តំបន់​ការពារ

ឧទ្យានជាតិ និងដែនជម្រកសត្វព្រៃ

ជំងឺគ្រុនឈាម​និង​ការ​លុបបំបាត់​ជំងឺគ្រុនចាញ់​កំពុង​ស្ថិតនៅ​ក្នុង​តំបន់​ព្រៃ​ឡង់​

ក្រសួង​បរិស្ថាន​បាន​ប្តេជ្ញា​ថា នឹង​ចូលរួម​លុបបំបាត់​ជំងឺគ្រុនចាញ់​ និង​ជំងឺឆ្លង​ផ្សេងទៀត​ចេញពី​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ ២០២៥ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ លុបបំបាត់​ជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា​ពី​ឆ្នាំ ២០១១ ​ដល់​ ២០២៥​។ ...

រី សុចាន់
https://bit.ly/2XTx7cs

សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ​ដឹកឈើ​ខុសច្បាប់​

អាជ្ញាធរ​កំពុង​តាម​ប្រមាញ់​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​បាន​រត់គេច​ខ្លួន​ កាលពី​ថ្ងៃអង្គារ​បន្ទាប់ពី​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា​។ លោក​ កែវ​ សុ​ភ័ក្ត្រ​ ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​បាន​និយាយ​ថា​ ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អនុរក្ស​បរិស្ថាន​នៅ​ទីបញ្ជាការ​ដែនជម្រកសត្វព្រៃ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/authorities-hunt-illegal-timber-suspect

រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​សំឡឹង​មើល​ការទប់ស្កាត់​ការរំលោភ​យក​ដី​

លោក​ សាយ​ សំ​អាល់​ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ក្នុង​ខេត្ត​ចំនួន​ ៣ ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​នៅក្នុង​តំបន់​ប្រើប្រាស់​ពហុ​បំណង​​សំឡូត​ និង​ជម្រក​សត្វព្រៃ​ភ្នំ​សំ​កុស​ ដោយសារ​តំបន់​ទាំងពីរ​នេះ​កំពុង​រង​ការ​កាន់កាប់​ខុសច្បាប់​។ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50664119/environment-minister-looks-to-curb-land-encroachment/

របាយការណ៍​៖​ ការ​កាប់​ឈើ​ខុសច្បាប់​នៅ​តែ​កើត​មាននៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​របស់​ប្រទេស​កម្ពុជា

យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​បណ្តាញ​យុវជន​កម្ពុជា​ (CYN)​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ សកម្មភាព​កាប់​ឈើ​ខុសច្បាប់​នៅ​តែ​បន្ត​មាននៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ ព្រៃ​ឡង់​នៅ​ប្រទេស​កម្ពុជា​។​ ព្រៃ​ឡង់​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ទំនាប​កណ្តាល​នៃ​ប្រទេស​កម្ពុជា​ជាប់​នឹង ...

Shreya Dasgupta
https://news.mongabay.com/2019/11/illegal-logging-persists-in-cambodias-prey-lang-wildlife-sanctuary-report/

ពលរដ្ឋ​ ៣១ ​គ្រួសារ​​ សុំ​នាយករដ្ឋមន្ត្រី​ជួយ​ឆ្វៀល​ដី​ចេញពី​ដែន​ជម្រក​សត្

ពលរដ្ឋ​ចំនួន​ ៣១ ​គ្រួសារ​​រស់នៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើ​អន្ដរាគមន៍​ជួយ​កាត់​ឆ្វៀលដី​ដែល​ពួកគេ​កំពុង​រស់នៅ​ចេញពី​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស ដើម្បី​ប្រគល់ជូន​ពួកគេ ខណៈ​អាជ្ញាធរ​ព្រមាន​បណ្ដេញ​ចេញពី​ទីតាំង​នោះ ដោយ​អះអាង​ថា​ពួកគេ​បានមក​តាំង​លំនៅ​ខុសច្បាប់​។ តាម​លិខិត​ស្នើសុំ​អន្តរាគមន៍ ...

