ភ្នំពេញប៉ុស្តិ៍

យុទ្ធនាការ​ឃោសនា​ថ្ងៃ​ចុងក្រោយ ​នឹង​មាន​អ្នក​ចូលរួម​ហែ​បក្ស ២៧ ​ម៉ឺន​នាក់

សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា អ្នក​ចូលរួម​ហែ​ក្បួន​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ភ្នំពេញ​នៅ​ថ្ងៃ​ចុងក្រោយ​មាន​ចំនួន​សរុប​ប្រមាណ ២៧ ម៉ឺន​នាក់​ក្នុង​នោះ ការ​ហែក្បួន​របស់​គណបក្ស​ប្រជាជន​ដែល​ដឹកនាំ​ក្បួន​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ ២០ ​ម៉ឺន​នាក់ ...

នៀម ឆេង
https://bit.ly/2uLyoEZ

អ្នក​ឃ្លាំមើល​ថា គួរ​ប្រយ័ត្ន​ចំពោះ​ការសរសើរ​ពី​ចិន ខណៈ​បក្ស​កាន់​អំណាច​រីករាយ​ទទួល

អ្នក​ឃ្លាំមើល​សម្តែង​ការ​ព្រួយបារម្ភ​ទៅ​លើ​អ្វី​ដែល​មហាយក្ស​ចិន​បាន​សរសើរ​កម្ពុជា​ថា ហ៊ាន​ប្រឈម​តទល់​នឹង​សម្ពាធ ព្រម​ទាំង​ឥទ្ធិពល​នយោបាយ​ផ្សេងៗ​ពី​ខាង​ក្រៅ ខណៈ​ដែល​ខ្លួន​ជា​ប្រទេស​តូច ដោយ​ពួកគេ​លើក​ឡើង​ថា ការសរសើរ​របស់​ចិន​កុម្មុយនីស្ត​គឺ​ប្រៀប​ដូច​នឹង​ការ​បញ្ជោរ​ឲ្យ ...

មាស សុខជា
https://bit.ly/2JNPFCf

CMAC​ បង្ហាញ​គម្រោង​ដោះ​មីន​ថ្មី​

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (CMAC)​ កាលពី​ថ្ងៃ​សុក្រ​ បាន​ដាក់​បញ្ចូល​មន្ត្រី​ និង​បុគ្គលិក​ ដែល​ចូល​និវត្តន៍​ និង​ពិការ​ជាង​ ២៥០​ នាក់​ ទៅ​ក្នុង​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​កម្ពុជា​។​ អង្គការ​នេះ​ក៏​បាន​ប្រកាស​អំពី​គម្រោង​ដោះ​មីន​រយៈពេល​ ១០​ ឆ្នាំ​ (២០១៦-២០២៥)​ ដែល​តម្រូវ ...

HongTholly Sonit និង អ៊ុង ដាណេ
https://www.phnompenhpost.com/national/cmac-unveils-new-demining-project

ម្ចាស់​អាជីវកម្ម​ដែល​លក់​គ្រឿង​ស្រវឹង​ នៅ​ថ្ងៃ​ ២៨-២៩ ​កក្កដា​ប្រឈម​នឹង​ការបិទ

ម្ចាស់​អាជីវកម្ម​នៅ​តាម​អាហារដ្ឋាន ទេសចរណ៍ ខារ៉ាអូខេ ឌីស្កូថែក រង្គសាល បៀរហ្គាដិន និង​សេវា​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​អាច​ប្រឈម​នឹង​ការផ្អាក​អាជីវកម្ម ឬ​ដកហូត​អាជ្ញាប័ណ្ណ​បើ​ល្មើស​នឹង​សារាចរ​ណែនាំ​មិន​ឲ្យ​លក់​គ្រឿង​ស្រវឹង​នៅ​មុន និង​ក្នុង​ថ្ងៃ​បោះឆ្នោត​នា​ថ្ងៃ​ ២៨-២៩ ​កក្កដា​។ នេះ​​បើ​តាម​លោក សុខ វណ្ណា ប្រធាន​​នាយកដ្ឋាន​គ្រប់គ្រង​សេវា ...

