-
សកម្មភាពផលិតកម្ម និងការនាំចេញរបស់ ISI SEZ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦
រោងចក្រចំនួន ២ គ្រោងនឹងបើកដំណើរការចង្វាក់ផលិតកម្មរបស់ខ្លួនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ នាអំឡុងពាក់កណ្តាលត្រីមាសទី២ ឆ្នាំ២០២៦ ខាងមុខ ខណៈមានក្រុមហ៊ុនជាច្រើនទៀតកំពុងសិក្សាលទ្ធភាពក្នុងការចូលទៅបើករោងចក្រ/សហគ្រាសនៅក្នុង ISI SEZ ផងដែរ។ ...
-
ក្រសួងការងាររៀបចំសន្និសីទថ្នាក់ជាតិលើកទី២ ដើម្បីជំរុញដំណោះស្រាយទីផ្សារការងារប្រកបដោយបរិយាបន្ន និងចីរភាព
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយដៃគូពាក់ព័ន្ធរៀបចំសន្និសីទថ្នាក់ជាតិលើកទី២ រយៈពេល២ថ្ងៃ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ ដើម្បីជំរុញដំណោះស្រាយទីផ្សារការងារប្រកបដោយបរិយាបន្ន និងចីរភាព ដោយបង្កើតឱ្យមានកិច្ចសន្ទនាផ្អែកលើភស្តុតាង កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍជំនាញ។ ...
-
តំណាងក្រុមហ៊ុនអាមេរិកាំងនៅកម្ពុជាជូនដំណឹងដល់រដ្ឋាភិបាលអាមេរិកអំពីក្ដីបារម្ភករណីថៃគំរាមបិទផ្លូវដឹកជញ្ជូនតាមសមុទ្រ
តំណាងក្រុមហ៊ុនអាមេរិកនៅកម្ពុជា បានសរសេរលិខិតមួយទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ស្នើឲ្យស្ថានទូញបញ្ជូនសារទៅរដ្ឋាភិបាលអាមេរិកអំពីក្ដីបារម្ភរបស់ក្រុមហ៊ុនអាមេរិក ពាក់ព័ន្ធនឹងការកំណត់របស់យោធាថៃថា កំពង់ផែរបស់កម្ពុជាថា «មានហានិភ័យខ្ពស់» និងបិទផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត។ ...
-
ជនស៊ីវិលស្លាប់១២នាក់ របួស៧៤នាក់ ជនភៀសសឹកកើនជាង ៤០ម៉ឺននាក់
ចំនួនជនស៊ីវិលដែលស្លាប់ពីការវាយប្រហារមិនរើសមុខរបស់ថៃ បានកើនដល់ ១២នាក់ បន្ទាប់ពីពលរដ្ឋម្នាក់ទៀតបានស្លាប់ ហើយចំនួនអ្នករងរបួសកើនដល់ ៧៥នាក់ បូករួមទាំងអ្នករងរបួសចំនួន១៥នាក់ គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃទី១៤ ធ្នូ។ ស្របពេលជាមួយគ្នា ...
-
កម្ពុជារាយការណ៍ពីការវាយប្រហារតាមអាកាសរបស់ថៃលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបន្ទាប់ពីការប្រកាសបទឈប់បាញ់
រដ្ឋមន្ត្រីក្រសួងព័ត៌មានបាននិយាយថាយន្តហោះចម្បាំង F-16 របស់ថៃបានទម្លាក់គ្រាប់បែកលើសណ្ឋាគារ និងស្ពានមួយកន្លែងនៅខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃសៅរ៍ទី១៣ ខែធ្នូឆ្នាំ២០២៥។ ...
-
សេចក្ដីរាយការណ៍បញ្ជាក់ថា ថៃទម្លាក់គ្រាប់ចូលខេត្តព្រះវិហារកាន់តែជ្រៅ ប្រជាពលរដ្ឋក្នុងក្រុងកំពុងជម្លៀស
យ៉ាងហោចណាស់មានខេត្តចំនួនបីដែលទាហានថៃបានបើកការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ដោយបានប្រើយន្តហោះទម្លាក់គ្រាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា ក្រោយពីមានជម្លោះប្រដាប់អាវុធកើតឡើងនៅតាមព្រំដែនជាថ្មីអស់រយៈពេលប្រាំថ្ងៃមក ...