សុទ្ធ គឹមសឿន
https://bit.ly/2s4sMY3

អាជ្ញាធរ​រើ​សំណង់​ខុសច្បាប់​ក្នុង​តំបន់​ភ្នំ​គូលែន ហើយ​បន្ត​ឱសានវាទ​ ៥ ​ថ្ងៃ

ក្រោយពី​អាជ្ញាធរ​បាន​រុះរើ​សំណង់​រោង​អនាធិបតេយ្យ ៤៩ រោង​ ក្នុងចំណោម​សំណង់​រោង​ជិត ១ ០០០ ​ខ្នង ​ដែល​ទន្ទ្រាន​យក​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់​គម្រប​ព្រៃឈើ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​កាលពី​ចុង​សប្ដាហ៍​មុន​នោះ​, លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា អាជ្ញាធរ​កំពុង​ស្វែងរក​ចាប់ខ្លួន​ក្រុម​សកម្មជន ...

វ៉ន ដារ៉ា
https://bit.ly/2NWvYxu

មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ​ព្រមាន​ចាត់វិធានការ​លើ​ពលរដ្ឋ ​ដែល​រំលោភ​កាន់កាប់​ដី​ដែនជម្រក​សត្វព្រៃ

អាជ្ញាធរខេត្ត​ពោធិ៍សាត់​ព្រមាន​ចាត់វិធានការ​ទៅ​លើ​ប្រជាពលរដ្ឋ​ ៣១ ​គ្រួសារ ដែល​មក​តាំង​ទីលំនៅ​ដោយ​ខុសច្បាប់​ដោយ​រំលោភ​កាន់កាប់​ដី​ប្រមាណ​ជា​ ១០០ ​ហិកតា​​ នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​នៅក្នុង​ភូមិ​ស្ទឹងថ្មី ស្រុក​វាលវែង​ដោយ​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃទី​ ១៨ ខែ​វិច្ឆិកា​សប្ដាហ៍​​ក្រោយនេះ​។ នេះ​បើ​យោង ...

សុទ្ធ គឹមសឿន
https://bit.ly/2OcCiQo

អាជ្ញាធរ​ខេត្តពោធិ៍សាត់​ចេញ​សេចក្តី​ជូនដំណឹង​អំពី​ការ​បណ្តេញ​ចេញទៅ​ ៣១​ គ្រួសារ​ដែល​កាន់កាប់​ដីការ​ពារ​

មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​បាន​ដាក់​ឱសានវាទ​រយៈពេល​ ១ សប្តាហ៍​ដល់​ប្រជាជន​ជាង​ ៣០​ គ្រួសារ​ដើម្បី​រុះរើ​លំនៅ​ដ្ឋាន​ សត្វពាហនៈ​ និង​ដំណាំ​ចេញពី​តំបន់​អភិរក្ស​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ដែល​ពួកគេ​កាន់កាប់​ដោយ​ខុសច្បាប់​។ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50659105/pursat-authorities-issue-one-week-eviction-notice-to-31-families-occupying-protected-land/

NGO​ រាយការណ៍​អំពី​ការ​ឈូស​ឆាយ​ព្រៃឈើ​យ៉ាងច្រើន​នៅ​តំបន់​ព្រៃ​ឡង់​

បណ្តាញ​យុវជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ដី​ព្រៃ​រាប់​រយ​ហិ​កតា​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ត្រូវ​បាន​ឈូស​ឆាយ​ខុសច្បាប់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​និង​ខេត្តព្រះវិហារ​។ ...

សែន ដាវិដ
https://www.khmertimeskh.com/50657343/ngo-reports-massive-forest-clearing-in-prey-lang-area/

អាជ្ញាធរ​ប្រាប់​ពលរដ្ឋ​ ៩៤៨ ​គ្រួសារ​ ដែល​សង់រោង​លើ​ដី​រដ្ឋ​ខុសច្បាប់​តំបន់​ភ្នំ​គូលែន​ត្រូវ​រើចេញ

អាជ្ញាធរ​ស្រុក​បន្ទាយស្រី​នៃ​ខេត្ត​សៀមរាប​បានដាក់​ឱសានវាទ​ ១ ​សប្ដាហ៍​​ ឲ្យ​ពលរដ្ឋ​ចំនួន​ ៩៤៨ ​គ្រួសារ​ ដែល​បាន​សាងសង់​រោង​ដោយ​ខុស​ច្បាប់​លើ​ដី​រដ្ឋ​នៅក្បែរ​ជើងភ្នំ​គូលែន ចំណុច​ភូមិ​ត្បែង​លិច និង​ភូមិ​ស្រះខ្វាវ ក្នុង​ឃុំ​ត្បែង ត្រូវ​រុះរើ​ចេញ​ដោយ​ខ្លួនឯង​មុនពេល​អាជ្ញាធរ​ចុះបង្ក្រាប​។ លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក ...

វ៉ន ដារ៉ា
https://bit.ly/330aCnO

ដី​ជាង ៤០០ ​ហិកតា​ ត្រូវបាន​​ដកហូត​ទុកជា​​សម្បតិ្ត​រដ្ឋ​វិញ

ដី​ទំហំ​ ៤១៣ ​ហិកតា​ នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ត្រង់​ចំណុច​អូរច្រាំងអុង ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ​ ស្រុក​ឱរ៉ាល់​ត្រូវបាន​លោក វ៉ី សំណាង អភិបាលខេត្ដ​កំពង់ស្ពឺ​ចេញ​ដីកា​ដកហូត​ទុកជា​ដី​សម្បត្ដិ​របស់​រដ្ឋ​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន បន្ទាប់ពី​ត្រូវបាន​រុករាន​កាន់កាប់​ដោយ​ឈ្មោះ យូ ស៊ីថាត ខណៈ​អង្គការ​ដែល​ធ្វើការ​លើ​ការការពារ​ព្រៃឈើ​សាទរ និង​ ...

វ៉ន ដារ៉ា
https://bit.ly/31TxMfc

សហគមន៍​ព្នង​ប្តឹង​អាជ្ញាធរ​ពី​បទ ​បណ្តោយឱ្យ​មានការ​ទន្ទ្រាន​ដែន​ជម្រក​សត្វ

សហគមន៍​ជនជាតិ​ដើម​ព្នង​នៅ​ភូមិ​ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា បាន​ដាក់​ពាក្យ​ប្ដឹងទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ ដើម្បី​ប្ដឹង​ក្រុម​អាជ្ញាធរ​នៅ​ឃុំ​ដាក់ដាំ​ ស្រុក​អូររាំង ពី​បទ​បណ្ដែតបណ្ដោយ​ឱ្យមាន​ករណី​កាប់​ព្រៃឈើ​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃភ្នំ​ណាមលៀរ បន្ទាប់ពី​សមាជិក​របស់​គេ​ ១៥ ​នាក់ ...

ខន សាវិ
https://bit.ly/2mcOfei

អាជ្ញាធរ​ជាតិ​អប្សរា​ ​នឹង​ជីក​ប្រឡាយ​ធ្វើជា​របងការពារ​ព្រៃឈើ​

អាជ្ញាធរ​ជាតិ​អប្សរា​ ​ចាប់ពី​ដើមខែ​កញ្ញា​នេះ​ ​នឹង​ធ្វើការ​ជីក​ប្រឡាយ​តាម​ព្រំ​ផ្ទៃដី​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ​ ​ខេត្តសៀមរាប​ ​ដើម្បី​ធ្វើជា​របងការពារ​ព្រៃឈើ​ពី​ការ​កាប់​រានទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​កម្មសិទ្ធិ​ ​ពីសំណាក់​ជនខិលខូច​មួយចំនួន​។​ ​អគ្គនាយក​ស្តីទី​អាជ្ញាធរ ...

ប៉ិច សុធារី
https://bit.ly/2kgl4ql

អាជ្ញាធរ​កំពុង​ពិនិត្យ​ការ​ចោទ​ រឿង​ឃុបឃិត​លក់​ដី​ឧទ្យាន​ជាតិ

អាជ្ញាធរ​ខេត្ដ​កោះកុង​កំពុង​ចាត់​មន្ដ្រី​ជំនាញ​ឲ្យ​ចុះ​ពិនិត្យ និង​ស្វែង​រកមុខ​អ្នក​ប្រព្រឹត្ដ​ចំពោះ​ការអះអាង​ដែលថា​មាន​ការឃុបឃិត​គ្នា​ទិញ-លក់​ដី ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​បទុម​សាគរ​ជាង​ ៤០ ​ហិកតា​ជា​ព័ត៌មាន​ដែល​អាជ្ញាធរ​មូលដ្ឋាន​បាន​បដិសេធ​។ ...

វ៉ន ដារ៉ា
https://bit.ly/2lOvM7E

បុរស​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់​ នៅ​ពេល​មន្ត្រី​កំពុង​ស៊ើបសួរ​រឿង​ដឹកឈើ

បុរស​ជា​ជនសង្ស័យ​ម្នាក់​អាយុ ៣៣ ​ឆ្នាំ ​កាលពី​ម្សិលមិញ​បាន​រត់គេច​ខ្លួន​ចេញពី​បន្ទប់​ស្នាក់ការ​​ឧទ្យានុរក្ស​នៃ​តំបន់​ការពារ​ដែនជម្រក​សត្វព្រៃ​កែវ​សីមា​ ខណៈ​ពេល​កំពុង​ធ្វើការ​ស៊ើបសួរ​ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​។ ភ្លាមៗ​នោះ ...

ឃុត សុភចរិយា
https://bit.ly/2L5RZbs

ក្រសួងបរិស្ថាន​ ​ដាំ​កូនឈើ​ព្រៃ​ចំនួន​ ​៤ម៉ឺន​ដើម​ ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ

​ក្រសួងបរិស្ថាន​ ​បាន​បន្ត​ដាំ​កូនឈើ​ព្រៃ​ចំនួន​ ​៤ម៉ឺន​ដើម​ ​នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ ​ខេត្តព្រះវិហារ​ ​និង​ឧទ្យានជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ភ្នំ​គូលែន​ ​ខេត្តសៀមរាប​ ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ ​បង្កើន​ជីវចម្រុះ​ ​និង​ទប់ស្កាត់​សកម្មភាព ...

ប៉ិច​ ​សុធា​រី​
https://bit.ly/2NyjtbC

អង្គការ​ ១ ​ស្នើ​ក្រសួង​បរិស្ថាន​ ចុះ​អង្កេត​ការទន្ទ្រាន​ដីព្រៃ​នៅ​ឱរ៉ាល់

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក​ ជា ហ៊ាន កាលពី​ថ្ងៃទី​ ២០ សីហា បាន​ស្នើ​ទៅ​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន សុំ​ចាត់​ក្រុម​អធិការកិច្ច ចុះ​អង្កេត ករណី​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ស្ថិត​នៅ​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ដ​កំពង់ស្ពឺ ក្រោយពី​សង្កេតឃើញ​ដី​រាប់រយ​ហិកតា​ត្រូវបាន​គេ​រំលោភ ...

វ៉ន ដារ៉ា
https://bit.ly/2zhlrop

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​៖​ ​ការទន្ទ្រាន​កាន់កាប់​ ​ដី​ក្នុង​ឧទ្យានជាតិ​ ​ឬ​ដែន​ជម្រក​សត្វព្រៃ​ ​ជា​ទង្វើ​ខុស​នឹង​ច្បាប់​ភូមិបាល

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ​បាន​ក្រើនរំលឹក​ជាថ្មី​ថា​ ​ការទន្ទ្រាន​កាន់កាប់​ ​ការលក់ដូរ​ ​ឬ​ការផ្ទេរ​ដី​ក្នុង​ឧទ្យានជាតិ​ ​ឬ​ដែនជម្រកសត្វព្រៃ​ ​គឺជា​ទង្វើ​ខុស​នឹង​ច្បាប់​ភូមិបាល​ ​និង​ច្បាប់​ស្តី​ពី​តំបន់​ការពារធម្មជាតិ​ ​ខណៈ​មនុស្ស​ជាង​ ​២០នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន ...

ប៉ិច សុធារី
https://bit.ly/2HbFyZo

រដ្ឋបាល​ខេត្ត​ដក​យក​ដី ​៩៩០ ​ហិកតា ពី​លោក សេង សុវណ្ណារ៉ា មក​ឲ្យ​រដ្ឋ​វិញ

រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​បាន​សម្រេច​ដក​ហូត​យក​ដី​ចំនួន​ ៩៩០​ ហិកតា ​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ប្រគល់​ឱ្យ​មន្ទីរ​បរិស្ថាន​គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​វិញ​ ក្រោយ​ពី​ដី​នេះ​ត្រូវ​បាន​លោក​ ​សេង ​សុវណ្ណារ៉ា ​អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​ធ្វើ​លិខិត ...

