សហគមន៍ និងក្រសួងបរិស្ថាន ចុះកិច្ចព្រមព្រៀងគ្រប់គ្រងធនធានធម្មជាតិ
តំណាងសហគមន៍មកពីតំបន់ការពារធម្មជាតិចំនួន ១២ ក្នុងចំណោម ១៩ មកពីដែនជម្រកសត្វព្រៃភ្នំព្រេច ស្រែពក និងកែវសីមាក្នុងខេត្តមណ្ឌលគិរី បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានស្តីពីការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិដោយមានមនុស្សជិត ១៣ ០០០ នាក់ ទទួលបានសិទ្ធិគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ពិធីចុះកិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅភូមិអញ្ជរ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ១៩ ខែធ្នូ ដោយមានមន្ត្រីពីក្រសួង និងមន្ទីរបរិស្ថានខេត្តព្រមទាំងអាជ្ញាធរដែនដី និងអង្គការដៃគូប្រមាណជាង ៥០០ នាក់ចូលរួម។ …
សុទ្ធ គឹមសឿន
https://bit.ly/2sRa8mS