តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

2809 កំណត់ត្រារកឃើញសម្រាប់ " rbh443.top Ű ߸5 Ķ̽ ̺Ʈ Գ Ʈ Ըӽ Ģ"

ODC​ និង​ ODM​ បាន​សហការ​គ្នា​លើ​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​ ដើម្បី​បង្កើន​ការ​ស្រាវជ្រាវ​ផ្អែក​លើ​ភស្តុ​តាង​ និង​ការ​សរសេរ​រឿង​ ឬ​អត្ថបទ​ដែល​ប្រើប្រាស់​ទិន្នន័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​កម្ពុជា​ (ODC)​ និង​ Open Development Mekong​ (ODM)​ បាន​សហការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​ជា​លើក​ដំបូង​ស្តី​ពី​ការ​វិនិយោគ​បរទេស​ដល់​អង្គការ​សង្គម​ស៊ី​វិល​ អ្នក​សារព័ត៌មាន​ និង​អ្នក​ស្រាវជ្រាវ​នៅ​កម្ពុជា​។​ កម្មវិធី​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​បង្កើន ...

ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០២០៖ ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍដោយ​សមភាព

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​កាលពី​ឆ្នាំ​មុន​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០៧​ខែមីនា​ឆ្នាំ​ ២០២០​ ទិវា​ទិន្នន័យ​បើក​ទូលាយ​ប្រចាំឆ្នាំ​លើក​ទី​ ៦​ ត្រូវ​បាន​ប្រារព្ធ​ឡើង​។​ អ្នកចូលរួម​ប្រហែល​ ៦០​ នាក់​ មានមុខ​ងារ​​ផ្សេងៗ​គ្នា​ និង​ប្រវត្តិ​ផ្សេងៗ​គ្នា​ដូច​ជា ...

សំណង់

គម្រោងសាងសង់អាគារភ្នំពេញ ថាវវើ ថតដោយ Axel Drainville, នៅថ្ងៃទី ០៤ ឧសភា ២០១១។ ក្រោម អាជ្ញាប័ណ្ណ៖ CC BY-NC 2.0វិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិនិយោគទុនក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ ជាកំណើន៤០ភាគរយពីតួរលេខ ២.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ។28ជាមួយគ្នានឹងវិស័យវាយនភ័ណ្ឌ ទេសចរណ៍ និងកសិកម្ម វិស័យសំណង់ ជាវិស័យមួយក្នុងចំណោមវិស័យចម្បងទាំង៤ ដែលជម្រុញការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។29ការប៉ានស្មានរបស់ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យតំណាងឱ្យ ២ភាគរយនៃតួរលេខ៧.១ នៃកំណើនក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៤ ដែលនាំឱ្យវិស័យនេះជាវិស័យតែមួយគត់ដែលរួមចំណែកធំជាងគេក្នុងការលូតលាស់នៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំនោះ។30ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់នៃទីក្រុងជាច្រើន។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យមួយរូបបាននិយាយថា ក្នុងឆ្នាំ២០០៩ ស្ទើរតែមិនមានសំណង់អាគារខុនដូរនោះទេក្នុងរាជធានីភ្នំពេញ  ប៉ុន្តែក្នុងឆ្នាំ២០១៧វិញ មានការំពឹងទុកថាសំណង់ប្រភេទនេះនឹងមានដល់ទៅ ៥,០០០ អាគារ។31កំណើននៃការសាងសង់នេះនៅតែបន្តកើនឡើង បើទោះបីជាសំណើរសើ្នរសុំការសាងសង់ត្រូវចំណាយអស់ថវិការជាច្រើន និងមានរយៈពេលយូរជាងប្រទេសដ៏ទៃទៀតក៏ដោយ។ ...

អត្រានុកូលដ្ឋាន

​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ដ៏ក្មេងខ្ចី​ និងមានកំណើនប្រជាជន​លឿន​ជាងគេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែលមានចំនួន​ប្រជាជន​​ប្រមាណ​ជា ១៦​ លាន​នាក់​នៅឆ្នាំ ២០១៩។​57 ​យោង​តាម​ធនាគារពិភពលោក​ អត្រាកំណើត​ក្នុង​ ១,០០០​ នាក់​របស់​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​តិចតួច​ ពី​ ២៥,៥​ នៅ​ឆ្នាំ​ ២០១០​ ទៅ​ ២២,៤ ...

សេវាកម្មរដ្ឋាភិបាល

តា​រាង​សេវាសា​ធារណៈ​​នៅ​កា​រិ​យាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ នៅ​សាលា​ស្រុក​រតន​មណ្ឌល​ ខេត្ត​បាត់ដំបង​។ រូបភាព​ដោយ​ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០២០។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0.​សេវាកម្ម​របស់​រដ្ឋាភិបាល​ អាច​ត្រូវ​បាន​គេ​សម្លឹង​ឃើញ​ថា​ ជា​ឧបករណ៍​មាន​ប្រសិទ្ធភាព​ប្រើ​ឡើង​សំដៅ​សម្រេច​ឱ្យ​បានការ ...

