ដីធ្លី

ជនជាតិ​ភាគតិច​មក​ពី​ ១៥ ​ខេត្ត​ ស្នើ​រដ្ឋាភិបាល​ពន្លឿន​ចុះបញ្ជី​ដី​សមូហភាព

តំណាង​ជនជាតិដើម​ភាគតិច​ចំនួន​ ២៤ ​ក្រុម​មកពី ១៥ ​ខេត្ត​ កាលពី​ម្សិលមិញ​បាន​ស្នើឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការដោះស្រាយ​ជម្លោះដីធ្លី និង​ពន្លឿន​ការចុះបញ្ជី​ដី​សមូហភាព​សហគមន៍ ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នកភូមិ​មាន​សិទ្ធិ​ប្រើប្រាស់​ដី​បង្កបង្កើនផល​ចិញ្ចឹមជីវិត​ក្រោយពី​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​ហ៊ុមព័ទ្ធ​យក​ដីធ្លី​របស់​ពួកគេ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2OCaFSz

ជនរងគ្រោះ​ដោយសារ​មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​មាន​ការកើនឡើង

យ៉ាងហោច​ណាស់​មាន​ជនរងគ្រោះ​ស្លាប់ ពិការ និង​របួស​សរុប​ ៦៦ ​នាក់​ ដែល​កើតឡើង​ដោយសារ​ផ្ទុះ​គ្រាប់​បណ្ដាល​មកពី​រាន​ដីព្រៃ​មាន​មីន​មកប្រើប្រាស់ ការកែច្នៃ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ការរុករក​អនុផល​ព្រៃឈើ និង​ការ​បរបាញ់​សត្វព្រៃ​ខុសច្បាប់​គិត​ចាប់ពី​ខែមករា​ដល់​ដើមខែ​តុលា​ឆ្នាំនេះ​ដោយ​ចំនួន​នេះ​មាន​ការកើនឡើង​បើ​ធៀប​នឹង ...

សុទ្ធ គឹមសឿន
https://bit.ly/2M3ynW0

ជប៉ុន​ផ្តល់​ជំនួយ​ជាង​​ ៤០ ​ម៉ឺន​ដុល្លារ​ សម្រាប់​ដោះមីន​ក្នុង​ស្រុក​ចំនួន ​២

អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន (JMAS) បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ដើម្បី​ផ្ដល់​ជំនួយ​ឥតសំណង​ចំនួន ៤០១ ៦៥០ ​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​សម្រាប់​ការអនុវត្ត​គម្រោង​រយៈពេល​ ១ ​ឆ្នាំ ដើម្បី​បោសសម្អាត​មីន​នៅ​ស្រុក​ចំនួន​ ២ គឺ​ស្រុក​ម៉ាឡៃ និង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ ...

ខន សាវិ
https://bit.ly/2nzxcV2

លោក វឌ្ឍនាសាប៊ុង ចោទ​អភិបាលខេត្ត​មណ្ឌលគិរី​កុហក​នាយករដ្ឋមន្ត្រី តែ​ត្រូវបដិសេធ

សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ម្នាក់​អះអាង​ពី​ការរក​ឃើញ​ថា អភិបាលខេត្ត​មណ្ឌលគិរី ភូតភរ​កុហក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មាន​ភាពអសកម្ម​ក្នុង​ការរំដោះ​ភ្នំដោះក្រមុំ ដោយ​បណ្តែតបណ្តោយ​ឲ្យ​មាន​ការបើក​ខារ៉ាអូខេ និង​បំពាន​យក​ដី​សង់​វីឡា​ធំៗ​ក្នុង​តំបន់​អភិរក្ស ប៉ុន្តែ​ការ​ចោទប្រកាន់​នេះ​ត្រូវបាន​បដិសេធ​។ ...

