ការនាំចូល/អាហរណ
![](https://opendevelopmentcambodia.net/wp-content/uploads/2021/08/Phnom-Penh-Autonomous-port-in-Kandal-province_23-Feb-2013-150x150.jpg)
តម្លៃសរុបនៃពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួន ៣៥,៨ ពាន់លានដុល្លារនៅឆ្នាំ២០២០ ដែលកើនឡើង ២,៥ ភាគរយបើធៀបនឹង ៣៤,៩ ពាន់លានដុល្លារនៅឆ្នាំ២០១៩ បើទោះបីជាជំងឺឆ្លងកូវីដ-១៩ បានធ្វើអោយពាណិជ្ជកម្មពិភពលោកថយចុះក៏ ...
ធ្យូងថ្ម
![](https://opendevelopmentcambodia.net/wp-content/uploads/2015/10/Coal-barge-150x150.jpg)
ទោះបីជាការរុករកបានបង្ហាញថាមានវត្តមានធនធានធ្យូងថ្មមួយចំនួនតូចនៅភាគខាងជើងនៃប្រទេសកម្ពុជាក៏ដោយ ពុំមានការរុករករ៉ែជាលក្ខណៈឧស្សាហកម្មណាមួយបានចាប់ផ្តើមឡើងនោះទេ។ ធ្យូងថ្មដែលប្រើប្រាស់សម្រាប់ការផលិតអគ្គិសនីនិងគោលបំណងផ្សេងទៀតត្រូវ ...
គោលនយោបាយ និងការគ្រប់គ្រងវិស័យសុខាភិបាល
![](https://opendevelopmentcambodia.net/wp-content/uploads/2020/11/8759177996_e8a57a45bd_o-150x150.jpg)
ប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាព និងប្រសិទ្ធភាពដែលផ្តល់លទ្ធភាពទទួលបានសេវាកម្មស្មើភាពគ្នាមានសារៈសំខាន់ណាស់ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាជនក្នុងប្រទេសមួយ។ ទាំងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ខិតខំធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលរបស់ពួក ...
ការប្រឆាំងអំពើពុករលួយ
![https://www.flickr.com/photos/mikecogh/12076554756/in/photolist-91HnQa-a6B6E9-a6B5gY-a6B4ay-a6y5ZZ-biXnRk-i41rVD-wg9Q5-jpauZj-i41Fz3-nJzW6Q-i41CaL-i42eKH-i41sar-i41DCf-i41FJw-i41DSy-a6y7S6-a6yaPF-a6B12J-3EKSmF-i41Dg3-i42dUp-i41DiE-i41FLq-i41D7h-i41EcJ-i41tGV-i41Dt7-i41snF-pQ5R5E-pzMhe1-oVknw9-pRWsyr-oVkpuh-pzG1UT-pzJSQj-pzJGcA-pzJZa3-pSbJc6-pzL46M-4kqwAi-n1vt3-hV3xvP](https://opendevelopmentcambodia.net/wp-content/uploads/2015/12/Anti-corruption-150x150.jpg)
អង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ រូបថត ថតដោយ មៃឃើល ខូកលេន កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0យោងតាមការសិក្សាស្តីពី សន្ទស្សន៍លើការយល់ឃើញអំពីអំពើពុករលួយ ឆ្នាំ២០១៤ បោះពុម្ពផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ ប្រទេសកម្ពុជា ស្ថិតនៅលំដាប់ទី ១៥៦ ក្នុងចំណោមប្រទេសចំនួន ១៧៤។86 បើសន្ទស្សន៍កាន់តែទាប ប្រទេសនោះ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីអំពីភាពក្រីក្រ
![](https://opendevelopmentcambodia.net/wp-content/uploads/2021/10/24881274083_952178b795_o-150x150.jpg)
