កម្ពុជា និងអូស្ត្រាលីបានបង្កើតទំនាក់ទំនងការទូតរបស់ពួកគេនៅឆ្នាំ១៩៥២។ ទំនាក់ទំនងទ្វេភាគីនេះអនុញ្ញាតឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ និងការកែលម្អដោយការចូលរួមក្នុងបញ្ហាទ្វេភាគី បញ្ហាតំបន់ និងបញ្ហាយុទ្ធសាស្ត្រ។1 ប្រទេសទាំងពីរបានធ្វើការយ៉ាងជិតស្និទ្ធលើវិស័យការពារជាតិនិងសន្តិសុខ ប្រជាជន និងប្រជាជន ហើយពាណិជ្ជកម្មនិងការវិនិយោគ។2 ពួកគេក៏បានសហការក្នុងវេទិកាតំបន់ និងពិភពលោកជាច្រើន រួមទាំងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។3
កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងជំនួយនៅប្រទេសកម្ពុជា
កម្មវិធីជំនួយរបស់អូស្ត្រាលីមានគោលបំណងសម្រាប់ភាពរុងរឿងនៅក្នុងកម្ពុជា និងកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់។ ប្រទេសអូស្ត្រាលីបានសម្តែងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍របស់កម្ពុជាដោយការអនុវត្តគោលនយោបាយបរទេស ពាណិជ្ជកម្ម និងជំនួយតាមរយៈ ផែនការវិនិយោគលើជំនួយសម្រាប់ឆ្នាំ២០១៥-២០១៨។ ការវិនិយោគបានផ្តោតលើគោលដៅចំនួនបី៖ (១) ការកែលម្អលទ្ធភាពទទួលបាននិងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ (២) ការបង្កើនផលិតភាពកសិកម្ម និង (៣) ការកែលម្អសុខភាព និងការអប់រំ។4
យោងតាម លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី ១ រវាងកម្ពុជានិងអូស្ត្រាលី នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៩ អូស្ត្រាលីនឹងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍន៍នៅកម្ពុជា តាមរយៈ ផែនការវិនិយោគលើជំនួយសម្រាប់ឆ្នាំ២០២០-២០២៤។ ផែនការនេះមានគោលបំណងលើកកម្ពស់គោលបំណងសំខាន់ៗចំនួនបី រួមមាន សេវាសាធារណៈប្រកបដោយនិរន្តរភាពនិងបរិយាប័ន្ន កំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំដែលធន់និងបរិយាប័ន្ន ហើយដំណើរការរៀបចំគោលនយោបាយសាធារណៈប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព។5 អូស្ត្រាលីបានបញ្ចប់ការងារ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាច្រើន ដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេស6 ដោយមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល ក្រុមសង្គមស៊ីវិល និងអង្គការអភិវឌ្ឍន៍នៅកម្ពុជា។7
ការតាំងទីលំនៅជនភៀសខ្លួននៅកម្ពុជា
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ស្កត ម៉រីសុន រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែនអូស្ត្រាលី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ទ្វេភាគីស្តីពីការតាំងទីលំនៅជនភៀសខ្លួននៅកម្ពុជា។ អូស្ត្រាលីនឹងផ្តល់ការតាំងទីលំនៅ និងការគាំទ្រដល់ជនភៀសខ្លួន ដោយផ្អែកលើមូលដ្ឋានស្ម័គ្រចិត្ត និងអនុសញ្ញាជនភៀសខ្លួន ហើយទទួលបន្ទុកចំណាយផ្ទាល់សម្រាប់ការរៀបចំ និងការផ្តល់នូវការកសាងសមត្ថភាព។8 ជាផ្នែកនៃអនុស្សរណៈនៃការយោគយល់ អូស្ត្រាលីគ្រោងនឹងផ្តល់ប្រាក់បន្ថែមចំនួន ៤០ លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំខាងមុខសម្រាប់គម្រោងអភិវឌ្ឍន៍9 ដែលផ្តោតលើវិស័យកសិកម្ម វិស័យការបោសសម្អាតមីន និងសកម្មភាពកំណែទម្រង់ការបោះឆ្នោត។10
ការឆ្លើយតបចំពោះកូវីដ-១៩ នៅកម្ពុជា
អូស្ត្រាលីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកម្ពុជាឆ្លើយតបទៅនឹងជំងឺរាតត្បាត។ អូស្ត្រាលីបានជួយដល់កម្ពុជាក្នុងការប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមប្រកបដោយភាពធន់ និងដោយបរិយាប័ន្ន តាមរយៈការជំរុញ ការពង្រីក និងការអនុវត្តគំនិតផ្តួចផ្តើមដែលមានស្រាប់ និងការវិនិយោគលើគំនិតផ្តួចផ្តើមថ្មីៗទាក់ទងនឹងការឆ្លើយតប ហើយការស្តារប្រទេសកម្ពុជាពីជំងឺរាតត្បាត។ ដោយមានកិច្ចសហប្រតិបត្តិការជាមួយតួអង្គជាច្រើននៅក្នុងប្រទេសកម្ពុជា ដូចជា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន អូស្ត្រាលីក៏បានការពារប្រជាពលរដ្ឋដោយដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតលើសេដ្ឋកិច្ច និងសង្គមផងដែរ។11
