គ្រោះរាំងស្ងួត
ចំការដំណាំដំឡូងមីនៅខេត្តសៀមរាប, ប្រទេសកម្ពុជា. រូបថត ដោយ CIAT, ថតនៅថ្ងៃទី ០៩ ធ្នូ ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-NC-SA 2.0គ្រោះរាំងស្ងួតដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមក គឺជាគ្រោះនៃកង្វះទឹកដែលជាទូទៅបណ្តាលមកពី៖រដូវវស្សាមានភាពយឺតយ៉ាវ (ជាធម្មតាចាប់ផ្តើមពីខែឧសភា ឬមិថុនា ដល់ខែតុលា ហើយនាំមកនូវទឹកភ្លៀងប្រមាណ ៨០ភាគរយនៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំ)រដូវវស្សាមានរយៈពេលខ្លី ឬមានភាពមិនប្រក្រតីភ្លៀងធ្លាក់តិចជាងកម្រឹតមធ្យមកូនរដូវប្រាំងមានរយៈពេល ៣ សប្តាហ៍ ឬច្រើនជាងនេះក្នុងអំឡុងនៃរដូវវស្សា។ កូនរដូវប្រាំងជាទូទៅកើតឡើងនៅក្នុងខែសីហា។គ្រោះរាំងស្ងួត ផ្តល់ផលប៉ះពាល់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដល់ប្រជាជនកម្ពុជា ដោយសារប្រជាជនភាគច្រើនរស់នៅតាមទីជនបទ និងពឹងផ្អែកយ៉ាងខ្លាំងលើរបរកសិកម្ម។ សុវត្ថិភាពទឹក ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយសុវត្ថិភាពស្បៀងអាហារ។ ភាពងាយរងគ្រោះនៃសហគមជាច្រើននៅទីជនបទ ជាមួយនឹងភាពធន់កម្រិតទាប និងធនធាននៅមានកម្រិតផងនោះ វាសរបញ្ជាក់ថា គ្រោះរាំងស្ងួតអាចត្រូវការការចំណាយច្រើន។គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានប៉ះទង្គិចដល់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ គ្រោះរាំងស្ងួត ជាញឹកញាប់ប្រែប្រួលពីខេត្តមួយទៅខេត្តមួយ ជាមួយគ្នានេះដែរ ខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេមាន ខេត្តកំពង់ស្ពឺ តាកែវ និងបាត់ដំបង។ នៅកម្រិតថ្នាក់ជាតិ ក្នុងសតវត្សនេះមានគ្រោះរាំងស្ងួតបានកើតឡើងច្រើនដូចជានៅក្នុងឆ្នាំ ...
គោលនយោបាយ និងការគ្រប់គ្រងទឹក
នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។54ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។55ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ56 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។57យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/ ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...
តំបន់សមុទ្រ និងឆ្នេរ
បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖ខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតខេត្តកែបសិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ88 និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។89ឆ្នេរសមុទ្រព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាពដោយ Axel Drainville បានបង្ហោះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១១។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.បញ្ហានានាដែលទាក់ទងនឹងជីវសាស្ត្រ គឺត្រូវបានយកចិត្តទុកដាក់ជាពិសេសសម្រាប់សង្គមស៊ីវិល ហើយវាក៏ជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ ការស្រាវជ្រាវថ្មីៗ ...
ការនាំចេញ/នីហរណ
នាយករដ្ឋមន្រ្តីនៃកម្ពុជាលោក ហ៊ុន សែន និងរដ្ឋមន្រ្តីកម្ពុជាដទៃទៀតបានចូលរួមក្នុងកម្មវិធីជំនួយសម្រាប់ការធ្វើពាណិជ្ជកម្មសកលឆ្នាំ ២០១៩។ រូបភាព ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO), ថតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ក្រោមអាជ្ញាបណ្ណ CC BY-SA 2.0។បន្ទាប់ពីដំណើរការសេដ្ឋកិច្ចរឹងមាំអស់រយៈពេលពីរទសវត្សរ៍ ប្រទេសកម្ពុជាបានផ្លាស់ប្តូរទៅជាក្រុមប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ហើយបានកំណត់ទិសដៅនៃការឈានទៅក្លាយជាក្រុមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ...
