តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

88 Topicsរកឃើញសម្រាប់ "direct seo【telegram∶@dremf】TUTU"

ព្រៃការពារ

ជាទូទៅ តំបន់ព្រៃការពារ ត្រូវបានបង្កើតឡើងនៅក្រោមអនុក្រឹត្យដាច់ដោយឡែក សម្រាប់គោលបំណងនៃការការពារជីវៈចម្រុះ និងការអភិរក្ស។ តំបន់ព្រៃការពារទាំងនេះ គឺជាជម្រកសម្រាប់ប្រភេទសត្វជិតផុតពូជ ឬ រងការគំរាមកំហែងជាច្រើន។ ឧទាហរណ៍ តំបន់ព្រៃការពារមណ្ឌលគិរី គឺជាជម្រកសម្រាប់ ប្រភេទគោព្រៃចំនួន៣ប្រភេទ ប្រភេទឆ្មាដូចជាខ្លា និងខ្លារខិន ខ្លាឃ្មុំ និងសត្វបក្សីនានា។ ...

គ្រោះមហន្តរាយ

គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។22 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។23ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។24 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។25ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...

ទេសចរណ៍

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់​សក្ដានុពល​នៃ​ឧស្សាហកម្ម​ទេសចរណ៍​ថា​ជា​ប្រភព​នៃ​កំណើនសេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​ រួម​មានការ​បង្កើត​ការងារ​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។​ វិស័យ​ទេសចរណ៍​ទាំង​ក្នុង​និង​ក្រៅប្រទេស​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សសរស្តម្ភ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ ...

ឧស្សាហកម្មនិស្សារណកម្ម

ឧស្សាហកម្ម​និស្សា​រណកម្ម​ រួម​មាន​វិស័យ​រុករក​រ៉ែ​ និង​រ៉ែ​ ការ​រុករក​ឧស្ម័ន​ធម្មជាតិ​ និង​ប្រេង​ រោងចក្រ​ចម្រាញ់​ប្រេង​ និង​ការ​ទាញ​យក​ថ្ម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់​ ដូច​ជា​ខ្សាច់​ ថ្ម​ និង​ក្រួស​។​ ធនធាន​និស្សា​រណកម្ម​របស់​ប្រទេស​កម្ពុជា​បាន​បាត់បង់​យ៉ាង ...

គ្រោះរាំងស្ងួត

ចំការដំណាំដំឡូងមីនៅខេត្តសៀមរាប, ប្រទេសកម្ពុជា. រូបថត ដោយ CIAT, ថតនៅថ្ងៃទី ០៩ ធ្នូ ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-NC-SA 2.0គ្រោះរាំងស្ងួតដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមក គឺជាគ្រោះនៃកង្វះទឹកដែលជាទូទៅបណ្តាលមកពី៖រដូវវស្សាមានភាពយឺតយ៉ាវ (ជាធម្មតាចាប់ផ្តើមពីខែឧសភា ឬមិថុនា ដល់ខែតុលា ហើយនាំមកនូវទឹកភ្លៀងប្រមាណ ៨០ភាគរយនៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំ)រដូវវស្សាមានរយៈពេលខ្លី ឬមានភាពមិនប្រក្រតីភ្លៀងធ្លាក់តិចជាងកម្រឹតមធ្យមកូនរដូវប្រាំងមានរយៈពេល ៣ សប្តាហ៍ ឬច្រើនជាងនេះក្នុងអំឡុងនៃរដូវវស្សា។ កូនរដូវប្រាំងជាទូទៅកើតឡើងនៅក្នុងខែសីហា។គ្រោះរាំងស្ងួត ផ្តល់ផលប៉ះពាល់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដល់ប្រជាជនកម្ពុជា ដោយសារប្រជាជនភាគច្រើនរស់នៅតាមទីជនបទ និងពឹងផ្អែកយ៉ាងខ្លាំងលើរបរកសិកម្ម។ សុវត្ថិភាពទឹក ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយសុវត្ថិភាពស្បៀងអាហារ។ ភាពងាយរងគ្រោះនៃសហគមជាច្រើននៅទីជនបទ ជាមួយនឹងភាពធន់កម្រិតទាប និងធនធាននៅមានកម្រិតផងនោះ វាសរបញ្ជាក់ថា គ្រោះរាំងស្ងួតអាចត្រូវការការចំណាយច្រើន។គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានប៉ះទង្គិចដល់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ គ្រោះរាំងស្ងួត ជាញឹកញាប់ប្រែប្រួលពីខេត្តមួយទៅខេត្តមួយ ជាមួយគ្នានេះដែរ ខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេមាន ខេត្តកំពង់ស្ពឺ តាកែវ និងបាត់ដំបង។ នៅកម្រិតថ្នាក់ជាតិ ក្នុងសតវត្សនេះមានគ្រោះរាំងស្ងួតបានកើតឡើងច្រើនដូចជានៅក្នុងឆ្នាំ ...

