ទឹកក្រោមដី
ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើធនធានទឹកក្រោមដីរបស់ខ្លួន ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតទឹកក្នុងអំឡុងរដូវប្រាំង។ ប្រជាជនច្រើនជាងពាក់កណ្តាល អាស្រ័យលើទឹកក្រោមដី នៅពេលដែលទឹកលើដីមិនមានគ្រប់គ្រាន់។ នៅជម្រៅជាក់លាក់មួយ ដីត្រូវបានឆ្អែតដោយទឹក ហើយផ្ទៃខាងលើនៃតំបន់ឆ្អែតទឹកត្រូវបានហៅថា នីវ៉ូទឹកក្រោមដី។ ស្រទាប់ទឹកក្រោមដី គឺជាទឹកដែលស្ថិតក្រោមនីវ៉ូទឹកក្រោមដី។ ទឹកត្រូវបានផ្ទុកនៅរន្ធតូចៗ ចន្លោះថ្ម និងល្បាប់ហ្មត់ ហើយវាអាចហូរ អាស្រ័យនឹងទំហំនៃចន្លោះថ្ម។ ទឹកក្រោមដី សំដៅទៅលើទឹកទាំងឡាយណាដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដី ឬជាទឹកទាំងស្រុងនៃស្រទាប់ទឹកក្រោម។20សាលារៀនក្នុងភូមិនៅប្រទេសកម្ពុជា។ រូបថត ដោយ Bryon Lippincott, ថតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។បច្ចុប្បន្ននេះ នៅកម្ពុជា ព័ត៌មានអំពីទឹកក្រោមដីហាក់ដូចជាមិនមានច្រើននោះទេ។ គម្រោងស្រាវជ្រាវធំៗចំនួនពីរ ទើបត្រូវបានធ្វើឡើងក្នុងរយៈពេល ២០ឆ្នាំនេះ ទោះបីជាវាមិនធ្លាប់មានផែនការជាតិ ឬការស្រាវជ្រាវរួមគ្នាពីមុនមកក៏ដោយ។ ការប្រមូលទិន្នន័យចុងក្រោយបង្អស់ត្រូវបានដឹកនាំធ្វើឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងឆ្នាំ ២០០២ និងដោយសហគ្រិនអភិវឌ្ឍន៍អន្តរជាតិ នៅឆ្នាំ ២០០៨។21 លទ្ធផល ...
ជំនួយផ្នែកច្បាប់
យោងតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរទាំងអស់មានភាពស្មើភាពគ្នាចំពោះមុខច្បាប់ដោយមិនគិតពីទ្រព្យសម្បត្តិ ឬឋានៈ។105 វាជំរុញគោលការណ៍នយោបាយមួយដែលហៅថានីតិរដ្ឋ106 ដែលជាច្បាប់ដ៏ល្អមួយសម្រាប់ ...
ទន្លេ និងបឹង
រូបចាងឆ្លុះនៃបឹងទន្លេសាប។ រូបភាពដោយ Mariusz Kluzniak។ បង្ហោះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។160 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសហគ្រាសធុនតូច និងមធ្យម
ជំងឺរាតត្បាតកូវីដ-១៩ បានបង្កឱ្យមានបញ្ហាដល់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ដោយមានការរីករាលដាលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា និងការរស់រានមានជីវិតរបស់កសិករខ្នាតតូច និងការបន្តអាជីវកម្ម។205 លោកឧកញ៉ា ...
អ៊ុយរ៉ាញ៉ូម
សក្តានុពលរបស់ប្រទេសកម្ពុជា សម្រាប់ការរុករករ៉ែអ៊ុយរ៉ាញ៉ូម ត្រូវបានពិនិត្យនៅក្នុងឆ្នាំ១៩៧៧ ដោយទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ(IAEA)នៅក្រោមគម្រោងវាយតម្លៃ និងការសិក្សាលិទ្ធភាពអំណោយផលធនធានរ៉ែអ៊ុយរ៉ាញ៉ូមអន្ដរជាតិ។ របកគំហើញនៃការរុករកនេះ បានបង្ហាញថា សក្តានុពលនៃរ៉ែអ៊ុយរ៉ាញ៉ូមនៅមានកម្រិតនៅឡើយនៅក្នុងប្រទេសកម្ពុជា។ ...
សហគមន៍ព្រៃឈើ
(English) The Forest Law of 2002 provides a legal basis for rural communities to use and help manage forests through community forestry. ...
អស្សាមិករណ៍
(English) The Constitution of the Kingdom of Cambodia and the Land Law of 2001 both guarantee an individual’s right to property protection. Though part of the Government’s policy framework since 2002, not until 2010 did a legal framework exist to govern the process by which ...
ការទិញលក់ និងការធ្វើពាណិជ្ជកម្មដីធ្លី
(English) The legal framework surrounding land sales and transfers was obliterated by the 2007 Civil Code, leaving little legal guidance. Forced land sales and distress sales are a substantial cause of land tenure insecurity in Cambodia. They are a significant cause of landlessness, and it ...
ដំណាំជីវឥន្ធនៈ
ដំណាំជីវឥន្ធនៈមានសក្តានុពលគួរឱ្យកត់សម្គាល់ ក្នុងការរួមចំណែកដល់តម្រូវការថាមពលនាពេលអនាគតនៅទូទាំងពិភពលោក។ ដីកសិកម្មបានផ្តល់ឱ្យនូវជម្រើសក្នុងការដាំដុះដំណាំជីវឥន្ធនៈជំនួសផលិតកម្មអាហារដែលមានលក្ខណៈសាមញ្ញ ...
គោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ
រថយន្តដឹកឈើក្នុងព្រៃការពារមណ្ឌលគិរី ប្រទេសកម្ពុជា។ រូបភាព ថតដោយ Global Water Forum, នៅថ្ងៃទី២៣ កុម្ភៈ ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0ប្រទេសកម្ពុជាត្រូវបានគេព្រួយបារម្ភយ៉ាងខ្លាំងអំពីការកាប់ព្រៃឈើ។ ខណៈដែលប្រទេសនេះកំពុងស្វែង រកការអភិវឌ្ឍឆាប់រហ័សលើវិស័យសេដ្ឋកិច្ច ព្រៃឈើជាច្រើនត្រូវបានគេចាត់ទុកជាធនធានទ្រព្យសម្បត្តិជាតិ។ ដើម្បីជួយធានាដល់ការគ្រប់គ្រងធនធានទាំងនេះប្រកបដោយនិរន្តរភាព រដ្ឋាភិបាលបានបង្កើតច្បាប់គ្រប់គ្រងព្រៃឈើដែលត្រូវបានផ្តល់សច្ចាប័ននៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០២។ច្បាប់នេះសង្កត់ធ្ងន់ពីសារៈសំខាន់នៃព្រៃឈើសម្រាប់ជាគុណប្រយោជន៍ដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ក៏ដូចជា តួនាទីរបស់វានៅក្នុងប្រព័ន្ធជីវៈចម្រុះ និងបេតិកភ័ណ្ឌវប្បធម៌350។« រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចាត់ទុកថាការសម្រេចបាននូវការគ្រប់គ្រង និងការអភិរក្សនៃធនធានព្រៃឈើសម្រាប់ប្រព័ន្ធអេកូឡូស៊ី សង្គម និងសេដ្ឋកិច្ច ជាសសរស្តម្ភនៃសុខុមាលភាពដ៏ធំមួយ ដែលរួមចំណែកដោយផ្ទាល់ដល់ការការពារបរិស្ថាន ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ » ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាអាជ្ញាធរដែលមានសិទ្ធិអំណាចផ្លូវច្បាប់ជាមួយនឹងយុត្តាធិការទូទៅលើគោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ។ ការងារទាំងនេះត្រូវបានចាត់ចែងដោយរដ្ឋបាលព្រៃឈើ។ក្រមខណ្ឌគតិយុត្តិនៅកម្ពុជាច្បាប់ស្តីពីព្រៃឈើត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០២ បន្ទាប់ពីមានច្បាប់ស្តីពីការគ្រប់គ្រងដីធ្លីឆ្នាំ ១៩៩២ និងច្បាប់ស្តីពីការគ្រប់គ្រងលើធនធានធម្មជាតិឆ្នាំ ...
គោលនយោបាយនិងការគ្រប់គ្រងថាមពល
អគ្គីសនីកម្ពុជា (EdC)។ រូបភាព ថតដោយ bmeabroad, ១០ វិច្ឆិការ ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0។អត្រាអគ្គីសនីភាវូបនីយកម្មទាប និងការពឹងផ្អែកខ្លាំងលើការនាំចូលឥន្ធនៈផូស៊ីល បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសលំដាប់ទី១២០/១២៤ នៃបណ្តាប្រទេសផ្សេងទៀត ក្នុងរបាយការណ៍សន្ទស្សន៍ប្រសិទ្ធភាពផ្នែកស្ថាបត្យកម្មថាមពលសកលរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៤ (ហៅកាត់ថា EAPI) ដែលត្រូវបានគណនាដោយកំណត់មធ្យមភាគពិន្ទុរបស់ប្រទេសក្នុងកំណើនសេដ្ឋកិច្ច និងការ ...
ដីធ្លី
ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។444 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។445នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។446 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ447 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។448កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែភាគច្រើននៃពួកគេរស់ក្នុងតំបន់ទីជនបទ និងពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខ ...
ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ
សន្និសីទអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ នៅទីក្រុងបាលី។ រូបភាព ដោយ អង្គការ អុកស្វាម អន្តរជាតិ, ៤ ធ្នូ ២០០៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0បម្រែបម្រួលអាកាសធាតុជាបញ្ហាកំពុងតែកើតមាន។ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេពីបម្រែបម្រួលអាកាសធាតុនិងមានការត្រៀមខ្លួនតិចតួច។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ ប្រជាជនភាគច្រើនរបស់ប្រទេសនេះពឹងផ្អែក ...
ទំនប់វារីអគ្គិសនី
នៅក្នុងឆ្នាំ ២០០៣ ការវាយតម្លៃវិស័យវារីអគ្គិសនីថ្នាក់ជាតិ ត្រូវបានធ្វើឡើងដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល (បច្ចុប្បន្នជា ក្រសួងរ៉ែ និងថាមពល) និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC)។ របាយការណ៍នេះ បានកំណត់ទីតាំងដែលមានសក្តានុពលចំនួន ៦០កន្លែង សម្រាប់ការអភិវឌ្ឍថាមពល ...
វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
និស្សិតកំពុងឈរនៅជុំវិញ ម៉ូដែលបោះពុម្ព 3D នៅក្នុងពិព័រណ៍សំណង់មួយក្នុងរាជធានីភ្នំពេញ។ រូបភាព ថតដោយ ARC Hub PNH, ធ្នូ ២០១៤។ រូបភាពត្រូវបានប្រើដោយមានការអនុញ្ញាតពី ARC Hub PNH។ប្រទេសកម្ពុជា សម្រេចបាននូវការរីកចំរើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដ៏គួរឲ្យចាប់អារម្មណ៍ នាប៉ុន្មានទស្សវត្សចុងក្រោយនេះ ប៉ុន្តែទាក់ទងនឹងការអភិវឌ្ឍទៅលើចំណេះដឹងជាមូលដ្ឋាន កម្ពុជាមិនសូវមានការវិវឌ្ឍន៍ខ្លាំងទេ បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង ...
មជ្ឈត្តការផ្នែកការងារ
ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅពេលសវនាការ នៅប្រទេសកម្ពុជា។ រូបភាព ថតដោយអង្គការពលកម្មអន្តរជាតិ (ប្រចាំអាស៊ី-ប៉ាស៊ីហ្វិច) កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១២។ ក្រោមអាជ្ញាប័ណ្ណ Attribution-NonCommercial-NoDerivs 2.0 Genericក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានបង្កើតឡើងដោយច្បាប់ការងារ ឆ្នាំ១៩៩៧។ បើទោះជាយ៉ាងនេះក្តី ក្រុមប្រឹក្សានេះ ទើបតែបើកទ្វារទទួលផ្តល់សេវាជូននិយោជក និយោជិក កម្មករ និងសហជីព នៅខែឧសភា ឆ្នាំ២០០៣ ប៉ុណ្ណោះ។ មាត្រា ៣១៧ នៃ ...