ក្នុងនាមជាប្រទេសអភិវឌ្ឍមានល្បឿនលឿន ប្រទេសកម្ពុជាតែងតែជួបប្រទះភាពក្រីក្រជាបញ្ហាប្រឈមចម្បងរបស់ខ្លួន។ យុទ្ធសាស្ត្រចតុកោណចែងថាការលុបបំបាត់ភាពក្រីក្រគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។142 បន្ទាប់ពីការបោះឆ្នោតដ៏ធំលើកដំបូងក្រោយសង្គ្រាមស៊ីវិលរបស់ប្រទេសក្នុងឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាមានការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។143 ព្រះរាជាណាចក្រកម្ពុជាបានអនុវត្តគោលនយោបាយកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានសេរីភាវូបនីយកម្ម និងនាំប្រទេសកម្ពុជាទៅក្នុងទីផ្សារតំបន់ និងពិភពលោក។144 រដ្ឋាភិបាលក៏បានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម និងផ្តល់ការលើកទឹកចិត្តលើការវិនិយោគបរទេសនិងការលើកលែងពន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែម។145 កត្តាទាំងនេះបាននាំឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកាត់បន្ថយភាពក្រីក្រ។146 យោងតាមធនាគារពិភព លោកប្រទេសកម្ពុជាបានរក្សាកំណើនប្រចាំឆ្នាំជាមធ្យម ៧.៧ ភាគរយចាប់តាំងពីឆ្នាំ ១៩៩៨ មក។147 ប្រទេសនេះត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានការរីកចម្រើនលឿនបំផុតមួយនៅលើពិភពលោក។ ប្រទេសកម្ពុជាបានបញ្ចប់ការសិក្សាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ហើយបានកំណត់គោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។148កសិករខ្មែរម្នាក់កំពុងច្រូតស្រូវដំបូងជាមួយប្តី។ រូបភាពដោយ ធនាគារពិភពលោក, ថតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-ND 2.0។កំណើននេះបានរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាភាពក្រីក្រ។ នៅឆ្នាំ ១៩៩៣ អត្រាភាពក្រីក្រនៅក្នុងប្រទេសមានប្រហែល ៣៩ ភាគរយ។149 នៅឆ្នាំ ២០១៤ អត្រាភាពក្រីក្របានធ្លាក់ចុះមកត្រឹម ១៣.៥ ...
ទឹក និងអនាម័យ
![](https://opendevelopmentcambodia.net/wp-content/uploads/2022/09/45408253015_14d6ea33fb_k-150x150.jpg)
ក្មេងៗនៅស្រុកមោង ខេត្តបាត់ដំបង លាងដៃជាមួយទឹក នឹងសាប៊ូ។ រូបភាពដោយ អង្គការ Worldfish Cambodia បានថតនៅថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ ២០១៨។ ក្រោមអាជ្ញាបណ្ណ (CC BY-ND 2.0)។ដោយទទួលស្គាល់ថាជាទឹក និងអនាម័យជាវិបត្តិសកល អង្គការសហប្រជាជាតិបានដាក់បញ្ចូលបញ្ហានេះនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគោលដៅទី ៦ ដើម្បីធានាឱ្យមានការប្រើប្រាស់ទឹក និង ...
ការចិញ្ចឹមត្រី និងជលវប្បកម្ម
![](https://opendevelopmentcambodia.net/wp-content/uploads/2015/07/6323862891_66776de4e5_o-150x150.jpg)
អ្នកនេសាទត្រីកំពុងរៀបចំទ្រុងត្រី។ រូបភាព ថតដោយ O. Joffre/WorldFish, ៣ តុលា ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។វារីវប្បកម្មមានប្រមាណ ៧ ភាគរយ នៃផលិតកម្មត្រីសរុបនៅកម្ពុជា។ ប្រព័ន្ធវារីវប្បកម្មទឹកសាប រួមមាន បែរ និងទ្រុង ស្រះខ្នាតធំ ស្រះចិញ្ចឹមត្រីតាមគ្រួសារ ស្រះផ្តល់ជម្រកត្រីក្នុងសហគមន៍ (CFR) និងកសិដ្ឋានចិញ្ចឹមត្រីក្នុងស្រែ។ ស្រះចិញ្ចឹមផ្តល់ជម្រកត្រីក្នុងសហគមន៍ គឺជាទម្រង់មួយនៃការបង្កើនបរិមាណត្រី ឬវិធានការអភិរក្សត្រី ដែលមានគោលបំណងបង្កើនផលិតភាពជលផលតាមវាលស្រែ ដោយបង្កើតជម្រកត្រីក្នុងរដូវប្រាំងសម្រាប់មេពូជ ...
