ស្ពាន់

ការ​រុករក​រ៉ែ​ស្ពាន់ ​ត្រូវ​បាន​ប្រមូលផ្តុំ​នៅ​ខេត្តព្រះវិហារ ​ដែល​ឋិត​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។​ ក្រុមហ៊ុន​រុករក​ដែលមានសកម្មភាពច្រើនជាងគេ ​គឺ​ក្រុមហ៊ុន​ Geopacific​ Resources ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​។​ក្រុមហ៊ុន​នេះ​មាន​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​របស់​អ្នក​ឧកញ៉ា​គិត​ម៉េ​ង​ ។​

ទីតាំងរ៉ែទង់ដែងដ៏ធំមួយនៅ in Arizona។   ថតដោយ៖ cobalt123 នៅថ្ងៃទី០៦ ខែតុលា​ ឆ្នាំ ២០១៤។អាជ្ញាប័ណ្ណ៖ CC BY-NC 2.0។

ទីតាំងរ៉ែស្ពាន់ដ៏ធំមួយនៅ Arizona​ រូបភាព ថតដោយ cobalt123 កាលពីថ្ងៃទី០៦ ខែតុលា​ ឆ្នាំ ២០១៤។អាជ្ញាប័ណ្ណ៖ CC BY-NC 2.0

ក្រុមហ៊ុន​ Geopacific​ Resources​​ និង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​

ក្រុមហ៊ុន​ Geopacific​ Resources​ កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​ទៅ​លើ​គម្រោង​គូ​សា​។ ​គូ​សា​ ជា​គម្រោង​រុករក​មួយ​នៅ​លើ​ផ្ទៃដី​ទំហំ​ ១៥៨​គីឡូម៉្រែតការេ​ នៅ​ក្នុង​តំបន់​ប្រាសាទព្រះវិហារ​ដែល​បាន​ចាប់ផ្តើម​ការ​រុករក​ក្នុង​ឆ្នាំ​២០១៣​។​1​ នាយក​គ្រប់គ្រង​បានឱ្យ​ដឹង​ថា​ការងារ​រុករក​ប្រេង​នេះ​នឹង​ក្លាយជា​គម្រោង​ដែល​មាន​ស្ថេ​រ​ភាព​សេដ្ឋកិច្ច​មួយ​។​2

​ក្រុមហ៊ុន​ Geopacific​ Resources​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លក់ ​និង​ជាវ​មួយ​ជាមួយនឹង​ក្រុមហ៊ុន​​ Golden Resources Development Co., Ltd ដែល​ជា​ក្រុមហ៊ុន​មា​នទី​តាំងនៅ​ប្រទេស​កម្ពុជា​ និង​គ្រប់គ្រង​ដោយ​ម្ចាស់​អាជីវកម្ម​ជនជាតិ​កូរ៉េ​ខាងត្បូង​។​ កិច្ចព្រមព្រៀង​លក់​នេះ​ ជា​ជម្រើស​មួយ​ដើម្បី​ទទួល​បានការ​ប្រាក់​៨៥​%​ក្នុង​គម្រោង​គូ​សា​។​3១៥​ភាគរយ​ទៀត​ដែល​នៅ​សល់​ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​។4

​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៥​ ក្រុមហ៊ុន​ Geopacific​ បាន​ផ្តល់​ជា​ទឹកប្រាក់​ចំនួន​ ២៣​លាន​ដុល្លារ​ ដើម្បី​ជា​មូលនិធិ​ដល់​ការ​រុករក​រ៉ែ​ក្នុង​រយៈពេល​ ១២​ខែ ​និង​បាន​ប្រកាស​ថា ​ការ​សិក្សា​ពី​វិសាលភាព​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ ២០១៦​។​5

​តម្លៃ​ទំនិញ​ ដែល​រួម​មាន​តម្លៃ​លោហៈធាតុ​កំពុង​មានការ​ធ្លាក់​ចុះ​។​ តម្លៃ​ទីផ្សារ​សម្រាប់​រ៉ែស្ពាន់​ ត្រូវបានធ្លាក់ចុះពាក់កណ្តាលក្នុង​រយៈពេល​បួន​ឆ្នាំ​កន្លង​មកនេះ​។​6​ កត្តា​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​ និង​ការ​រុករក​រ៉ែ​នៅ​ក្នុង​តំបន់​ថ្មីស្រឡាង​មាន​ភាព​ប្រថុយប្រថាន​ច្រើន​ និង​មិនសូវ​មាន​ភាព​ទាក់ទាញ​សម្រាប់​ក្រុមហ៊ុន​អន្តរជាតិ​ថ្មី​ឱ្យ​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជាបច្ចុប្បន្ន​។7

ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី០៤ ខែវិច្ជិកា ឆ្នាំ២០១៥

ទាក់ទងនឹងស្ពាន់

រ៉ែ ផលិតផលរ៉ែ និងទំនិញ

ធ្យូង

ត្បូង

មាស

ថ្មគ្រួសនិងចុណ្ណីសិលា

ដែកនិងដែកថែប

អ៊ុយរ៉ាញ៉ូម

 

ឯកសារយោង

  1. 1. គេហទំព័រក្រុមហ៊ុន Geopacific Resources.២០១៥.https://geopacific.com.au/cambodia/ ចូលអាននៅថ្ងៃទី ២៧ខែតុលា ឆ្នាំ២០១៥.
  2. 2. សំណួរនិងចម្លើយជាមួយ Ron Heeks នាយកគ្រប់គ្រងក្រុមហ៊ុន Geopacific Resources. ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥.http://finfeed.com/mining/gpr/qa-with-ron-heeks-managing-director-at-geopacific-resources/20150930/. ចូលអាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៥.
  3. 3. Geopacific. ដូចខាងដើម
  4. 4. Geopacific. ដូចខាងដើម
  5. 5. Fraser Beattie, ០៣ កក្កដា ២០១៥.”ក្រុមហ៊ុន Geopacific គ្រោងនឹងរិះអង្គាសមូលនិធិ ជាទឹកប្រាក់ប្រមាណ២៣លានដុល្លារសម្រាប់គម្រោងនៅកម្ពុជា” http://www.businessnews.com.au/ ចូលអាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៥.
  6. 6. Nasdaq. ២០១៥. https://www.nasdaq.com/markets/copper.aspx?timeframe=5y ចូលអាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៥.
  7. 7. អូន ភាព, ២០១៦. “ក្រុមហ៊ុនរុករករ៉ែរបស់ចិនត្រូវបានផ្អាកក្រោយពីប៉ុនប៉ងនាំចេញដោយខុសច្បាប់”។ ឌឹ ខេមបូឌា ដេលី ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។ https://www.cambodiadaily.com/news/chinese-mining-firm-suspended-after-attempted-illegal-export-105678/
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

y7WCv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!