វ៉ន ដារ៉ា
https://bit.ly/2A1h442

លំហូរ​ទុនវិនិយោគ​ពី​ក្រៅ​ប្រទេស ​ចូល​មក​កម្ពុជា​ នៅ​ឆមាស​ទី​ ១ កើន​ដល់ $១,៣២ ពាន់​លាន

លំហូរ​ចូល​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) មក​កម្ពុជា​បាន​មើល​ឃើញ​ពី​កំណើន​ដ៏រឹងមាំ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៨ ដែល​ជំរុញ​ដោយ​កំណើន​នៃ​លំហូរ​ចូល​មូលនិធិ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​​អចលនទ្រព្យ ទោះបី​ជា​វិស័យ​កសិកម្ម និង​កាត់ដេរ​បាន​ធ្លាក់​ចុះ​ក៏ដោយ​។ នេះ​បើ​តាម​របាយការណ៍​ធនាគារជាតិ​នៃ ...

ហ៊ គីមសាយ
https://bit.ly/2mz4lMl

វិស័យ​ឯកជន ​ប្តេជ្ញា​ទប់ស្កាត់​ការធ្លាក់ចុះ​តម្លៃ​ពោត

ខណៈ​រដូវ​ប្រមូលផល​ពោត​បាន​ផ្តើម កសិករ​នៅ​តំបន់​ភាគ​ពាយព្យ​ប្រទេស​កំពុង​ប្រឈម​នឹង​ការធ្លាក់​ចុះ​តម្លៃ​ដែល​ទីផ្សារ​នេះ​បាន​ពឹងផ្អែក​ភាគច្រើន​លើ​ប្រទេស​ជិតខាង​។ មុន​រដូវ​ប្រមូលផល​ចូល​មក​ដល់ តម្លៃ​ពោត​ដែល​កសិករ​លក់​ចេញ​គឺ ៦៣០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម ប៉ុន្តែ​នៅ​ពេល​រដូវ ...

ហ៊ឹន ពិសី
https://bit.ly/2uXGJov

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​ប្រកាស​ចូលរួម​ការបោះឆ្នោត​វិញ បន្ទាប់ពី​ព្រមាន​ដកខ្លួន

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) កាលពី​ម្សិលមិញ បាន​ប្រកាស​ជំហរ​ជាថ្មី​វិញ​ថា នឹង​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ចុងខែ​កក្កដា​នេះ​ដោយ​អះអាង​ថា ស្ថានភាព​លំបាក​ដែល​ជា​ឧបសគ្គ​រំខាន​ក្នុង​យុទ្ធនាការ​មុន​ការបោះឆ្នោត​បាន​វិល​មក​រក​ភាព​ធូរស្រាល​វិញ បន្ទាប់ពី​ប៉ុន្មាន​ថ្ងៃ​មុន​បាន​ព្រមាន​ដកខ្លួន ...

បែន សុខហ៊ាន
https://bit.ly/2ObBOZN

សមត្ថកិច្ចរឹបអូសឈើ ១៦០ កំណាត់ តែមិនទាន់ដឹងមុខម្ចាស់

ឈើប្រភេទស្រឡៅ ១៦០ កំណាត់ ដែលឈ្មួញដឹកមកលាក់ទុកក្នុងព្រៃត្រង់ចំណុចភូមិខ្មែង ឃុំប៉យ ស្រុក អូរជុំ ខេត្ត រតនគិរី ត្រូវបានសមត្ថកិច្ចស្រុក អូរជុំ រឹបអូសបានកាលពីម្សិលម្ង៉ៃ ប៉ុន្ដែមិនទាន់កំណត់អត្តសញ្ញាណម្ចាស់ឈើនេះបាននៅឡើយទេ។ នេះបើតាមលោក ជា ពេជ្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត រតនគិរី។ ...

សុទ្ធ គឹមសឿន
https://bit.ly/2ObvOjJ

WWF: មហា​តំបន់​ទន្លេមេគង្គ​ នឹង​បាត់​ព្រៃឈើ​ថែម​ ១/៣ ​ត្រឹម​ឆ្នាំ​ ២០៣០ បើ​សិន​គ្មាន​វិធានការ​ភ្លាមៗ

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ព្រៃឈើ​នៅ​មហា​តំបន់​ទន្លេមេគង្គ​បាន​បាត់បង់​គម្រប​ព្រៃ​ធម្មជាតិ​ ១ ​ភាគ​ ៣ ហើយ​នឹង​បន្ត​បាត់បង់​ ១ ​ភាគ​ ៣ ​បន្ថែម​ទៀត​នៅ​ត្រឹម​ឆ្នាំ​ ២០៣០ ប្រសិន​បើ​គ្មាន​ការចាត់​វិធានការ​ភ្លាមៗ​រួម​ទាំង​ការការពារ និង​ការស្ដារ​ឡើង​វិញ​នូវ​ព្រៃឈើ​ធម្មជាតិ និង​ការលើក​កម្ពស់ ...

