​ប្រទេស​ជប៉ុន​សន្យា​ជួយ​ដល់​ការងារ​ដោះ​មីន​រហូត​ដល់​ឆ្នាំ​២០២៥

​កាលពី​ម្សិលមិញ​ អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន​ (JMAS)​បាន​សន្យា​បន្ត​ការ​គាំទ្រ​ដល់​សកម្មភាព​ដោះ​មីន​រហូត​ដល់​ឆ្នាំ​២០២៥​ ក្នុង​ពេល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​មាន​គោលបំណង​បោសសំអាត​មីន​ឱ្យ​អស់ពី​ប្រទេស​។​ លោក​ Nakano​ Masahito​ ទីប្រឹក្សាបច្ចេកទេស​របស់​អង្គការ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​ស្ថានទូត​ជប៉ុន​ថា​ JMAS​ នឹង​ខិតខំ​ជួយ​ក្នុង​ការ​បោសសំអាត​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​រហូត​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​សំរេច​គោលដៅ​របស់​ខ្លួន​។​ លោក​បាន​មាន​ប្រសាសន៍​ថា​ “​គោលដៅ​របស់​យើង​គឺ​ជួយ​ប្រទេស​កម្ពុជា​រហូត​ដល់​វា​គ្មាន​មីន​ ពីព្រោះ​យើង​ចង់​ឃើញ​ប្រជាជន​កម្ពុជា​រីករាយ​នៅ​ពេល​ដែល​យើង​ចាកចេញ​”​។​ …​

ឃី សុវុទ្ធី
https://www.khmertimeskh.com/50638519/japan-pledges-to-aid-demining-work-until-2025/