ភ្នំពេញប៉ុស្តិ៍
វិសោធនកម្មច្បាប់គណបក្សនយោបាយត្រូវបានអនុម័តជាឯកច្ឆន្ទ ដើម្បីបើកផ្លូវឲ្យមានការដកបម្រាមនយោបាយ
រដ្ឋសភាកាលពីថ្ងៃម្សិលមិញបានអនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់មាត្រា ៤៥ ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយដោយសំឡេងឯកច្ឆន្ទដែលច្បាប់នេះនឹងបើកផ្លូវឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាចដាក់សំណើទៅនាយករដ្ឋមន្ត្រីហើយនាយករដ្ឋមន្ត្រីដាក់សំណើនេះបន្ត ...
បែន សុខហ៊ាន
https://bit.ly/2UCkIHI
លោក ហ៊ុន សែន ស្នើក្រសួងការងារកំណត់ប្រាក់ឈ្នួល ក្រៅពីវិស័យរោងចក្រ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានស្នើឲ្យក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈពិចារណាលើសំណើរបស់ក្រុមសហភាពសហព័ន្ធសហជីព និងសមាគមចំនួន ៦ ដែលបានស្នើឱ្យរាជរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករវិស័យសំណង់ និងសេវាកម្មនានាកាលពីថ្ងៃ ...
សុទ្ធ គឹមសឿន
https://bit.ly/2C8GDPE
លោក ស ខេង៖ មានកម្មកររាប់ម៉ឺននាក់នៅប្រទេស ថៃ ដែលមិនទាន់ស្របច្បាប់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ពីម្សិលមិញបានថ្លែងថា នៅមានកម្មករចំណាកស្រុកកម្ពុជាប្រមាណរាប់ម៉ឺននាក់ទៀតនៅក្នុងប្រទេសថៃ ដែលមិនទាន់ទទួលបានភាពស្របច្បាប់ពេញលេញ ដើម្បីការពារសុវត្ថិភាពពួកគេ បើទោះបីជាដំណោះស្រាយរាជរដ្ឋាភិបាលនៃប្រទេស ...
គង់ មេត្ដា
https://bit.ly/2EiUt3e
តុលាការកំពុងចាត់ការបុរស ៣ នាក់ពាក់ព័ន្ធការបំផ្លាញព្រៃឈើដែនជម្រកសត្វព្រៃ
មន្ត្រីតុលាការខេត្តព្រះវិហារអះអាងថា តុលាការកំពុងចាត់នីតិវិធីទៅលើសំណុំរឿងកាប់បំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែរ ដែលប្រព្រឹត្តដោយជនចំណាកស្រុកចំនួន ៣ នាក់មកពីខេត្តកំពង់ធំ ក្រោយពីទទួលបានពាក្យបណ្ដឹងពីមន្ត្រីបរិស្ថាន និងតំណាងប្រជា ...
ឃុត សុភចរិយា
https://bit.ly/2C7YUN5
លោក ហ៊ុន សែន៖ គ្មានការបែកបាក់ក្នុងជួរដឹកនាំបក្សដូចពាក្យចចាមអារ៉ាម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីម្សិលមិញបានបដិសេធពីការលើកឡើងថា «បែកបាក់» គ្នាក្នុងចំណោមមេដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា (CPP) និងច្រានចោលព័ត៌មានអំពីការដកតំណែងប្រធានព្រឹទ្ធសភាលោក សាយ ឈុំ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេ ...
បែន សុខហ៊ាន
https://bit.ly/2QsQRTD
រដ្ឋាភិបាល ប្រមូលចំណូលពីពន្ធបានជាង $២ ពាន់លាន
អគ្គនាយកដ្ឋានពន្ធដារ (GDT) ប្រមូលចំណូលបានជាង ២ ពាន់លានដុល្លារក្នុងអំឡុង ១១ ខែនៃឆ្នាំនេះ ដោយបានកើនឡើង ១២,៤៨ ភាគរយ បើធៀបនឹងរយៈពេលដូច ...
ភ្នំំពេញ ប៉ុស្តិ៍
https://bit.ly/2AambfP
សារមន្ទីរមីនត្រូវរំពឹងថានឹងបើកវិញនៅសប្ដាហ៍ក្រោយ
អ្នកបម្រើការនៅសារមន្ទីរមីននៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរំពឹងថានឹងអាចបើកដំណើរការវិញនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ ក្រោយពីត្រូវបានបិទទ្វារជាង ៣ ខែ បន្ទាប់ពីមានការចាប់ខ្លួនលោក អាគីរ៉ា និងមនុស្ស ២ នាក់ទៀតក្រោមការចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់។ ...
