ភ្នំពេញប៉ុស្តិ៍
កម្ពុជាជំរុញឲ្យអាល្លឺម៉ង់វិនិយោគនៅកម្ពុជាកាន់តែច្រើន
រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានជំរុញឲ្យមានការវិនិយោគកាន់តែច្រើនបន្ថែមទៀតរបស់អាល្លឺម៉ង់មកកម្ពុជាខណៈអង្គការរបស់អាល្លឺម៉ង់កំពុងរៀបចំផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅក្នុងឧស្សាហកម្មរោងចក្រសម្រាប់ប្រជាជនកម្ពុជា។ នេះបើយោងតាមលោក ប៉ាវ ហេងតារា ប្រធាននាយកខុទ្ទកាល័យក្រសួងពាណិជ្ជកម្ម។ ...
ចេង សុខហ័ង
http://bit.ly/28Rqj4V
ក្រសួងអប់រំដកតួនាទីមន្ត្រីដែលបៀតបៀនកេរ្តិ៍ភេទលើនារីកូរ៉េ
បន្ទាប់ពីសារព័ត៌មានកូរ៉េខាងត្បូងបានចុះផ្សាយពីរឿងអាស្រូវរបស់មន្ត្រីកម្ពុជាលោក គ្រី ស៊ាងឡុង ដែលបានបៀតបៀនកេរ្តិ៍ភេទទៅលើនារីកូរ៉េម្នាក់ក្នុងដំណើរទៅបំពេញទស្សនកិច្ចនៅទីនោះហើយកាសែតក្នុងស្រុកមួយបានដកស្រង់យកមកចុះផ្សាយកាលពីម្សិលមិញ ក្រសួងអប់រំយុវជន និងកីឡាបានសម្រេចដកតួនាទីមន្ត្រីរូបនេះចេញពីប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈខណៈដែលរឿងនេះបានកើតឡើងអស់រយៈពេលជិត ១ ខែមកហើយ។ ...
ឡាយ សាមាន
http://bit.ly/28XbFNz
ក្រុមហ៊ុនកំពុងចែចូវគម្រោងផ្លូវដែកពីភ្នំពេញទៅសៀមរាប
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានឲ្យដឹងថាមានក្រុមហ៊ុនមួយចំនួនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅសៀមរាប។ ...
ហ៊ គឹមសាយ
http://bit.ly/28RwLsG
គជប នឹងបញ្ចេញបញ្ជីក្រោយពេលការចុះឈ្មោះអ្នកបោះឆ្នោតចប់
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញបានសន្យាថា គ.ជ.ប នឹងបញ្ចេញបញ្ជីឈ្មោះអ្នកបោះឆ្នោតដើម្បីត្រួតពិនិត្យបន្ទាប់ពីការចុះឈ្មោះអ្នកបោះឆ្នោតត្រូវបានបញ្ចប់ប៉ុន្តែលោកបានទទួលស្គាល់ថាដំណើរការនេះកំពុងប្រឈមមុខនឹងពេលវេលាកំណត់ដែលមានរយៈពេលខ្លីពេក។ ...
ប៊ុន សេងគង់
http://bit.ly/28PkbM4
ការដឹកជញ្ជូនរបស់ Hyundai ពីកម្ពុជាបង្ហាញពីកំណើន
តំណាងក្រុមហ៊ុនក្នុងស្រុកបានឲ្យដឹងកាលពីម្សិលមិញថាទំហំនៃកាដឹកជញ្ជូនទំនិញបានកើនឡើងជាប្រចាំនៅក្នុងរយៈពេល ៣ ខែចាប់តាំងពីក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្ររបស់កូរ៉េខាងត្បូង Hyundai Merchant Marine បានចាប់ផ្ដើមចូលចតនៅកំពង់ផែក្រុងព្រះសីហនុខណៈទំហំទំនិញត្រូវបានរំពឹងថានឹងកើនឡើងពីរដងនៅក្នុងរយៈពេលមួយខែខាងមុខ។ ...
ហ៊ គឹមសាយ
http://bit.ly/28RILiB
មន្ត្រីសង្គមស៊ីវិលស្នើឲ្យអគ្គនាយកដ្ឋានពន្ធដារ សម្រួលនីតិវិធីបង់ពន្ធបន្ថែម
រដ្ឋាភិបាលនឹងចាប់ផ្ដើមប្រមូលពន្ធលើមធ្យោបាយធ្វើដំណើរសម្រាប់ឆ្នាំ ២០១៦ ចាប់ពីខែក្រោយខណៈមន្ត្រីសង្គមស៊ីវិលជំរុញឲ្យសម្រួលនីតិវិធីឲ្យកាន់តែងាយស្រួលសម្រាប់អ្នកបង់ពន្ធ។ តាមសេក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ការប្រមូលនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដាដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ ...