ឃុត សុភចរិយា
https://bit.ly/2JHTh8R

NEA រក​ការ​ងារ​ឲ្យ​យុវ​ជន​បាន​ជាង​ ៣​ ពាន់​នាក់ ខណៈ​ជំនាញ​ទន់​មាន​តម្រូវ​ការ​ខ្លាំង

គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ​២០១៨​ នេះ ទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ និង​ការងារ (NEA) ជួយ​ស្វែង​រក​ការងារ​ឲ្យ​យុវជន និង​និស្សិត​បាន​ជាង​៣២៥១នាក់ ​ខណៈ​មន្រ្ដី​ជំនាញ​ថា​ ជំនាញ​ដែល​បណ្ដា​ក្រុម​ហ៊ុន​មាន​តម្រូវ​ការ​ខ្លាំង​បន្ទាប់​ពី​ជំនាញ​បច្ចេក​ទេស គឺ​ជំនាញ​ទន់​។ លោក អំាង ​ភារៈ​ ប្រធាន ...

វ៉ន ដារ៉ា
https://bit.ly/2Nu5VKM

ម្ចាស់​ភាគហ៊ុន​អេស៊ីលីដា​ប្រកាស​គម្រោង​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន

ក្រុមហ៊ុន ASA ដែល​ជា​ម្ចាស់​ភាគហ៊ុន​ធំ​មួយ​នៅក្នុង​ធនាគារ​អេស៊ីលីដា បាន​បង្ហាញ​ពី​គម្រោង​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា (CSX) ដែល​វា​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដំបូង​ក្នុង​ការ​ឡើង​ផ្សារហ៊ុន​កម្ពុជា​។ ក្រុមហ៊ុន ASA ដែល​បច្ចុប្បន្ន​កាន់កាប់​ភាគហ៊ុន ២៥ ភាគរយ​នៅក្នុង​ធនាគារ​អេស៊ីលីដា ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០០ ដែល​មាន​ភាគហ៊ុនិក​ភាគច្រើន​ជា​បុគ្គលិក និង​និយោជិត ...

ហ៊ គីមសាយ
https://bit.ly/2uLMipW

ប្រធាន​ LDP ​រិះគន់​ CPP ​ក្រោយ​ពេល​ គ.ជ.ប បាន​​បដិសេធ​សំណើ

ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) ​លោក ខឹម វាសនា បាន​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​បាន​ប្រើប្រាស់​ការគំរាម​កំហែង​ដើម្បី​យក​ឈ្នះ​ការបោះឆ្នោត​ ខណៈ​សំណើសុំ​ធ្វើ​វិសោធនកម្ម​នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ត្រូវ​បាន គ.ជ.ប បដិសេធ ហើយ​លោក​ក៏​បាន​ឆ្លៀត​វាយប្រហារ​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ដោយ​ថា​មិន ...

បែន សុខហ៊ាន
https://bit.ly/2Nv0cV1

សកម្មជន​បរិស្ថាន​អះអាង​ថា ​ការបំផ្លាញ​ព្រៃឈើ​នៅ​តែ​មិន​ថយ​ចុះ

សកម្មជន​ការពារ​ព្រៃឈើ និង​បរិស្ថាន​កាលពី​ម្សិលមិញ​សម្ដែង​ក្ដីបារម្ភ​ជុំវិញ​ការកើនឡើង​នៃ​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​តែ​បន្ត​កើតមាន​ឡើង​ជា​រៀងរាល់​ថ្ងៃ ព្រោះ​តែ​មិន​មាន​ការទប់ស្កាត់ និង​ការបង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ខេត្ត​ទាំង​ ២​។ ខណៈ​នៅក្នុង​ខែ​កក្កដា​នេះ​ដើម​ច្បោះ​ជ័រទឹក​ចំនួន​ ៦៦ ...

សុទ្ធ គឹមសឿន
https://bit.ly/2Nx2ljl

កម្ពុជា​សម្រេច​នាំចូលអំបិល ៣ ម៉ឺនតោន

ទីបំផុត​កម្ពុជា​សម្រេច​នាំ​ចូល​អំបិល​ ៣ ​ម៉ឺន​តោន​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ក្នុង​ប្រទេស ខណៈ​បរិមាណ​ដែល​មាន​នៅសល់​ក្នុង​ឃ្លាំង​ស្តុក​អាច​ធានា​បាន​យ៉ាង​យូរ​ត្រឹម​ខែ​វិចិ្ឆកា​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត-កែប​។ លក្ខណៈ​អាកាសធាតុ​មិន ...

