រដ្ឋាភិបាល

រដ្ឋមន្ត្រី​ក្រសួង​ដែនដី ​ឱ្យ​មន្ត្រី​​វាស់វែង​ដី​កុំ​ឆ្លៀត​កេងប្រវ័ញ្ច

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ លោក ជា សុផារ៉ា កាលពី​ម្សិលមិញ​បាន​ប្រាប់​ឲ្យ​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​តាម​ខេត្ត-ក្រុង​ចុះ​វាស់វែង​ដីធ្លី​ជូន​ពលរដ្ឋ​ដោយ​ប្រើ​ឆន្ទៈ​ត្រឹមត្រូវ មិន​លម្អៀង និង​មិន​កេងប្រវ័ញ្ច​ចង់​ចំណេញ​ពី​ពលរដ្ឋ ខណៈ​ទើប​ទទួល​បាន​ឧបករណ៍​ទំនើប​ដែល​វាស់វែង​តាម​ប្រព័ន្ធ​ផ្កាយរណប​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2R2k0kG

ក្រុម​អ្នក​ជំនាញឯក​ភាព​គ្នា​លើ​សូចនាករ​ចំនួន​ ៤ ​ដែល​នឹង​ធ្វើ​ឲ្យ​មាន​និរន្ត​រ​ភាព​ធន​ធាន​ត្រី​ទឹក​សាប​

ក្រុម​ជំនាញ​ការ​ជលផល​ និង​បរិស្ថាន​ជាតិ ​និង​ អន្តរ​ជាតិ បាន​បញ្ចប់​កិច្ច​ពិភាក្សា​អំពី​ការគ្រប់​គ្រង​និង​អភិរក្ស​ប្រភេទ​ត្រី​បំផ្លាស់​ទី​នៅ​កម្ពុជា​ កាល​ពី​ម្សិល​មិញ ដោយ​​បាន​ឯកភាព​គ្នា លើ​សូចនាករ​សំខាន់ៗ​ចំនួន ៤ ដែល​នឹង​ធ្វើឲ្យ​មាន​និរន្តរ​ភាព​ធន​ធាន​ត្រី​ទឹកសាប​នៅ ...

ឃុត សុភចរិយា
https://bit.ly/2CSEGIv

មន្រី្ត​ថា ​បើ​មាន​ការ​ដក​ប្រ​ព័ន្ធ ​EBA ​នឹង​មិន​ធ្វើ​ឱ្យ​កម្ពុជា​ប៉ះ​ពាល់​សេដ្ឋ​កិច្ច

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​អះ​អាង​ថា​ប្រសិនបើមានការដកប្រព័ន្ធ​​អនុ​គ្រោះ​ពន្ធលើ​ទំនិញ​គ្រប់​មុខ​របស់​កម្ពុជា​លើក​លែង​តែ​គ្រឿង​សព្វាវុធ (EBA) របស់​សហ​ភាព​អឺរ៉ុប​ នឹង​មិន​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​របស់​​កម្ពុជា​នោះ​ទេ​ ខណៈ ...

គង់ មេត្តា
https://bit.ly/2J6MMxA

វិធាន​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​អាច​នឹង​សម្រេច​ជា​ផ្លូវការ​ក្នុង​រយៈពេល​ ១២ ​ខែក្រោយ អាស្រ័យ​លើ​ភាគី​ទាំង​ ២ ​ចរចា

ដំណើរការ​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បណ្ដោះអាសន្ន​មិនទាន់​ចាប់ផ្ដើម​ជា​ផ្លូវការ​ទេ ហើយ​នឹង​ត្រូវការ​ចំណាយ​ពេល​ ១២ ​ខែ ខណៈ​ការយក​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ទៅ​ទីផ្សារ​ដ៏ធំ​របស់​សហភាព​អឺរ៉ុប​អាច​កើត​មាន​ក្នុង​រយៈពេល​ ១៨ ​ខែ​ក្រោយ​ពេល​ដំណើរការ​ដក​ចាប់ផ្ដើម​ជា​ផ្លូវការ​។ នេះ​បើ ...