ស៊ន សារ៉ាត
http://bit.ly/28Se1vP
NAC ទទួលជម្លោះរវាងរដ្ឋ-ឯកជនលើកទី ១
មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការ (NAC) ដែលជាកន្លែងដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការកាលពីថ្ងៃចន្ទបានទទួលសំណុំរឿងវិវាទពាណិជ្ជកម្មរវាងឯកជន និងរដ្ឋាភិបាលជាលើកដំបូង។ ...
ហ៊ គឹមសាយ and Kali Kotoski
http://bit.ly/28NKDFs
អ្នកទិញនឹងអាចបង់ថ្លៃបន្ថែម ៥០០ រៀលសម្រាប់ថង់ប្លាស្ទិក ១ ដាក់អីវ៉ាន់
អ្នកដើរផ្សារទិញអីវ៉ាន់អាចនឹងត្រូវកំណត់យក ៥០០ រៀលក្នុងមួយថង់ប្លាស្ទិកសម្រាប់ដាក់អីវ៉ាន់ទៅតាមសេចក្តីព្រាងនៃប្រកាសអន្តរក្រសួងមួយដែលមានគោលបំណងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ សេចក្តីព្រាងប្រកាសនេះត្រូវបានពិនិត្យកាលពីម្សិលមិញនៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយក្រសួងបរិស្ថានជាមួយនឹងតំណាងមកពីក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងទេសចរណ៍អភិបាលរាជធានីភ្នំពេញអភិបាលខេត្តសៀមរាប និងអភិបាលខេត្តព្រះសីហនុ និងម្ចាស់ហាងនានា។ ...
គង់ មេត្ដា
http://bit.ly/28OP6qe
PPSEZ ចាប់ផ្តើមដំណើរការថាមពលសូឡាបូមទឹក
តំបន់សេដ្ឋកិច្ចភ្នំពេញបានចាប់ផ្ដើមដំណើរការថាមពលស្អាតរបស់ខ្លួនកាលពីម្សិលមិញដែលសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធថាមពលបន្ទះស្រូបពន្លឺព្រះអាទិត្យថ្មីពីរដើម្បីផ្គត់ផ្គង់អគិ្គសនីសម្រាប់បូមទឹកនៅក្នុងសួនឧស្សាហកម្មទំហំដី ៣៥៧ ហិកតា។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/28SsDt5
អ៊ឹម ឈុនលឹម ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
លោក អ៊ឹម ឈុនលឹម ជាអតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញាបោះឆ្នោតឱ្យធ្វើជាប្រធានសម្រាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ជំនួសតំណែងប្រធានស្ថាប័នចាស់លោក ឯក សំអុល។ ...
ឡាយ សាមាន
http://bit.ly/28MvK55
គម្រោងបញ្ចប់ការអភិវឌ្ឍរមណីយដ្ឋាននៅកោះរ៉ុងនឹងត្រូវពន្យារដល់ឆ្នាំ ២០១៧
រមណីយដ្ឋានប្រណីតតម្លៃ ៣០ លានដុល្លាររបស់ក្រុមហ៊ុន រ៉ូយាល់គ្រុបនៅលើកោះរ៉ុងនឹងមិនបញ្ចប់តាមការគ្រោងទុកនោះទេបន្ទាប់ពីក្រុមហ៊ុននេះបានប្រឈមនឹងបញ្ហាការអភិវឌ្ឍកំពង់ផែរបស់ខ្លួន។ ...
ចេង សុខហ័ង and Kali Kotoski
http://bit.ly/28OwcEC
រដ្ឋាភិបាលមានគម្រោងសង់ព្រលានយន្តហោះថ្មីនៅក្បែរភ្នំពេញ
រាជរដ្ឋាភិបាលបានប្រកាសសម្រេចរក្សាតំបន់សន្តិសុខ និងសុវត្ថិភាពជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានវិវាទឲ្យស្ថិតក្នុងស្ថានភាពដដែលសិនដោយពុំមានការពង្រីកព្រលានយន្តហោះនោះទេខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបគម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀតដែលមានចម្ងាយពី ៣០ ទៅ ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ...
ប៉ិច សុធារី
http://bit.ly/28USOR6
ការកាត់បន្ថយថ្លៃដឹកជញ្ជូនមិនទាន់មានប្រសិទ្ធភាព
រយៈពេលពីរខែបន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសពីការកាត់បន្ថយតម្លៃដឹកជញ្ជូនអ្នកនៅក្នុងឧស្សាហកម្មនេះអះអាងថាការអនុវត្តនៅតែមិនទាន់ពេញលេញ និងមានប្រសិទ្ធភាពនៅឡើយទេ។ ...