ហ៊ឹន ពិសី
https://bit.ly/2JAAhZH

លោក ស ខេង ព្រមាន​នគរបាល​មូលដ្ឋាន ​កុំ​ឲ្យ​រើសអើង​នយោបាយ

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ព្រមាន​ដល់​នគរបាល​នៅក្នុង​មូលដ្ឋាន​ទាំងអស់​មិន​ឲ្យ​មាន​ការ​រើសអើង​ខាង​នយោបាយ​នៅពេល​កំពុង​បំពេញ​តួនាទី​បម្រើ​ការងារ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បើ​ទោះបី​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​ពី​គណបក្ស​នយោបាយ​មិន​នៅ​ក្នុង​រដ្ឋាភិបាល​ក្នុង ...

ម៉ិច ដារ៉ា
https://bit.ly/2LgSYGX

អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ជូន​ទៅ​ EU៖​ ប​ឈ្ឈប់​ការ​រំលោភ​បំពាន​លើ​ពលកម្ម​

​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​បាន​អំពាវនាវ​សហភាព​អឺរ៉ុប​ (EU)​ បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​លុប​បំបាត់​ពលកម្ម​ដោយ​បង្ខំ​ និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៀត​ នៅ​ក្នុង​ឧស្សាហកម្ម​នេសាទ​ថៃ​ ដោយ​កត់​សម្គាល់ថា​ មាន​កម្មករ​ជា​ច្រើន​មក​ពី​ប្រទេស​កម្ពុជា​ និង​មី ...

បែន សុខហ៊ាន
https://www.phnompenhpost.com/national/hrw-eu-end-migrant-abuse

ផ្ទះ​ប្រមាណ​ ៥០០ ​ខ្នង​ស្រូវ​រាប់ពាន់​ហិកតា​ត្រូវ​ទឹក​ជន់​លិច

យ៉ាង​ហោចណាស់​មាន​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៥០០ ខ្នង និង​ស្រូវ​ស្រែ​រាប់ពាន់​ហិកតា​នៅ​ក្នុង​ខេត្ត​កោះកុង កំពង់ស្ពឺ និង​បាត់ដំបង​ត្រូវ​បាន​ទឹកជំនន់​ជន់លិច​ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ខណៈ​ដែល​អាជ្ញាធរ​នៅ​តែ​បន្ត​ផ្អាក​ចរាចរណ៍​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ ៤ ដោយសារ​តែ​កម្ពស់​ទឹក ...

វ៉ន ដារ៉ា និង ឃុត សុភចរិយា
https://bit.ly/2LtRDcq

សមត្ថកិច្ច​រឹបអូស​ឈើ​ប្រណីត​ ៥៣ ​ដុំ​ដែល​ប្រុង​នាំ​ចេញ​ទៅ​វៀតណាម

អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​សហការ​ជាមួយ​ការិយាល័យ​នាវាចរ​គយ​បង្ក្រាប​ទូក​យន្ត​ដឹកឈើ​ប្រណីត​ខុស​ច្បាប់​ចំនួន ៣ ​ទូ​កុងតឺន័រ ហើយ​រឹបអូស​ឈើ​ប្រណីត​ប្រមាណ ៥៣ ​ដុំ​ធំៗ​នៅ​ភូមិ-ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត​ដែល​បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​។ យោង​តាម​លោក កែវ សុផល មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពត​។ ...

សុទ្ធ គឹមសឿន និង ឃុត សុភចរិយា
https://bit.ly/2LtNKEm

មន្ត្រី​មហាផ្ទៃ​ បង្ហាញ​ពី​សុវត្ថិភាព​ដល់​មន្ត្រី​ គ.ជ.ប ​ទប់ទល់​នឹង​ក្រុម​ហេកឃើរ

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​សុវត្ថិភាព​នៃ​ការប្រើប្រាស់​អ៊ីមែល​ដល់​មន្ត្រី និង​បុគ្គលិក​ (​គ.ជ.ប​) ​ស្រប​ពេល​ដែល​មាន​​ព័ត៌មាន​ថា ក្រុម​អ្នក​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ពី​ប្រទេស​ចិន​កំពុង​វាយលុក​​ស្ថាប័ន​នានា​នៅ​កម្ពុជា​រួមទាំង គ.ជ.ប ផង ...