អង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកផ្នែកកិច្ចការពារព្រៃឈើ
![](https://opendevelopmentcambodia.net/wp-content/uploads/2016/09/Forest_Pic-150x150.jpg)
កិច្ចការពារព្រៃឈើនៅកម្ពុជា គឺស្ថិតនៅក្រោមការទទួលខុសត្រូវសំខាន់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ និងក្រសួងបរិស្ថាន។ យ៉ាងណាមិញ មានអង្គការមិនមែនរដ្ឋាភិបាលជាច្រើនដែលកំពុងធ្វើការនៅក្នុងផ្នែកនេះ ដែលក្នុងនោះមាន ...
មជ្ឈត្តការផ្នែកការងារ
![](https://opendevelopmentcambodia.net/wp-content/uploads/2015/07/Arbitration-Council-in-trial-sessions-150x150.jpg)
ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅពេលសវនាការ នៅប្រទេសកម្ពុជា។ រូបភាព ថតដោយអង្គការពលកម្មអន្តរជាតិ (ប្រចាំអាស៊ី-ប៉ាស៊ីហ្វិច) កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១២។ ក្រោមអាជ្ញាប័ណ្ណ Attribution-NonCommercial-NoDerivs 2.0 Genericក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានបង្កើតឡើងដោយច្បាប់ការងារ ឆ្នាំ១៩៩៧។ បើទោះជាយ៉ាងនេះក្តី ក្រុមប្រឹក្សានេះ ទើបតែបើកទ្វារទទួលផ្តល់សេវាជូននិយោជក និយោជិក កម្មករ និងសហជីព នៅខែឧសភា ឆ្នាំ២០០៣ ប៉ុណ្ណោះ។ មាត្រា ៣១៧ នៃ ...
វាក្យសព្ទ និងនិយមន័យ
![](https://opendevelopmentcambodia.net/wp-content/uploads/2016/01/9264513847_87d083a3e2_b-150x150.jpg)
ការកំណត់និយមន័យ និងការវាស់ព្រៃឈើ គឺមិនមែនជារឿងងាយស្រួលនោះឡើយ។ និយមន័យដែលមានសភាពស្រដៀងគ្នាខ្លាំង ក៏អាចនឹងមានភាពខុសគ្នា គួរឱ្យកត់សំគាល់។ ការយល់ដឹងពីលក្ខខណ្ឌ គឺមានសារៈសំខាន់សម្រាប់ការយល់ដឹងអំពីការប្រើប្រាស់ព្រៃឈើ គម្របព្រៃឈើ ច្បាប់និងគោលនយោបាយព្រៃឈើ និងការកាប់បំផ្លាញព្រៃឈើ។ ...
ថ្មគ្រួសនិងចុណ្ណីសិលា
![](https://opendevelopmentcambodia.net/wp-content/uploads/2015/09/gravel-and-limstone1-150x150.jpg)
ថ្មក្រួសក្នុងសណ្ឋានដើម។ រូបភាព ថតដោយ touch and see កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ចាប់តាំងពីឆ្នាំ ២០១០មក វិស័យឧស្សាហកម្មរ៉ែក្នុងប្រទេសកម្ពុជា មានកំណើនក្នុងផលិតកម្មកម្ទេចថ្មខ្សាច់ និងក្រួសដែលជាការឆ្លើយតបទៅនឹងកំណើនការអភិវឌ្ឍយ៉ាងសម្បើមលើវិស័យសំណង់ក្នុងស្រុក។ ក្នុងឆ្នាំ ២០១៥ នេះ វិនិយោគទុនដែល ...