ចេង សុខហ័ង
http://bit.ly/28SyMFA
វៀតណាមបិទរោងចក្រកែច្នៃឈើ៖ វិជ្ជមាន ឬអវិជ្ជមានសម្រាប់ព្រៃឈើកម្ពុជា?
នាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc កាលពីថ្ងៃច័ន្ទ បានអំពាវនាវឲ្យបិទច្រកចូលទៅកាន់តំបន់ព្រៃធម្មជាតិជាង ២.២៥ លានហិកតា ស្ថិតនៅភូមិភាគខ្ពង់រាបកណ្តាលរបស់វៀតណាម និងឲ្យបិទកន្លែងកែច្នៃផលិតផលឈើនៅទូទាំងប្រទេស។ នេះបើយោងតាមការឲ្យដឹងរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងតំបន់។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/28NNe6o
ក្រុមហ៊ុន ម៉ុងឫទ្ធី កំពុងសិក្សាលើការពង្រីកកំពង់ផែនៅកោះកុង
ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបគ្រោងពង្រីកកំពង់ផែឯកជនរបស់ខ្លួននៅឆ្នាំនេះដើម្បីទទួលកុងតឺន័រកាន់តែច្រើនខណៈការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅក្នុងប្រទេសនេះបន្តកើនឡើង។ នេះបើយោងតាមលោក ម៉ុង ឫទ្ធី។ ...
ចេង សុខហ័ង
http://bit.ly/28LR5dY
ថាមពលកកើតឡើងវិញទទួលបានការជម្រុញតាមរយៈមូលនិធិ ៣០លានដុល្លារ
ក្រសួងធនធានរ៉ែ និងថាមពលបានទទួលមូលនិធិ ៣០លានដុល្លារពីកម្មវិធីបង្កើនថាមពលកកើតឡើងវិញនៅក្នុងបណ្តាប្រទេសប្រាក់ចំណូលទាប (SREP)-ដែលជាគោលបំណងនៃការផ្តួចផ្តើមបរិយាកាសវិនិយោគមូលនិធិសកល-សម្រាប់កម្មវិធីអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យដែលរួមបញ្ជូលទាំងប្រព័ន្ធតាមគេហដ្ឋាន បណ្តាញខ្នាតតូច និងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យសម្រាប់ការប្រើប្រាស់ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
កាលី កូតូស្គី
http://www.phnompenhpost.com/business/renewables-receive-30m-funding-boost
រាជរដ្ឋាភិបាលដាក់ តំបន់ជុំវិញកោះរ៉ុងជាតំបន់អភិរក្សជីវចម្រុះសមុទ្រ
រាជរដ្ឋាភិបាលបានចុះហត្ថលេខាដាក់តំបន់ជុំវិញកោះរ៉ុងជាតំបន់ការពារជីវចម្រុះដែនសមុទ្រដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដើម្បីសង្គ្រោះជីវិតពពួកសត្វសមុទ្រ និងថ្មប៉ប្រះទឹក។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/28JCK2q
កម្រិតហេវហត់អស់កម្លាំងខ្ពស់ក្នុងចំណោមអ្នកជម្ងឺអេដស៍
ការស្ទាបស្ទង់មតិមួយស្តីអំពីគុណភាពនៃជីវិតបានឱ្យដឹងថា ប្រជាពលរដ្ឋភាគច្រើនដែលកំពុងទទួលការព្យាបាលជម្ងឺអេដស៍នៅក្នុងប្រទេសកម្ពុជាបានរងគ្រោះដោយការហេវហត់អស់កម្លាំង។ ...
