ពី​យុទ្ធនាការ​ឃោសនា​រយៈ​ពេល​ មួយ​ខែ​នេះ​ទេ​។ លោក​ អ៊ុក វ៉េត អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ក៏​គ្មាន​ចំណាប់​ អារម្មណ៍​លើ​ការ​ឈ្នះ​ឆ្នោត​​ នៅ​ក្នុង​ការ​បោះ​​ឆ្នោត​ជាតិ​ដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​  ក៏​ជា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ទាំង​ប្រាំបី​ផង​ដែរ​។ ...

Kaing Menghun និង Lauren Crothers
http://www.cambodiadailykhmer.com/news/1505/

Unlike Past Elections, Property Investors Remain Buoyant

Ahead of elections 10 years ago, people across the country would hoard rice in case the vote sent the country spiraling into a state of turmoil. Businesses across the country would bide their time before making any major investments. And those who could afford to ...

http://www.cambodiadaily.com/elections/unlike-past-elections-property-investors-remain-buoyant-32542/

Cambodia's garment exports up 22 pct in 5 months

Cambodia’s garment industry, the country’s biggest income earner, recorded 2.06 billion U.S. dollars in export value in the first five months of this year, up 22 percent on the same period last year, a Commerce Ministry’s report showed Tuesday. Garment export accounts for more than 80 ...

http://www.asean-china-center.org/english/2013-06/27/c_132492345.htm

Court Order Ends NagaWorld Strike, Sends Staff Back to Work

Hundreds of employees of Phnom Penh’s NagaWorld casino and hotel returned to work Wednesday in response to a court order telling them to end their nearly two-week-long strike. Staff demanding that the high-grossing company raise their minimum pay from $80 to $150 per month have been ...

http://www.cambodiadaily.com/business/court-order-ends-nagaworld-strike-sends-staff-back-to-work-32435/