រដ្ឋបាលឃុំ/សង្កាត់

អត្រានុកូលដ្ឋាន​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ដ៏ក្មេងខ្ចី​ និងមានកំណើនប្រជាជន​លឿន​ជាងគេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែលមានចំនួន​ប្រជាជន​​ប្រមាណ​ជា ១៦​ លាន​នាក់​នៅឆ្នាំ ២០១៩។​93 ​យោង​តាម​ធនាគារពិភពលោក​ អត្រាកំណើត​ក្នុង​ ១,០០០​ នាក់​របស់​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​តិចតួច​ ពី​ ២៥,៥​ នៅ​ឆ្នាំ​ ២០១០​ ទៅ​ ២២,៤ ...

តំណាង​មក​ពី​អាជីវកម្ម​ចម្រុះ​ក្នុង​ខេត្តសៀមរាប​ បាន​ចូល​រួមការ​បណ្ដុះបណ្ដាល​របស់​អូ​ឌី​ស៊ី​ ទាក់ទង​នឹង​អាជីវកម្ម​ និង​អក្ខរកម្ម​ឌី​ជី​ថ​ល​

​នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២៤​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀប​ចំការ​បណ្ដុះបណ្ដាល​មួយ​ថ្ងៃ​ពេញ​ នា​ក្រុង​សៀមរាប​ ខេត្ដសៀមរាប​ សម្រាប់​គម្រោង​ “​ការ​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​ប្រទេស ...

គោលដៅទី១៦ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ

ចំណងជើង​ពេញ​របស់​គោលដៅ​ទី​១៦​ គឺ​ “​លើកកម្ពស់​សង្គម​ដែល​មាន​សន្តិភាព​ និង​ប្រកបដោយ​បរិ​យា​ប័ន្ន​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ផ្តល់​នូវ​ការ​ទទួល​បាន​យុត្តិធម៌​សម្រាប់​ប្រជាជន​គ្រប់​រូប​ នឹង​ កសាង​ស្ថាប័ន​ដែល​មាន​ប្រសិទ្ធភាព​ គណនេយ្យ​ភាព​ និង​បរិ​យា​ប័ន្ន ...

ជំងឺរាតត្បាត

ជំងឺ​រាតត្បាត​ គឺជា​ជំងឺ​ដែល​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ ដែល​ជា​លទ្ធផល​នៃ​ការ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​។​ អត្ថបទ​វេជ្ជសាស្ត្រ​ជា​ច្រើន​មិន​កំណត់​អត្ថន័យ​នៃ​ពាក្យ​ "​ជំងឺ​រាតត្បាត​"​ នោះ​ទេ​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ លក្ខណៈ ...

​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ធនធាន​អប់រំ​ឌី​ជី​ថ​ល​ជា​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្រិត​បឋម​សិក្សា​

​នៅ​ថ្ងៃ​ទី​ ០២​ ខែមីនា​ ឆ្នាំ​ ២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍន​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ សិក្ខាសាលា​ពិគ្រោះយោបល់​ស្តី​ពី​ធនធាន​អប់រំ​ឌី​ជី​ថ​លជា​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្រិត​បឋម​សិក្សា​ ក្នុង​កិច្ចសហការ​ប្រកបដោយ​អត្ថន័យ​ និង​សកម្ម​ជាមួយ ...

ការ​ប្រើប្រាស់​ ICT និង​ផែនទី​ក្នុង​ការ​លើកកម្ពស់​ការ​អប់រំ​ STEM ដល់​វិទ្យាល័យ​រដ្ឋ​នៅ​កម្ពុជា

​​គម្រោង​ពង្រឹងសមត្ថភាព​អង្គការ​សង្គម​ស៊ី​វិល​កម្ពុជា​ (CCSS)​ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ តាម​រយៈ​ វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​-​ប​ស្ចឹ​ម​ (EWMI)​ត្រូវ​បាន​អនុវត្ត​ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ ដោយ​សហការ​ជាមួយ​នាយកដ្ឋាន ...

កិច្ចប្រជុំ​ចាប់ផ្តើម​គម្រោង​ស្តី​ពី ​"​ការ​លើកកម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​តាម​រយៈ​បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​"​

ប្រទេស​កម្ពុជា​កំពុង​ឈាន​ទៅ​មុខ​ជាមួយនឹង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​ជំរុញ​ផ្នែក​បច្ចេកវិទ្យា​។​ យោង​តាម​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​ (TRC)​ បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​​រហូត​ដល់​ជាង​ ១២,៥​ លាន​នាក់​នៅ​ចុងឆ្នាំ​២០១៨​ បន្ទាប់​ពី ...

