រដ្ឋ​នឹង​ចំណាយ​ ៤ ​លាន​ដុល្លារ​ លើ​គម្រោង​ផ្ដល់​ដី​ដល់​អ្នកក្រ​នៅ​ឃុំ​ដូង

រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៤ ​លាន​ដុល្លារ​អាមេរិក​ លើ​ «​គម្រោង​​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​ ២ (LASED II) ដល់​ពលរដ្ឋ​ក្រីក្រ​ជាង​ ៦០០ ​គ្រួសារ ​នៅ​ឃុំ​ដូង​ ​ស្រុក​ប្រាសាទបល្ល័ង្ក ខេត្ដ​កំពង់ធំ ខណៈ​មាន​ពលរដ្ឋ​ក្រីក្រ​ជាង​ ៥០០ ​គ្រួសារ​ហើយ ដែល​បាន​មក​ធ្វើ​កិច្ចសន្យា​ទទួល​យក​ដី​នៅក្នុង​ឆ្នាំនេះ​។ លោក សុខ លូ អភិបាលខេត្ដ​កំពង់ធំ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា គម្រោង LASED II (Land Allocation for Social and Economic Development Project Phase II) ​នេះ ជា​គម្រោង​ថ្នាក់ជាតិ​ដោយ​ទទួល​បាន​កម្ចី​ពី​ធនាគារពិភពលោក​ និង​ក្រុម​ការងារ​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល​បាន​និង​កំពុង​អនុវត្ដ​គម្រោង​នេះ​ទៅ​តាម​ខេត្ត​គោលដៅ​ដែល​មាន​ពលរដ្ឋ​ក្រីក្រ ដូចជា​នៅ​ឃុំ​ដូង ស្រុក​ប្រាសាទបល្ល័ង្ក ខេត្ដ​កំពង់ធំ​នេះ​ជាដើម​។ ...

វ៉ន ដារ៉ា
https://bit.ly/2ZkNwdX