គណ​បក្ស​ប្រជា​ជន និង​គណ​បក្សសង្គ្រោះ​​ជាតិមាន​ផែន​កា​រ​ជួ​ប​ជុំ​​ដ៏​ធំ

តំ​ណា​ង​​​​​​​​​​​​គណ​​បក្ស​​សង្គ្រោះ​​​ជាតិ​​ និង​គ​ណ​បក្ស​​​ប្រជា​​ជ​ន​កម្ពុជា ​ដែល​​កំពុងកា​ន់​អំណាច​ បា​ន​និ​យាយ​​កា​ល​​ពី​ម្សិល​មិញ​ថា ​ពួ​ក​​គេ​កំ​ពុ​ង​​​រៀប​ចំ​ផែន​ការ​​​ជួបជុំ​គ្នា​​ដ៏​​ធំ​នៅ​ថ្ងៃ​​ព្រ​ ហស្បតិ៍​ ​ជា​​​​​ថ្ងៃ​ចាប់​ផ្តើម​​យុទ្ធ​​នា​ការ​ឃោសនា​បោះ​ឆ្នោត​​ផ្លូ​វ​ការ​  បើទោះ​ជា​មា​ន​កា​រហាម​​ប្រាម​​មិន​​ឲ្យ​​ធ្វើ​យុទ្ធ​នាការ​​តាម​ផ្លូវ​​​ ធំៗ​​​ក្នុ​ង​​​រាជ​ធា​នី​ភ្នំពេញក៏ដោយ។ ​លោក គឹម សុភា លេខា​ធិ​កា​រគ​ណៈ​កម្មា​​ធិ​កា​រ​​ប្រ​តិបត្តិ​​​របស់​គ​ណ​បក្ស​​សង្គ្រោះ​​ ​ជាតិ​ប្រ​ចាំ​​រាជ​ធា​នី​ភ្នំ​ពេញ​បា​ន​​ថ្លែ​ង​ថា​ បើ​ទោះ​មា​ន​​កា​រ​​ហា ​ម​ប្រាម​ក៏ដោ​យ ក៏​​​គណ​បក្ស​ប្រ​ឆាំ​ង​​មា​ន​ផែ​ន​កា​រ​​ប្រមូ​ល​​រថយន្ត​ ប្រហែ​ល​​​​ជា​​២០០គ្រឿង និ​ង​ម៉ូតូ​​ចំនួ​ន​​១.៥០០គ្រឿង​​សម្រាប់​សមា​​​ជិក​​​​របស់​​ខ្លួន​​បើក​​ នៅ​ទូ​ទាំង​រាជ​ធា​នី​​នៅ​ថ្ងៃ​ព្រ​ហស្បតិ៍​នេះ​​ដែរ​។ ប៉ុន្តែ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​​​រាជធានី​បាន​មានប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា បាន​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​​ជាតិ​​ជួប​ជុំ​គ្នា​តែ​ក្នុង​ ​សួន​សេរី​ភាព​ប៉ុណ្ណោះ​ (គណបក្ស​នេះ​គ្រោង​ចាប់​ផ្តើម​ការ​ហែ​ក្បួន​របស់​ខ្លួន​នៅ​ពេល​ព្រឹក​) ហើយ​ នឹង​ធ្វើ​ពាក្យ​បណ្តឹង​ភ្លាមៗ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​​​នៅ​តែ​ ប្រឆាំង​នោះ។​ ថ្វី​បើ​​ជា​ទី​តាំង​របស់​រដ្ឋា​ភិ​បាល​​ក៏​ដោយ ក៏​​រាជធានី​ភ្នំ​ពេញគឺ​ជា​មណ្ឌល​ដែល​មាន​ការ​ប្រកួត​ប្រជែង​​​ដ៏​​លំបាក​​​ បំ​ផុត​សម្រាប់​គ​ណ​បក្ស​​ប្រ​​​ជា​​ជ​ន​កម្ពុជា​​ជា​យូរ​មក​ហើយ​។ បច្ចុប្បន្ន គ​ណ​បក្ស​​កា​ន់​​អំណា​ច​មា​ន​​​អាសនៈចំនួន​ប្រាំ​​ពីរ​​ក្នុ​ង​ចំ​ណោ​ម​​​ ១២​អាសនៈ​​​​ក្នុង​មណ្ឌល​ភ្នំពេញ​។ ក្នុ​ង​ឆ្នាំ​​២០០៣ ​គ​ណ​បក្ស​​ប្រ​ជា​ជន​កម្ពុជា ទទួល​​​បា​ន​តែប្រាំ​​​ អាសនៈ​​​ប៉ុណ្ណោះ​ក្នុង​រាជ​​​ធា​នី​ភ្នំពេញ​ ចំណែក​គ​ណ​បក្ស​ សម រង្ស៊ី ទទួល​​​បា​ន​ប្រាំ​មួ​យ​អាសនៈ​។ ...

Khuon Narim និង Colin Meyn
http://www.cambodiadailykhmer.com/news/1277/

Facing Chinese Dam, Monks Fight for Temple

Monks residing in Koh Kong’s remote Areng Valley have begun raising funds online to renovate their local temple, despite plans in store for a large Chinese backed hydropower dam that would leave the site completely inundated. The 108-MW hydropower dam, to be built by ...

Kuch Naren and Kene-Hern Chen
http://www.cambodiadaily.com/news/facing-chinese-dam-monks-fight-for-temple-31987/

Bets keep flowing as NagaWorld Employee Protest Continues

Gambling went on as usual at NagaWorld, Phnom Penh’s only licensed hotel-casino, Monday, despite an ongoing strike by employees who claim that more than 400 of them have been fired following weeks of protest. About 300 workers sat outside the casino with banners on Monday in ...

Hul Reaksmey and Simon Lewis
http://www.cambodiadaily.com/news/bets-keep-flowing-as-nagaworld-employee-protest-continues-31881/

Fraud Case Highlights Bribery Around Requests for Citizenship

The Court of Appeal on Monday acquitted a South Korean businessman who allegedly stole $50,000 that was supposed to be used to acquire Cambodian citizenship for his boss in 2007. Koo Bonkwang, the former president of Commerce Central Finance, a microlender, said he paid the money ...

http://www.cambodiadaily.com/news/fraud-case-highlights-bribery-around-requests-for-citizenship-31785/

បក្ស​នយោបាយ​​​ព្រម​ព្រៀង​គ្នា​​បង្ហាញ​​មូល​និធិ​សម្រាប់​បោះ​ឆ្នោត​​ដោយ​គ្មាន​​ការ​ចូល​រួម​ពី​​បក្ស​កាន់​អំណា​ច