សមភាពយេនឌ័រ និងទិវាទិន្នន័យបើកទូលាយឆ្នាំ២០២០
ប្រធានបទសម្រាប់ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០២០ “ការអភិវឌ្ឍដោយស្មើភាពគ្នា” គឺស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល(SDGs)។ ដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល ទី៥ ផ្តោតលើ សមភាពយេនឌ័រ និង ដើម្បីអបអរសាទរទិវាសិទ្ធិ ...
សិក្ខាសាលាជីអាយអេស លើកទី២របស់អូឌីស៊ី៖ ការប្រមូលទិន្នន័យ និងកម្មវិធីជីអាយអេស
នៅក្នុងប្លក់មុន យើងរៀបរាប់នៅក្នុងស៊េរីប្លក់អំពីសកម្មភាព និងលទ្ធផលជោគជ័យរបស់សិក្ខាកាមចំនួន ២៤ នាក់ ដែលបានចូលរួម និងទទួលបានវិញ្ញាបនបត្រ នៅក្នុងសិក្ខាសាលាចំនួន បី ថ្ងៃ។ បន្ទាប់ពីបានបង្ហាត់ពីមូលដ្ឋានគ្រឹះនៃប្រព័ន្ធព័ត៌មាន ...
សិក្ខាសាលារួមសម្រាប់អ្នកសារព័ត៌មានប្រជាពលរដ្ឋស្តីពី “ការសេរសេរព័ត៌មាន ពីសេវាសាធារណៈ”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានសហការគ្នារៀបចំសិក្ខាសាលាមួយ ដែលមានរយៈពេល ២ ថ្ងៃ នៅខេត្តសៀមរាប។ នៅថ្ងៃទី ២៨ ខែកុម្ភៈ និងថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៨ សិក្ខាកាមដែលជាអ្នកសារព័ត៌មានប្រជាពលរដ្ឋ ...
គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្ម
វិស័យកសិកម្មនៅកម្ពុជាបានស្រូបយកកម្លាំងពលកម្មប្រមាណ ៥៦ភាគរយក្នុងឆ្នាំ២០១០។ វិសាលភាពនៃវិស័យមួយ សំដៅលើគោលនយោបាយដែលត្រូវបានបង្កើតឡើងមានឥទ្ធិពលដ៏គួរឱ្យកត់សម្គាល់ដល់ប្រទេសទាំងមូល។ គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្មត្រូវបានស្ថិតក្រោមបន្ទុករបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។ ក្រសួងទទួលបន្ទុកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធនិងស្ថាប័នរដ្ឋនានា ដែលក្នុងនោះ វិស័យកសិកម្មមានការប្រទាក់អាស្រ័យជាមួយវិស័យផ្សេងៗទៀតរួមមាន វិស័យឧស្សាហកម្ម ដឹកជញ្ជូននិងពាណិជ្ជកម្ម ។ គោលនយោបាយត្រូវបានផ្តោតទៅលើការបង្កើនជំនាញនិងចំណេះដឹងពាក់ព័ន្ធ, ផលិតកម្ម, ពិពិធកម្ម, សមត្ថភាពក្នុងការកែច្នៃ, ការស្តុកទុក, ការចែកចាយ និងការស្វែងរកទីផ្សារ។ ...
ទិវាយុវជនពិភពលោក ឆ្នាំ២០២០
នៅក្រោមប្រធានបទ “ការចូលរួមរបស់យុវជនក្នុងសកម្មភាពសកល” ទិវាយុវជនពិភពលោក ឆ្នាំ២០២០ នេះ ផ្តោតទៅលើការចូលរួម និងតំណាងភាពរបស់យុវជនក្នុងកិច្ចការសាធារណៈនៅថ្នាក់កម្រិតក្នុងស្រុក និងពិភពលោក។ ទិវាយុវជនអន្តរជាតិ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៩ នៅពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានយល់ព្រម និងទទួលស្គាល់ទៅលើអនុសាសន៍ ...