Erin Handley
http://www.phnompenhpost.com/national/high-levels-anxiety-among-hiv-outpatients
រដ្ឋមន្ត្រីពាណិជ្ជកម្មជម្រុញការបង្កើតជើងហោះហើរផ្ទាល់រវាងតួរគីនិងកម្ពុជា
កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិបានជួបជាមួួយឯកអគ្គរាជទូតតួរគីដើម្បីពិភាក្សាលើផែនការដែលបានប្រកាសកាលពីឆ្នាំមុន ស្តីអំពីការបង្កើតជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ ដែលនេះជាផ្នែកមួួយនៃការពង្រីកពាណិជ្ជកម្មទ្វេរភាគីដែលនឹងឈានទៅដល់ទឹកប្រាក់៥០០លានដុលា្លរក្នុងឆ្នាំ២០២០ ជាការកើនឡើងពីតួរលេខ១០៨លានដុល្លារក្នុងពេលបច្ចុប្បន្ន។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/minister-urges-turkey-launch-direct-flight
ការសិក្សា៖ ការផ្ញើរប្រាក់ទៅស្រុកអាចនឹងមានផលប៉ះពាល់ដល់គម្លាតទ្រព្យសម្បត្តិកាន់តែខ្លាំង
កំណើនប្រជាជនក្នុងក្រុងភ្នំពេញបានកើនឡើងទ្វេរដងកាលពីមួយទសវត្សមុនក្នុងសតវត្សទី២១ ដែលនេះជាលិទ្ធផលបានមកពីពលករចំណាកស្រុកមកស្វែងរកការងារក្នុងរាជធានីដោយរំពឹងថានឹងអាចផ្ញើរប្រាក់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេវិញនៅឯស្រុក។លោកបណ្ឌិត Laurie Parsons បានធើ្វការសិក្សាស្រាវជ្រាវមួយក្រោមប្រធានបទ អសមភាពក្នុងការផ្លាស់ទី៖ ការផ្ញើរប្រាក់និងការប្រមូលផ្តុំនៃបណ្តាញសង្គមនៅក្នុងជីវភាពរស់នៅរបស់ពលករក្នុងប្រទេសកម្ពុជា ដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តី Migration Studies ។លោកបានធ្វើការសិក្សាអំពីបន្ទុកនៃការផ្ញើរប្រាក់ទៅកាន់ស្រុកកំណើតក្នុងសហគមពលករខ្មែរដែលរស់នៅជាយក្រុងភ្នំពេញ។ ...
Jack Davies
http://www.phnompenhpost.com/national/remittances-may-worsen-kingdoms-wealth-divide-study
ប្រជាពលរដ្ឋផ្លាស់ទីមានផលលំបាកបន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអំពៅ
ក្នុងឆ្នាំ២០១០ ប្រជាជនច្រើនជាង១,៥០០គ្រួសារក្នុងស្រុកឪរ៉ាល់ខេត្តកំពង់ស្ពឺត្រូវបានផ្លាស់ទីចេញពីដីរបស់ពួកគេដែលបានតាំងទីលំនៅតាំងពីការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩មកម្ល៉េះ ដើម្បីផ្តល់ដីនេះទៅកាន់ក្រុមហ៊ុនអំពៅភ្នំពេញមួួយសម្រាប់ការដាំដំណាំខ្នាតធំ។ ...
Jack Davies និង ប៊ុនសេងគង់
http://www.phnompenhpost.com/national/sugar-companys-compensation-deals-leave-families-bitter-kampong-speu
ភាគលាភរបស់ក្រុមហ៊ុន ហ្គ្រេនធ្វីន បានធ្លាក់ចុះនៅឆ្នាំ ២០១៥
ភាគលាភរបស់ក្រុមហ៊ុន ហ្គ្រេនធ្វីន ប្រចាំឆ្នាំ ២០១៥ ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាបានធ្លាក់ចុះជាង ៦៩ ភាគរយបើធៀបនឹងឆ្នាំ ២០១៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនកាត់ដេររបស់កោះតៃវ៉ាន់មួយនេះពីម្សិលមិញ។ ...
ក្រុមការងារប៉ុស្តិ៍
http://bit.ly/1XYgyIX
ក្រសួងគ្រោងរៀបប្រព័ន្ធចុះបញ្ជីយានយន្តតាមអនឡាញ
ក្រសួងសាធារណការ និងដឹកជញ្ជូននឹងរៀបចំប្រព័ន្ធចុះបញ្ជីយានយន្តតាមប្រព័ន្ធអេឡិចត្រូនិកនៅចុងឆ្នាំ ២០១៦ នេះ និងប្រើប្រាស់រថយន្តទំនើបដើម្បីចុះត្រួតពិនិត្យបច្ចេកទេសយានយន្ត ឬធ្វើឆៀកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងលុបបំបាត់ទាំងស្រុងនូវអ្នករត់ការក្រៅផ្លូវការក្រោយពីក្រសួងបានបើកឲ្យដំណើរការមណ្ឌលប្តូរ និងពន្យារប័ណ្ណបើកបរនៅផ្សារទំនើប AEON ភ្នំពេញកាលពីថ្ងៃម្សិលមិញ។ ...
ប៉ិច សុធារី
http://bit.ly/1UwH5di
កម្ពុជា ស្វាគមន៍គម្រោងស៊ីមកាតតំបន់
អាជ្ញាធរទូរគមនាគមន៍កម្ពុជាស្វាគមន៍ចំពោះគម្រោងបង្កើតទម្រង់ចុះបញ្ជីស្តង់ដារសេវាទូរស័ព្ទចល័តបង់ប្រាក់មុនក្នុងចំណោមប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ារបស់គណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិរបស់ប្រទេសថៃ។ ...
ចេង សុខហ័ង
http://bit.ly/1Pv7JOc