ស្ត្រីក្នុងការអភិវឌ្ឍ
![](https://opendevelopmentcambodia.net/wp-content/uploads/2023/09/29057358215_a1347d5172_4k-150x150.jpg)
លោកស្រីបណ្ឌិត តាន់ រស្មី ជាអ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យនៃនាយកដ្ឋានវិស្វកម្មគីមី និងបច្ចេកវិទ្យាចំណីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ រូបថតពី USAID Asia កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។ ក្រោមអាជ្ញារបណ្ណ CC BY-NC-SA 2.0ក្របខ័ណ្ឌគោលនយោបាយជាតិដែលពាក់ព័ន្ធតាមទស្សនៈរបស់រដ្ឋាភិបាលទាំងមូល ...
ជំនួយពីសហរដ្ឋអាមេរិក
![](https://opendevelopmentcambodia.net/wp-content/uploads/2020/05/Minister-of-Economy_US-Embassador_06-Feb-2020-150x150.jpg)
សហរដ្ឋអាមេរិកគឺជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតមួយសំរាប់ប្រទេសកម្ពុជា។452 453 ប្រវត្តិនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់ផ្តើមតាំងពីដើមទសវត្សទី៥០ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពេញលេញពីប្រទេសបារាំង។ នៅឆ្នាំ១៩៥៥ កម្មវិធីជំនួយដំបូង ...
គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន
![sdg_goal_3](https://opendevelopmentcambodia.net/wp-content/uploads/2019/10/SDG3-150x150.jpg)
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៣ (គ.អ.ច ៣) សំដៅ “ធានាឱ្យជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូប និងគ្រប់វ័យ”។495 គោលដៅនេះផ្តោតលើទិដ្ឋភាពយ៉ាងទូលំទូលាយ រួមមានអត្រាមរណភាព ...
គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
![](https://opendevelopmentcambodia.net/wp-content/uploads/2019/05/Goal11-150x150.png)
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១១ ស្តីពីការ “ធ្វើឱ្យទីក្រុង និងទីកន្លែងតាំងទីលំនៅថ្មីសម្រាប់ប្រជាជន មានលក្ខណៈ បរិយាប័ន្ន សុវត្ថិភាព ធន់ និងមានចីរភាព” មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលំនៅដ្ឋាន ការដឹកជញ្ជូន កន្លែងសាធារណៈ ...
ការបណ្តុះបណ្តាលវិជ្ជាជីវៈ
![](https://opendevelopmentcambodia.net/wp-content/uploads/2022/01/269799010_4879641528745339_7964991944114406589_n-150x150.jpg)
បើតាមនិយមន័យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកម្មវិធីសិក្សាដែលអាចឱ្យមនុស្សទទួលបាននូវជំនាញដែលអាចផ្ទេរបាន និងអភិវឌ្ឍន៍ខ្ពស់។ កម្មវិធីនេះថែមទាំងផ្តល់ឱ្យមនុស្សនូវជំនាញបច្ចេកទេសចាំបាច់សម្រាប់អាជីពដែលពួកគេចង់បានផងដែរ ...
សុខភាពមាតា និងទារក
![](https://opendevelopmentcambodia.net/wp-content/uploads/2017/02/8758053343_9242b52512_k-150x150.jpg)
ចំនួនម្តាយដែលស្លាប់នៅក្នុងអំឡុងពេលសម្រាលបុត្របានកាត់បន្ថយជិតពាក់កណ្តាលក្នុងរយៈពេលជាងបួនឆ្នាំមកនេះ ពីចំនួន ១៨២ នាក់ នៅឆ្នាំ ២០១១ មកនៅត្រឹម ១០០ នាក់ នៅឆ្នាំ ២០១៥។612 ការស្លាប់ក្នុងចំនោមកុមារក៏បានធ្លាក់ចុះផងដែរ បើទោះជាចំនួននេះនៅតែ ...