កម្មវិធី​បណ្តុះបណ្តាល​ស្តី​ពី​ “​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​អ្នក​សារព័ត៌មាន​”​ សម្រាប់​អ្នក​សារព័ត៌មាន​កម្ពុជា​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ សហការ​ជាមួយនឹង​អង្គការ​ Internews​ បាន​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ស្តី​ពី​ “​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​អ្នក​សារព័ត៌មាន​”​ ដែល​មានការ​ចូលរួម​ពី​អ្នក​សារព័ត៌មាន​មក​ពី​បណ្តា​រាជធានី​ខេត្ត​ចំនួន​១១​រូប​ ក្នុង​នោះ​មាន​២ ...

សន្និសីទ​ជាតិ​ទិន្នន័យ​ទូលាយ​​ថ្នាក់​ជាតិ​លើក​ដំបូង​របស់​កម្ពុជា​​បាន​ចាប់​ផ្តើម​​ហើយ​!​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ បាន​បើក​ដំណើរការ​ដោយ​ជោគជ័យ​នូវ​សន្និសីទ​ជាតិ​ទិន្នន័យ​បើក​​ទូលាយ​លើក​ទី​មួយ​របស់​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ នៅ​មជ្ឈមណ្ឌល​នវា​នុ​វត្ត​ន៍​នៃ​បណ្ឌិត្យសភា​ឌី​ជី​ថ​ល​កម្ពុជា​ (CADT​ Innovation)​ ក្នុង ...

គ្រោះរាំងស្ងួត

ចំការដំណាំដំឡូងមីនៅខេត្តសៀមរាប, ប្រទេសកម្ពុជា. រូបថត ដោយ CIAT, ថតនៅថ្ងៃទី ០៩ ធ្នូ ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-NC-SA 2.0គ្រោះរាំងស្ងួតដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមក គឺជាគ្រោះនៃកង្វះទឹកដែលជាទូទៅបណ្តាលមកពី៖រដូវវស្សាមានភាពយឺតយ៉ាវ (ជាធម្មតាចាប់ផ្តើមពីខែឧសភា ឬមិថុនា ដល់ខែតុលា ហើយនាំមកនូវទឹកភ្លៀងប្រមាណ ៨០ភាគរយនៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំ)រដូវវស្សាមានរយៈពេលខ្លី ឬមានភាពមិនប្រក្រតីភ្លៀងធ្លាក់តិចជាងកម្រឹតមធ្យមកូនរដូវប្រាំងមានរយៈពេល ៣ សប្តាហ៍ ឬច្រើនជាងនេះក្នុងអំឡុងនៃរដូវវស្សា។ កូនរដូវប្រាំងជាទូទៅកើតឡើងនៅក្នុងខែសីហា។គ្រោះរាំងស្ងួត ផ្តល់ផលប៉ះពាល់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដល់ប្រជាជនកម្ពុជា ដោយសារប្រជាជនភាគច្រើនរស់នៅតាមទីជនបទ និងពឹងផ្អែកយ៉ាងខ្លាំងលើរបរកសិកម្ម។ សុវត្ថិភាពទឹក ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយសុវត្ថិភាពស្បៀងអាហារ។ ភាពងាយរងគ្រោះនៃសហគមជាច្រើននៅទីជនបទ ជាមួយនឹងភាពធន់កម្រិតទាប និងធនធាននៅមានកម្រិតផងនោះ វាសរបញ្ជាក់ថា គ្រោះរាំងស្ងួតអាចត្រូវការការចំណាយច្រើន។គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានប៉ះទង្គិចដល់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ គ្រោះរាំងស្ងួត ជាញឹកញាប់ប្រែប្រួលពីខេត្តមួយទៅខេត្តមួយ ជាមួយគ្នានេះដែរ ខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេមាន ខេត្តកំពង់ស្ពឺ តាកែវ និងបាត់ដំបង។ នៅកម្រិតថ្នាក់ជាតិ ក្នុងសតវត្សនេះមានគ្រោះរាំងស្ងួតបានកើតឡើងច្រើនដូចជានៅក្នុងឆ្នាំ ...

ធនាគារអភិវឌ្ឍន៏អាស៊ី (ADB)

​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៦​ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ម៉ា​នី​ឡា​ ហើយ​បច្ចុប្បន្ន​នេះ​មាន​សមាជិក​ចំនួន​ ៦៨​ ស្ថិត​ក្រោម​ស្ថាប័ន​របស់​ខ្លួន​។​ ធនាគារអភិវឌ្ឍន៍អាស៊ី​មាន​គោលបំណង​ជួយ​សមាជិក​ និង​ដៃគូ​ដោយ​ផ្តល់​ឥណទានសម្បទាន ជំនួយ​បច្ចេកទេស​ ហិរញ្ញប្បទានឥតសំណង​ និង​ការ ...