នៀម ឆេង
https://bit.ly/2LqL2PY

គ.ជ.ប បង្ហាញ​ទឹកខ្មៅ​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) កាលពី​ម្សិលមិញ​បាន​បង្ហាញ​ចំនួន និង​គុណភាព​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​ដែល​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​ ២៩ កក្កដា​ខាង​មុខ​ក្រោយពី​បាន​ចំណាយ​ថវិកា​ចំនួន ៨០ ​ម៉ឺន​ដុល្លារ​ទិញ​ពី​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​ឥណ្ឌា​។ យោង​តាម​លោក ហ៊ឺ រ៉ុង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទទួល ...

សុទ្ធ គឹមសឿន

កម្ពុជា​ នាំ​ចេញ​សម្លៀកបំពាក់​កើន​ ១១ ​ភាគរយ

ការនាំ​ចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​ប្រទេស​កម្ពុជា​បាន​មើល​ឃើញ​កំណើន​យ៉ាង​ខ្លាំង​ដល់​ប្រមាណ​ ៤ ​ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះ​ជា​កំណើន​ ២ ​ខ្ទង់​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ NBC​។ ជាមួយ​នឹង​កំណើន​ដ៏ខ្លាំង ...

ហ៊ គីមសាយ
https://bit.ly/2uJHZvl

អ្នក​សង្កេតការណ៍​បោះឆ្នោត​ជាតិ​កើន​ទ្វេដង បើ​ធៀប​ឆ្នាំ​ ២០១៣

ការបោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ខាង​មុខ​នឹង​មាន​អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​ចូលរួម​សង្កេតការណ៍​ជិត ៨ ម៉ឺន​នាក់​គឺ​កើនឡើង​ទ្វេដង បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​ ២០១៣ ខណៈ​ដែល​ភ្នាក់ងារ​សង្កេតការណ៍​របស់​គណបក្ស​ក៏​កើនឡើង​ជិត​ដល់ ៨ ម៉ឺន​នាក់​ផង​ដែរ​។ នេះ​បើ​តាម​មន្ត្រី គ.ជ.ប ដែល​បាន​ថ្លែង ...

បែន សុខហ៊ាន
https://bit.ly/2JtFbI5

ភ្លៀង​បាន​កាត់​បន្ថយ​គ្រោះ​រាំង​ស្ងួត​នៅ​ខេត្តបន្ទាយមានជ័យ​

ខណៈ​ដែល​ដីស្រែ​ជាង​ ៦០០​ ហិ​កតា​ បាន​រីងស្ងួត​ នៅ​ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ដោយសារ​តែ​ភាពរាំងស្ងួត​ដែល​មាន​រយៈពេល​ជិត​មួយ​ខែ​ បាន​ធ្វើ​អោយ​ចំនួន​អ្នក​ស្លាប់​មានការ​កើនឡើង​។​ មន្ត្រី​មូលដ្ឋាន​ កាលពី​ថ្ងៃ​ចន្ទ​មាន​សុទិដ្ឋិនិយម​ថា​ ភ្លៀង​ធ្លាក់​នៅ​ថ្ងៃអាទិត្យ​នឹង​ស្រោចស្រព ...

Oung Dane
https://www.phnompenhpost.com/national/rain-cuts-banteay-meanchey-drought

អតីត​អ្នក​បុរីកីឡា និង​បឹងកក់​ នៅ​មិន​ទាន់​បាន​ដំណោះស្រាយ​សមស្រប

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការរំលោភ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នៅ​អតីត​បុរីកីឡា និង​បឹងកក់​ប្រមាណ​ ៣០ ​នាក់​ដែល​តំណាង​ឲ្យ​ជាង​ ២០ ​គ្រួសារ​បាន​ប្រមូល​ផ្ដុំ​គ្នា​ហែ​ក្បួន និង​តវ៉ា​នៅ​មុខ​ផ្ទះ​លោកស្រី ស៊ុយ សុផាន ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីម៉ិច ពី​ម្សិលមិញ​ដោយ​ចោទ​ថា បាន​ឈូសឆាយ​បំផ្លាញ​ផ្ទះសំបែង​របស់​ពួកគេ​តាំងពី​ប្រមាណ​ ៦ ...

សុទ្ធ គឹមសឿន
https://bit.ly/2NnkvDM

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

YscDM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!