នៀម ឆេង
https://bit.ly/2UyVidV
ក្រសួងបរិស្ថានរៀបចំឯកសារបណ្ដុះបណ្ដាលមន្ត្រី
អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថានសហការជាមួយភ្នាក់ងារសេវាកម្មព្រៃឈើអាមេរិក (US Forest Service) បានរៀបចំឯកសារដើម្បីត្រៀមបណ្ដុះបណ្ដាលការយល់ដឹងដល់មន្ដ្រីឧទ្យានុរក្សពីការអភិរក្សធនធានធម្មជាតិដែលគ្រោងធ្វើនៅឆ្នាំក្រោយ។ នេះបើតាមលោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថានកាលពីម្សិលមិញ។ ...
វ៉ន ដារ៉ា
https://bit.ly/2ErnMl2
សាលាដំបូងខេត្តឲ្យអាវុធហត្ថ បន្តឃុំខ្លួនបុរសខ្មែរ-វៀតណាម រឿងបង្កើតឡធ្យូង
សាលាដំបូងខេត្ត ក្រចេះកាលពីម្សិលមិញបាន សម្រេចឲ្យមន្ត្រីកងរាជអាវុធហត្ថនាំជនសង្ស័យ ២ នាក់ដែលជាប់ពាក់ព័ន្ធករណីលួចបង្កើតឡធ្យូងខុសច្បាប់យកទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តវិញ ដើម្បីរង់ចាំការសាកសួរជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃចន្ទនេះ។ ...
ឃុត សុភចរិយា
https://bit.ly/2ErhG48
សកម្មជនការពារព្រៃឡង់ ល្បាតព្រៃរឹបអូសបានរណារយន្ត ៧ គ្រឿង និងឈើក្ដារ ៣ ម៉ែត្រគុប
រណារយន្ត ៧ គ្រឿង និងឈើក្ដារប្រមាណ ៣ ម៉ែត្រគុបដែលក្រុមជនល្មើសបានកាប់ច្រៀក និងលាក់ទុកនៅក្នុងតំបន់ដែនជម្រក សត្វព្រៃ ព្រៃឡង់ ត្រូវបានក្រុមសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ ប្រទះឃើញ និងប្រមូលយកទៅប្រគល់ជូនមន្ត្រីឧទ្យានុរក្សស្នាក់ការអូរផ្អាវ ដើម្បីរក្សាទុក និងចាត់ចែងបន្តតាមនីតិវិធី។ ...
ឃុត សុភចរិយា
https://bit.ly/2SwJYNO
នាយករដ្ឋមន្ត្រី កម្ពុជា-ឡាវ បានឯកភាពស្នើឲ្យបារាំងជួយផ្ញើផែនទី និងឯកសារដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែន
លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃប្រទេសឡាវបានឯកភាពគ្នាស្នើទៅរដ្ឋាភិបាលបារាំងឲ្យជួយបញ្ជូនផែនទី និងឯកសារនានាដើម្បី ដោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងឡាវហើយបានធ្វើការប្ដេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ចប់បញ្ហាព្រំដែនឲ្យ ...
ម៉ិច ដារ៉ា
https://bit.ly/2BS7FL0
មន្ត្រីថាការចូលរួមក្នុងការងារស្ម័គ្រចិត្តពីយុវជននៅមានតិច
មន្ត្រីក្រសួងអប់រំបានអះអាងថា ការចូលរួមលើការងារស្ម័គ្រចិត្តពីយុវជនកម្ពុជានៅមានកម្រិតតិចតួចនៅឡើយ ដោយសារពួកគេមិនទាន់យល់ច្បាស់ពីការរស់នៅក្នុងសង្គម ខណៈអង្គការសហប្រជាជាតិ និងក្រសួងអប់រំបានចាត់ទុកការងារនេះថាមានសារៈសំខាន់។ ...
