មាស

ផលិក​ម្ម​រ៉ែ​​មាស​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​អាច​នឹង​ចាប់ផ្តើម​នា​ពេល​ឆាប់ៗ​នេះ​។​ នៅ​ក្នុង​ខែសីហា​ ឆ្នាំ​ ២០១៦​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុញ្ញាត​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដល់​ក្រុមហ៊ុន​ Mesco​ Gold​។1​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញ​អាជ្ញាប័ណ្ណ​លើ​ដី​ទំហំ​ ១២​ គីឡូម៉ែត្រ​ក្រឡា​ ដល់​ក្រុមហ៊ុន​រុករក​រ៉ែ​ភូមិ​ស៊ី​យ៉ា​រ៉ុ​ង​ ខេត្តរតនគិរី​។​ នេះ​គឺជា​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ដំបូង​បង្អស់​សម្រាប់​រ៉ែ​មាស​ ដែល​បាន​ចេញ​ក្រោម​ក្រប​ខណ្ឌ​ច្បាប់​បង្កើត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។​2 មាស​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​ជា​ច្រើន​នៃ​ប្រទេស​កម្ពុជា​ ដែល​ភាគច្រើន​ស្ថិត​នៅ​ភាគ​ខាងជើង​។​​3

គំរូមាសនៅសណ្ឋានដើមខេត្តព្រះវិហារ ប្រទេស កម្ពុជា។ ថតនៅថ្ងៃទី ២០ ខែកក្កដា​ឆ្នាំ២០១៥ ដោយក្រុមការងារ អង្គការទិន្នន័យអំពីការអភិវឌ្ឍ។

គំរូមាសនៅសណ្ឋានដើមក្នុងខេត្តព្រះវិហារ ប្រទេសកម្ពុជា។ រូបថតថតដោយក្រុមការងារ អង្គការទិន្នន័យអំពីការអភិវឌ្ឍ កាលពីថ្ងៃទី ២០ ខែកក្កដា​ឆ្នាំ២០១៥។​ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0

​នាវា​សន្សឹមៗ​ឆ្ពោះទៅ​កាន់ការ​អភិវឌ្ឍ​

​សង្គ្រាមស៊ីវិល ​និង​ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ​បាន​បង្អាក​ការ​រុករក​រ៉ែ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។​ទោះបីជា​បន្ទាប់​ពី​ឆ្នាំ​២០០០​ក៏​ដោយ​ បញ្ហា​ប្រឈម​នៅ​តែ​បន្ត​កើត​មាន​ តួយ៉ាង​ហេដ្ឋារចនាសម្ព័ន្ធ​ ឆ្ពោះទៅ​កាន់​តំបន់​ដាច់​ស្រយាល​មាន​កំណត់​ វត្តមាន​ចំការ​មីន​ និង​ក្របខ័ណ្ឌ​ច្បាប់​ដែល​មាន​កម្រិត​ជាដើម​។​ វិនិយោគទុន​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​រុករក​រ៉ែ​ បាន​ចាប់ផ្តើម​បន្ទាប់​ពី​ឆ្នាំ​ ២០០៦/២០០៧​តែ​ប៉ុណ្ណោះ​ ។​ សព្វ​ថ្ងៃនេះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​តែ​លើកយក​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង​ប្រទេស​ផ្សេង​ទៀត​ជា​ហេតុផល​សម្រាប់​ការ​កំហិត​ ឬ​ការ​កាត់​បន្ថយ​វិនិយោគទុន​របស់​ពួក​គេ​។4

​ក្រុមហ៊ុន​រុករក​និង​ទាញ​យក​រ៉ែ​

​ក្រសួង​រ៉ែ​ និង​ថាមពល​ គឺជា​អង្គភាព​ដែល​ទទួល​បន្ទុក​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ និង​ថ្លៃ​សេវាកម្ម​។​ មាន​ក្រុមហ៊ុន​ធំៗ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​វិស័យ​រ៉ែ​មាស​រួម​មាន​ Southern​ Gold​ (ASX:SAU),​ Angkor​ Gold​ (TSXV:ANK),​ Renaissance​ Minerals​ Limited​ (ASX:​ RNS),​ MESCO​ Gold​ Cambodia,​ and​ Geopacific​ Resources​ (ASX:GPR)​។​

ក្រុមហ៊ុន​ Southern​ Gold​ (ASX: SAU)

​ក្រុមហ៊ុន​ Southern​ Gold​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ដ្រាលី​មាស​ បាន​ទទួល​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​មាស​ចំនួន​ប្រាំពីរ​ និង​លោហធាតុ​នៅ​លើ​ផ្ទៃដី​ ១៥០០​ គីឡូម៉ែត្រ​ការេ​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​ ក្នុង​ឆ្នាំ​២០១៤/១៥​ក្រុមហ៊ុន​នេះ​បាន​បញ្ចប់​កិច្ចព្រមព្រៀង​លក់​ ជាវ ​និង​វិនិយោគ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ Mekong​ Minerals​ Ltd​ ទៅ​លើ​ការដ្ឋាន​រុករក​រ៉ែ​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​។​ ក្រុមហ៊ុន​ Southern​ Gold​ នឹង​មិន​បន្ត​ដាក់​សាច់ប្រាក់​បន្ថែម​ទៀត​ទៅ​ក្នុង​ការ​រុករក​នោះ​ទេ​ ប៉ុន្តែ​នឹង​ទទួល​បាន​ប្រាក់​ប្រសិនបើ​ក្រុមហ៊ុន​ Mekong​ Minerals​ ទទួល​បាន​ទិន្នផល​សេដ្ឋកិច្ច​។​5

​ក្រុមហ៊ុន​ Angkor​ Gold​ (TSXV:​ ANK)

​ក្រុមហ៊ុន​ Angkor​ Gold​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​មាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ប្រាំពីរ​នៅ​លើ​ផ្ទៃដី​ ១៤៤៨​ គីឡូម៉ែត្រ​ការេ​ ដែល​ក្រុមហ៊ុន​នេះ​បាន​រក​ឃើញ​កាលពី​ប្រាំមួយ​ឆ្នាំ​មុន​។6​ ក្រុមហ៊ុន​នេះ​ បាន​ដំណើរការ​រុករក​ដំណាក់កាល​ដំបូង​ និង​បន្ទាប់​មក​ចូលរួម​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ទៀត ​ដើម្បី​នាំ​យក​លទ្ធផល​នៃ​ការ​រក​ឃើញ​ទៅ​ជា​ផលិតកម្ម​។​ ក្រុមហ៊ុន​ Angkor​ Gold​ មាន​គម្រោង​ចំនួន​ប្រាំពីរ​ដែល​បង្ហាញ​ក្នុង​រូបភាព​ខាងក្រោម​ដែល​ដកស្រង់​ចេញពី​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ​៖

angkor gold
​នៅ​ឆ្នាំ​ ២០១៤​ ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ថា​ខ្លួន​បាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រសួង​រ៉ែ ​និង​ថាមពល ​ដើម្បី​បន្ត​ជាមួយនឹង​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ (EIA)​ នៅ​លើ​អណ្តូងរ៉ែ​មាស​ក្រោម​ដី​ដែល​បាន​ស្ថាបនា​ដំបូង​ដោយ​ព្រះរាជ​វង្ស​នៅ​ឃុំ​យ៉ាង​ទុង​ខេត្តរតនគិរី​។​ ផលិតកម្ម​រំពឹងថា ​នឹង​ចាប់ផ្តើម​ឱ្យ​បាន​លឿន​បំផុត​ក្នុង​ឆ្នាំ​២០១៦​ នឹង​ត្រូវ​បាន​ប្រតិបត្តិការ​ឡើង​ដោយ​ក្រុមហ៊ុន​ Mesco​ Gold​ (Cambodia)​ Ltd​ ។​7

Mesco​ Gold​ (​កម្ពុជា​)

Mesco​ គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Mesco​ Steel​ Ltd.​  ដែល​ជា​ក្រុមហ៊ុន​ផលិតករ​ដែក ​និង​ដែកថែប​ឈានមុខ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា ​និង​មាន​ចំណាប់អារម្មណ៍​លើ​ធនធាន​ដ៏​ទៃ​ទៀត​។​ ភាព​ជា​ដៃគូ​របស់​ក្រុមហ៊ុន​ Mesco​ Gold​ ជាមួយនឹង​ក្រុមហ៊ុន​ Angkor​ Gold​មាន​ន័យ​ថា​ ប្រសិនបើ​អណ្តូងរ៉ែ​នេះ​អាច​ឈាន​ដល់​ផលិតកម្ម​ ក្រុមហ៊ុន​ Angkor​ Gold ​នឹង​ទទួល​បាន​ប្រាក់​មួយ​ចំណែក​ដោយ​ផ្អែក​លើ​តម្លៃ​នៃ​មាស​ដែល​បាន​មក​ពី​ផលិតកម្ម​នោះ​។​8ក្រុមហ៊ុន​ Mesco​ Gold​ រំពឹង​ពី​ការ​ចាប់ផ្តើម​ទៅ​រក​ផលិតកម្ម​ និង​មាន​មហិច្ឆតា​ក្លាយជា​ផលិតករ​ទំហំ​ពាក់កណ្តាល​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ នៅ​ខែ​មី​នា​ ឆ្នាំ​២០១៥​ ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ថា​កិច្ចព្រមព្រៀង​សម្រាប់​សំណង​ហិរញ្ញវត្ថុ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​ក្រុមហ៊ុន​ Mesco​ និង​អ្នកស្រុក​ដែល​រង​ផល​ប៉ះពាល់​។​9 នៅ​ថ្ងៃ​ទី​ ២៩​ ខែតុលា​ឆ្នាំ​ ២០១៥​ ក្រុមហ៊ុន​ Mesco​ Gold​ បាន​ប្រកាស​ថា​ខ្លួន​បាន​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​តាម​កម្រិត​ទាមទារ​ និង​កំពុង​រង់ចាំ​ការ​អនុម័ត​ពី​រដ្ឋាភិបាល​ ដើម្បី​ចាប់ផ្តើម​ទាញ​យក​រ៉ែ​មាស​នៅ​អណ្តូងរ៉ែ​នៅ​ឃុំ​យ៉ាង​ទុង​របស់​ខ្លួន​ក្នុង​ខេត្ត​រតនគីរី​។​ 10

​ក្រុមហ៊ុន​ Renaissance​ Minerals​ លីមីត​ធី​ត​ (ASX:​ RNS)

​ក្រុមហ៊ុន​ Renaissance​ Minerals​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ដ្រាលី​មាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​លើ​ផ្ទៃដី​ចំនួន​៤០០​គីឡូម៉ែត្រ​ការេ​ ក្នុង​តំបន់​ទំនាប​ភាគ​ខាងកើត​នៃ​ខេត្តមណ្ឌលគិរី​របស់​ប្រទេស​កម្ពុជា​។​11ការ​សិក្សា​ពី​វិសាលភាព​វិជ្ជមាន​មួយ​ត្រូវ​បាន​បញ្ចប់​នៅ​ខែតុលា​ឆ្នាំ​ ២០១៤​ សម្រាប់​ការ​អភិវឌ្ឍ​នៃ​ការ​រក​ឃើញ​រ៉ែ​នៅ​តំបន់​អូរ​ខ្វាវ​របស់​ខ្លួន​។​ នេះ​ត្រូវ​បាន​អម​ដោយ​ការ​សិក្សា​ពី​លទ្ធភាព​មុន​មួយ​ដែល​បាន​បញ្ចប់​នៅ​ខែកក្កដា​ឆ្នាំ​២០១៥​។​ការ​សិក្សា​នៅ​ឆ្នាំ​២០១៥​ នេះ​បាន​បង្ហាញ​ថា​ មានការ​អណ្តូងរ៉ែ​មួយ​ដែល​មាន​សក្តានុពល​រយៈពេល​៨​ឆ្នាំ​ដែល​ជា​មធ្យម​អាច​ផលិត​មាស​បាន​ ៩១៥០០​អោន​រៀង​រាល់​ឆ្នាំ​ពី​រណ្ដៅ​បើកចំហ​មួយ​។​12

​ក្រុមហ៊ុន​ Geopacific​ Resources​ (ASX:​ GPR)

​ក្រុមហ៊ុន​ Geopacific​ Resources​ បាន​ចូល​មក​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១១​ ហើយ​បាន​បង្កើត​ភាព​ជា​ដៃគូ​បណ្តាក់ទុន​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​។​ ក្រុមហ៊ុន​នេះ​បាន​ទទួល​គម្រោង​របស់​គូ​ស្រះ​នៅ​ខេត្តព្រះវិហារ ​ក្នុង​ឆ្នាំ​ ២០១៣​ និង​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​យ៉ាង​ល្អ​។​នៅ​ក្នុង​ខែកញ្ញា ​ឆ្នាំ​ ២០១៥​ ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ចាប់ផ្តើម​ការ​សិក្សា​ពី​វិសាលភាព​ក្នុង​ឆ្នាំ​ ២០១៦​។13