គណបក្ស​ប្រាំក្នុងចំណោម​គណបក្ស​ន​យោបាយ​ទាំង​ប្រាំបី ដែល​នឹង​ចូលរួម​ប្រកួ​ត​ប្រជែង​ ​ក្នុងការ​បោះឆ្នោត​ជាតិ​នាខែ​ក្រោយ​​​នេះ ​កាលពីម្សិល​មិញ​ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ ដើម្បី​បង្ហាញ​គោល​ជំហរ​ធ្វើ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដោយ​ភាព​ស្អាត​ស្អំ​​និង​លា​ត​ត្រដាង​ពី​ការ​ចំ​ ណាយ​របស់ខ្លួន ​ព្រម​ទាំង​ប្រភព​មូល​និធិ​​សម្រាប់​​ការបោះឆ្នោត​។​ ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ ​គណ​បក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សម្ព័ន្ធ​ដើ​ម្បី​ប្រ​ជា​ធិបតេយ្យ ​គណបក្ស​ អភិវឌ្ឍន៍​សេ​ដ្ឋកិច្ច​ខ្មែរ​ ​និងគណបក្សសាធារណរដ្ឋ​​​​​​ប្រជា​ធិប​តេ​យ្យ​​សុទ្ធតែ​បាន​ចុះ​ហត្ថលេខាលើ​ កិ​ច្ច​ព្រ​មព្រៀង​នេះ​។ ប៉ុន្តែ ​គណបក្ស​ប្រ​ជា​ជ​ន​ក​ម្ពុជា ដែ​ល​ជា​គណប្ស​កាន់​​អំណាច​ គ​ណប​ក្ស​ហ្វ៊ិន​ស៊ិន​ប៉ិ​ ​និង​គណបក្ស​ជាតិ​ខ្មែ​រ​ មិន​បានចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ទេ​។​ ...

Lauren Crothers
http://www.cambodiadailykhmer.com/news/1209/

ការ​សន្យា​ដ៏​ច្រើន​របស់​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ប្រជា​ពល​​​រដ្ឋ​ក្នុង​ខេត្ត​កំពង់​ចាម​សប្បាយ​ចិត្ត​

