កម្ពុជា​ ទទួល​បាន​ចំណាត់​ថ្នាក់​អាក្រក់​ ក្នុង​រឿង​ពុករលួយ

កម្ពុជា​គឺជា​ប្រទេស​ដែល​ទទួល​បាន​​ចំណាត់​ថ្នាក់​អាក្រក់​ជាង​គេ​បំផុត​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ ដោយ​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២១ ដូច​កាល​ពី​ឆ្នាំ​មុន​ដែរ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៧៦ នៅ​លើ​ពិភពលោក​ដែល​ត្រូវ​បាន​វាស់​ស្ទង់​ដោយ​​អង្គការ​តម្លាភាព​អន្តរជាតិ​ហើយ​​​ត្រូវ​បាន​ចេញ​ផ្សាយ​​នៅ​ក្នុង​របាយការណ៍​មួយ​កាលពី​ម្សិលមិញ​។

នៅក្នុង​សន្ទស្សន៍​នៃ​ការ​រក​ឃើញ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នៅក្នុង​របាយការណ៍​មួយ​ដែល​ត្រូវ​​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ម្សិលមិញ​បាន​បង្ហាញ​​ថា​អំពើ​ពុករលួយ​ក្នុង​ស្ថាប័ន​សាធារណៈ​នៅ​កម្ពុជា​មិន​ទាន់​មាន​ការ​ផ្លាស់ប្តូរ​នៅ​ឡើយ​ទេ​ ខណៈ​ឆ្នាំ ២០១៦ កម្ពុជា​ទទួល​បាន​ពិន្ទុ​ដដែល​ដូច​ឆ្នាំ ២០១៥ ពោល​គឺ​ ២១ លើ ១០០ ពិន្ទុ​ក្នុង​ចំណោម ១៧៦ ប្រទេស​ដែល​ត្រូវ​បាន​យក​មក​វាយតម្លៃ។ ...

ឡាយ សាមាន
http://bit.ly/2j6NocP