ធ្វើបច្ចុប្បន្នភាពនៅ៖ ថ្ងៃ​ទី​ ០២​ ខែ វិច្ឆិកា​ ឆ្នាំ២០១៦

ឯកសារយោង

  1. 1. ស៊ុំ​ ម៉ា​ណែត​, ២០១៦. “​ការរុករករ៉ែមាសនឹងចាប់​ផ្តើម​”​។ កាសែត​ខ្មែរ​ថាមស៍​, ចុះថ្ងៃ​ទិី​ ១៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​។
  2. 2. Angkor Gold Corp. “រដ្ឋា​ភិ​បាល​កម្ពុ​ជា​ចេញ​អាជ្ញា​បណ្ណ​ធ្វើ​អាជី​វកម្ម​រុក​រក​រ៉ែ​មាសជា​លើក​ដំបូង​ដល់​ក្រុម​ហ៊ុន​ Mesco  Gold”​។ ចូល​អាន​​ថ្ងៃ​ទី​ ១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ​២០១៦ ។ http://www.angkorgold.ca/cambodian-government-issues-first-commercial-mining-license-to-mesco-gold/
  3. 3. “ការរុករករ៉ែមាសនៅកម្ពុជា៖ គួរឱ្យទាក់ទាញតែមានភាពប្រថុយប្រថាន”។ ព័ត៌មានវិនិយោគរ៉ែមាស.ថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០១២។ ចូលអានថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥។ http://investingnews.com/daily/resource-investing/precious-metals-investing/gold-investing/gold-mining-in-cambodia-attractive-but-risky/
  4. 4. របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនSouthern Gold ឆ្នាំ២០១៤/១៥. ទំព័រទី១០។ ចូលអានថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥។ http://www.southerngold.com.au/assets/docs/investors/20150928-SAU-Annual-Report-to-Shareholders_1443576456.pdf
  5. 5. Ibid
  6. 6. “ក្រុមហ៊ុន Angkorប្រកាសជាដៃគូភូមិសាស្ត្រជាមួយក្រុមហ៊ុន BETEC Ltd​ របស់ចិនសម្រាប់រដូវកាលនៃឆ្នាំ២០១៥-១៦ នៃក្រុមហ៊ុន Angkor Gold កម្ពុជា”។ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ http://www.angkorgold.ca/angkor-geophysics-partnership-chinas-betec/
  7. 7. ក្រុមហ៊ុន​ Angkor Gold, ២០១៥។ ចូលអានថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥. http://www.angkorgold.ca/cambodia-mine-on-track-for-2016-start-up/ 
  8. 8. “ក្រុមហ៊ុនអង្គរទទួលបានប្រតិបត្តិការយុទ្ធសាស្ត្រទីបី៖ ទឹកប្រាក់៧០០​ ០០០ដុល្លារសម្រាប់គម្រោងថ្លែនខៀវនៅការដ្ឋានភាគខាងលិចអូយ៉ាដាវ, ប្រទេសកម្ពុជា”។ ចូលអានថ្ងៃទី១៤​ ខែវិច្ជិកា ឆ្នាំ២០១៣។ http://www.angkorgold.ca/angkor-achieves-third-strategic-transaction-usd700000-for-blue-lizard-prospect-oyadao-south-tenement-cambodia/
  9. 9. ផាក សេងលី, ឆ្នាំ ២០១៥. “អ្នកភូមិនិងក្រុមហ៊ុនរុករករ៉ែដោះស្រាយបញ្ហាជម្លោះដីធ្លី.” ការសែតភ្នំពេញបុស្តិ៍ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥។ http://www.phnompenhpost.com/national/villagers-mining-firm-settle-land-dispute
  10. 10. Cam McGrath, ឆ្នាំ ២០១៥. “ក្រុមហ៊ុន Mesco គ្រោងនឹងទាញយកមាសទីមួយ ពីការដ្ឋាននៅរតនគិរី”. ការសែតភ្នំពេញបុស្តិ៍, ថ្ងៃទី ៣០​ ខែតុលា ឆ្នាំ២០១៥។ http://www.phnompenhpost.com/business/mesco-set-draw-first-gold-ratanakkiri-mine
  11. 11. ក្រុមហ៊ុន Rennaisance Minerals, ឆ្នាំ ២០១៥។ ចូលអានថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥។ https://www.emeraldresources.com.au/renaissance-minerals-cambodia-limited
  12. 12. Rennaisance Minerals.Ibid.
  13. 13. Finfeed, ឆ្នាំ ២០១៥។ ចូលអានថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥។ http://finfeed.com/mining/gpr/qa-with-ron-heeks-managing-director-at-geopacific-resources/20150930/
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

8VNnG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!