វ៉ន ដារ៉ា
https://bit.ly/2QBpVjL
រដ្ឋាភិបាល គ្រោងបង្កើតមជ្ឈមណ្ឌលឡូជីស្ទីកភាគខាងលិចក្រុងភ្នំពេញ
រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំគម្រោងបង្កើតមជ្ឈមណ្ឌលប្រមូលផ្តុំប្រព័ន្ធភ័ស្តុភារកម្ម (ភ្នំពេញឡូជីស្ទីក) ខ្នាតធំ ១ នៅភាគខាងលិចឆៀងខាងជើងក្រុងភ្នំពេញលើផ្ទៃដី ៩៨ ហិកតាក្នុងគោលដៅបង្កើនភាពប្រកួតប្រជែងនៃដំណើរការទំនិញនាំចេញរបស់កម្ពុជាក្នុងតំបន់អាស៊ាន។ នេះបើយោងតាម ...
ហ៊ គីមសាយ
https://bit.ly/2rmfFO9
ស្ពានអាកាសរង្វង់មូលចោមចៅនឹងចាប់ផ្តើមសាងសង់នៅចុងសប្តាហ៍នេះ
តំណាងក្រុមហ៊ុន OCIC ដែលអភិវឌ្ឍគម្រោងស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅបានឲ្យដឹងថា ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការឈូសឆាយរង្វង់មូលហើយកាលថ្ងៃម្សិលមិញ បន្ទាប់បានជួបជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ដើម្បីជំរុញការងារនេះឲ្យបញ្ចប់តាមពេលកំណត់នៅចុងឆ្នាំ ២០២០ ខាងមុខ។ ...
ហ៊ឹន ពិសី
https://bit.ly/2RyAe5r
លោក ស ខេង ថ្លែងឲ្យដឹងថាអ្នកជាប់ឃុំកើនឡើង ព្រោះនីតិវិធីជម្រះក្ដីយឺតយ៉ាវ
លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ការយឺតយ៉ាវ នៃនីតិវិធីក្នុងការជម្រះក្ដីជនជាប់ឃុំបានធ្វើឲ្យចំនួនអ្នកជប់ឃុំ កើនឡើងយ៉ាងច្រើនដែលបង្កឱ្យមានផលប៉ះពាល់ដល់ការលើក ...
ម៉ិច ដារ៉ា
https://bit.ly/2rgYXQq
អាជ្ញាធរ កំពុងដោះស្រាយសំណងជូន អ្នករងផលប៉ះពាល់ពីការសង់ទំនប់
អាជ្ញាធរខេត្តស្ទឹងត្រែងកំពុងធ្វើការដោះស្រាយសំណងទៅតាមដំណាក់កាលជូនប្រជាពលរដ្ឋដែលបានទទួលរងផលប៉ះពាល់ដោយការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ ដោយអាជ្ញាធរបានឯកភាពទាំងស្រុងទៅលើសំណើ និងលក្ខខណ្ឌរបស់សហគមន៍ភូមិក្បាលរមាស ខណៈលក្ខខណ្ឌ និងសំណើមួយចំនួនរបស់សហគមន៍ ...
ឃុត សុភចរិយា
https://bit.ly/2BQTdCN
រដ្ឋាភិបាលយល់ព្រមឲ្យក្រសួង ៤ រៀបចំកែលម្អរំដោះទឹកកខ្វក់ និង ដោះស្រាយសំរាមតាមឆ្នេរ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបានយល់ព្រមឲ្យក្រសួងចំនួន ៤ រៀបចំកែលម្អ និងពង្រីកបន្ថែមសមត្ថភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងដោះស្រាយសំរាម ប្រព័ន្ធលូទឹកស្អុយ និងទីលានសម្ងួតភក់ក្នុងក្រុងព្រះសីហនុ បន្ទាប់ពីស្ថាប័នទាំងនោះបានចុះពិនិត្យ និងសិក្សារួចរាល់។ ...
សុទ្ធ គឹមសឿន
https://bit.ly/2QaBnDD
សហគមន៍មួយបានរង្វាន់ចំពោះការចូលរួមអភិរក្សសត្វស្លាបកម្រ
សហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ធឿនក្រសាំង ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារបានទទួលពានរង្វាន់អេកូទេសចរណ៍គំរូពីក្រសួងទេសចរណ៍កាលពីចុងខែមុនចំពោះការចូលរួមការពារ និងអភិរក្សសត្វស្លាបដ៏កម្រ និងការចូលរួមផ្តល់សេវាអេកូទេសចរណ៍។ ...