ឡុង គីមម៉ារីតា
https://bit.ly/30X26Eg

ដី​ជាង ៤០០ ​ហិកតា​ ត្រូវបាន​​ដកហូត​ទុកជា​​សម្បតិ្ត​រដ្ឋ​វិញ

ដី​ទំហំ​ ៤១៣ ​ហិកតា​ នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ត្រង់​ចំណុច​អូរច្រាំងអុង ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ​ ស្រុក​ឱរ៉ាល់​ត្រូវបាន​លោក វ៉ី សំណាង អភិបាលខេត្ដ​កំពង់ស្ពឺ​ចេញ​ដីកា​ដកហូត​ទុកជា​ដី​សម្បត្ដិ​របស់​រដ្ឋ​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន បន្ទាប់ពី​ត្រូវបាន​រុករាន​កាន់កាប់​ដោយ​ឈ្មោះ យូ ស៊ីថាត ខណៈ​អង្គការ​ដែល​ធ្វើការ​លើ​ការការពារ​ព្រៃឈើ​សាទរ និង​ ...

វ៉ន ដារ៉ា
https://bit.ly/31TxMfc

​ប្រទេស​ជប៉ុន​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោះ​មីន​

​ប្រទេស​ជប៉ុន​ថ្ងៃនេះ​នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ជាង​ ១​ លាន​ដុល្លារ​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ពីរ​ សម្រាប់​ការងារ​ដោះ​មីន​ គម្រោង​ថែទាំ​សហគមន៍​ និង​បណ្តាញ​គាំទ្រ​កុមារ​។​ ពិធី​ចុះហត្ថលេខា​លើ​ជំនួយ​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​ ១.០៥២.២៩៨​ ដុល្លារ​អា​មេ ...

មុំ គន្ធា
https://www.khmertimeskh.com/50647698/japan-to-boost-demining-efforts/

ជនជាតិដើម​ ៩ ​នាក់​ ទៅ​ចូលរួម​សវនាការ​ដល់​បារាំង​រឿង​វិវាទ​ដីធ្លី

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ ៩ ​នាក់​ ក្នុង​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ​បាន​ចូលរួម​ក្នុង​សវនាការ​នៅ​តុលាការ​ណង់ទែរ​ (the Tribunal of Nanterre) ​ប្រទេស​បារាំង បន្ទាប់ពី​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​ដ៏ធំ​មួយ​របស់​បារាំង​ឈ្មោះ​ Bollore ទៅ​តុលាការ​នេះ​កាលពី​ឆ្នាំ​មុន ក្រោយ​រងគ្រោះ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ...

ឡុង គីមម៉ារីតា
https://bit.ly/2peycOL

ក្រសួង​កំពុង​ស្រាវជ្រាវ​ការដោះដូរ​ដី​រដ្ឋ​ជាង​ ១០ ​ហិកតា ខណៈ​អាជ្ញាធរ​ថា​មិនដឹង

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​បាន​អះអាង​កាលពី​សប្តាហ៍​មុន​ថា ក្រសួង​ទទួលបាន​ដំណឹង​អំពី​ការដោះដូរ​ដី​មន្ទីរ​កសិកម្ម​ខេត្ដ​កំពង់ស្ពឺ​ជាង​ ១០ ​ហិកតា​ ជាមួយ​ក្រុមហ៊ុន​ឯកជន ប៉ុន្ដែ​មិនទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ទេ ដោយ​បច្ចុប្បន្ន​កំពុង​បន្ដ​ស្រាវជ្រាវ​លើ​រឿងនេះ​។ ទោះបី​យ៉ាង​ណា​អាជ្ញាធរ​ពាក់ព័ន្ធ​ថា​ខ្លួន​មិនបាន ...

វ៉ន ដារ៉ា
https://bit.ly/2muQVUU

សហគមន៍​ព្នង​ប្តឹង​អាជ្ញាធរ​ពី​បទ ​បណ្តោយឱ្យ​មានការ​ទន្ទ្រាន​ដែន​ជម្រក​សត្វ

សហគមន៍​ជនជាតិ​ដើម​ព្នង​នៅ​ភូមិ​ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា បាន​ដាក់​ពាក្យ​ប្ដឹងទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ ដើម្បី​ប្ដឹង​ក្រុម​អាជ្ញាធរ​នៅ​ឃុំ​ដាក់ដាំ​ ស្រុក​អូររាំង ពី​បទ​បណ្ដែតបណ្ដោយ​ឱ្យមាន​ករណី​កាប់​ព្រៃឈើ​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃភ្នំ​ណាមលៀរ បន្ទាប់ពី​សមាជិក​របស់​គេ​ ១៥ ​នាក់ ...