នៀម ឆេង
https://bit.ly/2yN011z

អង្គការសហប្រជាជាតិ​កត់សំគាល់​ពី​កិច្ច​ប្រឹងប្រែង​រក្សា​សន្តិភាព​របស់​កម្ពុជា​

ក្រសួងការពារជាតិ​បាន​ប្រកាស​ថា​ អង្គការសហប្រជាជាតិ​បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុ​ជាទី​ ២៩​ ក្នុង​ចំណោម​ ១២២​ ប្រទេស​ដែល​បាន​បញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​ទៅ​កាន់​តំបន់​ជម្លោះ​នៅ​ជុំវិញ​ពិភពលោក​។​ កាលពី​ឆ្នាំ​មុន​ អង្គការសហប្រជាជាតិ​បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ថា​ ជា​ប្រទេស​ទី​ ៣២​ ដែល ...

វ៉ែន រដ្ឋាវង្ស និង មុំ គន្ធា
https://www.khmertimeskh.com/50541575/un-notes-kingdoms-peacekeeping-efforts/

របាយការណ៍ៈ ពល​រដ្ឋ​ជាច្រើន​គ្រួសារ​ធ្លាក់​ចូល​ ទៅ​ក្នុង​ទាសភាព​សម័យ​ទំនើប​នៃ​ឧស្សាហកម្ម​ឡឥដ្ឋ​

ភាព​រីក​ចម្រើន​ខ្លាំង ​នៃ​វិស័យ​សំណង់​របស់​ប្រទេស​កម្ពុជា​​ បាន​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្រីក្រជាច្រើន​​គ្រួសារ​​ធ្លាក់​ចូល​ទៅ​ក្នុង​​ទាសភាព​សម័យ​ទំនើប​​ នៅ​ក្នុង​ឧស្សាហកម្ម​ឡ​ឥដ្ឋ​​តាម​រយៈ​ការ​​ចង​​ដោយ​បំណុល​។ ...

ម៉ិច ដារ៉ា
https://bit.ly/2pVzMlH

ស​ភា​ពា​ណិ​ជ្ជ​កម្ម​​អឺ​រ៉ុប​ បង្ហា​ញ​ក្តី​បា​រម្ភ​ពី​គម្រោ​ង​ដក EBA ពីកម្ពុជា

សភា​ពា​ណិជ្ជ​កម្ម​អឺ​រ៉ុប​ប្រ​ចាំ​នៅ​កម្ពុជា​ (EuroCham) ​បង្ហាញ​ការ​បា​រម្ភ​យ៉ាង​ខ្លាំង​ទាក់​ទង​នឹង​ នី​តិ​វិ​ធី​ដក​ការ​អនុ​​គ្រោះ​ពន្ធ​ ស្ថិត​ក្រោម​​​កិច្ច​ព្រម​​ព្រៀង​​អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង ...

ចេង សុខហ័ង
https://bit.ly/2CNYRY5

នាយករដ្ឋមន្ត្រី​ចាកចេញ​ពី​កម្ពុជា​ ទៅ​ប្រជុំ​នៅ​បែលហ្ស៊ិក

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ព្រឹក​នេះ​បាន​ចេញ​ពី​កម្ពុជា​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ីអឺរ៉ុប និង​កិច្ចប្រជុំ​ផ្សេង​ទៀត​នៅ​ទីក្រុង​ប្រ៊ុចសែល​ប្រទេស​បែលហ្ស៊ិក​ជា​ទី​ដែល​លោក​ត្រូវ​ប្រឈម​នឹង​បាតុកម្ម​ជាថ្មី​ពី​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង ប៉ុន្តែ​លោក​ថា​ «​ពេញចិត្ត​នឹង​ធ្វើ​កិច្ចការ​នេះ ...

បែន សុខហ៊ាន
https://bit.ly/2ClJZPD

អ្នក​ភូមិ​ទាមទារ​ម្តងទៀត​នូវ​ដំណោះស្រាយ​ដីធ្លី​

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ ដែល​តំណាង​ឱ្យ​គ្រួសារ​ចំនួន​ ១៧០​ នៃ​សហគមន៍​ព្រែក​ខ្សាច់​ ក្នុងស្រុក​គិរី​សាគរ​ ខេត្តកោះកុង​ បាន​ជួបជុំ​គ្នា​នៅ​សាលាខេត្ត​កាលពី​ម្សិលមិញ​ ដើម្បី​ដាក់​ញ្ញាតិ​ស្នើ​សុំ​អាជ្ញាធរ​ឱ្យ​ព​ន្លឿ​ន​ដំណោះស្រាយ​វិវាទ​ដីធ្លី​ ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចំនួន​ពីរ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50541167/villagers-again-demand-land-resolution/