គង់ មេត្ដា
https://bit.ly/2Ec5vIs
១០ ខែ CMAC ដោះគ្រាប់មិនទាន់ផ្ទុះបានជាង ៣ ម៉ឺនគ្រាប់
យ៉ាងហោចណាស់មានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៣ ម៉ឺនគ្រាប់ត្រូវបានមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា (CMAC) ដោះចេញពីផ្ទៃដីជាង ៧៥ គីឡូម៉ែត្រការ៉េក្នុងរយៈពេល ១០ ខែឆ្នាំនេះ ខណៈបង្កាត់កូនសុនខហិតមីនបាន ៦៧ ក្បាល។ នេះបើ ...
វ៉ន ដារ៉ា
https://bit.ly/2St4ChU
ពលរដ្ឋរងផលប៉ះពាល់ពីការសង់ទំនប់ត្អូញខ្វះទឹកប្រើ
ប្រជាសហគមន៍ជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ដោយគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម ២ កាលពីម្សិលមិញបានត្អូញត្អែរអំពីកង្វះខាតទឹកស្អាតប្រើប្រាស់ ខណៈស្រះទឹក ១ ដែលអាជ្ញាធរខេត្តស្ទឹងត្រែងកំពុងជីកឲ្យពួកគាត់នៅចំណុចទួលស្រែវែងនៅពុំទាន់ចេញទឹកនៅឡើយ។ ...
ឃុត សុភចរិយា
https://bit.ly/2Q7Hgl7
សមត្ថកិច្ចស្រុកភ្នំស្រួច បង្ក្រាបទីតាំងលក់សាច់សត្វព្រៃប្រមាណជិត ៩០ គីឡូ
សមត្ថកិច្ចស្រុកភ្នំស្រួច កាលពីថ្ងៃទី១ធ្នូ បានចុះឆែកឆេរ និងបង្ក្រាបទីតាំងលក់សាច់សត្វព្រៃមួយកន្លែង ដោយបានរឹបអូសសត្វព្រៃជាច្រើនប្រភេទសរុបប្រមាណជិត ៩០គីឡូក្រាម ស្ថិតនៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ នេះបើតាមលោក យុគ ឌី មេបញ្ជាការកងរាជអាវុធ ...
សុទ្ធ គឹមសឿន
https://bit.ly/2RtRpVW
សហភាពអឺរ៉ុប និងអាល្លឺម៉ង់ផ្តល់មូលនិធិប្រមាណ ១០ លានដុល្លារដល់គណៈកម្មការទន្លេមេគង្គ
ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុបបន្តផ្ដល់មូលនិធិថ្មីចំនួន ៨,៩២ លានអឺរ៉ូ ឬប្រហែល ១០ លានដុល្លារអាមេរិកដល់គណៈកម្មការទន្លេមេគង្គ ដើម្បីគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែនក្នុងចំណោមបណ្តាប្រទេសមេគង្គក្រោមដែលរួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការ ...
ឃុត សុភចរិយា
https://bit.ly/2Q23tkH
ខេត្ត ២ បានចុះរឹបអូសឈើជាង ១០០ កំណាត់ និងគោយន្ត ៩ គ្រឿង
សមត្ថកិច្ចខេត្តរតនគិរី និងសកម្មជនការពារព្រៃឈើបានចុះរឹបអូសឈើជ្រុងប្រភេទគគីរ និងមូលប្រភេទសុក្រំ និងធ្នង់ជាង ១០០ កំណាត់ដែលប្រភេទឈើជ្រុងត្រូវបានក្រុមឈ្មួញដឹកយកទៅលាក់ទុកក្រោយសាលាឃុំវ៉ើនសៃ និងសាលាឃុំប៉ក់កាឡាន់ក្នុងស្រុកវ៉ើនសៃ ខេត្តរតនគិរី បន្ទាប់ពីពលរដ្ឋរាយការណ៍ ឯ ...
សុទ្ធ គឹមសឿន
https://bit.ly/2FRhvRv
កុមារជាង ៧៥ ពាន់មានជំងឺគ្រុនឈាមមកព្យាបាលនៅពេទ្យគន្ធបុប្ផា
យ៉ាងហោចណាស់កុមារចំនួនជាង ៧៥ ពាន់នាក់មានជំងឺគ្រុនឈាមត្រូវបាននាំមកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបអំឡុងពេលជិត ២ ខែចុងក្រោយនេះក្នុងនោះកុមារឈឺធ្ងន់ធ្ងរចំនួនជាង ១៤ ពាន់នាក់ កើនប្រមាណ ១៤ ភាគរយបើធៀប ...
សុទ្ធ គឹមសឿន
https://bit.ly/2E8AYex