-
យោធាថៃនៅតែបន្តបាញ់ប្រហារលើកម្ពុជាតាមបណ្តោយខេត្តព្រំដែន
យោធាថៃនៅបន្តបាញ់ប្រហារមកលើទឹកដីកម្ពុជា នៅភូមិសាស្ត្រមួយចំនួន ដូចជា ប្រាសាទតាមាន់ និងប្រាសាទតាក្របី ក្នុងឧត្តរមានជ័យ និង តំបន់អូរបីជាន់ ក្នុងខេត្តបន្ទាយមាជ័យ ចាប់ពីរំលងអាធ្រាតថ្ងៃទី១២ ខែធ្នូ។ ...
-
ប្រជាពលរដ្ឋកម្ពុជារស់នៅអូស្ត្រាលីរាប់រយនាក់អំពាវនាវឱ្យបញ្ចប់ការប៉ះទង្គិចគ្នារវាងកម្ពុជានិងថៃ
ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីរាប់រយនាក់បានធ្វើបាតុកម្មនៅប្រទេសអូស្ត្រាលីនៅថ្ងៃទី១៤ ខែធ្នូ ដោយអំពាវនាវឱ្យមានសន្តិភាព និងបញ្ចប់សង្គ្រាមរវាងកម្ពុជា និងថៃ ខណៈដែលកងកម្លាំងថៃបន្តបាញ់ប្រហារក្នុងតំបន់មួយចំនួនតាមបណ្តោយព្រំដែន។ ...
-
សេចក្តីថ្លែងការណ៍រួមស្ដីពីប្រកាសថ្មីរបស់ក្រសួងព័ត៌មាន មិនមានការប្រឹក្សាយោបល់គ្រប់គ្រាន់ហើយរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងឡើង
ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ បណ្តាញអ្នកសារព័ត៌មាន និងក្រុមសង្គមស៊ីវិលចំនួន២១ បានចេញសេចក្តីថ្លែងការណ៍រួមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រកាសថ្មីស្តីពី “លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន”របស់ក្រសួងព័ត៌មាន និង ...
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)
-
សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ផលប៉ះពាល់ រួមមាន ករណីពលរដ្ឋស្លាប់ និងរបួស ករណីពលរដ្ឋនៅជំរំសុវត្ថិភាព និងករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល។ មានពលរដ្ឋស្លាប់១នាក់(ស្ត្រី) នៅខេត្តឧត្តរមានជ័យ។ ជាបឋម គិតមកដល់ពេលនេះ ករណីពលរដ្ឋស្លាប់មានចំនួន១៣នាក់ និងរបួសចំនួន៧៤នាក់។ ...
ក្រសួងមហាផ្ទៃ
-
សេចក្ដីប្រកាសច្រានចោល៖ ការប្រឌិតព័ត៌មានមួលបង្កាច់សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃដាក់ពន្ធនាគារ
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសច្រានចោលការប្រឌិតព័ត៌មានមួលបង្កាច់សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនពលរដ្ឋថៃដាក់ពន្ធនាគារ។ក្រសួងមហាផ្ទៃ ប្រកាសច្រានចោលជាដាច់ខាតចំពោះការប្រឌិតព័ត៌មានមួលបង្កាច់សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃបញ្ជូនទៅពន្ធនាគារ និងការបំភ្លៃស្ថានការណ៍ផ្សេងៗ ដែលនាំឱ្យពលរដ្ឋថៃនៅកម្ពុជា ពិសេសក្រុមគ្រួសារសាច់ញាតិនៅឯប្រទេសថៃ មានការយល់ខុស។ ...
ក្រសួងមហាផ្ទៃ