សិក្ខាសាលាពីចម្ងាយស្តីពី ទម្រង់គំរូផែនការសកម្មភាព និងផែនការថវិកាថ្នាក់ឃុំ និងស្រុកដល់មន្ត្រីរដ្ឋបាលស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ
ដោយមានកិច្ចសហការជាមួយអង្គការស្តារកម្ពុជា អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំ និងសម្របសម្រួលសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី ទម្រង់គំរូផែនការសកម្មភាព និងផែនការថវិកាថ្នាក់ឃុំ និងស្រុកដល់មន្ត្រីនៅរដ្ឋបាលស្រុកអូរជ្រៅ ...
ថវិកាសាលាបឋមសិក្សា
ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (I-SAF) មានគោលបំណងផ្តល់អំណាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្កើនការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងអ្នកផ្តល់សេវាកម្មក្នុងស្រុក និងប្រជាពលរដ្ឋ។152 គម្រោងនេះត្រូវបានអនុវត្តក្រោមសមាសភាគសំខាន់ៗចំនួន ៤ គឺ៖ការទទួលបានព័ត៌មាននានា និងព័ត៌មានថវិកាការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋការសម្របសម្រួល និងការពង្រឹងសមត្ថភាព និង ការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។153សមាសភាគទាំងបួននេះគឺជាគន្លឹះដើម្បីធានានូវវិមជ្ឈការកាន់តែប្រសើរ គណនេយ្យភាពសង្គម និងតម្លាភាពនៅក្នុងសេវាកម្មសាធារណៈ។154 សហការជាមួយក្រសួងពាក់ព័ន្ធសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ជាច្រើន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ទទួលខុសត្រូវចំពោះការអនុវត្តគម្រោងនេះ។ អ្នកផ្តល់សេវានៅថ្នាក់មូលដ្ឋានចំនួនបីត្រូវបានអនុវត្តក្រោមគម្រោងរួមមាន៖ សាលាបឋមសិក្សា មណ្ឌលសុខភាពបឋម និងរដ្ឋបាលឃុំ-សង្កាត់។155កុមារីម្នាក់កំពុងគូររូបលើក្តាឈ្នួនរបស់គាត់។ រូបថតដោយ Global Partnership for Education។ ថតនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ការទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា គឺជាធាតុសំខាន់នៃលទ្ធិប្រជាធិបតេយ្យដែលអាចនាំឱ្យមានអភិបាលកិច្ចល្អប្រសើរ និងគណនេយ្យភាពសង្គមប្រកបដោយប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន។156 ចំណុចសំខាន់នៃព័ត៌មានសម្រាប់គម្រោងក្របខ័ណ្ឌគណនេយ្យភាពសង្គម គឺគោលនយោបាយ ស្តង់ដារ ថវិកា ...
វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពីការប្រើប្រាស់ផែនទី និងព័ត៌មានគ្រប់គ្រងធនធានជលផលរបស់អូឌីស៊ី
នៅថ្ងៃទី ១៩-២០ ខែកក្កដា ឆ្នាំ ២០២២ អូឌីស៊ីបានសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា (CWDCC) រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការទទួលបានទិន្នន័យ និងព័ត៌មាននៅលើគេហទំព័រ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)ទៅកាន់សហគមន៍ ...