ស្ពាន់
![](https://opendevelopmentcambodia.net/wp-content/uploads/2015/10/Copper-mine-150x150.jpg)
ការរុករករ៉ែស្ពាន់ ត្រូវបានប្រមូលផ្តុំនៅខេត្តព្រះវិហារ ដែលឋិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។ ក្រុមហ៊ុនរុករកដែលមានសកម្មភាពច្រើនជាងគេ គឺក្រុមហ៊ុន Geopacific Resources ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី។ក្រុមហ៊ុននេះមានសហប្រតិបត្តិការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ាគិតម៉េង ។ ក្រុមហ៊ុន Geopacific Resources កំពុងធ្វើការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានមូលដ្ឋាននៅកម្ពុជាទៅលើគម្រោងគូសា។ គូសា ជាគម្រោងរុករកមួយនៅលើផ្ទៃដីទំហំ ១៥៨គីឡូម៉្រែតការេ នៅក្នុងតំបន់ប្រាសាទព្រះវិហារដែលបានចាប់ផ្តើមការរុករកក្នុងឆ្នាំ២០១៣។ ...
ទំនាក់ទំនងអន្តរជាតិ
![https://www.flickr.com/photos/koreanet/4348160442/in/photolist-7CesBu-7CaBZe-7aqJmZ-uXL5MV-nx3NY4-7aqA8a-7aqHua-7aqAVz-7aqGG4-7BZD6U-nfyJrh-nwN9V7-ntehmY-nv198y-pqhPFp-pKXUzr-nx4mUk-ee7Ujj-9kJupV-7ahSTA-7ahRPm-7adXji-7ahTsE-7ahQpf-7ae2HD-7adVak-7ahPa7-7ahNSS-7ahQz1-7adXRr-7ahPtS-7adXwH-7adWbH-7adY42-7ahLyQ-7adUF8-7adYAa-7ae1rg-7ahRAG-7ahKcN-7ahTDN-7adWsD-7ahRoE-7adWMB-7ahHRY-7ahQUu-7adVqt-7ae1LB-7adYSr-7wPHAx](https://opendevelopmentcambodia.net/wp-content/uploads/2015/12/International-Relations-150x150.jpg)
(English) Cambodia has strong diplomatic links with many countries. Its warmest relationship with a superpower is with the People's Republic of China. The most important economic ties are with China, the United States of America, Thailand and Vietnam. Cambodia is a member of the UN, ...
ប្រជាជន និងជំរឿន
table { width: 100%; } table td { vertical-align: middle; } ប្រជាជនកម្ពុជាមើលការប្រណាំងទូកនៅតាមបណ្តោយមាត់ទន្លេចតុមុខក្នុងទីក្រុងភ្នំពេញ នៅក្នុងអំឡុងពិធីបុណ្យអុំទូក។ រូបថត បានពី Patrik M. Loeff ថត ២៤ វិច្ឆិកា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ប្រជាជនជាមួយនឹងអត្រាកំណើន ១.៤៦ ភាគរយ ក្នុងមួយឆ្នាំ វិទ្យាស្ថានជាតិស្ថិតិ ប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបនៅព្រះរាជាណាចក្រកម្ពុជាមានចំនួន ១៤.៦៨ លាននាក់ ក្នុងឆ្នាំ២០១៣។633 អង្គការសហប្រជាតិ ប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបមានចំនួន ១៥.៥៨ លាននាក់ នៅឆ្នាំ២០១៥។634 ជំរឿនប្រជានជនផ្លូវការចុងក្រោយធ្វើឡើងនៅឆ្នាំ២០០៨។ស្ថិតិសំខាន់ៗមួយចំនួន៖635ប្រជាជន៧៨ ភាគរយ រស់នៅទីជនបទ។ប្រជាជន២/៣ ស្ថិតក្នុងវ័យប្រកបការងារ(១៥-៦៤ឆ្នាំ) ប្រហែល២៩ ភាគរយ ...