-
ការចុះបញ្ជីអាត្រានុកូលដ្ឋាន (CRVS) របស់កម្ពុជាមានវឌ្ឍនភាពល្អ ទោះនៅមានគម្លាតទិន្នន័យមរណភាព
ប្រទេសកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន (CRVS) ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយមានការចុះបញ្ជីកំណើតទាន់ពេលវេលាកើនឡើង ៣០ ភាគរយ និងការចុះឈ្មោះមរណភាពកើនឡើងទ្វេដងដល់ ៧០ ភាគរយនៅឆ្នាំ ២០២៣។ ...
-
កម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បារម្ភពីការងារពួកគេ បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចដំឡើងពន្ធ
កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ មានការព្រួយបារម្ភថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ៤៩ ភាគរយនឹងធ្វើឱ្យពួកគេប្រឈមនឹងការបាត់បង់ការងារ លក្ខខណ្ឌការងារមិនល្អ និងការកេងប្រវ័ញ្ចកើនឡើង ខណៈដែលប្រាក់ឈ្នួលអប្បបរមារបស់ពួកគេមិនអាចរក្សាអតិផរណាបានទេ។ ...
-
សំណើកែប្រែរដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរ បង្កការព្រួយបារម្ភពីគណបក្សប្រឆាំង និងសង្គមស៊ីវិល
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឱ្យដកសញ្ជាតិពលរដ្ឋខ្មែរពីបុគ្គលដែលត្រូវបានរកឃើញថាបានគប់គិត ជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិ ខណៈក្រុមប្រឆាំងនិងអ្នកតាមដានបញ្ហានយោបាយយល់ថាវាមិនមែនជារឿងចាំបាច់ទេ។ ...
-
ការកាត់មូលនិធិរបស់សហរដ្ឋអាមេរិកចំនួន១៥០លានដុល្លារ បណ្តាលឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជួបនឹងហានិភ័យ
បណ្តាសារព័ត៌មានឯករាជ្យនៅជុំវិញពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិដែលមិនធ្លាប់មានពីមុនមក ដូចដែលបានបង្ហាញក្នុងរបាយការណ៍ស៊ីជម្រៅមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ របាយការណ៍បានបញ្ជាក់ថា ការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៥ ដោយការកាត់ជំនួយប្រចាំឆ្នាំចំនួន ១៥០ លានដុល្លារបានបង្កឱ្យប្រព័ន្ធផ្សព្វផ្សាយជាច្រើនត្រូវបានបិទទ្វារ ការបញ្ឈប់បុគ្គលិករាប់សិបនាក់ និងការកើនឡើងនៃព័ត៌មានក្លែងក្លាយនៅក្នុងបណ្តាប្រទេសជាច្រើន។ ...
-
ពលរដ្ឋបឹងតាមោកដែលបានដោះដូរដីរួចរាល់ ស្នើឱ្យចៅក្រមទម្លាក់បទចោទប្រកាន់លើពួកគេ
បើទោះបីជាទទួលយកសំណងដើម្បីផ្លាស់ទីពីដីរបស់ពួកគេក៏ដោយ ក៏ប្រជាសហគមន៍សំរោងត្បូងប្រាំបួននាក់នៅតំបន់បឹងតាមោកបានចូលខ្លួនទៅតុលាការនៅថ្ងៃទី២៦ ខែមិថុនាសម្រាប់សវនាការលើកទី៧ របស់ពួកគេដើម្បីទប់ទល់នឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌបន្ទាប់ពីការតវ៉ារឿងជីកប្រឡាយកាលពីខែកុម្ភៈឆ្នាំមុន។ ...
-
Wuxi Guolian Group បង្ហាញចំណាប់អារម្មណ៍ចង់កែច្នៃកសិផលសម្រាប់នាំទៅទីផ្សារប្រទេសចិន
ក្រុមហ៊ុនចិន Wuxi Guolian Group បានបង្ហាញឆន្ទៈក្នុងការចូលរួមចំណែកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការមកបណ្តាក់ទុនលើការកែច្នៃផលិតផលកសិផលមួយចំនួន ដើម្បីនាំទៅកាន់ទីផ្សារប្រទេសចិន។ ...
-
វិនិយោគិនម៉ាឡេស៊ីចាប់អារម្មណ៍ការវិនិយោគលើវិស័យជាច្រើននៅកម្ពុជា
វិនិយោគិនម៉ាឡេស៊ីមកពីសមាគមចំនួន ២០ បានបង្ហាញការចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានច្បាប់វិនិយោគទាក់ទាញខ្លាំង ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី ក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២៥ បានកើនឡើងជិត ២០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុង ...
-
ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាំ សម្រាប់បង្ការការឆ្លងមេរោគអេដស៍
ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី២៧ ខែមិថុនានេះ បានប្រកាសដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវឱសថឈ្មោះកាបូតេក្រាវៀ (Cabotegravir) សម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ ដែលជាការផ្តល់សេវាមួយមុនដំបូងគេ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ...
-
សេចក្តីប្រកាសព័ត៌មានស្តីពីឯកឧត្តម Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីឯកឧត្តម Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម awrence Wong នាយករដ្ឋមន្រ្តី និងធារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះកំណើននៃការវាយប្រហារសាយប័រ
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះកំណើននៃការវាយប្រហារសាយប័រ។ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍បានសង្កេតឃើញមានការវាយប្រហារសាយប័រមកលើវេបសាយ និងប្រព័ន្ធអនឡាញមួយចំនួនក្នុងប្រទេសកម្ពុជាកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ដែលការវាយប្រហារនោះរួមមាន ការវាយប្រហារ Distribute Denial of Service (DDoS) ការវាយប្រហារលួចចូលគ្រប់គ្រងវិបសាយ និងការលួចយកគណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធ។ ...
ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
-
សេចក្តីថ្លែងការណ៍ស្តីពីការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ។ការបិទព្រំដែនភ្លាមៗ និងមិនបានជូនដំណឹងជាមុននេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស។ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា