អាជ្ញាធរបញ្ឈប់សកម្មភាពទន្ទ្រានដីព្រៃ និងព្រមានចាត់ការផ្លូវច្បាប់បើជនណានៅបន្ត
អាជ្ញាធរស្រុកបន្ទាយស្រីកាលពីសប្ដាហ៍មុនបានបញ្ឈប់សកម្មភាពគ្រឿងចក្រចំនួន ២ គ្រឿង និងព្រមានអនុវត្ដវិធានការច្បាប់ ក្រោយពីម្ចាស់គ្រឿងចក្រត្រូវបានជនខិលខូចមួយក្រុមជួលឱ្យឈូសឆាយដីព្រៃនៅតំបន់មាត់ប្រឡាយព្រៃក្បាលទឹកជប់ក្នុងភូមិហាល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដើម្បីបង្កើតជាផ្លូវចូលទៅទន្ទ្រានដីព្រៃរបស់រដ្ឋនៅតំបន់នោះ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា លោកបានចុះពិនិត្យដោយផ្ទាល់ និងហាមឃាត់សកម្មភាពខុសច្បាប់នៅលើដីសាធារណៈរបស់រដ្ឋកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយទទួលបានព័ត៌មានរាយការណ៍ថា មានបុគ្គលឆ្លៀតឱកាសមួយក្រុមបានលួចឈូសឆាយតំបន់ព្រៃក្បាលទឹកជប់ និងកាយប្រឡាយធ្វើជាផ្លូវឯកជនដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនមានច្បាប់អនុញ្ញាត។ …
វ៉ន ដារ៉ា
https://bit.ly/2Qcz7c9