ខន សាវិ
https://bit.ly/2mcOfei

ក្រសួង​កសិកម្ម​ ​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ទប់ស្កាត់​ការទន្ទ្រាន​ដី​ព្រៃឈើ​ខុសច្បាប់

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​លុបបំបាត់​ ​និង​បង្ក្រាប​ការ​កាប់​រាន​ ​ដុត​ ​ឈូស​ឆាយ​ ​និង​ហ៊ុមព័ទ្ធ​ដី​ព្រៃឈើ​ដើម្បី​វាត​យក​ដី​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់​ ​បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស ...

ប៉ិច សុធារី
https://bit.ly/2mehLAo

ពលរដ្ឋ​ ៤៥ ​គ្រួសារ​ ព្រម​រុះរើ​សំណង់​លើ​ចិញ្ចើម​​ផ្លូវ​ទៅ​នៅ​ទីតាំង​ថ្មី

ពលរដ្ឋ​ចំនួន ​៤៥ ​គ្រួសារ​ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ស្ម័គ្រចិត្ត​រុះរើ​ផ្ទះ​ខ្ទម​របស់​ពួកគេ​ដែល​បាន​សង់​នៅលើ​ចិញ្ចើមផ្លូវ​នៅ​ចំណុច​ស្ពាន​ឆេះ​ក្នុងភូមិ​ ៦ ​សង្កាត់​ ៤ ក្រុងព្រះសីហនុ​ដើម្បី​ប្ដូរ​ទៅ​នៅ​ទីតាំង​ថ្មី​ជា​តំបន់​ដីឡូត៍​​នៅតាម​ផ្លូវ​ចូលទៅ​តំបន់​ក្បាលឆាយ​ក្នុង​ភូមិ ​១ សង្កាត់ ...

ខន សាវិ
https://bit.ly/2kuQLfx

មន្ត្រី​ណែនាំ​ឲ្យ​ពលរដ្ឋ​ត្រៀម​ឯកសារ​ផ្លូវច្បាប់​ ដើម្បី​តតាំង​ក្តី​រឿង​វិវាទ​ដីធ្លី

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ណែនាំ​ឲ្យ​ភាគី​ប្រជាពលរដ្ឋ​ចំនួន ២៣ ​នាក់​ត្រៀម​ឯកសារ​ផ្លូវច្បាប់ សម្រាប់​ជា​ភ័ស្តុតាង​ដាក់ជូន​តុលាការខេត្ត​ព្រះសីហនុ ដើម្បី​តតាំង​ក្តី​ជាមួយ​អ្នកស្រី ហុង សួន ភរិយា​លោក​ឧកញ៉ា​ ស៊ី គង់ទ្រីវ និង​លោក​ឧកញ៉ា​ លី យ៉ុងផាត់ ជុំវិញ​រឿង​ជម្លោះដីធ្លី​ដែល​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ជាង ១០០ ​គ្រួសារ​នៅ​ឃុំ​បិតត្រាំង បន្ទាប់ពី​តុលាការ​បាន​ចេញ​ដីកា​កោះហៅ​ឲ្យ ...

ឡុង គីមម៉ារីតា
https://bit.ly/2lD3Kfe

ពលរដ្ឋ​ជាង​ ២០ ​នាក់​ ត្រូវបាន​តុលាការ​ហៅ​សួរ​រឿង​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា

ប្រជាពលរដ្ឋ​ចំនួន​ ២៣ ​នាក់ ​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​សាលា​ដំបូង​ខេត្ត​ចេញ​ដីកា​កោះហៅ​សួរចម្លើយ​ពាក់ព័ន្ធ​ទំនាស់​ដីធ្លី​តាម​បណ្តឹង​របស់​លោកស្រី​ ហុង សួន ភរិយា​ឧកញ៉ា​ ស៊ី គង់ទ្រីវ និង​បណ្តឹង​របស់​ឧកញ៉ា​ លី យ៉ុងផាត់ ដែល​ចោទ​ពួកគេ​ថា បាន​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​ ប៉ុន្ដែ​ពលរដ្ឋ​អះអាង​ថា ការចោទប្រកាន់​នេះ​ជា​រឿង​អយុត្តិធម៌​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2kt4pQa