​ធនធាន​ទឹក​

(English) Geographically, Cambodia is rich in rivers and water bodies. These water resources play an important role in economic and social development, particularly in agriculture, industry, environmental protection and tourism sectors. ...

គោលដៅទី១៤ ជីវិតក្រោមទឹក
sdg-14

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៤​ គឺ​សំដៅលើ​អន្តរ​​អំពើ​​រវាង​មនុស្ស​ ជាមួយនឹង​មហាសមុទ្រ​។​ ជា​ពិសេស​ វា​មាន​គោលបំណង​​ដើម្បី​អភិរក្ស​ និង​គ្រប់​គ្រង​​​ការ​ប្រើ​ប្រាស់​​នៃ​​មហាសមុទ្រ​ សមុទ្រ​ និង​ធនធានសមុទ្រ​​​ សម្រាប់​ការ​អភិវឌ្ឍ ...

គោលនយោបាយ និងការគ្រប់គ្រងវិស័យសុខាភិបាល

ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​ដែល​ផ្តល់​លទ្ធភាព​ទទួល​បាន​សេវាកម្ម​ស្មើភាព​គ្នា​មាន​សារៈសំខាន់​ណាស់​ដើម្បី​ធានា​បាន​នូវ​សុខុមាលភាព​របស់​ប្រជាជន​ក្នុង​ប្រទេស​មួយ​។​ ទាំង​ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ខិតខំ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​សុខាភិបាល​របស់​ពួក ...

គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១១​ ស្តី​ពី​ការ​ “​ធ្វើ​ឱ្យ​ទីក្រុង​ និង​ទីកន្លែង​តាំងទី​លំនៅ​ថ្មី​សម្រាប់​ប្រជាជន​ មាន​លក្ខណៈ​ បរិ​យា​ប័ន្ន​ សុវត្ថិភាព​ ធន់​ និង​មាន​ចីរភាព​”​ មាន​គោលបំណង​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​លំនៅ​ដ្ឋា​ន​ ការ​ដឹក​ជញ្ជូន​ កន្លែង​សាធារណៈ ...

ទន្លេ និងបឹង

រូបចាងឆ្លុះនៃបឹងទន្លេសាប។ រូបភាពដោយ Mariusz Kluzniak។ បង្ហោះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។370 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ...

ផ្សារមូលបត្រ (ផ្សារភាគហ៊ុន)

ចាប់ផ្ដើម​ពី​ឆ្នាំ​ ២០០១​ មក​ កិច្ច​ដំណើរការ​បាន​ចាប់ផ្តើម​លើ​ការ​ជំរុញ​ការ​បង្កើត​ផ្សារភាគហ៊ុន​កម្ពុជា​ (CSE​ ឬ​ ​CSX)​ ដើម្បី​ជា​មធ្យោបាយ​គាំទ្រ​ទៅ​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា​។​ ទីផ្សារ​ភាគហ៊ុន​បាន​ជួយ​សម្រួល​ទៅ​ដល់​ដំណើរការ​ទិញ​ និង ...