រាជរដ្ឋាភិបាល​និង​អង្គការ​ FAO​ ជម្រុញ​ឱ្យ​បញ្ចប់​ភាព​អត់ឃ្លាន​

​រាជរដ្ឋាភិបាល​ និង​អង្គការ​ស្បៀង​ និង​កសិកម្ម​ (FAO)​ នៃ​អង្គការសហប្រជាជាតិ​ បាន​ប្តេជ្ញា​លុប​បំបាត់​ភាព​អត់ឃ្លាន​នៅ​កម្ពុជា​ ត្រឹម​ឆ្នាំ​២០៣០​។​ ការ​ប្តេជ្ញា​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ ដើម្បី​ប្រារ​ព្វ​ ទិវា​ស្បៀងអាហារ​ពិភពលោក​ ឆ្នាំ​២០១៨​ នៅ ...

សែន ដាវីត
https://www.khmertimeskh.com/50541166/government-and-fao-push-for-zero-hunger/

ក្រសួង​ព្រាងបញ្ជា​មួយ​ដើម្បី​អភិរក្ស​សត្វ​អណ្ដើក​ហ្លួង​

រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​កំពុង​រៀបចំ​សេចក្តី​ព្រាងបញ្ជា​មួយ​ ដើម្បី​ដាក់តំបន់មួយចំនួនធំ នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ ទៅ​ជា​តំបន់​អភិរក្ស​សត្វ​អណ្ដើក​ហ្លួង​ បន្ទាប់​ពី​ភាព​ជោគជ័យ​ដែល​ទទួល​បាន​ពី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​ និង​ក្រុមល្បាត​នៅ​ក្នុង​តំបន់​ដែល​មាន​ស្រាប់​។ ...

មុំ គន្ធា
https://www.khmertimeskh.com/50540828/ministry-drafts-directive-to-save-royal-turtles/

តំណាង​រដ្ឋសភា​ និង​លោក​ សម រង្ស៊ី ​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​ថ្លែង​នៅ IPU

អតីត​មេបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​សហភាព​អន្តរសភា​ (IPU) នៅក្នុង​ទីក្រុង​ហ្សឺណែវ​ស្រប​គ្នា​នឹង​គណៈប្រតិភូ​សភា​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោកស្រី ឃួន សុដារី អនុប្រធាន​ទី ២ នៃ​រដ្ឋសភា​ដែល​គូប្រជែង​នយោបាយ​មកពី​គណបក្ស​ដែល​ធ្លាប់​ជា​គូប្រកួត​ដ៏ស្រួចស្រាល់​ទាំង​ ២ ​នេះ​នឹង​ថ្លែង​សុន្ទរកថា​ដោយ ...

បែន សុខហ៊ាន
https://bit.ly/2yF4SSr

អា​ជ្ញា​ធរ​គ្រោង​ផ្ទេរ​ពល​រដ្ឋ ​ប្រមាណ​ ១ ពាន់​គ្រួសារ​ចេញពី​ខ្នង​ភ្នំ​គូលែន បន្ទាប់ពីមាន​ការ​កាប់​រាន​យក​ដីព្រៃ

ក្រសួង​បរិ​ស្ថាន និង​រដ្ឋ​បាល​ខេត្ត​សៀម​រាប​កំពុង​សិក្សា​រួម​គ្នាលើ​គម្រោង​ផ្ទេរ​លំ​នៅ​ឋាន​ពលរដ្ឋ​ប្រ​មាណ​ជិត​១ពាន់គ្រួសារ (ប្រ​មាណ​ ៥០០០​ នាក់)​ ចេញ​ពី​ខ្នង​ភ្នំ​គូ​លែន​ បន្ទាប់ពី​មាន​ករណី​កាប់​រាន​យក​ដីព្រៃ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​រមណីយ​ដ្ឋាន ...