អាជ្ញាធរ​កំពុង​ពិនិត្យ​ការ​ចោទ​ រឿង​ឃុបឃិត​លក់​ដី​ឧទ្យាន​ជាតិ

អាជ្ញាធរ​ខេត្ដ​កោះកុង​កំពុង​ចាត់​មន្ដ្រី​ជំនាញ​ឲ្យ​ចុះ​ពិនិត្យ និង​ស្វែង​រកមុខ​អ្នក​ប្រព្រឹត្ដ​ចំពោះ​ការអះអាង​ដែលថា​មាន​ការឃុបឃិត​គ្នា​ទិញ-លក់​ដី ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​បទុម​សាគរ​ជាង​ ៤០ ​ហិកតា​ជា​ព័ត៌មាន​ដែល​អាជ្ញាធរ​មូលដ្ឋាន​បាន​បដិសេធ​។ ...

វ៉ន ដារ៉ា
https://bit.ly/2lOvM7E

មន្ត្រី​អង្គការ​ ២ ​នឹង​ចូលទៅ​ពន្យល់​តាម​ការអញ្ជើញ​ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី

​មន្ត្រី​អង្គការ​លីកាដូ និង​មន្ត្រី​សមាគម​ធាងត្នោត​ នឹង​ចូលរួម​កិច្ចពិភាក្សា​ចង្អៀត​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ តាម​ការអញ្ជើញ​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ដើម្បី​ពន្យល់​ជុំវិញ​ការរកឃើញ​របស់​អង្គការ​ទាំង​ ២ ដែល​ថា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​បាន​ធ្វើឱ្យ​មាន​ការរំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​តាមរយៈ​បំណុល​។ ...

ខន សាវិ
https://bit.ly/2jTLD4g

​ប្រទេស​ជប៉ុន​សន្យា​ជួយ​ដល់​ការងារ​ដោះ​មីន​រហូត​ដល់​ឆ្នាំ​២០២៥

​កាលពី​ម្សិលមិញ​ អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន​ (JMAS)​បាន​សន្យា​បន្ត​ការ​គាំទ្រ​ដល់​សកម្មភាព​ដោះ​មីន​រហូត​ដល់​ឆ្នាំ​២០២៥​ ក្នុង​ពេល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​មាន​គោលបំណង​បោសសំអាត​មីន​ឱ្យ​អស់ពី​ប្រទេស​។​ លោក​ Nakano​ Masahito​ ទីប្រឹក្សាបច្ចេកទេស​របស់​អង្គការ​បាន​ថ្លែង​នៅ​ក្នុង ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50638519/japan-pledges-to-aid-demining-work-until-2025/

រដ្ឋ​នឹង​ចំណាយ​ ៤ ​លាន​ដុល្លារ​ លើ​គម្រោង​ផ្ដល់​ដី​ដល់​អ្នកក្រ​នៅ​ឃុំ​ដូង

រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៤ ​លាន​ដុល្លារ​អាមេរិក​ លើ​ «​គម្រោង​​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​ ២ (LASED II) ដល់​ពលរដ្ឋ​ក្រីក្រ​ជាង​ ៦០០ ​គ្រួសារ ​នៅ​ឃុំ​ដូង​ ​ស្រុក​ប្រាសាទបល្ល័ង្ក ខេត្ដ​កំពង់ធំ ខណៈ​មាន​ពលរដ្ឋ​ក្រីក្រ​ជាង​ ៥០០ ​គ្រួសារ​ហើយ ដែល​បាន​មក​ធ្វើ​កិច្ចសន្យា ...

វ៉ន ដារ៉ា
https://bit.ly/2ZkNwdX

អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​អាមេរិក​​បាន​ទម្លាក់​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស ​កម្ពុជា ​នា​សម័យ​សង្គ្រាម ​​កាល​ពី​ទសវត្សរ៍ ៧០​។ ...