វិវាទព្រហ្មទណ្ឌ

វិវាទ​ព្រហ្មទណ្ឌ សំដៅ​ទៅលើប្រព័ន្ធនីតិវិធីតុលាការដែលធ្វើឡើងនៅចំពោះមុខតុលាការព្រហ្មទណ្ឌដើម្បីដោះស្រាយការចោទប្រកាន់ ដែលធ្វើឡើងប្រឆាំងនឹងបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ ដូចមានចែងនៅក្នុងច្បាប់ “គោលបំណងនៃសកម្មភាពព្រហ្មទណ្ឌគឺដើម្បីពិនិត្យមើលវត្តមាននៃបទល្មើស ក្នុងគោលដៅបង្ហាញពីកំហុសឆ្គងរបស់ជនល្មើស និងផ្តន្ទាទោសជននោះទៅតាមផ្លូវច្បាប់”។464នៅក្នុងប្រទេសកម្ពុជា ការបង្កើតក្របខ័ណ្ឌច្បាប់ព្រហ្មទណ្ឌដែលយោងទៅតាមស្តង់ដារអន្តរជាតិគឺជាការអភិវឌ្ឍថ្មីមួយរបស់ប្រទេស។465 រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ចែងអំពីការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចដែលបានធានានៅស្ថាប័នសិទ្ធិមនុស្សអន្តរជាតិដែលពាក់ព័ន្ធផ្សេងៗ។466ក្រប​សៀវភៅ​ក្រម​នីតិ​វិធី​ព្រ​ហ្ម​ទណ្ឌ និងក្រមព្រហ្មទណ្ឌ​​នៃ​ព្រះរាជាណាចក្រកម្ពុជា​។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ​ (ODC)។​ ក្រោមអាជ្ញាបណ្ណ ​CC BY-SA 4.0។ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដោយរដ្ឋសភាក្នុងឆ្នាំ២០០៧ នៅឆ្នាំ ២០១០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័ត។467 ឯកសារទាំងពីរនេះ គឺជាក្របខ័ណ្ឌច្បាប់នៃក្រមព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។ ច្បាប់នេះបានកំណត់ចេញជាបញ្ជីនៃបទល្មើសរបស់ព្រហ្មទណ្ឌ។ ភាគច្រើននៃបទល្មើសទាំងនេះ និងលក្ខខណ្ឌផ្សេងៗដែលត្រូវបង្គ្រប់ ត្រូវបានរកឃើញនៅក្នុងក្រមព្រហ្មទណ្ឌ។ តាមលក្ខណៈបច្ចេកទេស បុគ្គលម្នាក់អាចត្រូវបានផ្តន្ទាទោស ប្រសិនបើធាតុទាំងអស់នៃនិយមន័យនៃបទល្មើសត្រូវបានប្រព្រឹត្តិ។468បណ្ដុំ​វីដេអូ​ពន្យល់​​​ចំនួន​ ០៨ នៃ​ “កម្មវិធី​ផ្សព្វ​ផ្សាយ​ច្បាប់​” ដែល​ផលិត​ដោយ​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​ព័ត៌មាន​៖ ក្រម​ព្រហ្ម​ទណ្ឌ​ ២០១០ បណ្ដុំ​វីដេអូ​ពន្យល់​​ចំនួន​ ...

ល្ហុងខ្វង

ល្ហុងខ្វង​ភាគច្រើន​ត្រូវ​បាន​ដាំ​ដុះ​នៅ​តំបន់​ភ្នំ​នៃ​ភាគ​ខាងជើង​ និង​ភាគ​កណ្តាល​ នៃ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​មិន​ត្រូវ​បាន​កំណត់​ចំពោះ​តំបន់​ដាំ​ដុះ​នោះ​ទេ​។​ វា​អាច​រកបាន​នៅ​ខេត្តបាត់ដំបង​ ពោធិ៍សាត់​ កំពង់ស្ពឺ​ ព្រះ​សីហ​នុ​ កណ្តាល​ ព្រៃវែង​ កំពត​ កែប​ សៀមរាប ...

ការឃ្លាំមើលតុលាការ

​ការ​គោរព​សម្រាប់​គុណ​តម្លៃ​ខ្ពស់​ គឺជា​គន្លឹះ​នៃ​ភាព​ជឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តុលាការ​។​552​ គុណ​តម្លៃ​អន្តរជាតិ​ដែល​ត្រូវ​បាន​ទទួលស្គាល់​សម្រាប់​ចៅក្រម​ទាំងអស់​ រួម​មាន​ ភាព​ឯករាជ្យ​ និង​ភាព​មិន​លំអៀង​ ភាព​ស្មោះត្រង់​ សមភាព​នៃ​ការ​ឱ្យ​តម្លៃ ...

ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៩៦​ តាម​រយៈ​ច្បាប់​ស្តី​ពី​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ធនាគារជាតិ​កម្ពុជា​។​593 ធនាគារជាតិ​នៃ​កម្ពុជា​គឺជា​ធនាគារកណ្តាល​របស់​ប្រទេស​ ដែល​មាន​បេសកកម្ម​ចម្បង​សម្រាប់​កំណត់​ និង​ដឹកនាំ​គោលនយោបាយ​រូបិយ​វត្ថុ​ដើម្បី​រក្សា ...

