សមត្ថកិច្ច ​និង​អង្គការ​សត្វ​ព្រៃ ​រឹប​អូស​រទេះ​គោ​ដឹក​ឈើ ​១០ គ្រឿង

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ខេត្ត​ពោធិ៍សាត់ និង​មន្ត្រី​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ (Wildlife Alliance) បាន​បង្ក្រាប​សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ និង​​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ និង​ឧទ្យានជាតិ​ភ្នំ​ក្រវាញ​កណ្តាល ដោយ​រឹប​អូស​រទេះ​​គោ​ចំនួន ១០ ​គ្រឿង រណារ​យន្ត​ចំនួន ១១ គ្រឿង និង​ឧបករណ៍​ជាច្រើន​ប្រភេទ​​ទៀត​។ តាម​របាយការណ៍​ដែល​​ដាក់​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ (Wildlife Alliance) ​បាន​​ឲ្យ​ដឹង​ថា អំឡុង​ពេល​នៃ​ការ​ល្បាត​រយៈពេល ​៣ ថ្ងៃ ​ចាប់​ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៨ ​ខែ​ធ្នូ​នេះ ក្រុម​មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​ល្បាត​រវៀង​បាន​បញ្ឈប់​សកម្មភាព​បំផ្លិចបំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​ដ៏​ធំ​សម្បើម​មួយ​ដែល​ស្ថិត​នៅ​ខាង​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ និង​ឧទ្យាន​ជាតិ​ភ្នំ​ក្រវាញ​កណ្តាល​។ …

សុទ្ធ គឹមសឿន
https://bit.ly/35goLOf