ឃុំ​ជើង​ព្រៃ​, ខេត្ត​កំពង់​ចាម-​នៅ​ម៉ោង​៧​ និង​៥០​នាទី​ព្រឹក​ឧទ្ធម្ភាគចក្រ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ហោះ​ ក្រឡឹង​ភូមិ​ជន​បទ​មួយ​នេះ​ក្នុង​ខេត្ត​កំពង់​ចាម​។ ១០​នាទី​ក្រោយ​មក​ក្បួន​រថយន្ត​ទំនើប​ៗ​ បាន​ធ្វើ​ដំណើរ​ចូល​វត្ត​គិរីមុន្នីសុវណ្ណ​ ដែល​មាន​ការ​តុប​តែង​យ៉ាង​ស្រស់ ​បំព្រង​ ហើយ​លោក​ ហ៊ុន សែន បាន​ដើរ​ចូល​ក្នុង​វត្ត​នេះ​ដោយ​មាន​អង្គរក្ស​ ការ​ពារ​ជាង​២០​នាក់​ និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ជា​ច្រើន​នាក់​ ផ្សេង​ទៀត។ មើល​ទៅ​លោក​ហាក់​ដូច​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​។​ មនុស្ស​ប្រមាណ​៥.០០០​នាក់​​មក​ពី​ទូទាំង​ស្រុក​បាធាយ​ត្រូវ​បាន​ដឹក​តាម​ រថយន្ត​ចូល​វត្ត​នេះ​ ដើម្បី​​ស្ដាប់​​សុន្ទរកថា​របស់​លោក​នាយក​រដ្ឋ​​មន្ត្រី ដែល​ជា​​សុន្ទរកថា​​ផ្សាយ​ទូទាំង​ប្រទេស​លើក​ចុង​ក្រោយ​របស់​លោក មុន​ពេល​ លោក​​លែង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិសេស​អំឡុង​រដូវ​កាល​​ យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​រយៈ​ពេល​មួយ​ខែ​ ដែល​នឹង​ចាប់​ ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍។ លោក ហ៊ុន សែន​ ក៏​បាន​ប្រកាស​ដែរ​ថា លោក​នឹង​ចែក​អំណោយ​ដល់​អ្នក​ចូល​រួម​ជា​ច្រើន​ផង​ដែរ​។ លោក​មាន​​ប្រសាសន៍​ថា សិស្សា​នុ​សិស្ស​ដែល​បាន​មក​ចូល​រួម​នេះ​នឹង​ទទួល​បាន ​សៀវ​​​​ភៅ​ពីរ​ក្បាល​ ប៊ិច​មួយ​ និង​លុយចំនួ​ន​​៥.០០០​រៀល​ក្នុង​ម្នាក់​ៗ។  រីឯ​លោក​គ្រូអ្នក​គ្រូ​នឹង​ទទួល​បាន​លុយ​ប្រហែល​៣០.០០០​រៀល​ក្នុង​ម្នាក់​ ៗ។ ហើយ​លោក​តា​លោក​យាយ​ប្រហែល​២០០​នាក់ និង​អ្នក​ស្ម័គ្រ​ចិត្ត​២០០​​នាក់​ផ្សេង​ទៀត​របស់​​ក្រុម​យុវជន​ និង​ក្រុម​កាយឫទ្ធិ​មក​ពី​កាកបាទ​ក្រហម​​នឹង​ទទួល​បាន​១០.០០០​រៀល​ក្នុង​ ម្នាក់ៗ។​ លោក ហ៊ុន សែន បាន​ចែក​អំណោយ​ទៅ​​ឲ្យ​តំណាង​ក្រុម​នីមួយ​ៗ​បន្ទាប់​ពី​បញ្ចប់​​​សុន្ទរ​កថា ​របស់​លោក ដោយ​មាន​ការ​អំពាវ​នាវ​ជា​ចុង​ក្រោយ​សុំ​ការ​គាំ​ទ្រ​ពី​អ្នក​ចូល​រួម​។ ...

Khuon Narim និង Colin Meyn
http://www.cambodiadailykhmer.com/news/1193/

ក្រសួង​មហាផ្ទៃ​៖ បទ​ល្មើស​ពាក់ព័ន្ធ​​​នឹង​​​ការ​បោះ​ឆ្នោត​ជាតិ​ទាំង​អស់​ត្រូវ​តែ​ធ្វើការ​ស៊ើប​អង្កេត​

ក្រសួង​មហាផ្ទៃ​បាន​ចេញ​បទ​បញ្ជា​​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​នៅ​ទូទាំង​ ប្រទេស​ស៊ើប​អង្កេត​រាល់​​​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជាតិ​  ដើម្បី​ធានា​ឲ្យ​បាន​ថា បរិយាកាស​មុន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ ខែ​ កក្កដា មាន​​​​​​​យុត្តិធម៌​​ និង​​​គ្មាន​ការ​បំភិត​បំភ័យ​ផ្នែក​នយោបាយ​។ ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​កាល​ពី​ថ្ងៃ​សុក្រ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត​​​ ​មាន​ការ​​​ប្រុង​ប្រយ័ត្ន​ នៅ​ពេល​ស៊ើប​អង្កេត​ និង​ដាក់ទោស​ជន​ល្មើស​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ ឆ្នោត​ ដូច​ជា​ការ​ធ្វើ​ឲ្យ​ខូច​ស្លាក​សញ្ញា​របស់​​​គណបក្ស​នយោបាយ​​​​នានា​ ​​ជា​ដើម​។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦​ផ្ទាំង​ត្រូវ​បាន​​​​បំផ្លាញ​ ក្នុង​ខេត្ត​ព្រៃ​វែង​ និង​ស្វាយ​រៀង​។ ​ក្រោយ​​​​មក ក្រសួង​មហាផ្ទៃបាន​ចោទ ​ប្រកាន់​​​​​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា​​​ ជា​​​អ្នក​​​​បំផ្លាញ​​​​ស្លាក​​ ​សញ្ញា​ទាំង​នោះ​​​ដោយ​ខ្លួន​ឯង​​​​ ប៉ុន្តែ​មិន​បាន​ចេញ​​​​ឈ្មោះចំៗ​​​​ទេ ​​។ ...