ពិធីសម្ពោធកម្មវិធីបណ្ណាល័យអ្នកប្រយុទ្ធនៅខេត្តព្រះវិហារ
នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បើកទូលាយគំនិតផ្តួចផ្តើមការអភិវឌ្ឍបណ្ណាល័យរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានបើកដំណើរការជាផ្លូវការបណ្ណាល័យអ្នកប្រយុទ្ធនៅខេត្តព្រះវិហារ។ បណ្ណាល័យមានទីតាំងនៅភូមិហ្មសែតនេះ បានប្រើពេល ៥ឆ្នាំសម្រាប់ការ ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ចូលរួមសិក្ខាសាលារបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារសម្រាប់គ្រប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ដំណាក់កាលទី២)
រូបភាពពីទំព័រ facebook របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣។ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ក្នុងគោលបំណងផ្តល់ការកសាងសមត្ថភាពដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិមកពីគ្រប់មន្ទីរតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។តាម ...
“ទាំងអស់គ្នាស័កិ្តសមនឹងទទួលបានការតភ្ជាប់ និងបង្កើនថាមពលអ៊ីនធឺណិតជាអតិបរមា” បទពិសោធន៍របស់ខ្ញុំនៅឯវេទិកាផ្លាស់ប្តូរបណ្តាញសហគមន៍លើកទី៧ អាស៊ីប៉ាស៊ីហ្វិក ២០២៣
ថ្មីៗនេះ ខ្ញុំមានឱកាសចូលរួមវេទិកាផ្លាស់ប្តូរបណ្តាញសហគមន៍អាស៊ីប៉ាស៊ីហ្វិកលើកទី៧ ឆ្នាំ ២០២៣ ដែលជាសន្និសីទមួយដែលប្រមូលផ្តុំអ្នកជំនាញ អ្នកអនុវត្ត និងអ្នកតស៊ូមតិនៃបណ្តាញសហគមន៍មកពីទូទាំងតំបន់ និងលើសពីនេះ ...
សិក្ខាសាលាស្តីអំពី គេហទំព័រអូឌីស៊ី និងព័ត៌មានសេវាសាធារណៈ
នៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅការិយាល័យអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) រាជធានីភ្នំពេញ ក្រុមការងារអូឌីស៊ី បានរៀបចំសិក្ខាសាលាស្តីពី “គេហទំព័រអូឌីស៊ី និងការទទួលបានព័ត៌មានអំពីសេវាសាធារណៈ” ដែលសិក្ខាសាលា ...
សន្និសីទជាតិទិន្នន័យបើកទូលាយបានបញ្ចប់៖ ការត្រួសត្រាយផ្លូវសម្រាប់អនាគតដែលមានបរិយាបន្ន
សន្និសីទជាតិទិន្នន័យបើកទូលាយនៅកម្ពុជាបានបញ្ចប់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោតលើការពង្រីកបណ្តាញទិន្នន័យបើកទូលាយ ជំរុញកិច្ចសហការ និងការជំរុញលទ្ធភាពប្រើប្រាស់ទិន្នន័យរបស់រដ្ឋាភិបាលសម្រាប់សេវាសាធារណៈ ការអប់រំ និងការអភិវឌ្ឍប្រកបដោយ ...
សិក្ខាសាលាជីអាយអេស វគ្គ ៣ របស់អូឌីស៊ី៖ ការប្រើប្រាស់កម្មវិធីជីអាយអេស នៅក្នុងវិស័យរៀបចំដែនដី និងអប់រំ
នៅក្នុងសិក្ខាសាលាជីអាយអេសលើកទី២ របស់អូឌីស៊ីទទួលបានអ្នកចូលរួមចំនួន ២១ នាក់ ដែលទទួលបានជោគជ័យក្នុងសិក្ខាសាលារយៈពេល ៣ ថ្ងៃ ដោយផ្តោតលើប្រធានបទ «ការប្រមូលទិន្នន័យ និងកម្មវិធីជីអាយអេស»។ វគ្គ ៣ ...
កញ្ចប់ព័ត៌មានសហគ្រាសធុនតូច និងមធ្យម
សនិទាន ក្នុងឆ្នាំ ២០១៨ ចំនួនសហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីសរុបមានចំនួន ១៥៥,៧៤៥ ។ ជាង ៩០ ភាគរយនៃក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាគឺជាសហគ្រាសធុនតូច និងមធ្យម។ ទោះបីជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចសង្គម ...