វ៉ន ដារ៉ា
https://bit.ly/2AaAVvO

មន្ត្រី​ចុះ​ពិនិត្យ​មើល​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​

កាលពី​ថ្ងៃ​សុក្រ​មន្ត្រី​បាន​ចុះ​ពិនិត្យ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ បន្ទាប់​ពី​មានការ​ត្អូញត្អែរ​ថា​ បញ្ហា​សំរាម​ដែល​កំពុង​កើនឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​ កំពុង​ប៉ះពាល់​ដល់​សេវា​ទឹក​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50540411/officials-inspect-water-services/

​ក្រសួង​ដោះស្រាយ​បញ្ហា​ពលកម្ម​កុមារ​

​ក្រសួង​ការងារ​បាន​រំលឹក​ម្ចាស់​អាជីវកម្ម​មិន​ឱ្យ​ជួល​កុមារ​តូចៗ​ ខណៈ​ពេល​ដែល​កត់សម្គាល់​ឃើញ​ថា​ រហូត​មក​ដល់​ពេល​នេះ​ ក្រសួង​មិន​បាន​ជួប​ប្រទះ​នឹង​ករណី​ពលកម្ម​កុមារ​ទេ​។​ រដ្ឋមន្ត្រីក្រសួង​ការងារ​ លោក​ អ៊ិ​ត​ សំ​ហេង​ កាលពី​ថ្ងៃ​សុក្រ​បាន ...

មុំ គន្ធា
https://www.khmertimeskh.com/50540410/ministry-addresses-child-labour/

លោក​ ហ៊ុន សែន ​បើក​ឲ្យ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ឡើង​វិញ

បន្ទាប់ពី​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ប្រមាណ​ជាង​ ១ ​ឆ្នាំ​នូវ​កម្មវិធី​រុករក​អដ្ឋិធាតុ​ឈ្លើយសឹក និង​ទាហាន​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ក្រោយពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​រឹតត្បិត​ទិដ្ឋាការ​ប្រឆាំង​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ប្រកាស​យល់ព្រម​ចាប់ផ្តើម​ឲ្យ​មាន​ការ​រុករក ...

បែន សុខហ៊ាន
https://bit.ly/2AaiGX0

លោក ស ខេង​ អំ​ពាវ​នាវ​ឲ្យ​ចូល​រួម​ការ​ពារ ​និង ​អភិរក្ស​ធនធាន​ធម្ម​ជាតិ ​និង​សត្វព្រៃ

លោក ​ស​ ​ខេង​ រ​ដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បា​ន​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​ស្ដី​ពី​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​នៅ​ក្នុង​ទី​ក្រុង​ឡុង​ដ៍​ នៃ​ចក្រ​ភព​អង់​គ្លេស​កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ​ដោយ​បាន ...

ម៉ិច ដារ៉ា
https://bit.ly/2OWtrED

ក្រុម​អង្គការ​ជាង​ ២០ ​សុំ​ឱ្យ​ EU ​បញ្ឈប់​កិច្ចព្រមព្រៀង​ទិញ​ឈើ​ជាមួយ​វៀតណាម

អង្គការ​សមាគម​ជាតិ​ ​និង​អន្តរជាតិ​ជាង​ ២០ ​ស្ថាប័ន​​បាន​ដាក់​ញត្តិ​ទៅ​សហគមន៍​អឺរ៉ុប​ (EU) ​ដើម្បី​ឱ្យ​បញ្ឈប់​កិច្ចព្រមព្រៀង​ស្ដីពី​ការធ្វើ​អាជីវកម្ម​ឈើ​ (The EUTR and FLEG/T) ​ជាមួយ​វៀតណាម ក្រោយពី​ពួកគេ​រកឃើញ​ថា កិច្ចព្រមព្រៀង​​នេះ​នឹង​ធ្វើឲ្យ​ព្រៃឈើ​កម្ពុជា​ហិនហោច​កាន់តែ​ខ្លាំង​ឡើង​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2PEvqe8

​កម្ពុជា​ហៅ​ការ​គំរាមកំហែង​ផ្នែក​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ថាជា​​ "​ភាព​អយុត្តិធម៌​ខ្លាំង​"

​ក្រសួងការបរទេស​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា​ ការ​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​បង្កើន​ការ​គាបសង្កត់​លើ​ពាណិជ្ជកម្ម​ លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​គឺជា​«​ភាព​អយុត្តិធម៌​បំផុត​»​ដោយ​បាន​បន្ថែម​ថា​ វា​អាច​នឹង​បំផ្លាញ​នូវ​ការ​អភិវឌ្ឍ​ជា ...

