កិច្ចប្រជុំ​ចាប់ផ្តើម​គម្រោង​ស្តី​ពី ​”​ការ​លើកកម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​តាម​រយៈ​បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​”​

ប្រទេស​កម្ពុជា​កំពុង​ឈាន​ទៅ​មុខ​ជាមួយនឹង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​ជំរុញ​ផ្នែក​បច្ចេកវិទ្យា​។​ យោង​តាម​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​ (TRC)​ បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​​រហូត​ដល់​ជាង​ ១២,៥​ លាន​នាក់​នៅ​ចុងឆ្នាំ​២០១៨​ បន្ទាប់​ពី​មានការ​កើនឡើង​នៃ​ការ​ពង្រីក​សេវាកម្ម​របស់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​នៅ​តាម​ជនបទ​។​ ជាមួយនឹង​កា​រត​ភ្ជាប់​នេះ​ រដ្ឋាភិបាល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ ហើយ​ប្រជាជន​អាច​ទទួល​បាន​នូវ​ព័ត៌មាន​ និង​សេវាកម្ម​ប្រកបដោយ​អត្ថប្រយោជន៍​ ដែល​ពួក​គេ​អាច​ប្រើប្រាស់​ដើម្បី​កែ​លម្អ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ក៏​នៅ​តែ​មាន​កង្វះ​សកម្មភាព​ក្នុង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ ជា​ពិសេស​នៅ​ថ្នាក់​ក្រោម​ជាតិ​នៅ​កម្ពុជា​។​

ការ​ថត​រូប​ជា​ក្រុម

អង្គការ​អភិវឌ្ឍន៍​កម្ពុជា​ (​អូ​ឌី​ស៊ី​)​ សហការ​ជាមួយ​ ស្តារ​កម្ពុជា​ (SK)​ និង​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (​ស៊ី​ស៊ី​អាយ​អឹ​ម​)​ កំពុងធ្វើការ​អនុវត្ត​គម្រោង​ដែល​ចាប់ផ្តើម​ពី​ខែមិថុនា​ ដល់​ ខែតុលា​ឆ្នាំ​២០១៩​ ដែល​មានឈ្មោះ​ថា​ “​ការ​លើកកម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​តាម​រយៈ​បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​ (​អាយ​ស៊ី​ធី​)”​ ក្នុង​គោលបំណង​ ១.)​បង្កើន​ការ​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​សេវា​សាធារណៈ​ ២.)​ផ្តល់​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ រួម​ទាំង​មន្ត្រី​នៅ​ថា្ន​ក់​មូលដ្ឋាន​ពី​របៀប​ទទួល​បាន​ និង​ស្វែង​យល់​ពី​ព័ត៌មាន​ទិន្នន័យ​ ៣.)​លើកកម្ពស់​ការ​ប្រើប្រាស់​អាយ​ស៊ី​ធី​ នៅ​ក្នុង​ដំណើរការ​អនុវត្ត​គណនេយ្យ​ភាព​សង្គម​ (ISAF)​ ៤.)​លើកកម្ពស់​កិច្ច​ពិភាក្សា​ រវាង​ប្រជាពលរដ្ឋ​ និង​អ្នក​ផ្តល់​សេវា​នៅ​មូលដ្ឋាន​តាម​រយៈ​វេទិកា​នៅ​មូលដ្ឋាន​ និង​កិច្ច​ពិភាក្សា​តុមូល​ក្នុង​កម្មវិធី​វិទ្យុ​។​

អង្គ​ការ​ទាំង​បី​កំ​ពុង​ពិភាក្សា​គ្នា​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផែនការ​យុទ្ធសាស្ត្រ​ ក៏​ដូច​ជា​​បញ្ចូល​ផែនការ​សកម្មភាព។

