GMACកំណត់ប្រាក់ខែគោលដើម្បីចរចាត្រឹម១៤៤.២០ដុល្លារ
បន្ទាប់ពីភាគីសហជីពដែលតំណាងឲ្យកម្មករនិយោជិកបានប្រកាសពីតួលេខរបស់ខ្លួនក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៧ខាងភាគីនិយោជកក៏បានបង្ហាញតួលេខរបស់ខ្លួនផងដែរកាលពីថ្ងៃពុធ ម្សិលមិញនេះដែលមានចំនួនត្រឹមតែ ១៤៤.២០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ យោងតាមលិខិតរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលចុះហត្ថលេខាដោយលោកខេន លូ អគ្គលេខាធិការនៃសមាគមនេះ ដាក់ជូនលោករដ្ឋមន្ត្រីក្រសួងការងារ អ៊ិត សំហេងកាលពីថ្ងៃទី៦ ខែកញ្ញា បានឲ្យដឹងថា ក្រោយពីបានធ្វើការពិចារណាយ៉ាងល្អិតល្អន់ទៅលើលក្ខណៈវិនិច្ឆ័យសេដ្ឋកិច្ច និងសង្គមទាំង៧ចំនុច សមាគមយល់ឃើញថា អត្រាដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីដែលសមាជិករបស់សមាគមមានលទ្ធភាពអាចផ្តល់ជូនសម្រាប់ឆ្នាំ២០១៧នេះគឺមិនលើសពីអត្រាអតិផរណាដែលមានចំនួនប្រហែលតែ ៣ភាគរយតែប៉ុណ្ណោះ។ ...
មុំ គន្ធា
http://bit.ly/2cqflXt
កម្ពុជាមិនពេញចិត្តសហគមន៍អន្តរជាតិ ជ្រៀតជ្រែកនយោបាយ
តបទៅនឹងក្តីបារម្ភក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋទាំង ៣៩ ទៅលើស្ថានភាពនយោបាយ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោក ណី សំអុល ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានឆ្លើយថាលោកមិនស្វាគមន៍ទៅនឹងសកម្មភាពជ្រៀតជ្រែកណាមួយនៅក្នុងស្ថានភាពនយោបាយរបស់កម្ពុជា ឡើយ។ តាមរយៈសម័យប្រជុំទៀតទាត់លើកទី ៣៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៤ ខែកញ្ញា បន្ទាប់ពីបានស្តាប់សេចក្តីថ្លែងការណ៍ និងសេចក្តីថ្លែងការណ៍រួមរបស់គណៈប្រតិភូ នៃបណ្តាប្រទេសមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា រួចមក លោក ណី សំអុល បានលើកឡើងថា គណបក្សនយោបាយ និងអង្គភាពមួយចំនួន គ្រាន់តែធ្វើសកម្មភាពដើម្បីអត្តប្រយោជន៍ផ្នែកនយោបាយរបស់ពួកគេ តាមការរៀបចំ ការញុះញង់ និងការសម្ដែងល្ខោន ធ្វើឲ្យមានអស្ថិរភាពនៅកម្ពុជា តែប៉ុណ្ណោះហើយក្នុងនាមជាប្រទេសលទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការអនុវត្តច្បាប់ ដើម្បីរក្សាស្ថិរភាព និងសន្តិសុខសម្រាប់ផលប្រយោជន៍សាធារណៈ និងឯកជន។ ...
តាំង វីដា
http://bit.ly/2cSDwfX
រដ្ឋមន្ត្រីការបរទេសនឹងទៅចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិ
រដ្ឋមន្ត្រីការបរទេស ឯឧត្តមក ប្រាក់ សុខុន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំមហាសន្និបាតនអង្គការសហប្រជាជាតិលើកទី ៧១ នៅសប្តាហ៍ក្រោយ ដែលនៅទីនោះលោកនឹងចូលរួមជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន មន្ត្រីអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃប្រតិភូមកពីបណ្តាប្រទេសជាច្រើនទៀត នេះបើយោងតាមសេចក្តីថ្លៃងការណ៍មួយពីក្រសួងការបរទេសកាលពីម្សិលមិញ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/29837/foreign-minister-to-attend-un/
ទំនប់វារីអគ្គិសនីសេសានក្រោម រំពឹងដំណើរការតាមការគ្រោងទុក
ទំនប់វារីអគ្គិសនីសេសានក្រោម២ រំពឹងថា នឹងផលិតថាមពលតាមការគ្រោងទុកនៅចុងឆ្នាំ២០១៧ ដើម្បីផ្គត់ផ្គង់តម្រូវការថាមពលអគ្គិសនីនៅក្នុងប្រទេសស្របពេលដែលដំណើរការសាងសង់បណ្ដាញជាតិកំពុងភ្ជាប់ពីទំនប់ទៅកាន់បណ្តាខេត្តផ្សេងទៀតជិតរួចរាល់។ នេះបើ ...
ជា វណ្ណៈ
http://bit.ly/2dvvieX
អង្គការមិនមែនរដ្ឋាភិបាល៖ បណ្ណាល័យសាធារណៈនៅតែជាតម្រូវការ
ការអានតែងតែជាចំណង់ចំណូលចិត្តពេញនិយមសម្រាប់កុមារកម្ពុជា តែឥឡូវនេះ អង្គការមិនមែនរដ្ឋាភិបាលបានឱ្យដឹងថាវាមានការលំបាកសម្រាប់កុមារនៅតំបន់ដាច់ស្រយាលក្នុងការអានសៀវភៅនិងទស្សនាវដ្តី។ ...
Va Sonyka
http://www.khmertimeskh.com/news/15548/ngo--more-public-libraries-needed/
នៅកម្ពុជា ផែនការគ្រួសារផ្តល់មធ្យោបាយរួចផុតពីភាពក្រីក្រ
ខួបលើកទី៧០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ កំពុងតែប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក។ កិច្ចប្រជុំមេដឹកនាំរបស់ពិភពលោក នឹងធ្វើការអនុម័តសណុំនៃគោលដៅសកល (គោលដៅអភិវឌ្ឍន៍ដោយចេរភាព) ដែលសំដៅផ្លាស់ប្តូរពិភពលោក នៅក្នុងរយៈពេល ...
បុគ្គលិក មូលនិធិប្រជាជនសហប្រជាជាតិ
http://www.unfpa.org/news/cambodia-family-planning-offers-path-away-poverty
លោកម៉ុងឫទ្ធី៖ គន្លឹះក្នុងការដោះស្រាយវិវាទដីធ្លីគឺកិច្ចសហប្រតិបត្តិការ
លោកម៉ុងឫទ្ធីសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា (CPP) និងមហាសេដ្ឋីឧស្សាហកម្មមួយរូបបានឱ្យដឹងថា ជម្លោះដីធ្លីរវាងក្រុមហ៊ុននិងអ្នកស្រុកបានកើតមានឡើងដោយសារកង្វះខាតការយល់ដឹងពីភាគីទាំងសងខាង។ ...
Chea Takihiro
http://www.khmertimeskh.com/news/17444/mong-reththy--cooperation-key-to-solving-land-disputes/
បញ្ហាចរាចរណ៍ កំពុងរំខានអភិបាលក្រុងភ្នំពេញ
កាលពីម្សិលមិញ នៅរាជធានីភ្នំពេញ លោកអភិបាលក្រុងភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋចាប់ផ្តើមការគោរពច្បាប់ចរាចរ និងប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈរបស់រដ្ឋ ខណៈដែលលោកបានសង្កត់លើបញ្ហាចរាចរណ៍ ដែលកំពុងរីករាលដាល។ ...
សែន ដាវីត
http://www.phnompenhpost.com/national/traffic-woes-vex-phnom-penh-governor
ចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបញ្ជូនចេញកើនឡើងបីដង
ចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ដែលត្រូវបានឃាត់ខ្លួននៅក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០១៥ នេះ និងត្រូវបានបញ្ចូនទៅប្រទេសកំណើតវិញមានចំនួន ៤,៣១២ នាក់ ពោលគឺកើនឡើងបីដង បើធៀបទៅនឹងតួលេខក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែល ...
មុំ គន្ធា
http://bit.ly/1LQsYGF
លីកាដូ លុបការប្រារព្ធទិវាសិទ្ធិមនុស្សនៅគុក
អង្គការលីកាដូបានប្រកាសលុបចោលនូវការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូនៅតាមពន្ធនាគារចំនួន ១៨ កន្លែងក្នុងប្រទេសកម្ពុជាជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំមកនេះដោយថាលក្ខខណ្ឌរឹតត្បិតពេករបស់អគ្គនាយកដ្ឋានពន្ធនាគារបានធ្វើឲ្យការប្រារព្ធពិធីនេះក្លាយជាគ្មានអត្ថន័យ។ ...
តាំង វីដា
http://bit.ly/1NDZLQq
ប្រជាជនដែលត្រូវបានជម្លៀសចេញពីបុរីកីឡាបានកោះហៅការបំភ្លឺពីរដ្ឋាភិបាល
សមាជិកប្រមាណ៣០នាក់ នៃសហគមន៍បុរីកីឡាដែលត្រូវបានតម្រូវឱ្យធ្វើការផ្លាស់ទីលំនៅ បានប្រមូលផ្តុំគ្នានៅមុខ សាលារាជធានីភ្នំពេញនៅថ្ងៃសុក្រ ក្នុងការស្វែងរកសេចក្តីបំភ្លឺអំពីសំណងទៅកាន់ពួកគេ នៅចំពេលមានពាក្យបណ្តឹងដែលថា ...
ឃួន ណារិម
https://www.cambodiadaily.com/news/borei-keila-evictees-call-for-govt-clarification-102882/
លោកនាយករដ្ឋមន្ត្រីអំពាវនាវឱ្យបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរទូទាំងប្រទេស “បង្ក្រាប” ក្រុមដែលជាប់ពាក់ព័ន្ធអំពើប្លន់ប្រដាប់អាវុធបន្ទាប់ ...