ឃុត សុភចរិយា
https://bit.ly/2PeFBu2

តំណាង​ពលរដ្ឋ ​បដិសេធ​ការប្រកាស​ថា​ ដី​មាន​ទំនាស់​ដោះស្រាយ​រួច

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ ហេង ហ៊ុយ អ្រេហ្គីខ័លឈ័រគ្រុប នៅ​ខេត្ត​កោះកុង​បាន​បដិសេធ​ចំពោះ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​ថា ដី​ដែល​ពួកគាត់​តវ៉ា​ទាមទារ​រាប់រយ​ហិកតា​គឺ​ធ្លាប់​បាន​ដោះស្រាយ​រួចហើយ ប៉ុន្តែ​បាន​ស្នើឱ្យ​លោក ជាសុផារ៉ា ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ជាក់ស្ដែង​ដើម្បី​ដឹង ...

ខន សាវិ
https://bit.ly/33FGQ8C

ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន​ មាន​ជាង​ $១ ពាន់​លាន ​នៅ​ឆមាស​ទី​១

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន​សម្រេច​បាន​ជាង​ ១ ​ពាន់​លាន​ដុល្លារ​ នៅ​ឆមាស​ទី​១ ឆ្នាំ​ ២០១៩ កើនឡើង ១៦ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន Jetro​។ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​នៅ​ឆមាស​ទី​១ មាន ...

ហ៊ឹន ពិសី
https://bit.ly/2Z7YORI

តំណាង​អ្នក​មាន​ទំនាស់​ដី​នៅ​កោះកុង​ មក​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក

តំណាង​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន នៅ​ខេត្ត​កោះកុង​ជាង ១០ នាក់ កាល​ពី​ម្សិលមិញ​ បាន​មក​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ករណី​ជម្លោះ​ដីធ្លី ​បន្ទាប់​ពី​ពឹងពាក់​លើ​ស្ថាប័ន​រដ្ឋ​អស់​ពេល​ជិត​ ១០ ឆ្នាំ​មក​ហើយ តែ​នៅ​ពុំ ...

ឡុង គីមម៉ារីតា
https://bit.ly/2Hak4fq

ពលរដ្ឋ ២២ ក្រុម សុំ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ​២២ ​ក្រុម ​មក​ពី ​២ ក្រុង ​និង ​៣ ​ស្រុក ​នៅ​ខេត្ត​ព្រះសីហនុ​ បាន​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ជួយ​ដោះ​ស្រាយ​បញ្ហា​ និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​ ជា​អ្វី​ដែល​លោក ​គួច ចំរើន សន្យា​​ថា ​ជួយ​ដោះស្រាយ​ម្ដង ...

សុទ្ធ គឹមសឿន
https://bit.ly/2YPwoMV

រដ្ឋបាល​ខេត្ត​ដក​យក​ដី ​៩៩០ ​ហិកតា ពី​លោក សេង សុវណ្ណារ៉ា មក​ឲ្យ​រដ្ឋ​វិញ

រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​បាន​សម្រេច​ដក​ហូត​យក​ដី​ចំនួន​ ៩៩០​ ហិកតា ​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ប្រគល់​ឱ្យ​មន្ទីរ​បរិស្ថាន​គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​វិញ​ ក្រោយ​ពី​ដី​នេះ​ត្រូវ​បាន​លោក​ ​សេង ​សុវណ្ណារ៉ា ​អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​ធ្វើ​លិខិត ...

ខន សាវិ
https://bit.ly/2Z2MgHb

សមាជិក​ក្រុមប្រឹក្សា​ស្រុកនិង​ឃុំ ​២ នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​

សមត្ថកិច្ច​ខេត្ត​កំពត ​នឹង​បញ្ជូន​ជន​សង្ស័យ ២ នាក់​ ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ឈូក​ម្នាក់​ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​តាកែន​ម្នាក់ ​ទៅ​សាលា​ដំបូង​ខេត្ត​កំពត​នៅ​ថ្ងៃ​នេះ ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ នៅ​ថ្ងៃទី ​១៣ ខែ ​សីហា ដែល​ពាក់ព័ន្ធ​ក្លែងបន្លំ​ឯកសារ​ប្លង់​ដី​របស់​ពលរដ្ឋ​ រស់នៅ ...

សុទ្ធ គឹមសឿន
https://bit.ly/2YPqnjv

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

uWzw8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!