នៅ​ថ្ងៃ​ទី​៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ អង្គការ​អូ​ឌី​ស៊ី​ ស្តារ​កម្ពុជា​ និង​ស៊ី​ស៊ី​អាយ​អឹ​ម​ បាន​ធ្វើការ​ប្រជុំ​ចាប់ផ្តើម​គម្រោង​ ដើម្បី​ពិភាក្សា​គ្នា​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផែនការ​យុទ្ធសាស្ត្រ​ ក៏​ដូច​ជា​​បញ្ចូល​ផែនការ​សកម្មភាព​រួម​គ្នា​។​ បន្ទាប់​ពី​ការ​សម្រេចចិត្ត​ប្រកបដោយ​ផ្លែផ្កា​ កិច្ចប្រជុំ​បាន​បញ្ចប់​ជាមួយនឹង​ផែនការ​សកម្មភាព​មួយ​ដែល​សកម្មភាព​នីមួយៗ​នឹង​ត្រូវ​បាន​អនុវត្ត​ដោយ​សហការ​គ្នា​ដោយ​ដៃគូ​ខាងលើ​។​ អង្គការ​អូ​ឌី​ស៊ី​ ស្តារ​កម្ពុជា​ និង​ស៊ី​ស៊ី​អាយ​អឹ​ម​ នឹង​ចែករំលែក​ការ​ទទួលខុសត្រូវ​រួមចំណែក​ដល់​គម្រោង​ដោយ​ផ្អែក​លើ​តំបន់​ជំនាញ​របស់​អង្គការ​និ​មួយៗ​។​

អូ​ឌី​ស៊ី​ -​ វេទិកា​អន​ឡាញ​ ណែនាំ​ឧបករណ៍​ អាយ​ស៊ី​ធី​ និង​អ្នកសម្របសម្រួល​គម្រោង

  • បង្កើន​ ថែ​ទាំ​ ​ធ្វើ​បច្ចុប្បន្នភាព​ និង​​ប្រមូល​ព័ត៌មាន​សេវា​សាធារណៈ​ សម្រាប់ទំ​ព័រ​ព័ត៌​មាន​ទិន្ន​ន័យអំ​ពី​ ការ​​ទទួល​បាន​​ព័​ត៌​មាន​អំពី​សេវា​សាធារណៈ ​នៅលើ​គេហទំព័រ​អូ​ឌី​ស៊ី​
  • បង្កើន​ការ​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​ទូរ​ស័ព្ទ​ដៃ​​ ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​សេវា​សាធារណៈ​ ជា​ពិសេស​នៅ​លើ​គេហទំព័រ​របស់​អូ​ឌី​ស៊ី​។​
  • ប្រើ​ប្រាស់​​កម្មវិធី​ Kobo​ Toolbox​ ដើម្បី​ផ្តល់ភាព​ងាយ​ស្រួល​ក្នុង​​ការ​វាយតម្លៃ​សេវាសាធារណៈ​នៅ​សហគមន៍​ (​ឧទាហរណ៍​៖​ ប័ណ្ណ​ដាក់​ពិន្ទុ​សហគមន៍​)​ ដែល​ធ្វើ​ដោយ​ អង្គការ​ ស្តារ​កម្ពុជា​

ទំ​ព័រ​ព័ត៌​មាន​ទិន្ន​ន័យអំ​ពី​ ការ​​ទទួល​បាន​​ព័​ត៌​មាន​អំពី​សេវា​សាធារណៈ

ស្តារ​កម្ពុជា​ -​ ការ​អនុវត្ត​ក្រប​ខណ្ឌ​គណនេយ្យ​ភាព​សង្គម​ (ISAF)​ នៅ​ក្នុង​ឃុំ​ចំនួន​ ៣​ នៅ​ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​

  • បន្ត​ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​របស់​អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សង្គម​ (CAFs)​ ក្នុង​ការ​អនុវត្ត​ក្រប​ខណ្ឌ​គណនេយ្យ​ភាព​សង្គម​
  • ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សង្គម​ (CAFs)​ និង​អ្នក​ផ្តល់​សេវាកម្ម​ក្នុង​តំបន់ ​ដើម្បី​​អនុវត្ត​ក្រប​ខណ្ឌ​គណនេយ្យ​ភាព​សង្គម​ (ISAF)​ (​រៀបចំ​ការ​ប្រជុំ​​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ដែល​លើក​ឡើង​ក្នុង​ឃុំ​ ការ​វាយតម្លៃ​សេវាសាធារណៈ​ វេទិកា​ក្នុង​តំបន់​​ជាដើម​)