Aljazeera
https://www.aljazeera.com/news/2018/10/cambodia-calls-eu-trade-threat-extreme-injustice-181011063527570.html

ក្រុង​តូ​ក្យូ​គាំទ្រ​ប្រទេស​ភូមា​ និង​កម្ពុជា​តែ​ម្នាក់ឯង​

ប្រទេស​ជប៉ុន​កំពុង​ជីក​រុញច្រាន​ឱ្យ​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ការ​គាំទ្រ​មី​យ៉ា​ន់​ម៉ា​ និង​កម្ពុជា​ ទោះបីជា​សហរដ្ឋអាមេរិក​ និង​អឺរ៉ុប​បាន​បង្កើន​ការ​រិះគន់​ ចំពោះ​ការ​រំលោភសិទ្ធិ​មនុស្ស​ ដោយ​ជ្រើសរើស​យក​ការ​រក្សា​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ ដោយ​ការ​ដើរតួ​ជា ...

Saki Hayashi
https://asia.nikkei.com/Politics/International-Relations/Tokyo-goes-it-alone-in-support-of-Myanmar-and-Cambodia

សហជីព​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ $១៨២ ​ក្នុង​ ១ ​ខែ​ ខណៈ​ថៅកែ​ក្រុមហ៊ុន​ហ៊ាន​ត្រឹម​ $១៧៧

ក្នុង​ការ​ប្រជុំ​ត្រីភាគី​ម្សិលមិញ​ស្តីពី​ប្រាក់ខែ​កម្មករ ភាគី​សហជីព​តំណាង​ឲ្យ​កម្មករ​និយោជិត​បាន​ស្នើសុំ​ឲ្យ​មាន​ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ចំនួន​ ១៨២ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ខែ​សម្រាប់​ឆ្នាំ​ ២០១៩ ខណៈ​ភាគី​និយោជក​ហ៊ាន​ត្រឹម​ ១៧៧ ​ដុល្លារ ហើយ​ដែល​ភាគី​ទាំង​ ២ ​បាន​ស្នើ​ឲ្យ​មាន ...

គង់ មេត្តា
https://bit.ly/2Cs9xLQ

សាលាក្រុង​ត្រៀម​រថយន្ត​​ ២១៥ ​គ្រឿង​ដឹក​ពលរដ្ឋ​ទៅ-មក​បុណ្យ​ភ្ជុំ

សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ចុះ​ថ្ងៃទី​ ៣ ខែ​តុលា​បាន​សរសេរ​ថា ដើម្បី​សម្រួល​ដល់​ការចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ពី​ភ្នំពេញ​ទៅ​តាម​បណ្ដា​ខេត្ត និង​ពី​បណ្ដា​ខេត្ត​មក​ភ្នំពេញ​វិញ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ...

សុទ្ធ គឹមសឿន
https://bit.ly/2NqPkr7

​រដ្ឋាភិបាល​បង់ប្រាក់​ដល់​កម្មករ​រោងចក្រ​ លី​ដា​

​ក្រសួង​ការងារ​នឹង​ផ្តល់​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​ចំនួន​ ២៥៧​ នាក់​នៅ​ថ្ងៃនេះ​ ពី​ក្រុមហ៊ុន​ លី​ដា​ (​ខេ​ម​បូ​ឌា​)​ ហ្គា​មិន​ នៅ​រាជធានី​ភ្នំពេញ​ ដែល​បាន​ប្រមូលផ្តុំ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​ ដោយសារ​ប្រាក់​ឈ្នួល​ដែល​បាត់បង់ ...

សែន ដាវីត
https://www.khmertimeskh.com/50539595/government-to-pay-lida-workers/

​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​

​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ថ្ងៃនេះ​ បាន​បញ្ជូន​របាយការណ៍​ទៅ​ក្រសួងបរិស្ថាន​ ដោយ​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​ថា​ បាន​ឃុបឃិត​ជាមួយ​អ្នកជំនួញ​ឱ្យ​កាប់​ឈើ​ខុសច្បាប់​ក្នុង​ព្រៃ​ការពារ​។​ ...

ឃួន ណារីម
https://www.khmertimeskh.com/50539403/prey-lang-community-network-seeks-government-intervention/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rrAY6
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!