ជំនួយពីប្រទេសអូស្ត្រាលី

នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី ឯកឧត្តម អេនសូនី អាល់បូនីស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាត្រីសមោសរជូនប្រមុខរដ្ឋ/រដ្ឋាភិបាល/ប្រតិភូអាស៊ាន ប្រមុខរដ្ឋ/រដ្ឋាភិបាល/ប្រតិភូនៃប្រទេសដៃគូសន្ទនាអាស៊ាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាព ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។កម្ពុជា​ និង​អូស្ត្រាលី​បាន​បង្កើត​ទំនាក់ទំនង​ការទូត​របស់​ពួក​គេ​នៅ​ឆ្នាំ​១៩៥២​។​ ទំនាក់ទំនង​ទ្វេភាគី​នេះ​អនុញ្ញាត​ឱ្យ​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ និង​ការ​កែ​លម្អ​ដោយ​ការ​ចូលរួម​ក្នុង​បញ្ហា​ទ្វេភាគី​ បញ្ហា​តំបន់​ និង​បញ្ហា​យុទ្ធសាស្ត្រ​។​624​ ប្រទេស​ទាំង​ពីរ​បាន​ធ្វើការ ...

កសិកម្ម​ និង​ ការ​នេ​សាទ​

កសិករកំពុងធ្វើការនៅវាលស្រែ ខេត្តកណ្តាល នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ ILO/ ខឹម សុវណ្ណារ៉ា, ១២ កក្កដា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0វិស័យ​កសិកម្ម​ នៅ​តែ​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​​ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ​ វិស័យ​នេះ​ផ្ដល់​នូវ​ជីវភាព​រស់នៅ​ដល់​ប្រជាជន​ក្នុង​ទំហំ​សមាមាត្រ​តូច​ជាង​ពី​ពេល​អតីតកាល​។​ ការ​សិក្សា​មួយ​ពី​ក្រសួងកសិកម្ម​ ដែល​បាន​ចេញផ្សាយ ...

ការបណ្តុះបណ្តាលវិជ្ជាជីវៈ

បើ​តាម​និយម​ន័យ​ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សំដៅលើ​កម្មវិធី​សិក្សា​ដែល​អាច​ឱ្យ​មនុស្ស​ទទួល​បាន​នូវ​ជំនាញ​ដែល​អាច​ផ្ទេរ​បាន​ និង​អភិវឌ្ឍន៍​ខ្ពស់​។​ កម្មវិធី​នេះ​ថែម​ទាំង​ផ្តល់​ឱ្យ​មនុស្ស​នូវ​ជំនាញ​បច្ចេកទេស​ចាំបាច់​សម្រាប់​អាជីព​ដែល​ពួក​គេ​ចង់បាន​ផង​ដែរ ...

ការគាំទ្រកិច្ចការពារព្រៃឈើ

ប្រទេស​កម្ពុជា​កំពុង​ព្យាយាម​ការពារ​ព្រៃឈើ​របស់​ខ្លួន​ ខណៈ​ពេល​ដែល​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​ ដោយសារ​ប្រជាជន​ជា​ច្រើន​ប្រកប​របរ​ចិញ្ចឹមជីវិត​តាម​រយៈ​ការ​ធ្វើស្រែ​ចម្ការ​ ការ​ទន្ទ្រាន​ដី​ និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​អាច​នាំ​ឱ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​។​ ស្ទើរតែ​ ៨០%​ នៃ ...

អង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកផ្នែកកិច្ចការពារព្រៃឈើ

កិច្ចការ​ពារ​ព្រៃឈើ​​នៅ​កម្ពុជា​ គឺ​ស្ថិត​នៅ​ក្រោម​ការ​ទទួលខុសត្រូវ​សំខាន់​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​និង​ នេសាទ ​និង​ក្រសួងបរិស្ថាន​។​ យ៉ាង​ណាមិញ​​ មាន​​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​​ដែល​​កំពុងធ្វើការ​នៅ​ក្នុង​ផ្នែក​នេះ​​ ​ដែល​ក្នុងនោះ​​មាន ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5Cnxt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!