ប័ណ្ណ​ដាក់​ពិន្ទុ​សហគមន៍

ស៊ី​ស៊ី​អាយ​អឹ​ម​ -​ ផ្សាយ​កម្មវិធី​វិទ្យុ​ និង​វី​ដេ​អូ​ឯកសារ​អំពី​គម្រោង

  • បង្កើត​កម្មវិធី​ការ​ជជែក​តាម​វិទ្យុ​ប្រចាំ​ស​ប្តា​ហ៍​ (​និង​ផ្សាយ​ឡើង​វិញ​​)​ កម្មវិធី​តាម​រយៈ​ស្ថានីយ​វិទ្យុ​ចំនួន​១២​ និង​បណ្តាញ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​
  • ផលិត​វី​ដេ​អូ​ចំនួន​ ៣​ នៃការ​អនុវត្ត​ក្រប​ខណ្ឌ​គណនេយ្យ​ភាព​សង្គម​ដ៏​ល្អ​បំផុត​​ ដែលបង្ហាញ​ពី​​ការ​ចូលរួម​ និង​ការ​ពិភាក្សា​រវាង​អ្នក​ផ្តល់​សេវាកម្ម​ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​គោលដៅ​

កម្មវិធី​ការ​ជជែក​តាម​វិទ្យុ​ របស់​អង្គ​ការ​ស៊ី​ស៊ី​អាយ​អឹ​ម

គម្រោង​នេះ​ អនុវត្ត​បន្ត​ពី​គម្រោង​ដំណាក់កាល​ទី​១​ ដែល​បាន​អនុវត្ត​ចាប់ពី​ខែកក្កដា​ ឆ្នាំ​២០១៧​ ដល់​ ខែមិថុនា ​ឆ្នាំ​២០១៨​។​ នៅ​ដំណាក់កាល​ទី​១​ គម្រោង​នេះ​ផ្តោត​លើ​ការ​លើកកម្ពស់​​នូវ​សេវា​សាធារណៈ​នៅ​ក្នុង​វិស័យ​អប់រំ​ សុខាភិបាល​ និង​រដ្ឋបាល​ឃុំ​សង្កាត់​ ដោយ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​ (ISAF​ )​ ប្រកបដោយ​ប្រសិទ្ធភាព​។​ គណនេយ្យ​ភាព​សង្គម​ មាន​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​មូលដ្ឋាន ​អ្នក​ផ្តល់​សេវាកម្ម​ និង​ប្រជាពលរដ្ឋ​ ដើម្បី​ជួយ​ដល់​អ្នក​ផ្តល់​សេវាក្នុង​ការ​​​លើកកម្ពស់​ការ​អនុវត្ត​របស់​ពួក​គេ​។​ គម្រោង​នេះ​ មាន​គោលដៅ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ថ្មី​រវាង​អ្នក​ពាក់ព័ន្ធ​ ដោយ​សម្របសម្រួល​លំហូរ​ព័ត៌មាន​តាម​រយៈ​វេទិកា​ក្នុង​តំបន់​ ឬ​វេទិកា​ជជែក​ពិភាក្សា​តាម​វិទ្យុ​ និង​ការ​ប្រជុំ​ដើម្បី​នាំ​យកក្តី​កង្វល់​របស់​អ្នក​ផ្តល់​សេវានៅមូលដ្ឋាន​​ និង​ប្រជាពលរដ្ឋ​ ​ទៅ​កាន់​អ្នកធ្វើការ​សម្រេចចិត្ត​។​

គម្រោង​នេះ​ មានការ​គាំទ្រ​ថវិកា​ដោយ​ កម្មវិធី​របស់​ប្រទេស​ស៊ុ​យ​អែ​ត​សម្រាប់​វិស័យ​បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​ នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍​ (SPIDER)​។​