Aun Pheap
http://www.cambodiadailykhmer.com/news/1122/

ដើម្បីទាក់​ទាញរកសន្លឹកឆ្នោត គណ​បក្ស​សង្គ្រោះ​ជាតិ​​ងាកទៅ​រក​​ឥទ្ធិពល​នៃសម្រស់​ស្ត្រី​វ័យ​ក្មេង​

ដោយសារ​​​ការ​ខ្វះ​មូលនិធិ​ និង​បណ្ដាញ​​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​គណបក្ស​ ប្រជាជន​កម្ពុជា​​​មាន​​​មិន​​​ខ្វះ​​​សម្រាប់​​​យុទ្ធនាការ​ឃោសនា​បោះ​ ឆ្នោត​ គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​​​ងាក​​​ទៅ​រក​​​ធនធាន​​​មួយ​​​​​​ដែល​​ ​​​​ខ្លួន​​​​អួត​​​ថា​​​ កំពុង​​​មាន​​​ចំនួន​​​កើនឡើង​​​ នោះ​​​គឺ​​​​ ស្ត្រី​វ័យ​ក្មេង​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ត្រៀម​ខ្លួន​​​សម្រាប់​ការ​បោះ​ឆ្នោត​ ជាតិ​នា​ខែ​កក្កដា​​​ខាងមុខ​​​នេះ​​​ អ្នក​ស្ម័គ្រ​ចិត្ត​វ័យ​ក្មេង​ជាច្រើន​បាន​ទៅ​​​ប្រមូល​ផ្ដុំ​​​​​គ្នា​​​នៅ ​ទី​ស្នាក់​ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​រាជធានី​ភ្នំពេញ​។  ក្នុង​ចំណោម​អ្នក​ស្ម័គ្រចិត្ត​ទាំង​នោះ ​មាន​ស្ត្រី​បង្ហាញ​ម៉ូត​វ័យ​ ក្មេង​​​មួយ​​​ចំនួន​​​​​​ដែល​បាន​នាំ​គ្នា​ចង​ទង់​បក្ស​​​​យ៉ាង​​​ញាប់ដៃ​​ ​ញាប់​​​ជើង​​​។ ខណៈ​​​​ពួក​គេ​កំពុង​អង្គុយ​​​ធ្វើការ​​​យ៉ាង​​​យក​​​ចិត្ត​​​ទុកដាក់​​​ ​ សមាជិក​បក្ស​ម្នាក់​បាន​ថត​រូប​ពួក​គេ​ ហើយ​បន្ទាប់​មក​បាន​បង្ហោះ​រូបភាព​​​​សហការី​ទាំងនោះ​​​​លើ​​​​គេហទំព័រ​​​​ ភ្ជាប់​​​បណ្តាញ​​​ទំនាក់​ទំនង​​​សង្គម​​​ហ្វេស​​ប៊ុក​ ​ដ៏​មាន​ប្រជា​ប្រិយ​ភាព​​​របស់​​​​គណ​បក្ស​សង្គ្រោះ​ជាតិ​។ លោក លី សុវិជ្ជា ប្រធាន​​​​ផ្នែក​​​យុទ្ធនាការ​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​​​​ រាជធានី​ភ្នំពេញ ដែល​បាន​បង្ហោះ​រូប​ភាព​ស្ត្រី​វ័យ​ក្មេង​​​​ទើប​ជ្រើស​ចូល ​​​​​ថ្មី​បំផុត​​ កាលពី​សប្ដាហ៍​មុន​​​នោះ​​​ ​បាន​ឲ្យ​​​ដឹង​​​ថា ចាប់​តាំង​ពី​មាន​ការ​បង្ហោះ​​​រូប​ភាព​ទាំង​នេះ​តាម​អ៊ីនធើណិត​មក​ គណ​បក្ស​សង្គ្រោះ​ជាតិ​ទាក់​ទាញ​​​​បាន​​​មនុស្ស​​​​ជា​​​ច្រើន​នាក់​​​ឲ្យ​ មក​ចូល​រួម​ក្នុង​យុទ្ធនាការ​​របស់​ខ្លួន​។ យុទ្ធសាស្ត្រ​​​នេះ​មិន​មែន​ប្រើ​​​ផ្តាច់មុខ​​​តែ​​​នៅ​​​ក្នុង​​​ ចង្កោម​​​​​​គណបក្ស​សង្គ្រោះ​ជាតិ​​​ទេ។ ​ទំព័រ​​ហ្វេសប៊ុក​​​​មួយ​​​របស់​សហភាព​សហព័ន្ធ​យុវ​ជន​​កម្ពុជា​​​ (UFFC)​ ​​ ប្រចាំ​​​​រាជធានី​ភ្នំពេញ​ដែល​​​មាន​​​សម្ពន្ធភាព​​​ជាមួយ​​​គណបក្ស​ ប្រជា​ជន​កម្ពុជា​ ក៏​មាន​បង្ហាញ​​​រូប​ភាព​​​នៃ​​​ព្រឹត្តិការ​ណ៍​​​របស់​​ ​ខ្លួន​​​ដែល​​​មាន​​​ការ​​​ចូលរួមពី​​​ស្ត្រី​​​វ័យក្មេង​​​យ៉ាង​​​​ច្រើន​ ដែរ។​ ​ទោះ​ជា​យ៉ាង​ណា លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​អះអាង​​​​ថា ការ​បង្ហោះ​ រូបភាព​​​​​​​បែប​នេះ​​​មិន​មែន​ជា​យុទ្ធ​សាស្ត្រ​របស់​គណ​បក្ស​ប្រជា​ជន​ កម្ពុជា​ទេ​​​ ហើយ​​​ថា​​​ រូប​ភាព​​​ណា​​​ក៏ដោយ​​​​​​ដែល​​​ត្រូវ​បាន​​​ បង្ហោះ​​​តាម​​​ហ្វេសប៊ុក​​​ស្តីពី​​​ស្ត្រី​​​​​​​មាន​​​សម្រស់​​​គួរ​​​ ឲ្យ​​​ទាក់ទាញ​ដែលបាន​​​​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​​​ឧបត្ថម្ភ​​​ដោយ​​​ គណបក្ស​​​នេះ​​​​គឺ​ជា​​​​ការ​​​ស្ម័គ្រចិត្ត​​​របស់​​​​​​សមាជិក​​​ វ័យក្មេង​​​ប៉ុណ្ណោះ​​​​​​។​​ ​លោក​បាន​មានប្រសាសន៍​ថា “ វាមិន​មែន​​​​ជា​​​​គោល​ការណ៍​របស់​គណបក្ស​ទេ។​ យើង​មិនមែន​​​​ធ្វើ​ការ​ដើម្បី​​​​​​វ័យ​​​និង​​​សម្រស់​​​​​​ទេ​​​ យើង​ធ្វើ​ការ​ដើម្បី​យុវ​ជន​ និង​​គោល​ការណ៍”​។​​​ ...

