ពលរដ្ឋ ២២ ក្រុម សុំ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ​២២ ​ក្រុម ​មក​ពី ​២ ក្រុង ​និង ​៣ ​ស្រុក ​នៅ​ខេត្ត​ព្រះសីហនុ​ បាន​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ជួយ​ដោះ​ស្រាយ​បញ្ហា​ និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​ ជា​អ្វី​ដែល​លោក ​គួច ចំរើន សន្យា​​ថា ​ជួយ​ដោះស្រាយ​ម្ដង​មួយៗ​ខណៈ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ចាត់​វិធានការ​លើ​អ្នក​ចាក់​ដី​ចូល​សមុទ្រ​ និង​អ្នក​កាប់​បំផ្លាញ​ព្រៃ​កោងកាង​​។ លោក យូ វាសនា តំណាង​ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងហាវ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ពួក​លោក​បាន​ស្នើ​នៅ​ពេល​ជួប​លោក​អភិបាល​ខេត្ត​កាល​ពី​ថ្ងៃ ​១៣ ​សីហា​ ដើម្បី​ឲ្យ​លោក​ជួយ​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ចំនួន ២២ ​ក្រុម ​មក​ពី​ស្រុក​ស្ទឹងហាវ ស្រុក​ព្រៃនប់ ស្រុក​កំពង់សិលា ក្រុង​កោះរ៉ុង និង​ក្រុង​ព្រះសីហនុ ឲ្យ​បាន​ឆាប់ ព្រោះ​ទំនាស់​ទាំង​នេះ​បាន​អូស​បន្លាយ​ពេល​​យូរ​ឆ្នាំ​មក​ហើយ ដោយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខាតបង់​ពេល​វេលា និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ដើម្បី​មក​តវ៉ា​គ្រប់​ទីកន្លែង។ …

សុទ្ធ គឹមសឿន
https://bit.ly/2YPwoMV