បរិស្ថាន និងធនធានធម្មជាតិ

ប្រហែល​បី​ភាគ​បួន​នៃ​ប្រជាជន​កម្ពុជា​ពឹង​ផ្អែក​លើ​កសិកម្ម ទិន្នផល​ព្រៃឈើ និង​នេសាទ​ដើម្បី​ចិញ្ចឹម​ជីវិត។ ដូច្នេះ ការ​ថែ​រក្សា​បរិស្ថាន និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​មាន​សារៈសំខាន់​ណាស់។ ការ​បាត់​បង់​ព្រៃ​ឈើ​នៅ​កម្ពុជា​មាន​ទ្រង់​ទ្រាយ​ធំ។ ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០០៥ កម្ពុជា​បាត់​បង់​គម្រប​ព្រៃឈើ​បឋម​៦%​ក្នុង​មួយ​ឆ្នាំ។ ប្រសិន​បើ​អត្រា​បាត់​បង់​ព្រៃ​ឈើ​នៅ​តែ​បន្ត​ដូច​អត្រា​កាល​ពី​ឆ្នាំ ២០០០ ដល់​២០០៥​ទៀត កម្ពុជា​នឹង​បាត់​បង់​ព្រៃ​ឈើ​ ២.៧ លាន​ហិចតា​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២០។ [...] ...

បង្កើនអំណាចដលកម្ពុជាតាមរយៈបញ្ញា​សិប្ប​និម្មិត និងទិន្នន័យ៖ ការយល់ឃើញចេញពីសន្និសីទស្តីពីការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិតដោយ​ផ្តោត​លើ​មនុស្ស នៅក្នុងកិច្ចប្រជុំនៃ​គណៈកម្មាធិការ​អាស៊ាន​ស្តី​ពី​វិទ្យាសាស្ត្រលើកទី ៨៥ (COSTI-85)

នៅ​ថ្ងៃ​ច័ន្ទ​ ទី​៣​ ខែមិថុនា​ ឆ្នាំ​ ២០២៤​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ហៅ​កាត់​ថា​អូ​ឌី​ស៊ី​ បាន​ចូលរួម​សន្និសីទ​ពេល​រសៀល​មួយ​ ក្រោម​ចំណងជើង​ “​ការ​បង្កើត​បរិយាកាស​សម​ស្រប​សម្រាប់​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ (AI)​ ដោយ​ផ្តោត​លើ​មនុស្ស​នៅ​ក្នុង ...

គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្ម

វិស័យកសិកម្មនៅកម្ពុជាបានស្រូបយកកម្លាំងពលកម្មប្រមាណ ៥៦ភាគរយក្នុងឆ្នាំ២០១០។ វិសាលភាពនៃវិស័យមួយ សំដៅលើគោលនយោបាយដែលត្រូវបានបង្កើតឡើងមានឥទ្ធិពលដ៏គួរឱ្យកត់សម្គាល់ដល់ប្រទេសទាំងមូល។ គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្មត្រូវបានស្ថិតក្រោមបន្ទុករបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។ ក្រសួងទទួលបន្ទុកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធនិងស្ថាប័នរដ្ឋនានា ដែលក្នុងនោះ វិស័យកសិកម្មមានការប្រទាក់អាស្រ័យជាមួយវិស័យផ្សេងៗទៀតរួមមាន វិស័យឧស្សាហកម្ម ដឹកជញ្ជូននិងពាណិជ្ជកម្ម ។ គោលនយោបាយត្រូវបានផ្តោតទៅលើការបង្កើនជំនាញនិងចំណេះដឹងពាក់ព័ន្ធ, ផលិតកម្ម, ពិពិធកម្ម, សមត្ថភាពក្នុងការកែច្នៃ, ការស្តុកទុក, ការចែកចាយ និងការស្វែងរកទីផ្សារ។ ...

អូ​ឌី​ស៊ី​ ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅកម្ពុជាដែល​បាន​ធ្វើបទបង្ហាញក្នុងវេទិកា​ទី​ក្រុងប៉ារីស​ស្តី​ពី​សន្តិភាព​លើកទី៥ ក្នុងឆ្នាំ​២០២២

កាលពី​បី​ឆ្នាំ​មុន​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​ក្នុង​វេទិកា​ក្រុងប៉ារីស​ស្តី​ពី​សន្តិភាព​ឆ្នាំ​២០១៩​ នៅ​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jDhx2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!