http://www.cambodiadailykhmer.com/news/1104/
http://Alex Willemyns

អ្នក​ភូមិ​ក្នុង​ខេត្ត​ព្រៃ​វែង​​ ​​ងាក​ទៅ​រក​គណបក្ស​សង្គ្រោះ​ជាតិវិញ​​

ស្រុក​​ពារាំង​ និង​ស្រុក​ស៊ីធរ​កណ្ដាល​ ខេត្ត​ព្រៃវែង​-​មុខ​របស់​មេ​ដឹកនាំ​ជាន់​ខ្ពស់​នៅ​គណ​​បក្ស​កាន់​អំណាច​មាន ​​ច្រើន​នៅ​​តាម​ផ្លូវ​​​ ទាំង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ព្រៃ​វែង​។ ស្ទើរ​តែ​មួយ​គីឡូម៉ែត្រ​មួយៗ​ គេ​ឃើញ​មាន​​ស្លាក​សញ្ញា​ដែល​មាន​រូប​លោក ​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន លោក​ ហេង សំរិន ប្រធាន​​​រដ្ឋ​សភា និង​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​​ កំពុង​សម្លឹង​មើល​អ្នក​ធ្វើដំណើរ​។ ខេត្ត​ព្រៃវែង​​​ជា​ខេត្ត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​​ដែល​គ្រប​ដណ្ដប់​ទៅ​ ដោយ​វាល​ស្រែ​ គឺ​ជា​មូលដ្ឋាន​ដ៏​រឹង​មាំ​របស់​គណបក្ស​កាន់​អំណាច​ជា​យូរ​មក​ហើយ ដោយ​មាន​ មេ​ដឹក​នាំ​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ជា​ច្រើន​សុទ្ធ​តែ​បាន​ចេញ​មក​ពី ​ខេត្ត​នេះ​។ ប៉ុន្តែ​ ឥឡូវ​នេះ​ នៅ​ពេល​ចូល​ទៅ​កាន់​ខេត្ត​ព្រៃ​វែង​តាម​ផ្លូវ​ជាតិ​លេខ​ ៨ ដែល​ទើប​​ក្រាល​​​កៅស៊ូ​ថ្មី​ និង​មាន​ដាក់​​រូប​ថត​​មេដឹក​នាំ​​គណបក្ស​ ប្រជា​ជន​កម្ពុជា​​ទាំង​បី​រូប​នោះ​ មាន​មុខ​​​​​​​​​ថ្មី​ពីរ​នាក់​​ដែល​គេ ​មិន​សូវ​ស្គាល់​​នៅ​​លើ​ស្លាក​សញ្ញា​តាម​ចិញ្ចើម​ផ្លូវ​​។ លទ្ធផល​នៃការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​មុន​​បង្ហាញ​ថា គណបក្ស​ ប្រជា​ជន​កម្ពុជា​បាន​បាត់​បង់​តំណែង​​មេឃុំ​-ចៅ​សង្កាត់​ចំនួន​១២​ទៅ​លើ​ គណបក្ស​ សម រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​កាល​ពី​ ឆ្នាំ​មុន ដែល​នេះ​ជា​ចំនួន​​បាត់​បង់​តំណែង​មេឃុំ-ចៅ​សង្កាត់​ច្រើន​បំផុត​ ​នៅ​ក្នុង​ខេត្ត​តែ​មួយ​​នៅ​ទូទាំង​ប្រទេស​។ ដោយ​​​មាន​អ្នក​ភូមិ​ជាង​​​៨០​​ភាគរយ​​​​នៅ​ក្នុង​ភូមិ​រាប​​​ពឹង​​​ផ្អែក​​ ​ទៅ​​​លើ​​​ការ​​​ធ្វើ​​​ស្រែ​​​ ​​​គ្រាន់​តែ​ល្មម​ហូបនោះ ការ​​​សន្យា​​​ របស់​​​គណបក្ស​​​សម រង្ស៊ី មុន​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​-សង្កាត់​​​កាល ​​​ពី​​​ឆ្នាំ​​​មុន​​​ ដើម្បី​បញ្ចុះ​​​តម្លៃ​​​ប្រេង​​​ និង​​​ផ្ដល់​​​ ប្រាក់​​​១០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​សម្រាប់​​​មនុស្ស​​​ចាស់​​​ជរា ​​​​​​​​​ចូល​​​និវត្ត​​​នោះគួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ហើយ​​​​​ការ​​​សន្យា​​​នេះ​​​បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​លទ្ធផល​​​នៅ​​​ ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​គណ​បក្ស​​​ សម​ ​​រង្ស៊ី​ បាន​​​ទទួល​​​ សំឡេង​​​គាំទ្រ​​​៥៥​​​ភាគរយ​​​​​​។ ការ​ឈ្នះ​ឆ្នោត​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​ឃុំ​ព្រៃ​ដើម​ថ្នឹង​ គឺ​មាន​​តិច​តួច​ណាស់​ ដោយ​ឈ្នះ​គណបក្ស​ប្រជា​ជន​កម្ពុជា​ត្រឹម​តែ​២២​សម្លេង​​​ប៉ុណ្ណោះ​។ ​នេះ​បង្ក​ឲ្យ​មាន​សង្គ្រាម​​ទឹក​ដី ដោយ​មាន​ផ្ទះ​ជាច្រើន​បាន​បិទ​ស្លាក​ ពណ៌​លឿង​ខៀវ​យ៉ាង​ច្បាស់​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា។   ...