ខន សាវិ
https://bit.ly/2Z2MgHb

មន្ត្រីខេត្តថា មន្ត្រី​ក្រសួង​យុត្តិធម៌​រំលោភ​យក​ដី​ដែន​ជម្រក​សត្វព្រៃ

មន្ត្រី​ខេត្ត​មណ្ឌល​គិ​រី​ ថ្លែងថា ​អាជ្ញាធរ​ថ្នាក់ជាតិ​មាន​ដូចជា​ ក្រសួងមហាផ្ទៃ​ និង​ក្រសួងបរិស្ថាន​កំពុង​ចាត់​វិធាន​ការ​​ស៊ើបអង្កេត​លើ​លោក សេង សុវណ្ណារ៉ា​ ​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​ដែល​បានធ្វើ​លិខិត​ក្លែង​បន្លំ​ដើម្បី​រំលោភ​យក​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ក្នុងស្រុក​កោះ​ញែក​ និង​ដែន ...

ខន សាវិ
https://bit.ly/2GSgRB9

សកម្មជនស្នើ​អង្កេត​ក្រុមហ៊ុន​មួយ​លើ​បទល្មើស​ព្រៃឈើ ឯ​មន្ត្រី​ជំរុញ​ឲ្យ​ប្តឹង

សកម្មជន​ព្រៃឈើ​បាន​ស្នើឱ្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ​ស៊ើប​អង្កេត​ឡើងវិញ​លើ​ការសង្ស័យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​របស់​ក្រុមហ៊ុន​ លឹម រ៉ូយ៉ាល់ ​ជ័ញ ស្ដុក ​ខណៈ​សកម្ម​​ជន​អះអាងថា​ ក្រុមហ៊ុន​នេះ​តែង​លួច​កាប់​ឈើ​ខុសច្បាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ដឹក​ចូល​ ...

ខន សាវិ
https://bit.ly/2LQP4oW

អាជ្ញាធរ​ សម្រេច​ផ្អាក​សកម្មភាព​ចាក់​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​តាតៃ

ក្រុម​ការ​ងារ​រដ្ឋ​បាល​ខេត្ដ​កោះ​កុង​កាល​ពី​ដើម​សប្ដាហ៍​បាន​សម្រេច​ឱ្យ​អ្នក​ចាក់​ដីលុប​ប្រឡាយ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​តា​តៃ ​ស្ថិត​នៅ​ភូមិ​១​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរ​ភូមិន្ទ​ខេត្ដ​​កោះ​កុង ...

វ៉ន ដារ៉ា
https://bit.ly/2OufgI9

គ្រោង​លែង​ខ្លា​ធំ ៦ ក្បាល​ ចូល​ដែន​ជម្រក​សត្វព្រៃ​ស្រែពក

នៅក្នុង​ឆ្នាំ ២០​២​​២ ខាង​មុខ កម្ពុជា​នឹង​លែង​សត្វ​ខ្លាធំ​ចំនួន ៦ ក្បាល​ ដែល​នាំ​ពី​ប្រទេស​ឥណ្ឌា​ចូលទៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ ស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី ខណៈ​បច្ចុប្បន្នមន្ត្រី​ និង​អង្គការពាក់​ព័ន្ធ​ខាង​ការពារ​សត្វ​ព្រៃកំពុង​ជំរុញ​ការផ្សព្វ​ផ្សាយ​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំពី​ការ​អភិរក្ស​សត្វ ...

ខន សាវិ
https://bit.ly/2ZnfWQo

បង្គោល​ប្រមាណ ៤០០ ត្រូវ​បាន​ដក​ចេញ​ពី​គម្រោង​ព្រលាន​យន្តហោះ និង​ដែន​ជម្រក​សត្វ

​អាជ្ញាធរ​បាន​ចុះ​ទៅ​ដក​បង្គោល ​ដែល​ត្រូវ​គេ​បោះ​ហ៊ុមព័ទ្ធ​លើដី​រដ្ឋ​បម្រុង​ទុក​ សម្រាប់​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ស្ថិត​ក្នុង​ភូមិ​ពូហ្សាម​ ឃុំ​សែនមនោរម្យ​ ស្រុក​អូររាំង​ និង​ដី​ដែន​ជម្រក​សត្វ​ព្រៃ​ កែវសីមា ​ខេត្ត​មណ្ឌលគិរី ​ប្រមាណ ​៤០០ បង្គោល ​ប៉ុន្តែ​ពលរដ្ឋ​ថា​ ដី​មួយ ...

ខន សាវិ
https://bit.ly/2SP69QH

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PGwgN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!