ឃី សុវុឌ្ឍី និង គុច ណារ៉េន
http://www.cambodiadailykhmer.com/news/28991/
គម្រោងផ្លាស់ប្តូរសំខាន់ៗសម្រាប់កេរ្តិ៍ឈ្មោះមណ្ឌលព្រៃស្ពឺ
ក្រុមមន្ត្រីនៅក្រសួងសង្គមកិច្ចគ្រោងនឹងធ្វើសំណុំនៃការផ្លាស់ប្តូរធំមួយក្នុងមជ្ឈមណ្ឌលឃុំឃាំងព្រៃស្ពឺ ក្នុងគោលបំណងធ្វើឱ្យ មានប្រសើរភាព នូវសេវាថែទាំសុខភាព ការអប់រំនិងគុណភាពនៃសំណង់លំនៅដ្ឋាន។ ប៉ុន្តែក្រុមអ្នករិះគន់ ...
Jonathan Cox
http://www.khmertimeskh.com/news/18784/major-facelift-for-notorious-prey-speu/
(English) Police admit to no control of illegal weapons
Sorry, this entry is only available in អង់គ្លេស (ស.រ.អ). ...
Khy Sovuthy
https://www.cambodiadaily.com/news/police-admit-to-no-control-of-illegal-weapons-103631/
ក្រសួងបារម្ភពីការបំផ្លាញទីទួលបុរាណ
ក្រុមមន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្ហាញពីក្តីបារម្ភចំពោះការបំផ្លាញទីទួល បុរាណនៅតាមតំបន់អភិរក្សដាច់ស្រយាលពីសំណាក់ក្រុមអ្នកវិនិយោគ និងប្រជាពលរដ្ឋមួយចំនួនខណៈដែលក្រសួងនៅមានការ ...
ប៉ិច សុធារី
http://bit.ly/1ZwGM6i
ក្រសួងនឹងបើកឲ្យមានការបូមខ្សាច់នៅក្នុងទន្លេបាសាក់
ក្រសួងរ៉ែនិងថាមពលនឹងបើកឲ្យមានការបូមខ្សាច់នៅក្នុងទន្លេ បាសាក់នៅមុនចូលឆ្នាំខ្មែរខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក ម៉េង សក្កធារ៉ា មន្ត្រីអ្នកនាំពាក្យក្រសួង រ៉ែ និង ថាមពល។ ...
នៀម ឆេង
http://bit.ly/1TGyODI
ពលរដ្ឋខេត្តព្រះវិហារគ្រោងត្រឡប់ទៅផ្ទះវិញក្រោយពីមានអន្តរាគមន៍
ប្រជាពលរដ្ឋនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែលបានឡើងមកតវ៉ារឿងដីធ្លីនៅរាជធានីភ្នំពេញអស់ រយៈពេល ២ ឆ្នាំមកហើយនោះបានប្រកាសពីគម្រោងត្រឡប់ទៅកាន់លំនៅឋានរបស់ ពួកគាត់វិញនៅដើមសប្តាហ៍ក្រោយ ក្រោយពី ...
ប៉ិច សុធារី
http://bit.ly/22ew1Uj
ស្ថានទូតខ្មែរជួយកម្មករនេសាទខ្មែរពីទូកនេសាទថៃ
ស្ថានទូតខ្មែរនៅប្រទេសថៃបានជួយដល់ប្រជាពលរដ្ឋរបស់ខ្លួនបន្ទាប់ពីអាជ្ញាធរបានចាប់បានទូកនេសាទថៃចំនួន ២ កាលពីខែកន្លងទៅ ដែលក្នុងនោះមានកម្មករជនជាតិខ្មែរចំនួន ១៥នាក់ដែលពួកគេត្រូវបានជឿថា ជាជន ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/22870/embassy-rescues-cambodian-fishermen-from-thai-vessels/
ព្រៃការពារថ្មីនឹងស្ទង់សមត្ថភាពក្រសួង
ប្រមាណជិត១លានហិកតានៃផ្ទៃដីព្រៃការពារថ្មីដែលក្រសួងបរិស្ថានចង់បង្កើតនៅចុងឆ្នាំនេះនឹងបន្ថែមបន្ទុកជាផ្ទៃដីប្រហែលមួយភាគបីទៀតទៅកាន់ស្ថាប័ននេះដែលបច្ចុប្បន្នកំពុងមានផលលំបាកក្នុងការគ្រប់គ្រងផ្ទៃដី៣.២លានហិកតារួចមកហើយនោះ។ នេះមិនបានរាប់បញ្ចូលទាំងផ្ទៃដី១លានហិកតា នៃតំបន់ការពារ ដែលមានស្រាប់ដែលក្រសួងនេះនឹងត្រូវគ្រប់គ្រងបន្តពីក្រសួងកសិកម្មនៅឡើយទេ។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/111001-111001/