Khuon Narim និងDene-Hern Chen
http://www.cambodiadailykhmer.com/news/1083/

ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ទៅ​ហើយ​ ​នៅ​តែ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​​​បញ្ជី​ឈ្មោះ​បោះ​ឆ្នោតនៅ​​​ឡើយ

នៅ​សល់​តែ​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨  ខែកក្កដា តែ​បញ្ហា​ដែល​ជា​ក្ដី​បារម្ភ​បំផុត​របស់​អ្នក​សង្កេត​ការណ៍​បោះ​ ឆ្នោត​នោះ គឺ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដែល​ពួកគេ​និយា​យ​​ថា មិន​សូវ​ត្រឹម​ ត្រូវ​ និង​មាន​អ្នក​បោះ​​ឆ្នោត​​តិច​ជាង​ការបោះ​ឆ្នោត​ជាតិ​​​ឆ្នាំ​២០០៨។ ភាព​ត្រឹម​ត្រូវ​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​​ចំនួន​៩,៦​លាន​នាក់ បាន​រង​ការ​រិះគន់​​កាល​​ពី​ខែ​មីនា ហើយ​ក្ដី​បារម្ភ​ទាំង​នោះ​ត្រូវ​បាន​ លើក​​ឡើង​ជា​ថ្មី​ម្ដង​ទៀត​នៅ​ពេល​ចេញ​ផ្សាយរបាយការណ៍​សវនកម្ម​ឯករាជ្យ ចុង​ ក្រោយ​កាល​ពី​ថ្ងៃ​សុក្រ​ ដែល​​ក្នុង​នោះ​ គេ​បាន​រក​ឃើញ​កំហុស​ធ្ងន់​មួយ​ ចំនួន​ ពោល​គឺ​មាន​មនុស្ស​ច្រើន​ជាងម្នាក់​ក្នុង​ចំណោម​១០​នាក់ ដែល​បាន​ចុះ ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​មិន​មាន​ឈ្មោះ ហើយ​ថា ៩​ភាគ​រយ​ នៃអ្នក​បោះ​ឆ្នោត​ក្នុង​ពេល​កន្លង​មក​បាន​បាត់​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​បោះ​ ឆ្នោត​ក្នុង​មូលដ្ឋាន​ដោយ​មិន​ត្រឹម​ត្រូវ​។ របាយការណ៍​នេះ​បាន​រក​ឃើញ​ថា ១០,៨​​ភាគរយ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ជា​ពល​រដ្ឋ​ខ្មែរ ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​៤.៩០០នាក់ ដែលគេ​បាន​ជ្រើស​រើស​ចោះ​ៗ​​នោះ រក​ឈ្មោះ​របស់​ខ្លួន​​មិន​ឃើញ​នៅ​ក្នុង​ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​។ តួលេខ​​នេះ​ស្រដៀង​គ្នា​​​នឹងបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០០៨​​ ដែល​នៅ​ពេល​នោះ​​មាន​ប្រជា​ពល​រដ្ឋ​ចុះ​ឈ្មោះ​ចំនួន​៧,៧​ភាគ​រយ​​​រក​ឈ្មោះ​ របស់ខ្លួន​មិន​​​ឃើញ​។ នៅ​ពេល​សវនករ​បាន​វាយ​តម្លៃ​ពី​ឈ្មោះ​ដែល​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ ឈ្មោះ​​បោះ​ឆ្នោត​នោះ ពួកគេ​បាន​រក​ឃើញ​ថា ៩,៤​​ភាគ​រយ​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ដោយ​មិន​ត្រឹម​ត្រូវ ដែល​ចំនួន​នេះ​ដូច​គ្នា​នឹង​ឆ្នាំ​២០០៨​ដែរ​។ ហើយ​ប្រជា​ពល​រដ្ឋ​ដែលត្រូវ​បាន​​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នោះ​មាន​ឈ្មោះ ​តែ​៦៨,៦​ភាគរយ​ប៉ុណ្ណោះ​​នៅ​ក្នុង​បញ្ជី​​នោះ​ដែលអាច​រក​ឃើញឈ្មោះ​របស់​ ខ្លួន​ដោយ​ផ្ទាល់​នៅ​កន្លែង​ដែល​ពួក​គាត់​ចុះ​ឈ្មោះ។ ...

ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/news/1078/

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

nthsw
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!