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ឯកឧត្តម ប៉ាបាឡូ កាង បាននិយាយថា “អូស្ត្រាលីបាននឹងកំពុងព្យាយាមឆ្លើយតបទៅនឹងតម្រូវការរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការគ្រប់គ្រងជំងឺកូវីដពីទស្សនៈរបស់សន្តិសុខសុខាភិបាល ស្ថេរភាពសង្គម និងសន្តិសុខ និងការស្តារសេដ្ឋកិច្ចឡើងវិញ”។12
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ត្រូវបានដាក់ឪ្យដំណើរការដោយ ឯកឧត្តម ព្រឹទ្ធសមាជិក Hon Tim Ayres ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្ត្រីក្រសួងផលិតកម្មរបស់អូស្ត្រាលី និងឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ គឺជាការសហការរយៈពេលប្រាំឆ្នាំ និងជាកម្មវិធីអភិវឌ្ឍន៍អូស្ត្រាលីថ្មី ដែលមានតម្លៃ ៨៧ លានដុល្លារអូស្ត្រាលី ដោយផ្តោតលើសសរស្តម្ភចំនួនបីគឺ កសិកម្មនិងកសិ-កែច្នៃ ពាណិជ្ជកម្មនិងការវិនិយោគ និងសេវាហេដ្ឋារចនាសម្ព័ន្ធ។ កម្មវិធីនេះមានគោលបំណងឆ្លើយតបទៅនឹងការស្តារសេដ្ឋកិច្ចឡើងវិញនៅកម្ពុជា ដោយធ្វើការគំនិតផ្តួចផ្តើមដែលបានបញ្ចប់ចំនួនពីរ រួមមាន កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងកម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i Program)។13
ទាក់ទងនឹងជំនួយពីប្រទេសស៊ុយអែត
ឯកសារយោង
- 1. រដ្ឋាភិបាលអូស្ត្រាលី, “ប្រទេសកម្ពុជាសង្ខេប,” បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 2. តាំង រីនិត្យ, “ទំនាក់ទំនងកម្ពុជា-អូស្ត្រាលីមានរយៈពេល៧០ឆ្នាំហើយកាន់តែល្អជាងមុន,” កាសែតខ្មែរថាមស៍, ថ្ងៃទី០៤ ខែមីនា, បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 3. រដ្ឋាភិបាលអូស្ត្រាលី, “ប្រទេសកម្ពុជាសង្ខេប,” បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 4. រដ្ឋាភិបាលអូស្ត្រាលី, “ផែនការវិនិយោគលើជំនួយសម្រាប់ឆ្នាំ២០១៥-២០១៨,” បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 5. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, “សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី ១ រវាងកម្ពុជា និងអូស្ត្រាលី,” ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩, បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 6. រដ្ឋាភិបាលអូស្ត្រាលី, “ការផ្ដួចផ្ដើមអភិវឌ្ឍន៍ដែលបានបញ្ចប់ក្នុងប្រទេសកម្ពុជា,” បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 7. រដ្ឋាភិបាលអូស្ត្រាលី, “ផែនការវិនិយោគលើជំនួយសម្រាប់ឆ្នាំ២០១៥-២០១៨,” បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 8. ReliefWeb, "ការរៀបចំការតាំងទីលំនៅជនភៀសខ្លួន, សេចក្តីថ្លែងការណ៍រួម," ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤, បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 9. The Guardian, "អូស្ត្រាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរជនភៀសខ្លួនជាមួយកម្ពុជា," ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤, បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 10. រដ្ឋាភិបាលអូស្ត្រាលី, "ផែនការវិនិយោគលើជំនួយសម្រាប់ឆ្នាំ២០១៥-២០១៨," បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 11. រដ្ឋាភិបាលអូស្ត្រាលី, "ផែនការអភិវឌ្ឍន៍ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា," ខែតុលា ឆ្នាំ២០២០, បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 12. តាំង រីនិត្យ, "ទំនាក់ទំនងកម្ពុជា-អូស្ត្រាលីមានរយៈពេល៧០ឆ្នាំហើយកាន់តែល្អជាងមុន," កាសែតខ្មែរថាមស៍, ថ្ងៃទី០៤ ខែមីនា, បានចូលអាននៅខែមករា ឆ្នាំ២០២៣។
- 13. ស្ថានទូតអូស្ត្រាលីភ្នំពេញ, "ការបើកដំណើរការកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់," ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២, បានចូលអាននៅខែមករា ឆ្នាំ២០២៣។